នៅដើមខែមេសា ជារៀងរាល់ឆ្នាំ ប្រទេសចិននឹងទទួលថ្ងៃបុណ្យដ៏សំខាន់មួយគឺបុណ្យ ឆេងម៉េង ។ ជាធម្មតា ថ្ងៃចំនៃបុណ្យ ឆេងម៉េង គឺនៅស្ថិតចន្លោះពីថ្ងៃទី ៤-៦ ខែមេសា ប៉ុន្តែភាគច្រើន គឺថ្ងៃទី ៥ ខែមេសា ។ បច្ចុប្បន្ន បុណ្យ ឆេងម៉េង ត្រូវបានជនជាតិចិន ចាត់ទុកជាថ្ងៃបុណ្យប្រពៃណី ដ៏ធំបំផុតមួយក្នុងចំណោមថ្ងៃបុណ្យប្រពៃណីធំទាំង...
ភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ជាពិសេសដើម្បីទទួលស្វាគមន៍ទេវធីតាឆ្នាំថ្មី ព្រះនាម...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហាមឃាត់ ជាដាច់ខាត និងទប់ស្កាត់ជា បន្ទាន់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ អំឡុងពេលរៀបចំសង្ក្រាន្ដឆ្នាំថ្មី នៅតាមគ្រឹះស្ថាន មធ្យមសិក្សាសាធារណៈ និងឯកជន ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា...
ភ្នំពេញ៖ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ រយៈពេលមួយថ្ងៃ នៅក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រកម្ពុជា នឹងស្តេចយាងបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៥-៩ ខែមេសា ។ បើយោងតាមព្រះរាជសារចុះថ្ងៃ២ មេសា ក្នុងឱកាស ព្រះអវត្តមានព្រះករុណា ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីកម្ពុជា...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស...
បរទេស៖ តុលាការព្រហ្មទណ្ឌ របស់ប្រទេសថៃ បានសម្រេចចេញដីកាចាប់ខ្លួន អគ្គស្នងការរងនគរបាលជាតិ គឺឧត្តមសេនីយ៍ Surachate “Big Joke” Hakparn បន្ទាប់ពីគេចចេញដីកា កោះហៅចំនួនបី ក្នុងសំណុំរឿងល្បែងស៊ីសងតាមអនឡាញ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ក្រុមហ៊ុន ស៊ីងនេតឈ័រ ខេមបូឌៀ (Think Nature Cambodia) ដែលជាក្រុមហ៊ុន នាំចូល និងចែកចាយផលិតផលធម្មជាតិ ពីប្រទេសកូរ៉េតាំងពីឆ្នាំ ២០១៦ បាននាំចូលនូវគ្រឿងសម្អាងម៉ាក lalavita NMN ដោយផ្សំឡើងពីសារធាតុផ្សំ NMN ដំបូងគេបង្អស់នៅកម្ពុជា ដែលមានតួនាទីពន្យារភាពចាស់នៃអាយុស្បែករហូតដល់ ៧ឆ្នាំ ត្រឹម រយៈពេល១ខែ។ ដោយសារតែសារធាតុផ្សំ...
ភ្នំពេញ ៖ វិទ្យាស្ថានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្តើមបញ្ជូនសិក្ខាកាម សិក្សាជំនាញរបស់ខ្លួនចុះកម្មសិក្សា នៅក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីពង្រឹងសមត្ថភាព លើការអនុវត្តផ្ទាល់ ផ្សារភ្ជាប់ជាមួយការសិក្សា ទ្រឹស្តីនៅក្នុងថ្នាក់ ។ ការចុះកម្មសិក្សានេះ បន្ទាប់ពីសិក្ខាកាមបាននិង កំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសបានជាង៣ខែរួចមកហើយ ចាប់តាំងពីការបើកបវេសនកាលកម្មវិធីសិក្សា នេះកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាល...
ភ្នំពេញ៖ ក្រុមហ៊ុនកូរ៉េចំនួនពីរ បានចូលរួមដេញថ្លៃ គម្រោងសាងសង់ អគារមន្ទីរពេទ្យមួយ របស់ក្រសួងសុខាភិបាល និងគម្រោងទឹកស្អាត នៅទីក្រុងតាខ្មៅ អាចបង្ករជាហានិភ័យ សម្រាប់ការសាងសង់ នាពេលខាងមុខ។ បើតាមប្រភពច្បាស់ការមួយ ដោយសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្រុមហ៊ុនកូរ៉េទាំងពីរនោះ រួមមាន៖១/ ក្រុមហ៊ុន អ៊ីលស៊ុង កាយយ៉ុង (ILSUNG+KYERYONG) បានដេញថ្លៃទាប ចំពោះគម្រោងសាងសង់...
ភ្នំពេញ ៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្ហាញការសប្បាយចិត្ត និងគាំទ្រយ៉ាងពេញទំហឹងក្នុងការ បង្កើតគណៈកម្មាធិការជំរុញ ការដោះស្រាយបញ្ហា វិស័យឯកជននេះឡើង ។ ដោយលោកអះអាងថា ការបង្កើតគណៈកម្មាធិការនេះ គឺពិតជាល្អ សម្រាប់ជួយសម្របសម្រួល ដល់សហគ្រាសធុនតូចនិងមធ្យម និងជំរុញក្នុងការដោះ ស្រាយបញ្ហាប្រឈម...
បរទេស៖ មហាសេដ្ឋីវៀតណាមចំនួន៦រូប បានជាប់ក្នុងបញ្ជីអ្នកមាន របស់ទស្សនាវដ្ដី Forbes របស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ ដោយមានសេដ្ឋី៤នាក់ ក្នុងចំណោម៦នាក់នោះ បានកើនទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា មហាសេដ្ឋីវៀតណាម តាមលំដាប់លំដោយ នៃទ្រព្យសម្បត្តិ រួមមានលោក...
ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ TOWN FULL HDTV សហការជាមួយសហព័ន្ធ កីឡាឃីកបុកស៊ីងកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបងិ្វក និងកីឡាករឃីកបុកស៊ីងកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាឃីកបុកស៊ីង កម្រិតអន្តរជាតិ ដែលប្រព្រឹត្តិទៅថ្ងៃទី៦ ខែមេសា ឆ្នាំ២២៤ នៅប្រទេសចិន ។ ក្នុងឱកាសពិធីសន្តិសីទសារព័ត៌មាន ប្រកាសពីបញ្ជូនកីឡាករឃីកបុកស៊ីងកម្ពុជា នាថ្ងៃទី២...
បរទេស៖ ការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារ នៅឆ្នេរសមុទ្រភាគខាងកើត នៃកោះតៃវ៉ាន់ នៅថ្ងៃពុធ ដោយបានបណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ និងរបួសជាង ៧០០ នាក់ ខណៈដែលរលកយក្សស៊ូណាមិ បានវាយប្រហារកោះក្បែរនោះ នៅភាគនិរតីរបស់ប្រទេសជប៉ុន។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា...
យូអិន ៖ អង្គការសហប្រជាជាតិ បានសម្តែងការថ្កោលទោស របស់ខ្លួនបន្ទាប់ពីការ ចោទប្រកាន់របស់អ៊ីរ៉ង់ ដែលថាអ៊ីស្រាអែល បានធ្វើការវាយប្រហារដោយមីស៊ីល លើបរិវេណការទូតរបស់ខ្លួន ក្នុងទីក្រុងដាម៉ាស ដែលបណ្តាល ឱ្យមានអ្នកស្លាប់ និងរបួសគួរឱ្យកត់សម្គាល់។ ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Khaled Khiari បានប្រាប់កិច្ចប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការវាយប្រហារ របស់អ៊ីស្រាអែល...
ភ្នំពេញ ៖ ក្រោយទទួលការគាំទ្រ សំឡេងឆ្នោតពីសមាជិកព្រឹទ្ធសភា ចំនួន ៦២លើ ៦២សំឡេង ក្លាយជាប្រធានព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកដំបូង ព្រឹទ្ធសភា នីតិកាលទី៥ សម្ដេចតេជោ ហ៊ុន សែន បានទទួលយក និងទទួលខុសត្រូវខ្ពស់បំផុត ប្រកបដោយប្ដេជ្ញាចិត្ត និងដឹងច្បាស់អំពីសារៈសំខាន់ នៃស្ថាប័នព្រឹទ្ធសភា ។ ក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភា លើកដំបូងសម្រាប់នីតិកាលទី៥...
ភ្នំពេញ៖ កាន់តែងាយស្រួល និងឆាប់រហ័ស ក្នុងការធ្វើការកក់សំបុត្រជាមួយ 𝐆𝐓𝐕𝐂 𝐌𝐨𝐛𝐢𝐥𝐞 𝐀𝐩𝐩 ដោយអ្នកទាំងអស់គ្នា ជ្រើសរើសគោលដៅធ្វើដំណើរទៅតាម បណ្ដារកោះនាៗក្នុង ខេត្តព្រះសីហនុ និងម៉ោងធ្វើដំណើរជាការស្រេច ។ ទីតាំងទទួលយកសំបុត្រ: https://goo.gl/maps/rtW3D2CGAU593CjLA ។ ដើម្បីទាញយកកម្មវិធី GTVC សូមចូលទៅកាន់ App Store និង...
ថ្ងៃនេះ សូមទាញអារម្មណ៍លោកអ្នកអានឱ្យចោលភ្នែកក្រឡេកទៅមើលខេត្តដែលមានសក្ដានុពលផ្នែកឧស្សាហកម្មធំៗ មានដូចជារោងចក្រសហកគ្រាស មន្ទីរពិសោធន៍វេជ្ជសាស្ត្រទេសចរណ៍ តំបន់ទេសចរណ៍ស្រស់ស្អាតទាក់ទាញ និងសក្ដានុពលការដឹកជញ្ជូនផ្លូវទឹកដ៏ធំរបស់ប្រទេសចិនគឺ ខេត្តហាយណាន។ ហ៊ុមព័ទ្ធដោយសមុទ្រដ៏ធំល្វឹងល្វើយ និងគ្របដណ្តប់ដោយរុក្ខជាតិពណ៌បៃតងយ៉ាងស្រស់ស្អាតត្រជាក់ភ្នែកប្រមាណជាង៦២ភាគរយ ហាយណាន ជាខេត្តសេដ្ឋកិច្ចធំលំដាប់លេខ២របស់ប្រទេសចិន។ ហាយណានបានចូលរួមបង្កើនផលិតផលក្នុងស្រុកសរុបប្រមាណ៩.២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ចិន។ ប្រជាជនរីករាយរាកទាក់ ញញឹមស្វាមគមន៍ពីទីក្រុងរហូតដល់ជនបទ ខេត្តហាយណាន មានបញ្ញាជនជាច្រើនបានយកចិត្តទុកដាក់ចំពោះប្រទេសជាតិ ដោយចូលរួមលះបង់ពេលវេលាផ្ទាល់ខ្លួនទៅទីជនបទដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងលើកកម្ពស់ផលិតក្នុងតំបន់ឱ្យក្លាយជាផលិតផលស្តង់ដា មានគុណភាព មានការកែច្នៃ និងមានស្ថេរភាពទីផ្សារល្អប្រសើរ។...
បរទេស៖ ការរញ្ជួយដីកម្រិតបឋមកម្រិត ៧.៥ រិចទ័របានវាយប្រហារលើកោះតៃវ៉ាន់ នៅថ្ងៃពុធនេះ ដោយរលកយក្សស៊ូណាមិកម្រិតតូច គឺបានឈានដល់កោះភាគនិរតីនៃប្រទេសជប៉ុន។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានបណ្តាលឱ្យ អគារមួយចំនួនដួលរលំនៅក្នុងស្រុក Hualien របស់កោះតៃវ៉ាន់។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា រលកយក្សស៊ូណាមិខ្នាតតូច...
ហាយគូជាទីក្រុងទេសចរណ៍ដ៏ធំមួយនៃខេត្តហាយណាន។ នៅហាយគូមានផលិតក្នុងតំបន់ជាច្រើនណាស់ត្រូវលើកយកមកពិភាក្សាគ្នា ប៉ុន្តែថ្ងៃពេលនេះ សូមលើកយកផលិតផលមួយគឺការផលិតថូផ្កាពីដីឥដ្ឋនិងបណ្តុះផ្កាអូគីដេនៅភូមិលឺម៉ី នៃតំបន់តុងហ្វឹង(Dongfang)មកដាក់លើតុពិភាក្សាចែករំលែក។ នៅភូមិមួយដែលមានឈ្មោះថា “លឺម៉ី” នៃក្រុងតុងហ្វឹង មានផលិតក្អមឆ្នាំង ថូផ្កាពីដីឥដ្ឋយ៉ាងល្អប្រណីតបែបអ្នកស្រុកជនបទដើម្បីផ្គត់ផ្គង់ចូលទីផ្សារដូចនៅខេត្តកំពង់ឆ្នាំង។ ថូផ្កាដីនីមួយៗមានរូបរាងផ្សេងៗគ្នាដោយមានតួនាទីផ្សេងគ្នា។ ក្អមនិងថូផ្កានៅទីនេះ គឺផលិតចេញពីដីឥដ្ឋដែលមានគុណភាពក្រោមការដុតកម្តៅក្តៅខ្លាំងដើម្បីឱ្យឆ្អិនស្វិតល្មួតចូលគ្នាជាប់បានយូរទើបប្រើបាននិងមានគុណភាពល្អ។ ថូផ្កានិងក្អម ខ្លះសម្រាប់ដាក់ផ្កាលម្អគេហដ្ឋាន ខ្លះដាក់សម្រាប់ទឹកញាំ និងខ្លះតាំងទុកលម្អនៅការិយាល័យបែបវត្ថុរាណដើម្បីរម្លឹកអនុស្សាវរីយ៍នាទីជនបទ។ ថូផ្កាដីមានឆ្លាក់រូបប្លែកៗជាច្រើនដែលទាក់ទាញដូចជារូបកង្កែប រូបនាគ រូបឥន្ទ្រី និងចម្លាក់រចនាបែបជនដើមភាគតិច ដែលយើងមើលទៅពិតជាទាក់ទាញខ្លាំងមែន។...
ភ្នំពេញ៖ ឈានចូលកាន់តំណែងជា ប្រធានព្រឹទ្ធសភាដែលជាស្ថាប័នកំពូល របស់ជាតិនាថ្ងៃដំបូង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ នឹងត្រៀមស្បថនៅព្រះបរមរាជវាំង រសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានរំលេចឡើងពីប្រវត្តិសាស្ត្ររបស់ជាតិ ក្នុងការបង្កើតស្ថាប័នព្រឹទ្ធសភា ដែលជាច្រកមួយដ៏សំខាន់ សម្រាប់ដោះស្រាយបញ្ហានយោបាយ និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយកាលពីអំឡុង២៥ឆ្នាំមុន។ បើតាមសម្តេចថ្លែងក្នុងពិធីបើក សម័យប្រជុំព្រឹទ្ធសភាលើកដំបូង សម្រាប់នីតិកាលទី៥ នាថ្ងៃ៣...
ប៉េកាំង៖ ប្រទេសចិន បានច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ចំពោះការអនុវត្តគោលនយោបាយ និងការអនុវត្តពាណិជ្ជកម្ម “មិនមែនទីផ្សារ” ក៏ដូចជាការកំណត់របាំងនៅក្នុងវិស័យដូចជាផលិតផលកសិកម្ម និងគោលនយោបាយទិន្នន័យ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានធ្វើការកត់សម្គាល់នៅពេលឆ្លើយតបទៅនឹងការសាកសួរប្រព័ន្ធផ្សព្វផ្សាយអំពី “របាយការណ៍ប៉ាន់ប្រមាណពាណិជ្ជកម្មជាតិឆ្នាំ២០២៤ របស់សហរដ្ឋអាមេរិកស្តីពីរបាំងពាណិជ្ជកម្មបរទេស” ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ប្រទេសចិន ជឿថា តើគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសមួយបង្កើតរបាំង គួរតែត្រូវបានកំណត់នៅក្រោមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែរឬទេ ខណៈដែលរបាយការណ៍របស់សហរដ្ឋអាមេរិក...
តូក្យូ៖ ប្រភពរដ្ឋាភិបាលជាច្រើនបានឲ្យដឹងថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងហ្វីលីពីន គ្រោងនឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅថ្ងៃអាទិត្យ នៅឯកោះ Palawan របស់ប្រទេសអាស៊ីអាគ្នេយ៍ ក្នុងសមុទ្រចិនខាងត្បូង ចំពេលមានសកម្មភាពឈ្លានពានរបស់ចិន។ ប្រភពបានឲ្យដឹងថា វានឹងក្លាយជាសមយុទ្ធទ្រង់ទ្រាយធំលើកដំបូងដែលពាក់ព័ន្ធនឹងប្រទេសទាំងបួនក្នុងគោលបំណងបង្កើនអន្តរប្រតិបត្តិការក្នុងចំណោមកងកម្លាំងរបស់ពួកគេ។ សមយុទ្ធនេះនឹងរួមបញ្ចូលការហ្វឹកហ្វឺនសង្គ្រាមប្រឆាំងនាវាមុជទឹក។ កាលពីខែសីហា ប្រទេសដូចគ្នាបានធ្វើការហ្វឹកហ្វឺនរួមគ្នាលើការបំពេញបន្ថែមនៅឆ្នេរសមុទ្រនៅភាគពាយ័ព្យហ្វីលីពីន។ ក្រុមនាវិករបស់ពួកគេគ្រាន់តែផ្លាស់ប្តូរការស្វាគមន៍ និងប្រមូលផ្តុំគ្នាសម្រាប់ការហាត់ប្រាណរូបថត។ សមយុទ្ធដែលបានគ្រោងទុកនៅថ្ងៃអាទិត្យនឹងកើតឡើងប្រឆាំងនឹងផ្ទៃខាងក្រោយនៃការអះអាងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងដែលសម្បូរដោយធនធាន។ ឧប្បត្តិហេតុចុងក្រោយនេះបានកើតឡើងនៅថ្ងៃទី២៣ ខែមីនា...
បរទេស៖ ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម បានបដិសេធពាក្យចចាមអារ៉ាមដែលថា ប្រធានធនាគារ Sacombank គឺលោក Duong Cong Minh ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ពាក្យចចាមអារ៉ាមដែលបានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារបានបណ្តាលឱ្យភាគហ៊ុនធនាគារ Sacombank (STB) ធ្លាក់ចុះ ៥,៧ភាគរយ...
អ្នកវិភាគមើលឃើញថា ការលើកលែងការយកថ្លៃសេវាទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ អំឡុងពេលចូលឆ្នាំខ្មែរ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ចំពោះពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលវិលត្រលប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ថា៖«ការលើកលែងថ្លៃទិដ្ឋាការចេញ-ចូល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ៣ មេសានេះ ក្នុងសម័យប្រជុំលើកបូងសម្រាប់នីតិកាលទី៥ ត្រូវបានសមាជិក-សមាជិកា ព្រឹទ្ធសភាបោះឆ្នោតឲ្យជាប់ជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង ។ ក្នុងពេលជាមួយគ្នានេះដែរ ទាំងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធ ក៏ត្រូវបានសមាជិកព្រឹទ្ធសភាទាំង៦២រូបបោះឆ្នោតឲ្យជាប់ជាអនុប្រធានទី១...
ភ្នំពេញ៖ អ្នកវិភាគមើលឃើញថា ការលើកលែងការយកថ្លៃសេវាទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ អំឡុងពេលចូលឆ្នាំខ្មែរ គឺបង្ហាញពីការយកចិត្តទុកដាក់ និងជួយសម្រួលជីវភាពពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលវិលត្រលប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់...
ភ្នំពេញ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុមួយ ដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆ្នាំ 2023 ដែលបង្ហាញពីកំណើនដ៏រឹងមាំក្នុងឆ្នាំនេះ លើការពង្រីកផ្លូវហោះហើរអន្តរជាតិ។ ក្រុមហ៊ុន Vietjet...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ ផ្លូវការរបស់ប្រទេសនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បង ដោយជោគជ័យនូវប្រភេទថ្មី នៃមីស៊ីលរយៈចម្ងាយមធ្យម ដល់រយៈចម្ងាយឆ្ងាយ ដែលបំពាក់ក្បាលគ្រាប់ ដែលមានល្បឿនលឿន ជាងសំឡេង កាលពីថ្ងៃអង្គារ។ សេចក្តីរាយការណ៍ បានឲ្យដឹងនៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមការបាញ់ សាកល្បងមីស៊ីល ដែលដំណើរការដោយឥន្ធនៈរឹងនៅជាយក្រុងព្យុងយ៉ាង។...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ