កំពង់ស្ពឺ ៖ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកជាឃាតករលាក់មុខ ដែលកើត មានឡើង ជារៀងរាល់ថ្ងៃ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរបរិស្ថាន ធ្វើការផ្សព្វផ្សាយច្បាប់ ព្រមទាំងបាន អនាម័យបរិស្ថាន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ថ្ងៃ១៣,១៤,១៥,១៦ ដើម្បីចូលរួមកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ គឺជាទំនាក់ទំងអាជីវកម្ម ដោយឆ្លើយតបទៅនឹងការគំរាមកំហែងដោយលាក់បាំងដោយអ្នកការទូតជាន់ខ្ពស់អាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell បាននិយាយកាលពីថ្ងៃអង្គារថា ការជឿនលឿនរបស់រុស្ស៊ីបន្ថែមទៀតនៅក្នុងអ៊ុយក្រែននឹង...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមព្រៀងគ្នា ដើម្បីពង្រឹងសម្ព័ន្ធភាពសន្តិសុខ របស់ពួកគេជាមួយនឹងការអះអាងផ្នែកយោធា ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងចិត្ត ខណៈពេលដែលប្តេជ្ញាថា នឹងក្លាយជា “ដៃគូសកល” នៅពេលដែលទំនាក់ទំនង របស់ពួកគេមានការវិវត្តកាន់តែល្អ។ នៅក្នុងកិច្ចប្រជុំកំពូលរយៈពេល ៨៥នាទី របស់ពួកគេដែលបានធ្វើឡើងក្នុងអំឡុង ពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក...
ឡុងដ៌៖ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នាជាទៀងទាត់ជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក ចាប់ពីឆ្នាំក្រោយនេះ ខណៈដែលប្រទេសនានាឆ្លើយតបទៅនឹងសកម្មភាពយោធាកាន់តែខ្លាំងរបស់ចិន។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បានឲ្យដឹងថា សមយុទ្ធត្រីភាគី ដែលបានគ្រោងទុកនឹងផ្ញើ “សារដ៏រឹងមាំមួយទៅកាន់នរណាម្នាក់ដែលនឹងព្យាយាមធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់”។ លោក Shapps បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទំនាក់ទំនងការពារជាតិរបស់យើងមិនត្រូវបានកំណត់ដោយចម្ងាយទេ ហើយយើងត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយនៅជុំវិញពិភពលោក” ។ អង់គ្លេសនឹងបញ្ជូនក្រុមនាវាផ្ទុកយន្តហោះដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ...
ភ្នំពេញ ៖ ស្វាមីអ្នកនាងមាស ច័ន្ទ ដាលីន ជាម្ចាស់ក្រុមហ៊ុន Lakamo ល្បីឈ្មោះបានទទួលមរណភាព ដោយសារចោរចូលប្លន់ក្នុងផ្ទះ នៅក្នុងសង្កាត់ព្រែកលាប កាលពីម៉ោងប្រមាណជា ១០យប់នារាត្រីថ្ងៃ១០ មេសា ហើយបានបាញ់សម្លាប់ ។ អ្នកស្លាប់ក៏ជាអគ្គនាយករងនៃក្រុមហ៊ុនអចលនទ្រព្យ ល្បីឈ្មោះមួយ នៅកម្ពុជាផងដែរ ។ ជាមួយគ្នានេះ BA ម្នាក់...
ភ្នំពេញ ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet ប្រារព្ធខួប ១០ ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសចិន (២០១៤ ដល់ ២០២៤) និងប្រកាសបើកផ្លូវហោះហើរត្រង់តភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងស៊ីអានប្រទេសចិន។ ពិធីនេះ ធ្វើឡើងក្នុងវេទិកាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគចិន-វៀតណាម។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong...
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ចូលរួមអបអរសាទរ ទេវត្តាឆ្នាំថ្មី ព្រះនាម មហោធរទេវីជាបុត្រីទី៧របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង២២និង២៤នាទី ថ្ងៃទី១៣មេសា ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែម្តង ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើសុំឲ្យប្រជាពលរដ្ឋ ដែលទិញផ្ទះនៅតាមបុរីមួយចំនួន ហើយកំពុងមានបញ្ហាជាមួយម្ចាស់គម្រោង មានការយោគយល់ និងត្រូវមានការអំណត់ ខណៈរាជរដ្ឋាភិបាលមិនដេកនៅស្ងៀមនោះទេ ពោលគឺបានធ្វើការជាជំហានៗ ជាមួយស្ថាប័នពាក់ព័ន្ធហើយ ។ ការលើកឡើងរបស់សម្តេចធិបតីពីបញ្ហានេះ ដោយសារតែមួយរយៈចុងក្រោយនេះ ពោលនៅពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ បានបញ្ចប់ ហើយប្រទេសចាប់ផ្តើមបើកដំណើរការធម្មតាក៏ពិតមែន ប៉ុន្តែអ្នកវិនិយោគលើវិស័យអចលនទ្រព្យមួយចំនួន កំពុងនៅជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចនៅឡើយ ជាហេតុធ្វើឲ្យមានបញ្ហាដល់គម្រោងធំៗរបស់ខ្លួន...
ភ្នំពេញ៖ សព្វថ្ងៃ បច្ចេកវិទ្យាទំនើបកំពុងរីកចម្រើន និងវិវត្តឥតឈប់ឈរ ហើយបានធ្វើឱ្យនិន្នាការ នៃការប្រើប្រាស់មធ្យោបាយផលិត ផ្សព្វផ្សាយ ព័ត៌មានបែបឌីជីថល ជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងសង្គម ក៏មានការកើនឡើងយ៉ាងសម្បូណ៍បែប ក្នុងនោះក៏មានប្រជាពលរដ្ឋ ដែលជាអ្នកផ្សាយព័ត៌មានដែរ។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សកម្មភាពបែបនេះ បានក្លាយជាប្រភពមួយស្តីពីរឿងរ៉ាវ ឬបញ្ហាដែលបានកើតឡើង ក្នុងមូលដ្ឋានជុំវិញខ្លួន ឬក្នុងសហគមដែលយើងរស់នៅ...
ភ្នំពេញ៖ សប្ដាហ៍នេះ EXPREZ TOUR CONCERT សុំលេងឱ្យអស់ដៃហើយ ដោយរៀបចំមហាព្រឹត្តិការណ៍ ប្រគំតន្ត្រីចូលឆ្នាំខ្មែរដ៏ធំសម្បើមប្រចាំប្រទេស នៅថ្ងៃចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃពេញតែម្ដង។ ការប្រគំតន្ត្រីដ៏អស្ចារ្យនេះ នឹងធ្វើឡើងនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ ដែលមានទីតាំងនៅទីលានតេជោ (ពយតាមូង) ខេត្តព្រះសីហនុ ចាប់ពីម៉ោង ៨យប់តទៅ។ ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ ពិសេសជាងសប្ដាហ៍មុនៗ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជានេសាទ ជួបគ្រោះថ្នាក់ដោយស្លាបចាក់ទូកកាប់រងរបួសធ្ងន់ នៅលម្ហសមុទ្រ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ...
បរទេស៖ មេដឹកនាំចិន គឺប្រធានាធិបតី ស៊ី ជិនពីង កាលពីថ្ងៃពុធ បានជួបជាមួយអតីតប្រធានាធិបតីតៃវ៉ាន់ ម៉ា យីងជឺ (Ma Ying-jeou) នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង ដោយបញ្ចប់ “ដំណើរនៃសន្តិភាព” រយៈពេល ១១ ថ្ងៃក្នុងគោលបំណងលើកកម្ពស់ការបង្រួបបង្រួមរវាងកោះតៃវ៉ាន់ និងចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា...
បរទេស៖ យោងតាមកាសែត Wall Street Journal បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកខ្នាតតូច ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដោយក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញយ៉ាងទូលំទូលាយថា គ្មានប្រសិទ្ធភាពនៅលើសមរភូមិ ដោយសារតែវិធានការប្រឆាំងអេឡិចត្រូនិករបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ជម្លោះអ៊ុយក្រែនបានឃើញការប្រើប្រាស់យ៉ាងទូលំទូលាយនៃយន្តហោះគ្មានមនុស្សបើកខ្នាតតូច (UAVs) សម្រាប់ការឈ្លបយកការណ៍ ក៏ដូចជាសម្រាប់ការទម្លាក់គ្រឿងផ្ទុះតូចៗ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ជឿជាក់ថា ការបញ្ជូនថ្មីនៃបច្ចេកវិទ្យាយោធាលោកខាងលិច អាចធ្វើ ឱ្យទីក្រុងគៀវ ចាប់ផ្តើមការវាយលុកថ្មីប្រឆាំងនឹងរុស្ស៊ី។ ប្រភពដដែលបានឲ្យដឹងទៀតថាមេដឹកនាំអ៊ុយក្រែន បានធ្វើការទាមទារដូចគ្នាកាលពីឆ្នាំមុន មុនពេលការប៉ុនប៉ងបរាជ័យរបស់ទីក្រុងគៀវក្នុងការដណ្តើមយកដីដែលបាត់បង់ទៅ ទីក្រុងមូស្គូក្នុងឆ្នាំ ២០២២។ ខណៈពេលដែលកងកម្លាំងរបស់គាត់កំពុងត្រូវបានរុញច្រានត្រឡប់មកវិញនៅលើសមរភូមិនោះ Zelensky សង្ឃឹមថានឹងប្រែក្លាយជំនោរនេះត្រឡប់មកវិញនេះបើយោងតាមការអ្វីដែល គាត់បានប្រាប់កាសែតអាល្លឺម៉ង់ Bild...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត Türkiye daily បានរាយការណ៍កាលពីថ្ងៃពុធថាទីក្រុងអង់ការ៉ា ត្រូវបានគេរំពឹងថានឹងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស S-400 ដែលខ្លួនទទួលបានពីប្រទេសរុស្ស៊ីទៅកាន់ព្រំដែនទួរគីជាមួយអ៊ីរ៉ាក់ នៅចុងខែនេះ។ ការរៀបចំនេះត្រូវបានគេនិយាយថា ត្រូវបានគ្រោងទុកជាផ្នែក នៃប្រតិបត្តិការដ៏សំខាន់មួយប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) ដែលជាក្រុមសកម្មប្រយុទ្ធ ដែលត្រូវបានកំណត់ថាជាអង្គការភេរវករដោយរដ្ឋាភិបាលរបស់ប្រតេសតួគី ។ កាសែតប្រចាំថ្ងៃដដែលនេះបាននិយាយថាទៀត ការដាក់ពង្រាយ S-400 នឹងត្រូវបានរាយការណ៍ថានឹងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរៀបចំដែលនឹងត្រូវ...
ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថ្ងៃនៅពុធនេះថា អគារលំនៅដ្ឋានជាង១៣.០០០ខ្នងត្រូវបានជន់លិចនៅផ្នែកខ្លះនៃប្រទេសរុស្ស៊ី ។ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់ពីសេវាកម្មប្រតិបត្តិការថាយ៉ាងដូច្នេះ ។ ក្រុមសេវាសារព័ត៌មានរបស់រដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា មនុស្សជាង៧.៧០០នាក់ត្រូវបានជម្លៀសនៅក្នុងតំបន់ Orenburg ។ នៅទីក្រុង Orsk ក្នុងទីក្រុង Orenburg ជាកន្លែងដែលស្ថានភាពគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុត អគារលំនៅដ្ឋានចំនួន៦.៧៩៣ខ្នងត្រូវបានជន់លិច ហើយមនុស្សចំនួន២.៦១៦នាក់ត្រូវបានជម្លៀសចេញ ដែលក្នុងនោះចំនួន១.៣៨៧នាក់ស្ថិតនៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្ន ។ ដោយសារតែការកើនឡើងជាបន្តបន្ទាប់នៃសីតុណ្ហភាពជាមធ្យមប្រចាំថ្ងៃ...
កំពង់ចាម ៖ ដោយមានបទពិសោធន៍ក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅ មានក្រុមអាជីវករមួយចំនួន បានឆ្លៀតឱកាស តំឡើងថ្លៃទំនិញ និងអាហារហូបចុក ពិសេសតាមរមណីយដ្ឋាននានា ទើបមុនពេលបុណ្យចូលឆ្នាំថ្មីមកដល់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់វិធានការ ឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើកិច្ចការដើម្បីរក្សាតម្លៃទំនិញ ក៏ដូចជាអាហារផ្សេងៗ ឲ្យមានលំនឹងធម្មតា ។ វិធានការនេះ លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងឡើងថ្លៃ ចាប់ពីថ្ងៃទី១១-២0 ខែមេសា ឆ្នាំ២០២៤ ដោយសាំងធម្មតាតម្លៃ ៤.៥០០រៀល (ឡើងថ្លៃ ១០០រៀល) ខណៈម៉ាស៊ូតតម្លៃ៤.២៥០រៀល (ឡើងថ្លៃ ១៥០រៀល) ៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា មិនអាចជប់ខ្លួនឯងឲ្យស្មើនឹងសហរដ្ឋអាមេរិកបានទេ ហើយអាមេរិក ក៏មិនជប់អាមេរិកខ្លួនឯង ឲ្យស្មើឋានទេវតាបានដែរ ។ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីល ឯ.ក » នៅព្រឹកថ្ងៃ១១ មេសា សម្ដេចធិបតី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចនៅប្រទេសក្បែរខាងកម្ពុជា មិនមានសកម្មភាពឡើងដល់កម្ពុជានោះទេ ។ បើតាមសម្តេចសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៤នេះ រំពឹងថា នឹងឡើងដល់៦,៦% ។ នេះបើការអះអាងរបស់សម្តេច ក្នុងឱកាសពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ នៅព្រឹកថ្ងៃ១១ មេសា ។ សម្ដេចធិបតី បានពោលពាក្យពីសេដ្ឋកិច្ចថា...
ភ្នំពេញ ៖ ប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី សសុខា បានប្រារព្ធពិធីចម្រើនព្រះបរិត្ត រាប់បាត្រ បង្សុកូល ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក...
លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្យ កុម្មុយនីស្តចិន បានជួបសន្ទនា ជាមួយគណៈប្រតិភូ តំបន់តៃវ៉ាន់ប្រទេសចិន ដែលដឹកនាំដោយលោក Ma Yingjiu នៅក្រុងប៉េកាំងប្រទេសចិន នៅរសៀលថ្ងៃទី១០ ខែមេសា ។ លោក Xi Jinping បានថ្លែងថា បងប្អូនជនរួមជាតិនៅត្រើយ ទាំងសងខាង...
ភ្នំពេញ៖ នាយិការ (ADB)ប្រចាំកម្ពុជា លោកស្រី Jyotsana Varma បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ ២០២៤ និង ៦,០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុក ជាវិជ្ជមានសម្រាប់កំណើន ក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀត នៃវិស័យទេសចរណ៍។ នៅក្នុងកម្មវិធីផ្សព្វផ្សាយ...
ភ្នំពេញ ៖ ពាក់ព័ន្ធទៅនឹងគម្រោងព្រែកជីកហ្វណនតេជោ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជា មិនអនុញ្ញាតឲ្យប្រើប្រាស់ប្រទេសខ្លួន ដើម្បីប្រឆាំងនឹងប្រទេសណាឡើយ ខណៈរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យទ័ពបរទេស នៅលើទឹកដីរបស់ខ្លួន។ ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក នាថ្ងៃ១១...
“នេះជាការគំរាមកំហែង ដ៏ធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់ ។”ប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី បានប្រកាសដំណឹង ស្តីពីការអូសទាញជប៉ុន ចូលជាសមាជិកនៃអង្គការ AUKUS ដែលនាំឱ្យមតិអន្តរជាតិ យកចិត្តទុក ដាក់ខ្ពស់ ។ នេះគឺប្រទេសចំនួនបី ប្រកាសពីប្រទេសជាដៃគូជាលើកដំបូង បន្ទាប់ពីអង្គការនេះ បានបង្កើតឡើង កាលពីខែកញ្ញាឆ្នាំ២០២១មក ។ រដ្ឋាភិបាលជប៉ុនបានឆ្លើយតបថា យល់ព្រម ចំពោះសារសំខាន់នៃអង្គការ...
ភ្នំពេញ ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា កម្ពុជាគ្មានមហិច្ឆតា និងគ្មានគោលបំណង យកប្រទេសខ្លួនឯង ទៅធ្វើសង្គ្រាមជាមួយប្រទេសណានោះទេ ទោះបីសង្គ្រាមការទូត សង្គ្រាមសេដ្ឋកិច្ចក៏ដោយ ផ្ទុយទៅវិញកម្ពុជា មានតែពង្រឹងចំណងមិត្តភាពគ្រប់ប្រទេសទាំងអស់។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធកសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាលនៅថ្ងៃ១០ មេសា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលរថយន្តចំនួន១៩ គ្រឿង ដែលផ្តល់ដោយគម្រោង ទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុង មហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ដល់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ។ អង្គភាពដែលត្រូវបានផ្តល់ឲ្យនោះ រួមមាន៖ នាយកដ្ឋាន ប្រយុទ្ធជំងឺឆ្លង...
ស្វាយរៀង៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៅព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០២៤បានអញ្ជើញបើកការដ្ឋានសាងសង់ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀងដែលមានតម្លៃជាង ៣០លានដុល្លារអាចផ្គត់ផ្គង់ទឹកស្អាតបាន៦.៨០០ ម៉ែត្រគូបក្នុងថ្ងៃ។ លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានថ្លែងថា គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនសរុបចំនួន ៣.៩៨ ពាន់លានយ៉េនជប៉ុន ដែលស្មើនឹងប្រមាណ...
ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) បានសម្តែងនូវរីករាយអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងការចេញសារណែនាំងាយៗ ដើម្បីជៀសវាង ពីជំងឺផ្តាសាយបក្សី។ តាមរយៈfacebook ផ្លូវការរបស់ខ្លួន WHO បានឱ្យដឹងថា សូមរីករាយនឹងពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរប្រកបដោយសុវត្ថិភាព ដោយធ្វើតាមវិធីងាយៗទាំងនេះដើម្បីជៀសវាងពីជំងឺផ្តាសាយបក្សី៖ 🚫 កុំប៉ះពាល់ ឬបរិភោគមាន់ទាឈឺ ឬងាប់ ។😷 ពាក់ស្រោមដៃ...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Focus.ua បានរាយការណ៍ថា នាវាបំពាក់ដោយមីស៊ីលរបស់រុស្ស៊ី Serpukhov ដែលឈរជើងនៅសមុទ្របាល់ទិក ត្រូវបានពន្លត់ភ្លើង រួចរាល់ហើយ ប៉ុន្ដែមិនទាន់ដំណើរការនៅឡើយទេ ដោយដកស្រង់សម្តីអ្នកនាំពាក្យ សម្រាប់ចារកម្មយោធាអ៊ុយក្រែន។ លោក Andriy Yusov អ្នកនាំពាក្យបានឲ្យដឹងថា កប៉ាល់នៅតែអណ្តែត នឹងត្រូវការ “យូរណាស់” ដើម្បីជួសជុល ដោយសារឧបករណ៍ទំនើបៗរបស់វាត្រូវបានខូចខាត។ យោងតាមទីភ្នាក់ងារព័ត៌មាន...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ