ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យសិស្សនិស្សិត ជ័យលាភី នៃសាលាបច្ចេកទេសដុនបូស្កូ ឱ្យធ្វើជាអ្នកនាំសារផ្សព្វផ្សាយ ពីវគ្គជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់យុវជនកម្ពុជា ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅតាមភូមិស្រុក ឱ្យចូលសិក្សាជំនាញទាំងនេះ ដើម្បីឆាប់ទទួល បានការងារធ្វើ និងទទួលបានការងារសមរម្យ...
ដោយមានប្រទេសចិនជាអ្នកផ្តួចផ្តើម តាមរយៈកម្លាំងរួមគ្នា ក្នុងគោលបំណង ពង្រឹងសន្តិភាព និងពង្រីកការអភិវឌ្ឍ វេទិកាបូអាវ (BFA) ត្រូវបានបង្កើតឡើង នាឆ្នាំ២០០១។ សម្រាប់តំបន់អាស៊ី វេទិកាBFAបានផ្តល់កាលានុវត្តភាព បន្ថែមដល់ថ្នាក់ដឹកនាំបណ្តាប្រទេស នៅតំបន់អាស៊ីបានរួមគ្នា ចាក់បញ្ចូល នូវធាតុចូលសម្រាប់កិច្ចអភិវឌ្ឍ និងសន្តិភាពសម្រាប់ តំបន់និងពិភពលោក ។ ដោយទាក់ទាញគណៈប្រតិភូប្រហែល២០០០នាក់មកពីជាង៦០ប្រទេស និងតំបន់ និងអ្នកសារព័ត៌មាន ជាង១១០០នាក់...
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ សង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងម៉ោង ៨ព្រឹក ដល់ម៉ោង២០យប់។
ភ្នំពេញ៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើម ប្រចាំប្រទេស CAMBODIA BOND FOR MORE TOUR CONCERT និងមហាព្រឹត្តិការណ៍ CAMBODIA គុនខ្មែរ របស់ CAMBODIA BEER នឹងប្រព្រឹត្តឡើងនៅចុងសប្តាហ៍នេះ ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤។...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស នឹងដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤តទៅ...
ពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ខែមីនា លោក David Ranibok Adeang ប្រធានាធិបតីណូរូបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ នេះជាលើកទីមួយហើយដែលប្រធានាធិបតីណូរូទៅបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីប្រទេសទាំងពីរចិននិងណូរូស្ដារទំនាក់ទំនងការទូតឡើងវិញកាលពីខែមករាឆ្នាំនេះ ។ នៅរសៀលថ្ងៃទី២៥ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងនៅពេលជួបពិភាក្សាការងារជាមួយលោក David Ranibok Adeang ប្រធានាធិបតីណូរូថា មិនថាចំណងមិត្តភាពមកមុនឬយឺត ឱ្យតែចាប់ផ្តើម ក៏នឹងមានអនាគតដ៏ភ្លឺស្វាង ។...
ដើម្បីសម្រេចបាននូវបំណងទុច្ចរិតដែលទន្រ្ទានកាន់កាប់កោះនិងថ្មប៉ប្រះទឹកសមុទ្រចិនខាងត្បូង ប្រទេសហ្វីលីពីនកំពុងដឹកនាំសម្ដែង”រឿង”មួយហើយមួយទៀតនៅសមុទ្រចិនខាងត្បូង។ ចាប់តាំងពីខែមីនាឆ្នាំនេះមក ហ្វីលីពីនបានចាត់បញ្ជូននាវាដឹកសម្ភារៈនិងនាវាឆ្មាំសមុទ្រជាច្រើនលើកមកបំពានចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកRen’ai ដើម្បីដឹកជញ្ជូនសម្ភារៈសំណង់និងសម្ភារៈចូលនូបត្ថម្ភចំពោះនាវាចម្បាំងដែលទុកចោលដោយខុសច្បាប់របស់ខ្លួន ហើយប៉ុនប៉ងបង្កើតប៉ុស្ដិ៍ប្រចាំការនៅលើថ្មប៉ប្រះទឹកដែលគ្មានមនុស្សរស់នៅរបស់ប្រទេសចិន។ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងដោយអនុលោមតាមផ្លូវច្បាប់ ហើយផ្ចាញ់ការប៉ុនប៉ងរំលោភសិទ្ធិនិងការបង្កហេតុរបស់ភាគីហ្វីលីពីន។បន្ទាប់មកលោកGilberto Teodoroរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបានព្រលយសម្ដីថា នឹងដាក់ពាក្យបណ្តឹងឱ្យធ្វើមជ្ឈត្តកម្មអន្តរជាតិអំពីការទាមទារខាងអធិបតេយ្យភាពរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង។ តើមនុស្សមួយចំនួនរបស់ភាគីហ្វីលីពីនចង់សម្តែងរឿងគួរឱ្យអស់សំណើចនៃរឿងមជ្ឈត្តកម្មនៅសមុទ្រចិនខាងត្បូង”ម្តងទៀតមែនឬ? ភាគីហ្វីលីពីនបានបង្កហេតុនៅសមុទ្រចិនខាងត្បូងជាញឹកញយនាពេលថ្មីៗនេះ តើមានបំណងអ្វី?ឥស្សរជនវិភាគបានលើកឡើងថា ហ្វីលីពីនបង្កប់ឧបាយកលបីចំណុចនៅពីក្រោយរឿងនេះ។ ទីមួយ ប៉ុនប៉ងបង្កាច់បង្ខូចកិត្តិយសប្រទេស ចិននៅលើផ្ទៃអន្តរជាតិ តាមរយៈការប្រឌិតបញ្ហានិងធ្វើពុតគួឱ្យអាណិតអាសូរ ដើម្បីពង្រឹងគោលគំនិតខុសច្បាប់របស់ហ្វីលីពីនលើសមុទ្រចិនខាងត្បូងថែមទៀត។ ទីពីរ ធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូងឡើងកម្តៅ ហើយផ្តល់លេសសម្រាប់ឱ្យអាមេរិកលូកដៃចូលកិច្ចការក្នុងតំបន់។ មុនពេលហេតុការណ៍ដែលភាគីហ្វីលីពីនបំពានចូលថ្មប៉ប្រះទឹកRen’aiនៅថ្ងៃទី២៣ខែមីនា...
កាលពីថ្ងៃទី២៧ខែមីនា លោក Fukuda Yasuo ប្រធានគណៈកម្មាធិការប្រឹក្សាយោបល់នៃវេទិកា Boao សម្រាប់អាស៊ីនិងជាអតីតនាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា សេដ្ឋកិច្ចចិនមានឥទ្ធិពលយ៉ាងធំធេងចំពោះសេដ្ឋកិច្ចពិភពលោក លោករំពឹងពីការខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ដើម្បីបន្តរួមចំណែកជាកម្លាំងក្នុងការជំរុញសេដ្ឋកិច្ចពិភពលោកឱ្យអភិវឌ្ឍដោយនឹងនរ ។ លោក Fukuda Yasuo យល់ឃើញថា វេទិកា Boao សម្រាប់អាស៊ីជាវេទិកាដ៏សំខាន់សម្រាប់ឥស្សរជននៃប្រទេសជាច្រើនពិភាក្សានិងផ្លាស់ប្តូរអំពីការដំណើរការនៃគោលនយោបាយដ៏សំខាន់និងបញ្ហាអភិវឌ្ឍន៍សកល ។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ បញ្ហាពិភាក្សាដែលលោកយកចិត្តទុកដាក់បំផុតគឺ “ការអភិវឌ្ឍបច្ចេកវិទ្យា”...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទអន្តរជាតិលើកទី៦ ស្តីពីមូសខ្លា (Aedes Albopictus) ជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ដែលបានសហការរៀបចំឡើងដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមានការចូលរួមពីសំណាក់រដ្ឋលេខាធិការ...
ភ្នំពេញ ៖ ក្នុងវេទិកាបូអាវប្រចាំអាស៊ី នៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា ការទទួលខុសត្រូវរួមគា្នក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខ ក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ មិនវិលត្រឡប់ថយក្រោយ។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវប្រចាំអាស៊ី នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅថ្ងៃទី២៨...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃ២៨ មីនានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាំង ប្រទេសវៀតណាម ។ ទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ២៨-៣០ ខែមីនា។ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រីភាគី...
ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណង ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC ក្នុងការអនុវត្ត “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” ដែលមានថវិកាសរុបចំនួន ៤.៤០០.០០០ ដុល្លារសម្រាប់ឆ្នាំ២០២៤ ដែលបានអនុម័តផ្តល់ជំនួយនេះជាផ្លូវការនៅចុងខែមីនា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ មីនា លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC...
“This initiative plays a crucial role in promoting cultural understanding and exchange. By exposing African journalists to the cultural, historical, and economic...
ភ្នំពេញ៖ សប្បាយឥតទាស់ ជាមួយសង្រ្កាន្តវិទ្យាល័យអាយស៍ IZE ឆ្នាំនេះ! ទឹកក្រូចអាយស៍ IZE ប្រកាសរៀបធំធ្វើសង្រ្កាន្ត តាមវិទ្យាល័យច្រើនជាង ២៨ទីតាំង ទូទាំងប្រទេសកម្ពុជា ដែលជាចំនួនច្រើនជាងគេបង្អស់ ក្នុងឆ្នាំ ២០២៤ នេះ។ ខេត្តដែលទឹកក្រូចអាយស៍ IZE នឹងរៀបធំសង្ក្រាន្តវិទ្យាល័យរួមមាន៖ ខេត្តក្រចេះ (១ វិទ្យាល័យ), ខេត្តកណ្តាល...
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែម អំពីមូលហេតុ ដែលនាំឲ្យក្រសួងព័ត៌មាន ធ្វើការព្រមាន ដល់ស្ថាប័នសារព័ត៌មានចំនួន៣ គឺព្រោះតែគេហទំព័រសារព័ត៌មានទាំងនោះ បានផ្សព្វផ្សាយព័ត៌មាន ដោយគ្មានមូលដ្ឋានប្រភពច្បាស់លាស់ ការផ្សព្វផ្សាយមិនមានតុល្យភាពព័ត៌មាន ផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឱ្យសាធារណមតិ មានការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។ លោក ទេព...
ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) បានប្រកាសផ្តល់ជូននូវរង្វាន់ក្អមមាស ក្អមសំណាងជាច្រើនរង្វាន់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤ ដែលការផ្តល់ជូននេះសម្រាប់គម្រោងលំនៅឋាន គឺអ័រគីដេ ដឹប៊ូតានិច ស៊ីធី ផ្លូវជាតិលេខ 6A។ អ័រគីដេ...
បរទេស៖ អនុប្រធានបក្សខេត្ត Vinh Phuc ភាគខាងជើង និងជាអតីតប្រធានបក្ស និងម្នាក់ទៀតជាប្រធានខេត្ត Quang Ngai ភាគកណ្តាល គឺត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ពីបទស៊ីសំណូក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកទាំងពីរនាក់នេះ មានឈ្មោះ Pham...
[Dongguan, China, March 27, 2024] Artificial Intelligence (AI), deep partner collaboration, and building a strong ecosystem foundation were championed as next-level growth...
ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ឃុន បានឧបត្ថម្ភទឹកក្រូចអាយស៍ IZE ចំនួន ២០០កេស និងទឹកពិសាកម្ពុជាចំនួន ៥០០កេស ជូនទៅខណ្ឌដង្កោ ដើម្បីលើកទឹកចិត្តដល់ខណ្ឌដង្កោ ដែលតែងតែលះបង់កម្លាំងកាយចិត្ត និងពេលវេលាថែរក្សា ការពារសុខសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងតំបន់ខណ្ឌដង្កោ។ ថ្នាក់ដឹកនាំ ក្រុមហ៊ុន...
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២៤ នេះបានធ្វើពិធីចែកបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ជូនដល់ប្រជាពលរដ្ឋ១,៧៥០ នាក់ ។ ពិធីនេះធ្វើឡើង នៅបរិវេណព្រលានយន្តហោះ ស្ថិតក្នុងភូមិប្រសំ ឃុំរអាងស្រុកកំពង់សៀម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន...
បរទេស៖ អាជ្ញាធរផ្នែកដាំដុះ និងការពាររុក្ខជាតិក្នុងស្រុក និងភ្នាក់ងារពាក់ព័ន្ធ ត្រូវតែរៀបចំបញ្ជីតំបន់ដាំដុះ និងកន្លែងវេចខ្ចប់ ចុះឈ្មោះនាំចេញផ្លែដូងស្រស់ និងទុរេនក្លាសេ ទៅកាន់ប្រទេសចិនមុនថ្ងៃទី ១ ខែមេសា។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ របស់វៀតណាម បានឱ្យដឹងថា...
បរទេស៖ លោក ឌូ អញ ដុង (Do Anh Dung) ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ តាន់ ហួង មិញ (Tan Hoang Minh) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំពីបទធ្វើជាម្ចាស់គម្រោងមួយដើម្បីយកលុយចំនួន ៨,៦ពាន់ពាន់លានដុង ស្មើនឹង ៣៤៩លានដុល្លារអាមេរិក ពីអ្នកបណ្តាក់ទុន។...
ភ្នំពេញ៖ មិនដាច់ចិត្តពីខេត្តត្បូងឃ្មុំ! ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី នឹងទៅរៀបចំឆាកមហាព្រឹត្តិការណ៍ ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស EXPREZ TOUR CONCERT នៅខេត្តត្បូងឃ្មុំម្តងទៀត ចុងសប្តាហ៍នេះថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤ ដែលមានទីតាំងនៅភូមិនិគមលើ ឃុំស្រឡប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចាប់ពីម៉ោង ៨យប់តទៅ។ ចូលរួមកំសាន្តសប្បាយជាមួយ...
ភ្នំពេញ ៖ ប្រទេសកម្ពុជា អាចសម្រេចគោលដៅ ដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនី នៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការ ដែលបានរៀបចំឡើង យ៉ាងប្រុងប្រយ័ត្នមួយ ។ នេះបើតាមធនាគារពិភពលោក បង្ហាញក្នុងរបាយការណ៍ខ្លួនមួយ ក្រោមចំណងជើងថា “អនុសាសន៍សម្រាប់រៀបចំផែនទី បង្ហាញផ្លូវថ្នាក់ជាតិស្តីពីអន្តរកាល នៃការប្រើប្រាស់យានយន្តអគ្គិសនី” ចេញផ្សាយនៅថ្ងៃ២៨ មីនា ។ របាយការណ៍នេះ ផ្តល់នូវអនុសាសន៍...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្ដីអំពាវនាវ ឲ្យប្រជាពលរដ្ឋចូលរួមថែរក្សា ភាពស្អាត ដោយកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់ សំរាម សំណល់រឹងនៅទីប្រជុំជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធទៅនៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខ។ ក្នុងសេចក្ដីអំពាវនាវ របស់ក្រសួងបរិស្ថាន...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃពុធថា ប្រសិនបើយន្តហោះចម្បាំង ដែលផលិតដោយសហរដ្ឋអាមេរិក ទៅដល់អ៊ុយក្រែន រុស្ស៊ីនឹង កម្ទេចវាចោល ដូចដែលរុស្ស៊ីបានបំផ្លាញ គ្រឿងបរិក្ខារ លោកខាងលិចផ្សេងទៀត មកទល់ពេលនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT អ៊ុយក្រែន អាចប្រើប្រាស់ Telegram សម្រាប់ប្រតិបត្តិការឥទ្ធិពល ប៉ុន្តែកម្មវិធីផ្ញើសារ នៅតែតំណាង ឱ្យការគំរាមកំហែង នេះបើតាមប្រធានសេវាចារកម្ម យោធាអ៊ុយក្រែន (GUR) លោក Kirill Budanov បាននិយាយកាលពីថ្ងៃពុធ។ នៅក្នុងការអត្ថាធិប្បាយ ដែលបានផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយមជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្រនៃទីក្រុងគៀវ លោក Budanov...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីឡាតវី Evika Silina បាននិយាយកាលពីថ្ងៃពុធថា រដ្ឋរបស់អង្គការណាតូ មិនទាន់ត្រៀម ខ្លួនសម្រាប់ការពិភាក្សា អំពីការបញ្ជូនកងទ័ពជើងគោក ទៅកាន់អ៊ុយក្រែនទេ សូម្បីតែបន្ទាប់ពីប្រទេសបារាំង បានណែនាំពីលទ្ធភាពបែបនេះកាលពីខែមុន ក៏ដោយ ។ លោកស្រីនាយករដ្ឋមន្ត្រីSilina ត្រូវបានគេដឹងថាកំពុងជួបពិភាក្សា ជាមួយនឹងអធិការបតីអាល្លឺម៉ង់ Olaf...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ បានអញ្ជើញ ប្រារព្ធពិធីបើក ការបោះជំរំយុវជនខេត្តកំពង់ចាមក្រោមប្រធានបទ «យុវជនសតវត្សទី២១ ជួយសង្គមជាតិ» ។ វិធីនេះធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យកោះសូទិន ក្នុងស្រុកកោះសូទិន ដោយមានការអញ្ជើញ ចូលរួមជាអធិបតី ពីលោកស្រី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិប៉ូឡូញ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានកោះហៅ មេបញ្ជាការកងកម្លាំងយោធា Eurocorps ដែលមានប្រាំមួយប្រទេស ហើយបានបើកការស៊ើបអង្កេតលើ ការបោសសំអាតសន្តិសុខផ្ទាល់ខ្លួនរបស់គាត់នាពេលកន្លងមក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងបាននិយាយថា មន្ត្រីចារកម្មបានបើកការស៊ើបអង្កេតមួយ ទាក់ទងនឹងការបោស សំអាតសន្តិសុខផ្ទាល់ខ្លួន របស់លោក Gromadzinski ដោយ ការស៊ើបអង្កេតបានប្រែក្លាយព័ត៌មានថ្មី អំពីឧត្តមសេនីយ៍សេចក្តីថ្លែងការណ៍ បានបន្តដោយបន្ថែមថាការសម្រេចចិត្តមួយត្រូវបាន...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ