បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បាននិយាយថា ការវាយប្រហារដោយផ្ទាល់ជាលើកដំបូង របស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល គឺជាកំហុស របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu ទាំងស្រុង និងសំខាន់បំផុត។ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងអង់ការ៉ា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ ព្រមទាំងប្រជាពលរដ្ឋ បានរួមគ្នាញ៉ាំង ឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” រយៈពេល ៤ថ្ងៃកន្លងមកនេះ ក្រៅពីបានចូលរួមចំណែកក្នុងការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយ កុំឱ្យបាត់បង់នោះ វាក៏ជាសក្ខីភាពបង្ហាញនូវមហាកម្លាំងសាមគ្គីភាព ភាតរភាពរវាងខ្មែរ និងខ្មែរនៅក្រោមដំបូល នៃម្លប់សុខសន្តិភាពដ៏ត្រជាក់របស់កម្ពុជា។ ការថ្លែងបែបនេះក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី...
គែរៈ មន្ត្រីសន្តិសុខជាន់ខ្ពស់អេហ្ស៊ីបបានប្រាប់ទូរទស្សន៍ Al-Qahera News TV ឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់អេហ្ស៊ីប ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការប្រកាសរបស់អ៊ីរ៉ង់ ក្នុងការបើកការវាយប្រហារសងសឹកលើអ៊ីស្រាអែល។ មន្ត្រីរូបនេះបានបញ្ជាក់ថា ក្រុមឆ្លើយតបវិបត្តិកំពុងតាមដានស្ថានការណ៍ និងរាយការណ៍ទៅប្រធានាធិបតីលោក Abdel-Fattah al-Siលោកនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសអេហ្ស៊ីប បានសម្តែងការព្រួយបារម្ភរបស់ខ្លួន ចំពោះការកើនឡើងនេះ ហើយបានជំរុញឱ្យមានការអត់ធ្មត់ ដើម្បីការពារអស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់ ដោយបន្ថែមថាភាពតានតឹងបច្ចុប្បន្នត្រូវបានផ្សារភ្ជាប់ទៅនឹងជម្លោះ ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប...
ដាម៉ាស់៖ ការផ្ទុះដ៏ធំត្រូវបានគេឮនៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី នៅព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ដែលមិនធ្លាប់មានពីមុនទៅលើអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា សកម្មភាពយោធារបស់ប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអែល គឺផ្អែកលើមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងនឹងសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន និងជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី។ បេសកកម្មរបស់អ៊ីរ៉ង់នៅអង្គការសហប្រជាជាតិ បានឲ្យដឹងថាការវាយប្រហារលើអ៊ីស្រាអែល “អាចត្រូវបានគេចាត់ទុកថា បានបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ៥០ម៉ឺននាក់ បានលេងកម្សាន្តសង្ក្រាន្ត ដែលចូលរួមរៀបចំឡើងដោយ CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំង វើក ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងផលិតផលផ្សេងទៀត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅតាមខេត្តតាកែវ ខេត្តកណ្ដាល...
ពោធិ៍សាត់: លោកប្រធានមន្ទីរទេសចរណ៍ ខេត្តពោធិ៍សាត់ស្តីទី នៅព្រឹកថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៤នេះ បានប្រាប់សហការី នៃមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម អោយដឹងថា ក្នុងរយះពេល ៣ ថ្ងៃ(១៣-១៥)ខែមេសា ឆ្នាំ ២០២៤ មានភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋមកលេងកម្សាន្ត...
កំពង់ចាម ៖ ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី! ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នេះ ខេត្តកំពង់ចាម មានភ្ញៀវជាតិ និងអន្តរជាតិ ជាង ១លាន ៨សែននាក់ មកលេងកម្សាន្តសប្បាយ តាមរមណីយដ្ឋាននានា និងក្នុងក្រុងកំពង់ចាម ។ បើតាមលោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានរំលឹកឡើងវិញកាលពីថ្ងៃសៅរ៍ ពីការគាំទ្រដ៏រឹងមាំ របស់ប្រទេសលោក សម្រាប់អ៊ីស្រាអែល ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមសន្តិសុខជាតិរបស់លោក ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល។ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា សកម្មភាពយោធារបស់ប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអែល គឺផ្អែកលើមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងនឹងសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន និងជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី។...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល គ្រោងនឹងចាប់ផ្តើម “ការឆ្លើយតបយ៉ាងសំខាន់” ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ប្រឆាំងនឹងខ្លួន នេះបើយោងតាមសារព័ត៌មានរដ្ឋ Kan TV បានរាយការណ៍នៅព្រឹកថ្ងៃអាទិត្យនេះ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលអនាមិកម្នាក់។ ក្រោយការវាយប្រហារប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានរំលឹកឡើងវិញកាលពីថ្ងៃសៅរ៍ ពីការគាំទ្រដ៏រឹងមាំ របស់ប្រទេសលោក សម្រាប់អ៊ីស្រាអែល ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមសន្តិសុខជាតិរបស់លោក ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល។ មុននេះបេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់...
តេអេរ៉ង់៖ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា សកម្មភាពយោធារបស់ប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអែល គឺផ្អែកលើមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងនឹងសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន និងជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី។ បេសកកម្មរបស់អ៊ីរ៉ង់នៅអង្គការសហប្រជាជាតិ បានឲ្យដឹងថាការវាយប្រហារលើអ៊ីស្រាអែល “អាចត្រូវបានគេចាត់ទុកថា បានបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកកម្មនេះបានឲ្យដឹងនៅលើបណ្តាញសង្គម X ថា “ធ្វើឡើងលើកម្លាំងនៃមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ...
យូអិន៖ បេសកកម្មរបស់អ៊ីរ៉ង់នៅអង្គការសហប្រជាជាតិ បានឲ្យដឹងថាការវាយប្រហារលើអ៊ីស្រាអែល “អាចត្រូវបានគេចាត់ទុកថា បានបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកកម្មនេះបានឲ្យដឹងនៅលើបណ្តាញសង្គម X ថា “ធ្វើឡើងលើកម្លាំងនៃមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងនឹងការការពារស្របច្បាប់ សកម្មភាពយោធារបស់អ៊ីរ៉ង់ គឺដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់របប Zionist ប្រឆាំងនឹងទីតាំងការទូតរបស់យើង នៅក្នុងទីក្រុងដាម៉ាស់ ហើយបញ្ហានេះអាចត្រូវបានគេចាត់ទុកថាបានបញ្ចប់” ។ ប្រភពបានឲ្យដឹងថា “ទោះជាយ៉ាងណាក៏ដោយ...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញ ចូលរួមពិធីបង្សុកូល និងពូនភ្នំខ្សាច់ នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតនៅក្នុងឃុំហាន់ជ័យ...
ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាមហាម៉ាស បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានឆ្លើយតបទៅនឹងអ្នកសម្របសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប និងកាតា ជុំវិញបទឈប់បាញ់ដែលបានស្នើឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយបានអះអាងជាថ្មីនូវការទាមទាររបស់ខ្លួន។ ចលនានេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ជូនការឆ្លើយតបរបស់ខ្លួនទៅកាន់អ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា លើសំណើដែលខ្លួនបានទទួលកាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ទន្ទឹមនឹងនោះ ក្រុមហាម៉ាស បានអះអាងសារជាថ្មីនូវការទាមទាររបស់ខ្លួន សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងកម្លាំងអ៊ីស្រាអែលទាំងអស់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ការវិលត្រឡប់របស់ជនប៉ាឡេស្ទីន ដែលភៀសខ្លួនទៅកាន់ផ្ទះរបស់ពួកគេ ការសម្របសម្រួលការផ្គត់ផ្គង់ជំនួយ និងជំនួយទៅកាន់តំបន់ហ្គាហ្សា និងការចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅក្នុងតំបន់ឆ្នេរ។...
តេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់ បានបាញ់បង្ហោះកាំជ្រួច និងយន្តហោះដ្រូនរាប់សិបគ្រឿងឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈដែលទីក្រុងតេអេរ៉ង់ ធ្វើចលនាដើម្បីសងសឹកប្រឆាំងនឹងការវាយប្រហារដ៏សាហាវនាពេលថ្មីៗនេះលើអគារស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ បានប្រកាសថាខ្លួនបានបើកការវាយប្រហារលើអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ មន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួន បាននិងកំពុងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលកំពុងហោះហើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។ ស្ថានការណ៍សន្តិសុខនៅមជ្ឈិមបូព៌ាបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស់លើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំមុន ដែលបង្កឱ្យមានការវាយលុករបស់អ៊ីស្រាអែល ជាបន្តបន្ទាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលមន្ត្រីសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា...
យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូតកាន់តែខ្លាំង ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែនតាមរយៈការដោះស្រាយនយោបាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិបត្តិអ៊ុយក្រែនអូសបន្លាយជាបន្តបន្ទាប់ បណ្តាលឱ្យមានអ្នកស្លាប់និងរបួសច្រើនពេក ដោយលោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ដើម្បីបន្តលំហូរនៃសព្វាវុធទៅកាន់សមរភូមិនឹងធ្វើឱ្យហានិភ័យនៃវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ហើយនឹងមិនជួយធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងបញ្ចប់ការប្រយុទ្ធគ្នានោះទេ។ ប្រទេសចិន បានអំពាវនាវជាថ្មីម្តងទៀតដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងលក្ខណៈប្រកបដោយទំនួលខុសត្រូវ បង្កើនកិច្ចខិតខំប្រឹងប្រែងការទូតសម្រាប់បទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធ ដើម្បីជំរុញការដោះស្រាយវិបត្តិនយោបាយនៅដំណាក់កាលដំបូង និងនាំមកនូវសន្តិភាព ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងសមភាគីអ៊ីតាលី លោក Antonio Tajani បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ស្តីពីទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍន៍ក្នុងតំបន់ អំពាវនាវដល់អ៊ីរ៉ង់ ឲ្យមានការអត់ធ្មត់ ជុំវិញការឆ្លើយតប ចំពោះការវាយប្រហារស្ថានកុងស៊ុលរបស់អ៊ីស្រាអែល។ នៅក្នុងកិច្ចពិភាក្សានោះ លោក Amir-Abdollahian បានឲ្យដឹងថា អ៊ីរ៉ង់តែងតែដើរតួជាផ្នែកវិជ្ជមានក្នុងការអភិវឌ្ឍន៍ក្នុងតំបន់ និងបានចំណាយច្រើនសន្ធឹកសន្ធាប់...
កំពង់ចាម ៖ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤ នេះ មានភ្ញៀវជាតិ និងអន្តរជាតិ ជាង១លាន ៥សែននាក់ មកលេងកម្សាន្តក្នុងខេត្តកំពង់ចាម ។ បើតាមលោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត...
សាធារណរដ្ឋកូរ៉េ៖ នៅថ្ងៃទី១៣ និង១៤ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA មជ្ឈមណ្ឌលព្រះពុទ្ធសាសនា និងសមាគមខ្មែរនាសាធារណរដ្ឋកូរ៉េ រៀបចំ “សង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅសាធារណរដ្ឋកូរ៉េ ចំនួន ៤ទីតាំង ដែលមានសហគមន៍ខ្មែរចូលរួមប្រមាណ...
ជប៉ុន៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង រៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅតាមតំបន់ជាច្រើនក្នុងប្រទេសជប៉ុន ដូចជានៅខេត្តអ៉ីបារ៉ាគិ ហ៊ីរ៉ូស៊ីម៉ា កាហ្កាវ៉ា និងគូម៉ាម៉ូតុ...
ជារៀងរាល់ឆ្នាំ នៅគ្រប់ពិធីបុណ្យជាតិ សាសនា សំខាន់ៗ ដែលបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ កម្លាំងសមត្ថកិច្ច ពុំត្រូវបានឈប់សម្រាក ទៅចូលរួមជួបជុំ កម្សាន្តសប្បាយ ជាមួយក្រុមគ្រួសារសាច់ញាតនោះទេ ផ្ទុយទៅវិញ គឺត្រូវយកចិត្តទុកដាក់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ បង្កាហានិភ័យគ្រប់ប្រភេទ...
ពោធិ៍សាត់:លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកស្រីអាំង សុជាតា ខូយ រីដា នៅល្ងាចថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្នីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរោងឆស័កពស ២៥៦៨ គស ២០២៤ ត្រូវនឹងថ្ងៃទី ១៣-១៦ ខែ មេសា...
ភ្នំពេញ៖ដើម្បីផ្តល់ភាពរីករាយដល់ពលករ និស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ហើយដែលមិនបានវិលត្រឡប់មកស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារESEA និងសមាគមមិត្តយើង នឹងរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅថៃ”នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ។ ពិធីសង្ក្រាន្តឆ្នាំថ្មីនេះ នឹងធ្វើឡើងនៅទីលានបាល់ទាត់ ស៊ុបភើស្តារ អារីណា (Super Star Arena) ក្នុងទីក្រុងបាងកក ប្រទេសថៃក្រោមអធិបតីភាពលោកហេង...
ថ្ងៃទី១១ខែមេសាតាមម៉ោងក្នុងតំបន់ មេដឹកនាំប្រទេសទាំង៣គឺអាមេរិក ជប៉ុននិងហ្វីលីពីនបានធ្វើកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងនៅទីក្រុងវ៉ាស៊ីនតោន។ ភាគីទាំង៣បានចេញសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកកិច្ចការពារជាតិ ដើម្បីជំរុញអ្វីដែលហៅថា “សន្តិសុខនិងវិបុលភាពរបស់តំបន់ឥណ្ឌាប៉ាស៊ីហ្វិកនិងពិភពលោក” ព្រមទាំងចោទប្រកាន់ប្រទេសចិនថា“កែប្រែស្ថានភាពបច្ចុប្បន្នដោយឯកតោភាគីតាមរយៈកម្លាំងបាយ” ក៏ដូចជាផ្តោត “ការយកចិត្តទុកដាក់”ដល់សកម្មភាពគាំពារអធិប្បតេយ្យភាពជាតិរបស់ភាគីចិននៅតំបន់សមុទ្រចិនខាងត្បូងនិងខាងកើត។ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានAPអាមេរិកឱ្យដឹងថា ក្នុងកិច្ចប្រជុំត្រីភាគីលើកនេះ អាមេរិកបានរំលឹកឡើងវិញទៅកាន់ភាគីហ្វីលីពីនថា ប្រសិនបើយន្តហោះ នាវាឬក៏កងកម្លាំងប្រដាប់អាវុធរបស់ភាគីហ្វីលីពីនរងការវាយប្រហារនៅតំបន់សមុទ្រចិនខាងត្បូងនោះ អាចឆ្លើយតបដោយពឹងផ្អែកទៅលើ«សន្ធិសញ្ញាការពាររួមគ្នារវាងអាមេរិកនិងហ្វីលីពីន»។ ឥស្សរជនវិភាគបានលើកឡើងថា ការដែលអាមេរិកលើកទឹកចិត្តដល់ហ្វីលីពីន គឺឆ្លុះបញ្ចាំងពីចេតនាអាក្រក់របស់ខ្លួនដែលចង់ឱ្យសមុទ្រចិនខាងត្បូងមានភាពច្របក់ច្របូល។ប្រសិនបើតំបន់អាស៊ីខាងកើតមានស្ថិរភាព នោះលក្ខណៈសមហេតុផលនៃវត្តមានរបស់អនុត្តរភាពអាមេរិកនឹងត្រូវគេចោទជាមន្ទិលសង្ស័យ។ ម្លោះហើយបានជាបញ្ហាសមុទ្រចិនខាងត្បូងបានក្លាយជាលេសមួយសម្រាប់ឱ្យអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកRodrigo...
ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្រ្តីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំការលេងល្បែង ប្រពៃណីកម្សាន្តសប្បាយ ជាមួយប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ នាថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៤ នៅរមណីយដ្ឋានវត្តភ្នំ ។ ព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានរៀបចំកន្លែងលេងល្បែងប្រជាប្រិយ និងដាក់រូបសត្វនាគ...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២៤ នេះបានរៀបចំពិធីបើកព្រឹត្តិការណ៍«សង្ក្រាន្តកំពង់ចាម » នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក.ព. ២៥៦៨ ដោយពិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារមុខសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម...
ពោធិ៍សាត់:លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកស្រីអាំង សុជាតា ខូយ រីដា នៅល្ងាចថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្នីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរោងឆស័កពស ២៥៦៨ គស ២០២៤ ត្រូវនឹងថ្ងៃទី ១៣-១៦ ខែ មេសា...
ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និយោជិត កម្មករ នៃអគ្គិសនីកម្ពុជា ទាំងអស់ សូមបួងសួងដល់បារមី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមបួងសួងដល់បារមី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក...
កំពង់ចាម ៖ នៅយប់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៤ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់ខ្សែបូរណ៍ បើកព្រឹត្តិការណ៍តន្ត្រីខ្នាតយក្ស និងការប្រកួតប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរ ពិធីសង្ក្រាន្តខេត្តកំពង់ចាម នៅទីលានកោះពេជ្រ ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។ សូមជម្រាប ផងដែរថា...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
