នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី១៨ ខែមីនា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទសារព័ត៌មាន ។ លោកស្រី Liu Aihua អ្នកនាំពាក្យ ប្រធានសេដ្ឋវិទូ និងជាប្រធាននាយកដ្ឋាន ស្ថិតិសេដ្ឋកិច្ចជាតិ នៃរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងពីសភាពដំណើរការ នៃសេដ្ឋកិច្ចជាតិចិន ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ព្រមនិងឆ្លើយសំណួរ របស់អ្នកសារព័ត៌មាន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារ អន្តរក្រសួងប្រជុំ ពិភាក្សាជាមួយក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group អំពីគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបង្ហាញឱ្យដឹងថា ឥស្សរជនប្រឆាំងរុស្ស៊ីលោក Alexey Navalny ដែលបានស្លាប់នៅក្នុងពន្ធនាគាររុស្ស៊ី នឹងត្រូវគេត្រៀមរួចទៅហើយ ក្នុងការផ្លាស់ប្តូរសម្រាប់អ្នកទោសរុស្ស៊ីមួយចំនួន ដែលឃុំខ្លួននៅភាគខាងលិច។ ថ្លែងទៅកាន់អ្នកគាំទ្រកាលពីថ្ងៃអាទិត្យ លោក Putin បាននិយាយថា មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានបង្ហើប អំពីគំនិតនៃការផ្លាស់ប្តូរអ្នកទោសជាមួយលោកខាងលិច ក្នុងរយៈពេលពីរបីថ្ងៃមុនពេល មរណភាពរបស់លោក...
ហ្សឺណែវ ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារ លើដីរបស់ខ្លួនទៅលើទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត ក្នុងតំបន់ហ្គាហ្សា ដោយថាមនុស្ស ១,២លាននាក់នៅទីនោះគ្មានកន្លែងមានសុវត្ថិភាព ដើម្បីទៅនោះទេ។ ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានសរសេរនៅលើ X ដែលពីមុនជាបណ្ដាញ Twitter...
តេងេរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad-Reza Ashtiani និងសមភាគីស៊ីរី លោក Ali Mahmoud Abbas បានថ្កោលទោសវត្តមានរបស់សហរដ្ឋអាមេរិក “ដោយខុសច្បាប់” នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់។ ភាគីទាំងពីរបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំមួយនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ក្នុងអំឡុងពេលនោះ លោក Ashtiani បានពណ៌នាវត្តមានយោធាអាមេរិក នៅក្នុងប្រទេសស៊ីរីថាជា “ការកាន់កាប់...
ភ្នំពេញ ៖ ប្រធានរដ្ឋសភាស្តីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងទូលំទូលាយបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី១៨ ខែមីនា រវាងលោកបណ្ឌិត ជាម យៀប និងលោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Washington Post បានរាយការណ៍ថា អ៊ុយក្រែនបានប្រាប់អ្នកគាំទ្រលោកខាងលិចរបស់ខ្លួនថា គ្រាប់បែកសម្រាប់ប្រព័ន្ធការពារដែន អាកាសមួយចំនួនរបស់ខ្លួន អាចត្រូវបានប្រើប្រាស់ស្ទើរតែទាំងស្រុងនៅត្រឹមចុងខែមីនានេះ។ យោងតាមប្រភពដែលទទួលបានពីក្រុម អ្នកតំណាងរបស់រដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការព្រមាននេះ ក្នុងអំឡុងសន្និសីទសន្តិសុខកាលពីខែមុន ហើយត្រូវបានកាសែតយកមកសរសេរ នៅក្នុងអត្ថបទមួយកាលពីថ្ងៃសុក្រ។ មន្ត្រីមួយរូបបានអះអាងថា កងកម្លាំងយោធាអ៊ុយក្រែន ដែលពីមុនអាចបាញ់ បានបួនគ្រាប់ក្នុងចំណោមមីស៊ីលទាំង៥គ្រាប់ដែលរុស្ស៊ីបានបាញ់នោះ ប្រហែលជាអាចកំណត់គោលដៅបានតែ១គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៥គ្រាប់។...
ភ្នំពេញ ៖ កំណាត់ផ្លូវខេត្តលេខ១១០ និងការស្ថាបនាលូ ស្ថិតក្នុងស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល នឹងត្រូវបើកការដ្ឋានជួសជុលនិងស្ថាបនា ចាប់ពីថ្ងៃទី១៨ មីនា ឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ ខេត្តកណ្តាល ។ តាមរយៈសេចក្ដីជូនដំណឹងបានឲ្យដឹង មន្ទីរសាធារណការ នឹងបើកការដ្ឋានជួសជុល កំណាត់ផ្លូវខេត្តលេខ១១០ និងស្ថាបនាលូ តាមបណ្ដោយសងខាងផ្លូវ ចាប់ពីថ្ងៃ១៨...
ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានទទួលជួបលោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា អនុប្រធាន គណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power ប្រទេសថៃ និងជាប្រធានគណបក្សភឿថៃ នៅវិមានព្រឹទ្ធសភា ។ លោកស្រី ផែតុងតាន...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានទទួលយកបេក្ខភាពរបស់លោក សម្រាប់ធ្វើជាប្រធានាធិបតី ក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ក្នុងអំឡុងពេលសមាជជាតិនៃ គណបក្សសង្គមនិយមរបស់វេណេស៊ុយអេឡា ដែលកំពុងកាន់អំណាច។ លោក ម៉ាឌូរ៉ូ បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍ ដែលធ្វើឡើងនៅរដ្ឋធានីការ៉ាកាសថា “ប្រសិនបើអ្នកគាំទ្រខ្ញុំ យើងនឹងឈ្នះម្តងទៀត តាមរយៈផ្លូវនៃសេចក្តីពិត តាមរយៈផ្លូវនៃក្តីសង្ឃឹមជាថ្មី” ។ លោកបានគូសបញ្ជាក់ពីសមិទ្ធិផល ដែលបានធ្វើឡើងក្នុងអំឡុងពេលរដ្ឋបាល...
តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា ការបញ្ចេញទឹកវិទ្យុសកម្ម ដែលបានព្យាបាលជាបាច់ទី៤ ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុងសមុទ្រ បានបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយជុំបន្ទាប់អាចនឹង ចាប់ផ្តើមនៅខែក្រោយ។ ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានបញ្ចេញទឹកកែច្នៃប្រហែល ៧,៨០០តោន ដូចដែលបានគ្រោងទុកនៅក្នុងជុំចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ។...
បរទេស៖ យោធាអាមេរិកបានឲ្យដឹងថា ខ្លួនបានកម្ទេចយន្តហោះគ្មានមនុស្ស បើកដែលបាញ់ដោយក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ដោយសន្មត់ថា បានធ្លាក់ចូលទៅក្នុងសមុទ្រក្រហម ។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ថា (CENTCOM) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានរបាយការណ៍អំពីការខូចខាត ឬរបួសពីកប៉ាល់នៅក្នុងតំបន់ជុំវិញនោះទេ ។ ទីបញ្ជាការ CETNCOM ក៏បានឲ្យដឹងផងដែរថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន៥គ្រឿង និង UAV...
ភ្នំពេញ៖ ដើម្បីញ៉ាំងឲ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ ប្រព្រឹត្តទៅបានយ៉ាងមហាឡារិក អធិអាធម ផ្តល់ភាពស្បាយរីករាយ រក្សាបានប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លា និងល្អប្រសើររបស់ជាតិ ព្រមទាំងធានាសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ទីរ-ស្ថាប័ន កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនូវវិធានការ សម្រាប់តម្រូវឲ្យអនុវត្ត និងហាមប្រាម ១១ចំណុច ខាងក្រោម៖
បរទេស ៖ យោងតាមការចេញផ្សាយ ដោយកាសែត The Bloomberg បានឲ្យដឹងថា ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានស្នើឱ្យសភា របស់ប្រទេសនេះបែងចែក យ៉ាងហោចណាស់ ៦,៥ ពាន់លានដុល្លារ ដើម្បីបំពេញបន្ថែមនូវអាវុធរបស់ខ្លួន ដែលត្រូវបានបាត់បង់បន្ទាប់ពីការចែកចាយ អាវុធឥតឈប់ឈររយៈពេល ពីរឆ្នាំទៅកាន់ប្រទេសអ៊ុយក្រែន ។ មន្ទីរបញ្ចកោណបានជូនដំណឹង ដល់សភាថាចំណាយលើ ទីភ្នាក់ងារនេះបានរាយការណ៍...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងសិក្សាលើកសំណើដាក់ឃុំ-សង្កាត់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប្រមាណ៥០០ឃុំ-សង្កាត់ ទៀត ដើម្បីឲ្យដំណើរការយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម និងការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធនៅថ្នាក់ឃុំ-សង្កាត់ ។ នេះបើតាមលោកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយករដ្ឋាន អត្តសញ្ញាណកម្ម ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ នៃគណៈកម្មការដឹកនាំតម្រង់ទិស ការងារអត្រានុកូដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី១៨...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ការប្រាក់ដែលទទួលបានពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលបង្កកក្នុងសហភាព អឺរ៉ុប នឹងត្រូវប្រើប្រាស់ ដើម្បីទិញអាវុធសម្រាប់អ៊ុយក្រែន។ រំលឹកដែរថាភ្លាមៗ បន្ទាប់ពីប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធា របស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២ ប្រទេសលោកខាងលិច បានបង្កកមូលនិធិ ប្រហែល៣០០ពាន់លានដុល្លារ មកហើយ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតក្រុងមូស្គូប្រចាំក្រុងវ៉ាស៊ីនតោន បានអះអាងថា ជោគជ័យសម្រាប់រុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន នឹងធ្វើឲ្យអាមេរិក ចុះខ្សោយជាបន្តបន្ទាប់ ។ លោក Anatoly Antonov ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែលជាអ្នកតែងតែបានធ្វើការ រារាំងដល់ដំណោះស្រាយដោយ សន្តិវិធីនៃជម្លោះក្នុងអំឡុង ពេលដំណាក់កាលដំបូង នៃជម្លោះរវាងរុស្សីនិងអ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន RIA Novosti...
ម៉ូស្គូ៖ អាជ្ញាធររៀបចំការបោះឆ្នោតរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារតាមអ៊ីនធើរណេតប្រហែល ១៦ម៉ឺនករណី មកលើធនធានបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានផ្ញើរមកពីចម្ងាយ របស់ប្រទេសត្រូវបានរារាំង ។ លោកស្រី Ella Pamfilova ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិមរុស្ស៊ី បានលើកឡើងថា ការវាយប្រហារត្រូវបានដឹកនាំ ជាចម្បងឆ្ពោះទៅកាន់វិបផតថលបោះឆ្នោត ដោយការវាយប្រហារចំនួន ៣០.០០០ករណី បានចាប់ផ្តើមប្រឆាំងនឹងច្រកត្រួតពិនិត្យ សម្រាប់ប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិកផ្ញើរពីចម្ងាយ ។ លោកស្រី...
ហ្គាហ្សា៖ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ថា ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអ៊ែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣១.៥៥៣នាក់ហើយ ។ យោងតាមក្រសួងបានឱ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន ៦៣នាក់ និងរបួសចំនួន១១២នាក់ទៀត ដែលធ្វើឲ្យដឹងចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៣១.៥៥៣នាក់ និងរបួសដល់...
ភ្នំពេញ៖ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ រួមមានទេសចរជាតិ ប្រមាណ ៥២០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១.០០០ នាក់ ទេសចរបរទេស ប្រមាណ ៣៣.៧៧០ នាក់។ ក្នុងដំណើរទស្សនកិច្ច ដឹកនំាដោយក្លឹបអ្នកកាសែតកម្ពុជា...
លោកត្រាំ អតីតប្រធានាធិបតីអាមេរិក បានថ្លែង នៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នៃវេបសាយប៉ុស្តិ៍ព័ត៌មាន និងពាណិជ្ជកម្ម របស់អ្នកប្រើប្រាស់អាមេរិក(CNBC)នាពេលថ្មីៗកន្លងទៅនេះថា ប្រសិនបើលោក ជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត នោះ លោកមានផែនការតម្លើង ពន្ធគយ៦០ ភាគរយ លើផលិតផលទំនិញ របស់ចិនទាំងអស់ ហើយលោកមិនខ្វល់ពីការដែលភាគីចិន ប្រហែលនឹងចាត់វិធានការ តបតវិញដោយ តម្លើងពន្ធគយលើទំនិញអាមេរិកនោះទេ ។ ពាក្យសម្តីបែបនេះ...
ភ្នំពេញ ៖ ក្រោយសមត្ថកិច្ចចម្រុះ ចំនួន១០ក្រុម ដែលមានកម្លាំងសរុប៧៨៩នាក់ បានបើកប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមីនា បានចុះឃ្លុំដីទំហំចំនួនទីតាំង ៣៩៤២,៧៣ ហិកតា ឃុំខ្លួនជនសង្ស័យ១នាក់ ទៅតុលាការសាលាដំបូងខេត្តពោធិ៍សាត់ និងអប់រំមនុស្សចំនួនថែមទៀត។ ការបូកសរុបការងារប្រតិបត្តិការលើកទី១ បានធ្វើឡើង នៅថ្ងៃទី១៧ មីនា នៅសាលាស្រុកវាលវែងខេត្តពោធិ៍សាត់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT គណៈកម្មការបោះឆ្នោតរុស្ស៊ីនៅតំបន់ Kherson និងតំបន់ Zaporozhye បានរាយការណ៍ពីការវាយប្រហាររបស់ អ៊ុយក្រែនជាច្រើនលើការិយាល័យបោះឆ្នោត ដែលបានបើកសម្រាប់ការបោះឆ្នោត ប្រធានាធិបតីដែលកំពុងបន្តធ្វើតាំងតែពីថ្ងៃសុក្រ។ កាលពីព្រឹកថ្ងៃសៅរ៍ កងកម្លាំងអ៊ុយក្រែនបានទម្លាក់ ឧបករណ៍បំផ្ទុះចេញពីយន្តហោះគ្មានមនុស្សបើក សំដៅទៅការិយាល័យបោះឆ្នោតនៅ Blagoveshchenka ភូមិមួយក្នុងតំបន់ Zaporozhye មន្ត្រីរៀបចំការបោះឆ្នោតក្នុងស្រុក Natalya Ryabenkaya បានបញ្ជាប់ប្រាប់ទីកាន់ទីភ្នាក់ងារព័ត៌មានរុស្សី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិចក្រភពអង់គ្លេស បានសម្តែងការព្រួយបារម្ភ ជាសាធារណៈបន្ទាប់ពីយន្តហោះ RAF ជាមួយរដ្ឋមន្ត្រីការពារជាតិលោក Grant Shapps ត្រូវបានរងការរំខាន់ពីសញ្ញា GPS ខណៈពេលកំពុងហោះហើរនៅជិតតំបន់ Kaliningradរបស់រុស្សី ។ ខណៈពេលដែលទីក្រុងឡុងដ៍មិនបានកំណត់ ការស្តីបន្ទោសចំពោះឧបទ្ទវហេតុនេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អង់គ្លេសកំពុងអះអាងថា ទីក្រុងម៉ូស្គូជាអ្នកនៅពីក្រោយនៃផែនការនេះ។ ឧប្បត្តិហេតុនេះត្រូវបានផ្សព្វផ្សាយ ជាសាធារណៈដោយក្រសួងកាលពីថ្ងៃព្រហស្បតិ៍...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ Olaf Scholz បានប្រកាសថា ប្រទេសទាំងឡាយណាដែលគាំទ្រអ៊ុយក្រែនមិនមែនមានន័យថា ពួកគេកំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង នៅពេលដែលមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ បារាំង និងប៉ូឡូញបានជួបប្រជុំគ្នា នៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃសុក្រ ដើម្បីបង្ហាញពីសាមគ្គីភាពបន្ទាប់ពី ការខ្វែងគំនិតគ្នានាពេលថ្មីៗនេះលើការ គាំទ្រផ្នែកយោធាសម្រាប់ទីក្រុងគៀវ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីប៉ូឡូញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ហ្វាំងឡង់យល់ស្របជាមួយបារាំងថា ជម្រើសទាំងអស់ត្រូវតែស្ថិតនៅលើតុ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើសង្រ្គាម របស់ទីក្រុងគៀវប្រឆាំងនឹងទីក្រុងមូស្គូ ប៉ុន្តែក្នុងដំណាក់កាលនេះ ទីក្រុង Helsinki មិនមានឆន្ទៈក្នុងការបញ្ជូនកងទ័ពរបស់ខ្លួន ទៅអ៊ុយក្រែន ឬសូម្បីតែពិភាក្សាអំពីលទ្ធភាពបែបនេះនេះបើយោងតាមរដ្ឋមន្ត្រីការបរទេសលោកស្រី Elina Valtonenបានបញ្ជាក់ ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្កឱ្យមានប្រតិកម្មតបវិញកាលពីខែកុម្ភៈ នៅពេលដែលគាត់ បានស្នើថាប្លុកយោធាដែលដឹកនាំ...
ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ ទទួលបានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់។ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។ របាយការណ៍ដដែល បានឲ្យដឹងថា ស្ថិតិអ្នកទេសចរចូលរួមកម្សាន្ត ក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប មានដូចជា ៖ ថ្ងៃទី១ មានទេសចរសរុបប្រមាណ...
ភ្នំពេញ៖ អនុវត្តតាមបទដ្ឋានគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ពោលនាថ្ងៃ១៧ មីនា សមត្ថកិច្ចក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការ បង្ក្រាបបទល្មើសទូទៅបានចំនួន ៣៥ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៧៥នាក់ ដើម្បីចាត់វិធានការតាមនីតិវិធីតាមច្បាប់បន្ត។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនាថ្ងៃ ១៨ មីនា ។...
ពេលថ្មីៗកន្លងទៅនេះ ខុទ្ទកាល័យ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានប្រកាសសេចក្តីជូនដំណឹង ដោយលើកឡើងថា មជ្ឈិមបក្សបានសម្រេចថា ក្នុងឱកាសអបអរសាទរ ខួប ៧៥ ឆ្នាំនៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើការជ្រើសរើសនិង ប្រគល់គ្រឿងឥស្សរិយយស ជាតិនិងគោរមងារកិត្តិយសជាតិ ដើម្បីកោតសរសើរយ៉ាងឱឡារិក ចំពោះបុគ្គលគំរូមួយចំនួន ដែលបានកសាងស្នាដៃ លេចធ្លោក្នុងការរួម ចំណែកយ៉ាងខ្លាំងក្លា សម្រាប់ការកសាង និងអភិវឌ្ឍសាធារណរដ្ឋប្រជាមានិតចិន។...
ថ្ងៃទី ១៣ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនារវាងប្រព័ន្ធសារព័ត៌មាន ពិភពលោក ក្រោមប្រធានបទ «ប្រទេសចិនក្នុង រដូវផ្ការីក» បានបើកធ្វើនៅក្នុង សកលវិទ្យាល័យឈីកាហ្គោ នៃទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក ដែលរៀបចំដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសម្របសម្រួលដោយសាខា ក្រុងឈីកាហ្គោ នៃសភាពាណិជ្ជកម្មចិននៅអាមេរិក ។ លោក Shen...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ