ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យក្រសួងស្ថាប័ន ពាក់ព័ន្ធ ត្រូវចេញមុខបំភ្លឺភ្លាមៗ ក្នុងករណីមានការចោទប្រកាន់ណាមួយ ពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍ ឬធ្វើអ្វីមួយនោះ ។ ការលើកឡើងរបស់សម្តេចនេះ ក្រោយមានការចោទប្រកាន់មកលើកំពង់ផែនៅកំពតថា គោករាក់មិនអាចដំណើរការបាន ដោយសម្តេចបានឲ្យរដ្ឋមន្រ្តី ក្រសួងសាធារណការ ចេញមកបំភ្លឺ និងករណីក្តៅមួយទៀត ទើបតែកើតឡើងនោះ គឺការផ្ទុះឃ្លាំងដាក់គ្រាប់នៅយោធភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ...
អន្តរជាតិ: តម្លៃហាងឆេងមាស បានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃពុធនេះ ខណៈអ្នកវិនិយោគ ងាកទៅផ្តោតលើកិច្ចប្រជុំ គោលនយោបាយ និងទិន្នន័យអត្រាអ្នកមានការងារ ធ្វើនៅសហរដ្ឋអាមេរិក ដែលនឹងត្រូវចេញផ្សាយក្នុងសប្តាហ៍នេះ។ តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះមក នៅត្រឹម២២៨៦,៨៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាស របស់សហរដ្ឋអាមេរិក U.S. gold futures...
ព្រះសីហនុ ៖ ថ្លែងចេញពីខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅចំពោះមុខកម្មករ រាប់ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសប្ដេជ្ញា ធ្វើឲ្យបាននូវគម្រោង ព្រែកជីកហ្វូណនតេជោ ទោះបីជាមានការរារាំង ពីបណ្តាប្រទេសមួយចំនួន ក៏ដោយ ខណៈរាជរដ្ឋាភិបាល មិនបង្កើតមូលនិធិ សម្រាប់គម្រោងនេះឡើយ...
ភ្នំពេញ៖ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ ឧសភានេះ កម្មកររោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា សិទ្ធិសេរីភាព របស់ពួកគាត់ ត្រូវបានថៅកែរោងចក្រគោរព ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់នូវការ យកចិត្តទុកដាក់ យ៉ាងច្រើន ចំពោះកម្មករ ដូចជាការដំឡើងប្រាក់ឈ្នួល ការផ្តល់ការថែទាំសុខភាព តាមរយៈបេឡាជាតិ សន្តិសុខសង្គម ការផ្តល់ឱកាសសិក្សារៀនសូត្រជំនាញ ការសម្រួល ឱ្យមានអាហារដ្ឋាន សមរម្យ គម្រោងរៀបចំទារកដ្ឋាន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃ៣០មេសា បានសម្រេចអនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ១.៧៤១ នាក់ដើម្បីបំពេញក្របខ័ណ្ឌឲ្យកងឯកភាពចំនួន៤ ។ ក្នុងនោះទី១-កងពលតូចលេខ៧០ កងទ័ពជើងគោក ចំនួន២០០នាក់ , ទី២ -បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន១០០០នាក់ , ទី៣-បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋានចំនួន៣០០នាក់ និងទី៤-បញ្ជាការដ្ឋានការពារអាកាស...
ភ្នំពេញ៖ នៅចំថ្ងៃប្រារព្ឋ ទិវាពលកម្មអន្តរជាតិ ១ឧសភានេះ សហជីពធំៗនៅកម្ពុជា បានលើកឡើងថា ការអនុវត្ត សិទ្ធិសេរីភាព របស់សហជីព នៅមូលដ្ឋាន ក៏ដូចជាសហជីពថ្នាក់ជាតិ ទទួលបានការគាំពារសិទ្ធិ ដោយច្បាប់យ៉ាងពេញលេញ និងបានអនុវត្តសិទ្ធិ របស់ខ្លួនយ៉ាងទូលំទូលាយដែលបង្ហាញពីសិទ្ធិសេរីភាព គ្មានការបង្ក្រាប ហើយស្ថានភាពរបស់សហជីពនៅកម្ពុជា ក៏មានភាពល្អជាងប្រទេសជិតខាងក្នុងតំបន់។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ...
ពោធិ៍សាត់៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៤ លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់បានដឹកនាំគណៈប្រតិភូខេត្តអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំរវាងកងបញ្ជាការការពារព្រំដែនច័ន្ទបូរី-ត្រាត ព្រះរាជាណាចក្រថៃ ជាមួយយោធភូមិភាគទី ៥ កងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាដើម្បីត្រៀមលើកកម្ពស់អោយទៅជាកិច្ចប្រជុំគណៈកម្មការព្រំដែនថ្នាក់ភូមិភាគ (RBC) នៅទីបញ្ជាការកងបញ្ជាការពារព្រំដែនច័ន្ទបូរី-ត្រាត នៃ ព្រះរាជាណាចក្រថៃ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម , ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និតក្រសួងអភិវឌ្ឍន៍ជនបទ បានជួបប្រជុំពិភាក្សាលក្ខណៈចង្អៀត ស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍ លើបញ្ហារកប្រភពទឹក សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋ ។ ការជួបប្រជុំនេះធ្វើឡើង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ លោក...
បាងកក៖ នាយកដ្ឋានឧតុនិយមថៃ (TMD) បានឱ្យដឹងថា ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងកើនឡើងកម្តៅខ្លាំងក្នុងរយៈពេល ៣ថ្ងៃខាងមុខ ដោយសីតុណ្ហភាព នៅតំបន់ខាងលើនៃប្រទេសអាស៊ីអាគ្នេយ៍ កើនឡើងដល់ ៤៤អង្សាសេ។ ប្រភពពី TMD បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនត្រូវបានណែនាំឱ្យថែរក្សាសុខភាពរបស់ពួកគេ ដោយសារតែអាកាសធាតុក្តៅខ្លាំង និងជៀសវាងការធ្វើការងារ ឬនៅក្រោមពន្លឺព្រះអាទិត្យរយៈពេលយូរ។ ទិន្នន័យពីក្រសួងថាមពលបានបង្ហាញថា សីតុណ្ហភាពក្តៅខ្លាំងបានជំរុញការប្រើប្រាស់អគ្គិសនីរបស់ប្រទេសថៃដល់កម្រិតខ្ពស់បំផុតគឺ ៣៦,៣៥៦មេហ្គាវ៉ាត់កាលពីយប់ថ្ងៃសៅរ៍...
បរទេស៖ ក្រសួងអប់រំរបស់ប្រទេសហ្វីលីពីន បានលុបចោលកម្មវិធីរៀន ក្នុងថ្នាក់ផ្ទាល់នៅសាលារដ្ឋរយៈពេលពីរថ្ងៃ កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Benjo Basas ប្រធានសម្ព័ន្ធភាពនៃថ្លៃថ្នូររបស់គ្រូបង្រៀន ដែលជាក្រុមអ្នកអប់រំបានប្រាប់ស្ថានីយវិទ្យុ DWPM ថា “យើងមានរបាយការណ៍អំពីជំងឺលើសសម្ពាធឈាម និងវិលមុខរួចហើយ និងការដួលសន្លប់សម្រាប់សិស្ស...
បរទេស៖ ក្រសួងការបរទេសរបស់ ប្រទេសចិនបានច្រានចោលការចោទប្រកាន់របស់ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ថា ខ្លួនជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក ដោយលោកបានចោទប្រកាន់ទៅលោក Blinken វិញអំពី “ភាពវង្វេងស្មារតី និងការដេញតាមស្រមោល” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីថ្ងៃសុក្រ លោក...
ព្រះសីហនុ ៖ ក្នុងករណីក្ដៅខ្លាំងលើស ៤០អង្សាសេ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យគណៈគ្រប់គ្រងសាលា ផ្អាកការសិក្សាជាបន្ទាន់ ដើម្បីការពារសុខភាពសិស្សានុសិស្ស។ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃ១...
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០៤ លោ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេបញ្ជាការរង នាយសេនាធិកា នាយសេនាធិការង ប្រធានមន្ទីរទាំង០៧ និងមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ បានឆ្លៀតពេលចុះទៅត្រួតពិនិត្យអគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ដែលបាននិងកំពុងសាងសង់ថ្មីជិតរួចរាល់ ដើម្បីត្រៀមដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ក្រោមការដឹកនាំរបស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងពីការព្រមានអំពីការកើនឡើង កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រ របស់កូរ៉េខាងជើងជាមួយរុស្ស៊ី ដោយនិយាយថា សម្ព័ន្ធភាពដែលកំពុងរីកចម្រើនខ្លាំង និងបានបង្កើនទំនុកចិត្ត របស់មេដឹកនាំគីម ជុងអ៊ុនផងដែរ។ លោកAustin បានធ្វើអត្ថាធិប្បាយ របស់គាត់ នៅក្នុងសក្ខីកម្មទៅកាន់គណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធ របស់សភាអាមេរិក...
បរទេស៖យោងតាមការចេញផ្សាយ ដោយ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានស្នើសុំប្រធានាធិបតីអាមេរិក Joe Biden ឱ្យបញ្ឈប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីការដេញតាមគម្រាមកំហែងគាត់ និងមន្ត្រីជាន់ខ្ពស់ អ៊ីស្រាអែល មួយចំនួនទៀត។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ កាលពីសប្តាហ៍មុនថា តុលាការអាចចោទប្រកាន់មេដឹកនាំអ៊ីស្រាអែល ពីបទឧក្រិដ្ឋកម្មសង្គ្រាម ជុំវិញយុទ្ធនាការយោធា ដែលកំពុងបន្តប្រឆាំងនឹង...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញ សេចក្តីជូនដំណឹង (លើកទី2) ស្តីពីការផ្គត់ផ្គង់ ឧបករណ៍បំបែកសៀគ្វី 24kV និងគ្រឿងបន្លាស់សម្រាប់បន្ទះ Switchgear. 24kV Circuit Breaker and Accessories for Switchgear Panel (EATON) ចំនួន៧មុខ សម្រាប់ ប្រើប្រាស់នៅអនុស្ថានីយអគ្គិសនីស្វាយលើ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការដេញថ្លៃនាពេលថ្មីៗនេះ ដោយសភាអឺរ៉ុប ដើម្បីចាត់តាំងអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ ជា “អង្គការភេរវករ”។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ ដោយបានបរិហារសេចក្តីសម្រេច ដែលបានអនុម័តនៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មបន្ថែមទៀតលើទីក្រុងតេអេរ៉ង់ និងដាក់ក្នុងបញ្ជីខ្មៅ IRGC ជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធាសងសឹកដ៏ធំរបស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី១៤ ខែមេសា ប្រឆាំងនឹងអ៊ីស្រាអែល។...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញ សេចក្តីជូនដំណឹង (លើកទី2) ស្តីពី ការផ្គត់ផ្គង់គ្រឿងបន្លាស់ម៉ាស៊ីនភ្លើង CAT ចំនួន១៤មុខ ជូនរោងចក្រអគ្គិសនីទី៣ សម្រាប់ដំណើរការផលិតកម្ម នៃនាយកដ្ឋានផលិតកម្ម (ផែនការឆ្នាំ២០២៤) នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០មេសានេះ បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ៧មករា ចុះពិនិត្យទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នា ដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើង នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់...
ប៉េរូត៖ កងពលតូច Al-Qassam ដែលជាក្រុមប្រយុទ្ធស្លាបខាងស្ដាំរបស់ក្រុមហាម៉ាស់ បានអះអាងទទួលខុសត្រូវ ចំពោះការបាញ់បង្ហោះគ្រាប់រ៉ុក្កែតពីភាគខាងត្បូងលីបង់ ឆ្ពោះទៅកាន់ទីស្នាក់ការកណ្តាលនៃកងពលតូចភាគខាងកើត នៅភាគខាងជើង ដែលកាន់កាប់ប៉ាឡេស្ទីន។ កងពលតូច Al-Qassam បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានទម្លាក់គ្រាប់បែកពីភាគខាងត្បូងប្រទេសលីបង់ ទីស្នាក់ការកណ្តាលនៃកងពលតូចភាគខាងកើតទី៧៦៩ (ជំរុំ Jibour) នៅភាគខាងជើងដែលកាន់កាប់ដោយប៉ាឡេស្ទីន ដើម្បីឆ្លើយតបទៅនឹងការសម្លាប់រង្គាលរបស់សត្រូវ Zionist នៅតំបន់ហ្គាហ្សា និងការបះបោរនៅតំបន់ West...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានដំណើរការក្នុងរយៈពេលជាង ៨ខែ ក្រសួងបរិស្ថាន បានដាក់ឱ្យអនុវត្តន៍យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន មានមុំបីសំខាន់គឺ ៖ ភាពស្អាត ភាពបៃតង និងចីរភាព ។ លោកបណ្ឌិត...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំប្រធានមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត ពីការអនុវត្តម៉ោងបង្រៀន និងរៀននៅក្នុងរដូវប្រាំង ដែលមានអាកាសធាតុក្តៅខ្លាំង អាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ ។ តាមរយៈលិខិតរបស់ ក្រសួងអប់រំ នាថ្ងៃទី៣០ មេសា នេះ...
បរទេស ៖ រដ្ឋាភិបាលរុស្ស៊ី បានសម្រេចចិត្តលុបបំបាត់ ពន្ធលើការនាំចេញធ្យូងថ្មកំដៅ និងអាន់ត្រាស៊ីត ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែសីហា។ រដ្ឋាភិបាលបញ្ជាក់ថា វិធានការនេះ មានគោលបំណងជួយដល់សហគ្រាសឧស្សាហកម្មធ្យូងថ្មក្នុងស្រុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសរុស្ស៊ី បានដាក់ឱ្យប្រើប្រាស់ឡើងវិញ នូវប្រព័ន្ធពន្ធ ដែលអាចបត់បែនបាន សម្រាប់ការនាំចេញធ្យូងថ្មនៅថ្ងៃទី០១ ខែមីនា ដែលភ្ជាប់អត្រាពន្ធគយ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ...
កណ្តាល ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានស្នើឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ជួយដោះស្រាយករណីស្ទឹងព្រែកអំបិល បាននិងកំពុងតែរងការរីងគោក នៅកន្លែងខ្លះ ដែលជាហេតុធ្វើឲ្យពួកគាត់ គ្មានទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាស្រោចស្រពដំណាំផ្សេងៗ។ ទាក់ទិននឹងករណីនេះ អាជ្ញាធរឃុំបានលើកឡើងថា បានកំពុងធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋតាមលទ្ធភាព ។ទាក់ទងនឹងករណីគោកស្ទឹងនេះ អាជ្ញាធរបានធ្វើការយ៉ាងដុតដៃដុតជើង ក្នុងការកាយផ្លូវទឹក ដើម្បីឲ្យពលរដ្ឋបានទឹកប្រើប្រាស់ខ្លះៗ។ជាងនេះអាជ្ញាធរមានសមត្ថកិច្ចភូមិ ឃុំបានស្នើដល់ថ្នាក់ស្រុក...
ភ្នំពេញ ៖ កម្មករនិយោជិតបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ បានបន្តផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់កម្មករនិយោជិត ក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាព របស់ពួកគេ ខណៈលក្ខខណ្ឌការងារ នៅក្នុងរោងចក្រសហគ្រាស មានភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខកម្មករ។ លោកស្រី នុត ស្រីមុំ ដែលជាកម្មការិនីបម្រើការងារ នៅរោងចក្រ Sabrina បានលើកឡើងថា...
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិន ជិតនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង នៅថ្ងៃទី ៣០ ខែមេសា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថានទូតបារាំង ប្រចាំនៅប្រទេសចិន បានរួមគ្នាចាប់ផ្តើមផលិតកម្មវិធីផ្លាស់ប្តូរ វប្បធម៌ចំណីអាហារចិន-បារាំងខ្នាតធំ ឈ្មោះ«ការប្រកួតនៃចុងភៅចិន-បារាំង»។ លោក ShenHaixiong អនុរដ្ឋមន្រ្តី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន...
តបតាមការអញ្ជើញ របស់លោកMacron ប្រធានាធិបតី សាធារណរដ្ឋបារាំង លោក Vučić ប្រធានាធិបតីសាធារណរដ្ឋស៊ែប៊ី លោក SULYOK ប្រធានាធិបតីហុងគ្រី និងលោក Orbán នាយករដ្ឋមន្រ្តីហុងគ្រី លោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសទាំងបី នេះចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៤...
ការទទួលខុសត្រូវរួមគ្នា!វេទិកាស្តីពីការច្នៃប្រឌិតថ្មី ផ្នែកប្រព័ន្ធសារព័ត៌មាន សកលលើកទី៣ ប្រារព្ធធ្វើនៅទីក្រុងប៉េកាំងថ្ងៃទី ២៩ ខែមេសា វេទិកា ស្តីពីការច្នៃប្រឌិតថ្មី ផ្នែកប្រព័ន្ធសារព័ត៌មានសកល លើកទី៣ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ។ ក្រោមប្រធានបទ “ភាពវៃឆ្លាតដើម្បីផ្តល់ផលប្រយោជន៍ ការទទួលខុសត្រូវរួមគ្នា ៖ ការគ្រប់គ្រង ប្រព័ន្ធសារព័ត៌មាន វៃឆ្លាតសិប្បនិម្មិត” ។...
កិច្ចសម្ភាសន៍ជាន់ខ្ពស់លើកនេះ បាននាំមកជូនលោកអ្នក នូវកិច្ចសម្ភាសន៍ ជាមួយលោក Gunawardena នាយករដ្ឋមន្ត្រីស្រីលង្កា ។ លោក Gunawardena បានថ្លែងថា ក្នុងរយ:ពេលជាង៦០ឆ្នាំ ដែលប្រទេសស្រីលង្កា និងចិន បានបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរ គឺជាដៃគូដ៏ជិតស្និទ្ធលើគ្រប់វិស័យ ។ ប្រទេសចិនបានជួយស្រីលង្កា ជាប់រហូតមកក្នុងការឆ្លើយតប នឹងបញ្ហាប្រឈមផ្សេងៗ ។ ពិភពលោកកំពុង...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ