នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានអះអាងថា អតិរេកផលិតកម្មថាមពលស្អាតរបស់ចិននេះ បានធ្វើឱ្យខូចតម្លៃសកល និងគំរូផលិតកម្ម ។ នេះមិនមែន ជាលើកទីមួយទេ ដែលប្រទេសលោកខាងលិចប្រើប្រាស់ពាក្យ ‘អតិរេកផលិតកម្ម’ ជាលេស ដើម្បីដាក់សម្ពាធ លើវិស័យផលិតកម្ម របស់ប្រទេសចិន ។ កាលពីឆ្នាំ ២០១២ គណៈកម្មការអឺរ៉ុបធ្លាប់បានចោទប្រកាន់ចិន អំពីការនាំចេញផលិតផលដើរដោយពន្លឺព្រះអាទិត្យ ក្នុងតម្លៃទាបទៅកាន់ទីផ្សារអឺរ៉ុប...
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ អង្គការ UNESCO បានរៀបចំពិធីប្រគល់ពានរង្វាន់ នៅទីក្រុង Addis Ababa រដ្ឋធានីប្រទេសអេត្យូពី ដោយបានប្រគល់ពានវង្វាន់អន្តរជាតិ ផ្នែកជីវសាស្ត្រនៃអង្គការ UNESCO-អេក្វាទ័រហ្គីណេ ជូនចំពោះអ្នកវិទ្យាសាស្ត្រចិន ៣រូប ក្នុងនោះរួមមានលោកស្រីQiao Jieជាដើម។ លោកស្រី Qiao Jie គឺជាអ្នកជំនាញខាងវិទ្យាសាស្ត្របន្តពូជ។ អង្គការ...
ថ្ងៃទី២៥ខែមេសា តាមម៉ោងក្នុងតំបន់ សកម្មភាពចាក់បញ្ចាំងភាពយន្តចិនឈ្មោះ «រដូវកាលភាពយន្តឯកសារចិន» ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) និងស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិស៊ែប៊ី បានចាបដំណើរការ នៅក្រុងBelgrade ប្រទេសស៊ែប៊ី។ ភាពយន្តឯកសារ ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនចំនួនជាង១០រឿង នឹងចាក់ផ្សាយតាមស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិស៊ែប៊ី ដើម្បីបង្ហាញពីភាពរស់រវើក ក្នុងយុគសម័យថ្មី នៃប្រទេសចិនចំពោះទស្សនិកជនស៊ែបី និងការរៀបរាប់ពីរឿងរ៉ាវចំណងមិត្តភាពរវាងប្រជាជនចិននិងស៊ែប៊ី បង្ហាញនូវ អនាគតល្អបវររបស់ប្រទេសទាំងពីរ...
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ២៤ ខែមេសាតទៅ ។ មុនពេលចេញដំណើរ សហរដ្ឋអាមេរិកបានអះអាងថា លោក Antony Blinken នឹងបង្ហាញពីការយកចិត្តទុកដាក់ អំពី”អតិរេកសមត្ថភាពផលិតកម្ម” របស់ឧស្សាហកម្ម ថាមពលថ្មីនៃប្រទេសចិន ក្នុងអំឡុងពេលដំណើរទស្សនកិច្ច នៅប្រទេសចិនលើកនេះ ។ ដរាបណាអ្នកដែលយល់ដឹង ពីចំណេះដឹងទូទៅខាងសេដ្ឋកិច្ចសុទ្ធ តែមានចំណាប់អារម្មណ៍ថា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមចំណែក ក្នុងការបរិច្ចាគឈាម ឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយ៉ាងផុលផុសបន្ថែមទៀត។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបរិច្ចាគឈាមដោយស្ម័គចិត្ត នៅថៃ្ងព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា កម្មវិធីបរិច្ចាគឈាម...
ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានកោតសរសើរចំពោះកម្ពុជា ដោយហេតុថា ពិភពលោកស្ថិតក្នុងភាពច្របូកច្របល់ នៃស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែកម្ពុជា បានរៀបចំយ៉ាងល្អប្រសើរ ក្នុងការទទួលប្រធានាធិបតី Joe Biden នាពេលកន្លងទៅ។ ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្នុងជំនួបជួបសម្ដែងការគួរសម...
ភ្នំពេញ ៖ សាលាដំបូងខេត្តកំពត នៅថ្ងៃ២៥ មេសានេះ បានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី និងសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន ១,៧៩១ក្បាលដី របស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក។ នេះបើតាមសេចក្តីប្រកាស របស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ។ លោកឧកញ៉ា ជា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ទៅកាន់សមាជិក សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham) អំពីការកែសម្រួលសេវារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧ថ្មីនេះ ដើម្បីបន្តជួយគាំទ្រ និងបង្កើនបរិយាកាសអាជីវកម្មនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ការបញ្ជាក់របស់លោករដ្ឋមន្ត្រីយ៉ាងដូចនេះ គឺនៅពេលដែលលោកបានអញ្ជើញ ជាអធិបតីក្នុងវេទិកាធនធានមនុស្សប្រចាំឆ្នាំ របស់សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា...
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយ បានហៅទណ្ឌិត សម រស្ស៊ី ថា ជាមនុស្សថោកទាប ដែលបានបំរើយុទ្ធសាស្រ្តរបស់យួន ក្នុងការប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោសែន។ ការហៅទណ្ឌិតក្បត់ជាតិ សម រង្ស៊ី បែបនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិតរូបនេះ បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម ដោយលើកឡើងមិនពិត ពីបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងការជីកព្រែកហ្វូនណនតេជោ សែន...
ភ្នំពេញ ៖ ការប្រកួតលក្ខណៈជាប្រភេទប្រដាល់ Kick Boxing ក្នុងកម្មវិធី GANZBERG រាជសីហ៍ KUN KHMER នៅខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ប្រកួតជាមួយចិន និងជប៉ុន នៅលើសង្វៀនស្ថានីយ ទូរទស្សន៍ថោន (TOWN) ។ យប់នេះសង្វៀន TOWN នឹងរៀបចំការប្រកួត...
បន្ទាយមានជ័យ ៖ នៅសាកលវិទ្យាល័យជាតិមានជ័យ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាកលវិទ្យាល័យជាតិមានជ័យ និង សមាគមអ្នក ស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នារៀបចំវេទិកាតុមូលស្តីពី «គោលការណ៍ប្រទេសចិនតែមួយ» ជូនដល់មន្ត្រីរាជការសាលាខេត្តបន្ទាយមានជ័យ គណៈគ្រប់គ្រង សាស្រ្តាចារ្យ និស្សិត តំណាងយុវជន គណបក្ស ប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងយុវជនសហភាពសហព័ន្ធ...
ភ្នំពេញ៖ លោក អ៉ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា តាមរយៈសមិទ្ធផលការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញពីភាពរីកចម្រើន លើវិស័យសុខាភិបាល នៅរាជធានីភ្នំពេញ គួរឲ្យកត់សំគាល់ ទាំងលើការផ្តល់សេវា ក៏ដូចជាផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ។ ការលើកឡើងអភិបាលរងខាងលើនេះ ធ្វើឡើងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើក៏ដូចជាការណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ លើសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅតំបន់ជនបទ ជាពិសេស នៅខណៈដែលពួកគាត់កំពុងប្រឈមនឹង ការខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ។ ការណែនាំនេះធ្វើឡើង ក្នុងឱកាសលោក រដ្ឋមន្រ្តី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសថា សម្តេចនឹងចូលរួមដឹកនាំការប្រកួតបាល់ទាត់ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងខេម ជាប្រធានក្រុម និងក្នុងនាមសម្តេច ជាគ្រូបង្វឹកកិត្តិយស ដើម្បីគៀងគរថវិកា ពីសប្បុរជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នាល្ងាចថ្ងៃទី១ ឧសភា នៅពហុកីឡដ្ឋានអូឡាំពិក...
ភ្នំពេញ ៖ បន្ទាប់ពីបានបញ្ចប់ដំណើរ ទស្សនកិច្ចប្រកបដោយជោគជ័យ នៅសហព័ន្ធស្វីស នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា និងលោកស្រី កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់បន្តដំណើរ មកដល់ទីក្រុង Kempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រកបដោយសុវត្ថិភាព។...
ភ្នំពេញ ៖ ដើម្បីថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រ និងប្រើប្រាស់ផ្លូវល្បឿនលឿន ជួយដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយជំរុញ ដល់វិស័យដឹកជញ្ជូននៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានសម្រេចបន្តធ្វើការ បញ្ចុះតម្លៃ២០% ក្នុងលក្ខខណ្ឌផ្សេងៗ គ្នាជូនអតិថិជន ។ ក្រុមហ៊ុនផ្លូវល្បឿនលឿននេះ កាលពីទើបតែបើកសាកល្ប ដំបូងនាចុងឆ្នាំ២០២២...
ថ្មីៗកន្លងទៅនេះ រដ្ឋាភិបាល សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងស៊ើបអង្កេត ចំពោះរថយន្តអគ្គិសនី ដែលផលិតនៅប្រទេសចិន “ក្នុងនាមបង្កការគំរាមកំហែង ដល់សន្តិសុខជាតិ” ។ តើរថយន្តអគ្គិសនី របស់ចិនពិតជាបង្កការ គំរាមកំហែង ដល់សន្តិសុខជាតិមែនឬ? តើការស៊ើបអង្កេត របស់អាមេរិកវាជារឿងជាក់ស្តែងទេ? ក្រុមហ៊ុន Pony AI Inc. គឺជាក្រុមហ៊ុនសេវាកម្មមធ្យោបាយ ធ្វើដំណើរដោយស្វយ័តស្វ័យ ប្រវត្តិមួយនៅប្រទេសចិន។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា ប្រកាសដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ Spare Parts (SIEMENS) ចំនួន២មុខ (កញ្ចប់លេខ៥) (អាទិភាពទី១) ជូនអង្គភាពប្រព័ន្ធ SCADA និងទូរគមនាគមន៍ បញ្ជូនអគ្គិសនី នៃនាយកដា្ឋនបញ្ជូនអគ្គិសនី (ផែនការ ២០២៤)៕ អគ្គិសនីកម្ពុជាបានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់...
ភ្នំពេញៈ កំដៅព្រះអាទិត្យ នៅតំបន់ឥណ្ឌូចិន កំពុងកើនឡើង ស្របពេលបញ្ហាភូមិសាស្រ្តនយោបាយ បាននិងកំពុង ធ្វើឲ្យគេមើលឃើញថា ចិនត្រូវពង្រឹងឥទ្ឋិពលរបស់ខ្ឡួន នៅប្លុកអាស៊ានបន្ថែមទៀត ។ ឥណ្ឌូចិន ដែលសំដៅដល់ប្រទេសកម្ពុជា ឡាវ និងវៀតណាម បាននិងកំពុងក្លាយ ជាទីលានប្រយុទ្ឋ ផ្នែកភូមិសាស្រ្ត នយោបាយ នៅដើមសតវត្សរ៍ទី២១នេះ ដោយសារវៀតណាម កំពុងព្យាយាម ពង្រីកឥទ្ឋិពលរបស់ខ្លួន...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញប្រារព្ធ«ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ » ២៥ មេសា ២០២៤ ក្រោមប្រធានបទ លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់នាថ្ងៃ២៤ មេសា ក្នុងបរិវេណកីឡដ្ឋានស្រុកភ្នំក្រវាញ ភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត ហៅលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook មកស្នងការដ្ឋានខេត្តនៅថ្ងៃទី២៦ មេសាស្អែកនេះ ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន ។ ការហៅមកសួរនាំនេះ ក្រោយពីលោក SantaKH បានបង្ហោះរូបភាពខ្លួនមួយសន្លឹក នៅក្នុងស្តរីហ្វេសប៊ុកដែលបានថត ភ្ជាប់ជាសេះសមុទ្របែបលក្ខណៈអាសអាភាស ។ ក្រោយឃើញបែបនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានស្នើឲ្យ...
ញ៉ូដេលី៖ ទីភ្នាក់ងារ Xinhua បានផ្សាយនៅថ្ងៃទី២៤ មេសានេះថា នៅថ្ងៃពុធនេះ យ៉ាងហោចណាស់មានការបំផ្ទុះគ្រាប់បែកចំនួន៣លើក បានបំផ្លាញស្ពានដ៏សំខាន់មួយនៅក្នុងរដ្ឋ Manipur ដែលស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា ។ គួរបញ្ជាក់ថា ការបំផ្ទុះបានកើតឡើងកាលពីព្រឹកថ្ងៃពុធ ដោយបានបំផ្លាញស្ពានមួយខ្សែនៅក្នុងស្រុក Kangpokpi ។ បើយោងតាមប៉ូលិសបានឲ្យដឹង ការបំផ្ទុះនេះបណ្តាលឱ្យមានរណ្ដៅជាច្រើននៅក្នុងស្ពាន ហើយដូច្នេះបានប៉ះពាល់ដល់ចលនានៃការធ្វើចរាចរណ៍រថយន្តតាមបណ្តោយផ្លូវជាតិលេខ២ ដែលតភ្ជាប់ពី Imphal ទៅ...
ហ្គាហ្សា៖ ប្រាសាទ Barquq ដែលជាទីតាំងប្រវត្តិសាស្ត្រនៅ Khan Younis ត្រូវបានកម្ទេចដោយកងទ័ពអ៊ីស្រាអ៊ែល បានក្លាយជាគំនរកម្ទេចកម្ទី ។ ស្ត្រីជនជាតិប៉ាឡេស្ទីនវ័យចំណាស់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា “កាលពីប៉ុន្មានខែមុន យើងមានប្រាសាទ Barquq ដែលជាទីតាំងដ៏សំខាន់ និងបុរាណនៃទីក្រុង Khan Younis ។ វាបង្ហាញពីវត្តមាននៃអរិយធម៌ បេតិកភណ្ឌ...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានប្រកាសសុពលភាព លោក ចាប ម៉ុច និង លោក ទេព សុធីរ ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស សម្តេចតេជោ ហ៊ុន សែន និងលោកប្រាក់ សុខុន។ ការប្រកាសសុពលភាពនេះ...
ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានចាត់ទុកទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ដោយឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក ។ ការបញ្ជាក់របស់ប្រធានរដ្ឋសភាកម្ពុជា នារាត្រីថ្ងៃ២៤ មេសា ខណៈបានជួបសំណេះសំណាល និងពិសារអាហារពេលល្ងាច តបតាមការអញ្ជើញរបស់ លោក អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយទៅកាន់ទីក្រុងគៀវកាលពីខែមុន នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានអាមេរិកជាច្រើនកាលពីថ្ងៃពុធ ដោយដកស្រង់សម្តី មន្ត្រីរដ្ឋាភិបាលអាមេរិកអនាមិកម្នាក់។ ប្រព័ន្ធមីស៊ីល ជាយុទ្ធសាស្ត្ររបស់កងទ័ពអាមេរិក (ATACMS) ដែលមានរយៈចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រ ត្រូវបានរួមបញ្ចូលក្នុងកញ្ចប់ជំនួយយោធាតម្លៃ៣០០ លានដុល្លារ ដែលអនុម័តដោយប្រធានាធិបតី Joe Biden កាលពីថ្ងៃទី...
អ៊ីស្តង់ប៊ុល៖ នៅថ្ងៃពុធនេះ ប៉ូលិសតួកគី បានចាប់ខ្លួនមនុស្សចំនួន១១នាក់ ដែលសង្ស័យថា ជាក្រុមរដ្ឋឥស្លាម ហៅកាត់ (IS) នៅក្នុងខេត្ត Izmir ស្ថិតនៅភាគខាងលិចនៃប្រទេសតួកគី ។ ទូរទស្សន៍ TRT ដែលគ្រប់គ្រងដោយរដ្ឋបានផ្សាយថា ក្រុមប្រឆាំងភេរវកម្មបានចាប់ផ្តើម ប្រតិបត្តិការដំណាលគ្នាប្រឆាំងនឹង ទីតាំងចំនួន១៣នាក់នៅទូទាំងខេត្ត ដើម្បីចាប់ខ្លួនជនសង្ស័យចំនួន ១៣នាក់។ ក្នុងការចុះឆែកឆេរនេះ ជនសង្ស័យចំនួន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ នឹងអញ្ជើញ ជាអធិបតី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី” ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានស្នើឲ្យបុរសម្នាក់ ដែលមានអាខោនហ្វេសប៊ុកឈ្មោះ “Santakh”ដែលបានបង្ហោះ ក្នុងស្តរីខ្លួន នូវភាពបានថតភ្ជាប់ជាសេះសមុទ្រ បែបលក្ខណៈអាសអាភាស ចេញជាបន្ទាន់ ។ ក្រោយមានការចែកចាយគ្នា ជាបន្តបន្ទាប់នូវរូបភាពនេះ ហើយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក្នុងនាមជាអាជ្ញាធរ ខេត្តមួយរូបដែរនោះបានបញ្ចេញមតិនៅព្រឹកថ្ងៃ២៥ មេសាថា...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បានរាយការណ៍ថា គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង កំពុងធ្វើទស្សនកិច្ចបរទេសដ៏កម្រមួយទៅកាន់ប្រទេសអ៊ីរ៉ង់ ។ ពេលវេលាចុងក្រោយ ដែលមន្ត្រីមកពីទីក្រុងព្យុងយ៉ាង បានធ្វើដំណើរ ដែលបានប្រកាសជាសាធារណៈទៅកាន់ទីក្រុងតេអេរ៉ង់គឺនៅឆ្នាំ ២០១៩។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារ KCNA បានឱ្យដឹងថា...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
