ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការរបស់ក្រសួង ដែលបានចូលនិវត្តន៍ចំនួន២៤នាក់ ស្រី៩នាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេស អគ្គាធិការស្ដីទី ប្រធាននាយកដ្ឋាន ។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បានប្រកាសថា ទីក្រុងប៉ារីសនឹងផ្គត់ផ្គង់ដល់ទីក្រុងកៀវ នូវមីស៊ីលចេញពីដីទៅអាកាស និងរថពាសដែករាប់រយគ្រឿង ដែលពីមុនត្រូវបានប្រើប្រាស់ ដោយកងកម្លាំងបារាំង។ ការចែកចាយគ្រោងនឹងចាប់ផ្តើមនៅដើមរដូវក្តៅនេះ និងបន្តក្នុងរយៈពេលពីរឆ្នាំខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន La Tribune...
ពេលថ្មីៗនេះ កំណែថ្មីនៃវិបផតថលអន្តរជាតិ ទីក្រុងប៉េកាំង(International Web Portal of Beijing)ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ វេបសាយនេះបានបង្កើតឡើង ដោយផ្តោតសំខាន់ៗជុំវិញមុខងារ នៃមជ្ឈមណ្ឌលផ្លាស់ប្តូរអន្តរជាតិទីក្រុងប៉េកាំង ដែលរួមបញ្ចូលការចេញផ្សាយព័ត៌មាន សេវាកម្មសាធារណៈ ការប្រឹក្សាយោបល់និងការផ្លាស់ប្តូរ ហើយរួមបញ្ចូលភាសាចំនួន៩ ដែលបូករួមទាំងភាសាអង់គ្លេស ភាសាកូរ៉េខាងត្បូង ភាសាជប៉ុន ភាសាអាល្លឺម៉ង់និងភាសាបារាំងជាដើម។ កំណែថ្មីលើកនេះបានផ្តល់សេវាកម្ម ទីក្រុងដ៏សម្បូរបែប និងងាយស្រួលដល់មិត្តបរទេស និងអ្នកវិនិយោគបរទេស...
បរទេស៖ កងល្បាតនៃរដ្ឋអូក្លាហូម៉ា សហរដ្ឋអាមេរិក បានបិទស្ពានហាយវេមួយទាំងស្រុង បន្ទាប់ពីនាវាដឹកទំនិញ មួយគ្រឿងបានបុកស្ពាន US-59 ឆ្លងកាត់ទន្លេ Arkansas កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សេវាស្ពានហាយវេរបស់រដ្ឋបានសរសេរនៅលើ X ដែលជាអតីត Twitterថា សមត្ថកិច្ចកំពុងបង្វែរចរាចរណ៍ ចេញពីតំបន់នោះទៅខាងត្បូងក្រុង...
បរទេស៖ ក្រសួងការពារជាតិហូឡង់ បានប្រកាសនៅសប្តាហ៍នេះថា ប្រទេសហូឡង់នឹងដាក់ពង្រាយ អង្គភាពការពារដែនអាកាស Patriot ទៅកាន់សម្ព័ន្ធមិត្តណាតូរបស់ខ្លួន គឺប្រទេសលីទុយអានី ដែលជាផ្នែកនៃសមយុទ្ធការពារ ដែនអាកាសរួមគ្នានៅរដូវក្តៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោធាហូឡង់បានអះអាងនៅក្នុង សេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធរយៈពេលជាច្រើនសប្តាហ៍ គឺមានសារៈសំខាន់ក្នុងការពង្រឹងការ ការពារដែនអាកាសនៅលើផ្នែកខាងកើត។...
ភ្នំពេញ៖ CAMBODIA SUPREME រសជាតិល្អបំផុត SUPREME ALWAYS! CAMBODIA SUPREME បានបង្ហាញយ៉ាងច្បាស់ពីអត្ថន័យនៃពាក្យថា SUPREME នៅលើដប ដែលមានន័យថា CAMBODIA SUPREME នឹងនាំអ្នកទាំងអស់គ្នាទៅកាន់ពិភពសប្បាយ រីករាយ ជាមួយនឹងរសជាតិល្អបំផុត SUPREME ALWAYS. CAMBODIA SUPREME គឺជាផលិតផលរបស់ក្រុមហ៊ុន...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា យោធាអ៊ីស្រាអែល កំពុងរៀបចំបើកការវាយប្រហារលើទីក្រុងរ៉ាហ្វា ខណៈដែលការចរចាបទឈប់បាញ់ បានចាប់ផ្តើមឡើងវិញនៅក្នុងប្រទេសអេហ្ស៊ីប។ ទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត របស់តំបន់ហ្គាហ្សា បានក្លាយជាជម្រក សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ជាងមួយលាននាក់ ដែលកំពុងស្វែងរកទីជំរកពីការទម្លាក់គ្រាប់បែក។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនបានព្រមានថា ប្រតិបត្តិការជើងគោកណាមួយនៅក្នុងទីក្រុងនេះ នឹងនាំឱ្យមានមហន្តរាយដល់ជនស៊ីវិល។ នៅក្នុងសន្និសីទសារព័ត៌មានមួយ...
តូក្យូ៖ ប្រទេសជប៉ុន និងចិនបានរៀបចំ “កិច្ចសន្ទនាអ្នកជំនាញ” កាលពីថ្ងៃសៅរ៍ ជុំវិញការចេញផ្សាយទឹកសំណល់វិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពី រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ របស់ពួកគេដើម្បីដោះស្រាយជម្លោះអំពីបញ្ហានេះ។ ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុង Dalian ភាគឦសានប្រទេសចិន ភាគីជប៉ុន បានពន្យល់ពីជំនឿរបស់ពួកគេថា ការបញ្ចេញទឹកមានសុវត្ថិភាព និងលម្អិតអំពីសកម្មភាពត្រួតពិនិត្យ វិទ្យុសកម្មដែលកំពុងបន្ត។ ប្រទេសចិន បានប្រកាន់យកការហាមប្រាម...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១ ខែមេសាឆ្នាំ ២០២៤ នេះ រដ្ឋបាលខេត្តកំពង់ចាម បានបើក និងដំណើរការ យុទ្ធនាការជិះកង់រៃអង្គាសថវិកាសម្រាប់ជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំយុទ្ធនាការនេះ គឺស្របតាមគោលការណ៍ ណែនាំ ជាពិសេស...
វ៉ាស៊ីនតោន៖ ប្រភពការទូតមួយបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំឱ្យមានកិច្ចចរចាត្រីភាគី ជាមួយមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងក្នុងខែកក្កដា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន។ ប្រភពបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នូវបញ្ហាជាច្រើនរួមទាំងការពង្រឹងការ ទប់ស្កាត់ប្រឆាំងនឹងការកើនឡើង...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនាយទាហាន និងពលទាហាន ព្រមទាំងក្រុមគ្រួសារ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល និងរីសត នៅថ្ងៃ៣០ មីនា បានលើក ឡើងថា សុខភាពរបស់កងទ័ព គឺជាការយកចិត្តទុកដាក់ បំផុតរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ ក្នុងបញ្ជីវត្តមានតំណាងរាស្រ្ត ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧នៃរដ្ឋសភា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកណ្តាល បានសរសេរថា «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជាបានមានព្រះបន្ទូលថា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាគឺជាស្រ្តីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា គិតគូរឧត្តមប្រយោជន៍ជាតិជាធំ។ នេះបើយោងតាមព្រះរាជសារ របស់ព្រះមហាក្សត្រក្នុងឱកាសរដ្ឋសភា នៅព្រឹកថ្ងៃ១ មេសា បានបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ អានដោយសម្តេចឃួន សុដារី។ អង្គព្រះមហាក្សត្រ...
ភ្នំពេញ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃ៣០ មីនា បានដឹកនាំក្រុមការងារ ចុះពិនិត្យសួរសុខទុកស្ថានភាពជំងឺ របស់ជនរងគ្រោះដោយសារ ឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ កាលពីម្សិលមិញនេះ។ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ ជនរងគ្រោះខាងលើនេះ នៅមន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ សាស្ដ្រា ចារ្យរដ្ឋមន្រ្តី បានពាំនាំប្រសាសន៍របស់សម្តេចធិបតី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់បំផ្លាញយន្តហោះចម្បាំង គាំទ្រដែនអាកាសជិតៗរបស់អ៊ុយក្រែន Su-25 ចំនួនបីគ្រឿង។ ប្រភពដដែលបានសរសេរទៀតថា យន្តហោះយោធាទាំងនោះគឺ បានឈរជើងនៅអាកាសយានដ្ឋាន Voznesensk ក្នុងតំបន់ Nikolaev ដែលជាតំបន់សំខាន់ជាយុទ្ធសាស្ត្រ នៅភាគខាងត្បូងនៃប្រទេស។ ទោះបីជាយ៉ាងណាក្តី ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយ ប្រើយន្តហោះយុទ្ធសាស្ត្រ កងកម្លាំងមីស៊ីល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានទាមទារឱ្យអ៊ុយក្រែនជួយដល់ការឡោមព័ទ្ធមនុស្សគ្រប់រូបនៅក្នុងប្រទេសដែលខ្លួនសង្ស័យថាជាអំពើភេរវកម្ម រួមទាំងប្រធានចារកម្ម ក្នុងស្រុករបស់ទីក្រុងគៀវ Vasily Malyuk និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលពាក់ព័ន្ធណាមួយដែលបុគ្គល និងក្រុមដែលប្រព្រឹត្តនោះ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអាទិត្យ។ ក្រសួងការបរទេសរុស្សីបាននិយាយថា ខ្លួនបានទាក់ទងទៅកាន់រដ្ឋាភិបាលទីក្រុងគៀវជាផ្លូវការជាមួយនឹងការទាមទារនៅក្រោមអនុសញ្ញាអន្តរជាតិដែលអនុម័តដោយអង្គការសហប្រជាជាតិសម្រាប់ ការបង្ក្រាបការបំផ្ទុះគ្រាប់បែកភេរវកម្ម និងអនុសញ្ញាអន្តរជាតិសម្រាប់ការបង្ក្រាបការផ្តល់ហិរញ្ញប្បទានភេរវកម្មហើយ ការទាមទារនោះរួមមាន ការចាប់ខ្លួន និងធ្វើបត្យាប័នជាបន្ទាន់ នៃជនសង្ស័យ ទាំងអស់ ដែលទីក្រុងមូស្គូបានកំណត់អត្តសញ្ញាណ និងជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យទី៣១ ខែមីនា ឆ្នាំ២០២៤ បានរៀបចំ “ពិធីកាត់សក់បង្កក់សេរី”ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករកម្មការិនី និងប្រជាពលរដ្ឋ នៅតំបន់ផ្ទះឡ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបណ្តេញសហការី និងជំនួយការដ៏យូររបស់លោក ergey Sherif កាលពីថ្ងៃសៅរ៍ខណៈដែល គាត់ក៏បានបណ្តេញទីប្រឹក្សាជាន់ខ្ពស់ជាច្រើននាក់ក្នុងសប្តាហ៍មុន ចំពេលមានការរុះរើផ្នែករដ្ឋបាលកាន់អំណាច។ Sherif គឺជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីដែលនៅសល់មួយចំនួនដែលបានបម្រើការជាមួយ Zelensky ចាប់តាំងពីថ្ងៃមួយនៃតំណែងប្រធានាធិបតីរបស់គាត់ ដោយបានកាន់តំណែងរបស់គាត់ក្នុងខែឧសភា ឆ្នាំ២០១៩។ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ គាត់គឺជាសហការីផ្នែកជំនួញដ៏ជិតស្និទ្ធរបស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានព្រមានកាលពីថ្ងៃអាទិត្យថា ទីក្រុងមូស្គូអាចធ្វើពហិការមិន ទទួលយកទំនិញមួយចំនួនរបស់បារាំងនោះទេ បន្ទាប់ពីអភិបាលក្រុងប៉ារីសលោកស្រី Anne Hidalgo បាននិយាយថា អត្តពលិករុស្ស៊ី និងបេឡារុស មិនស្វាគមន៍ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនាពេលខាងមុខ។ អ្នកនាំពាក្យរូបនេះបាននិយាយដែរថា៖តើអ្នកគិតថាប្រហែលជាយើងគួរយកផលិតផលបារាំងមួយចំនួនដែលឥឡូវតំណាងយ៉ាងទូលំទូលាយនៅក្នុង ប្រទេសរុស្ស៊ី ហើយប្រកាសថា ‘ពួកគេនឹងមិនត្រូវបានស្វាគមន៍ ទេ?នេះគឺជាអ្វីដែលលោកស្រីអ្នកនាំពាក្យ Maria Zakharova បានសរសេរកាលពី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោកស្រី Elina Valtonen បាននិយាយថាប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើរឿងត្រឹមត្រូវជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ដើម្បីរក្សា ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ ដើម្បីបន្តឱ្យរុស្ស៊ីទស្សន៍ទាយថាតើក្រុមលោកខាងលិចពិតជាអាចដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែនឬអត់។ ថ្លែងទៅកាន់កាសែត Financial Times កាលពីថ្ងៃអាទិត្យ លោកស្រី Valtonen បានគាំទ្រគោលជំហរដែលធ្វើឡើងដោយប្រធានាធិបតីបារាំង លើការដាក់ពង្រាយកងទ័ព ដើម្បីគាំទ្រទីក្រុងគៀវប្រឆាំងនឹងទីក្រុងមូស្គូ ដោយប្រកែកថា...
វ៉ាស៊ីនតោន ៖ សង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន “បានធ្វើឱ្យសហរដ្ឋអាមេរិក មានភាពអវិជ្ជមាន” ដោយសារតែវាជាគោលនយោបាយជំរុញទឹកចិត្ត និងរំខានផ្នែកនយោបាយ ដែលមិនដែលសម្រេច បាននូវគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការលុបបំបាត់ឱនភាពពាណិជ្ជកម្ម។ លោក Stephen Roach សមាជិកជាន់ខ្ពស់ នៅមជ្ឈមណ្ឌល Paul Tsai China នៃសាលាច្បាប់ Yale បានឲ្យដឹងថា “ខ្ញុំបានរិះគន់...
ការ៉ាកាស ៖ ប្រធានាធិបតី វេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានព្រមានប្រឆាំង នឹងការគំរាមកំហែងថ្មី ពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ម៉ាឌូរ៉ូ បានសរសេរនៅលើគេហទំព័រ X ដែលជាអតីត Twitter ឲ្យដឹងថា “ចក្រភពអាមេរិកបានជ្រើសរើសថ្ងៃ Good Friday ដើម្បីគំរាមប្រទេសវ៉េណេស៊ុយអេឡាម្តងទៀត”។...
ហ្គាហ្សា ៖ ក្រសួងសុខាភិបាល នៃក្រុមហាម៉ាសបានឲ្យដឹងថា ចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣២,៧០៥នាក់ហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន ៨២ នាក់ និងបានរងរបួសចំនួន ៩៨ នាក់ទៀតនៅក្នុងរង្វង់តំបន់ឆ្នេរប៉ាឡេស្ទីន។ នេះនាំឱ្យចំនួនអ្នកស្លាប់...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអនុញ្ញាត ឱ្យផ្ទេរគ្រាប់បែក និងយន្តហោះចម្បាំង ដែលមានតម្លៃ រាប់ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ីស្រាអែល បើទោះបីជាមានការប្រេះឆា កាន់តែខ្លាំងឡើង រវាងសេតវិមាន និងរដ្ឋាភិបាល របស់លោក នេតាន់យ៉ាហ៊ូ ជុំវិញប្រតិបត្តិការលើដីដ៏មានសក្តានុពលមួយ ដោយយោធាអ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា ។ កញ្ចប់សព្វាវុធថ្មីរួមមានគ្រាប់បែក MK84 ទម្ងន់...
ហ្គាហ្សា៖ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១២នាក់បានស្លាប់ និង ៣០នាក់រងរបួស ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើអ្នកដែលទទួលខុសត្រូវ ក្នុងការធានាជំនួយ នៅទីក្រុងហ្គាហ្សា កាលពីយប់ថ្ងៃសៅរ៍ នេះបើយោងតាមទូរទស្សន៍ប៉ាឡេស្ទីន។ ប្រភពសន្តិសុខបានប្រាប់កាសែតស៊ិនហួឲ្យដឹងថា ក្រុមគ្រូពេទ្យបានតស៊ូក្នុងការដឹកជញ្ជូនអ្នកស្លាប់ដោយអ្នកខ្លះនៅតែដេកនៅលើដីរង់ចាំជំនួយ។ កងកម្លាំងការពារ អ៊ីស្រាអែល (IDF) មិនបានធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្សីបានធ្វើការឆ្លើយតប ទៅនឹងការស្នើរបស់ប្រធានាធិបតី អ៊ុយក្រែនលោក Vladimir Zelensky ពាក់ព័ន្ធទៅនឹងការវិលត្រឡប់ទៅរកព្រំដែនឆ្នាំ១៩៩១ប៉ុន្តែអះអាងថា វាមិនមែនជាលក្ខខណ្ឌអទិភាព ដូចពីមុនទៀតឡើយ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា អ៊ុយក្រែន ត្រូវតែគិតគូរពីការពិតដែលថា ព្រំដែនរបស់ខ្លួនបានផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ី។ កាលពីដើមសប្តាហ៍នេះ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តលវិជ្ជាជីវៈ និង លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ បានរៀបចំអាហារសាមគ្គី ជាមួយរដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិក ប្រមាណជិត១០០០នាក់ ដែលមកពី៨៧រោងចក្រ នៃខណ្ឌពោធិ៍សែនជ័យ...
តាកែវ ៖ កោសឈ្នះៗ ដែលជាកម្មវិធីចែកជូនរង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី របស់ក្រុមហ៊ុន អង្គរមីល បានរកឃើញ ម្ចាស់រង្វាន់បន្តបន្ទាប់ទៀតហើយ បន្ទាប់ពីអតិថិជននៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្មីៗម្សិលមិញនេះ។ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ អតិថិជនដែលជាម្ចាស់រង្វាន់ម៉ូតូ គឺបានទៅលើ បងស្រី ភុំ ស៊ូ...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតី Vladimir Zelensky បានបង្ហាញថា ការវិលត្រឡប់ ទៅកាន់ព្រំដែនឆ្នាំ ១៩៩១ របស់អ៊ុយក្រែន មិនមែនជាលក្ខខណ្ឌ សម្រាប់កិច្ចចរចាសន្តិភាព ជាមួយទីក្រុងមូស្គូទៀតទេ បើទោះបីជាគាត់បន្តជំរុញ ទៅមុខជាមួយនឹង រូបមន្តសន្តិភាព ផ្ទាល់ខ្លួនរបស់គាត់ ដែលត្រូវបានវិមានក្រឹមឡាំង ច្រានចោលថាមិនសមហេតុផល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែល កំពុងពិចារណាបង្កើត កងកម្លាំងយោធាពហុជាតិ នៅក្នុងតំបន់ហ្គាហ្សា ដើម្បីទទួលបន្ទុក សន្តិសុខ ក្នុងតំបន់នេះបើ យោងតាមរបាយការណ៍ ហើយគំនិតនេះ បានមកពីរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Yoav Gallant ដែលបានបញ្ចេញ វាក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់គាត់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីដើមសប្តាហ៍នេះ ។...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ