ពោធិ៍សាត់ : កូនអកត្តញូម្នាក់ដោយសារតែខឹងនិងម្តាយបង្កើតរបស់ខ្លួនស្តីបន្ទោសរឿងយកសត្វគោបងថ្លៃទៅលែង ហើយរូបគេក៍ខឹងនិងម្តាយក៍បានទាញកៅអីជ័រវាយសំពងទៅលើម្តាយចំនួន ៤ កៅអីបណ្តាលអោយរងរបួសជាទម្ងន់ហើយបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងក៍ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកានកាលពីរសៀលថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២៤ដើម្បីបំពេញនិតិវិធី។ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានអោយដឹងថា កូនអកត្តញូដែលបានប្រើហឹង្សាយកកៅអីជ័រវាយទៅលើម្តាយបង្កើតរបស់ខ្លួននោះមានឈ្មោះអុឹម រក្សា ភេទប្រុសអាយុ ៣១ ឆ្នាំរស់នៅក្នុងភូមិព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ចំណែកស្ត្រីរងគ្រោះជាម្តាយមានឈ្មោះជុំ សោយាង អាយុ...
ស្វាយរៀង៖ សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងនិងអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងចំនួន៤ រូបទៀត ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៤ បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង។ សូមបញ្ជាក់ថា ខេត្តស្វាយរៀងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានបើកដំណើរការការិយាល័យបោះឆ្នោត ចាប់ពីម៉ោង៧និង០០នាទី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងទីតាំងការិយាល័យបោះឆ្នោត៦០០៣ ស្ថិតនៅក្នុងបរិវេណ សាលាបឋមសិក្សាព្រះសីហនុ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អ្នកតំណាងរាស្រ្តខេត្តកណ្ដាលនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអញ្ជើញបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាកំពូលរុស្ស៊ី Valentina Matvienko បាននិយាយកាលពីថ្ងៃសៅរ៍ថា លទ្ធផលនៃជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ នឹងត្រូវបានគេដឹង នៅគ្រប់ជ្រុងនៃពិភពលោក។ លោកស្រីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃខួបលើកទី២ នៃការចាប់ផ្តើមយុទ្ធនាការយោធារបស់រុស្ស៊ីថា ការប្រឈមមុខគ្នាបានលើសពីទំហំជម្លោះ ដ៏សាមញ្ញមួយ រវាងប្រទេសជិតខាងពីរ ហើយបានវិវត្តទៅជា ការប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំ ជាមួយ លោកខាងលិចរួម...
បរទេស៖ យោងតាមកាចេញផ្សាយរបស់ RT កសិករបារាំងបានសម្រុកចូល ទៅក្នុងពិព័រណ៍កសិដ្ឋានដ៏ធំ នៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍មុនដំណើរទស្សនកិច្ច របស់ប្រធានាធិបតី Emmanuel Macron ហើយបានធ្វើឲ្យមានការប៉ះទង្គិច ជាមួយប៉ូលីសកុបកម្មទៀតផង។ ប្រភពដដែល បានដកស្រង់ព័ត៌មានថា ពួកបាតុករបានតវ៉ានឹង បទប្បញ្ញត្តិបរិស្ថាន របស់សហភាពអឺរ៉ុប ដែលរឹតត្បិតក៏ដូចជា ការដំឡើងថ្លៃនិងពន្ធជាដើម។ វីដេអូដែលបានចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីកសិករស្រែកថា៖...
ប៉េកាំង៖ អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា មានមនុស្សយ៉ាងហោចណាស់ចំនួន១៥នាក់បានស្លាប់ និង ៤៤នាក់បានរងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យមួយដែលបានកើតឡើងនៅឯអគារលំនៅដ្ឋាន១កន្លែងក្នុងទីក្រុងណានជីង ដែលស្ថិតនៅភាគខាងកើតនៃប្រទេសចិន ។ អគ្គីភ័យបានឆាបឆេះកាលពីព្រឹកថ្ងៃសុក្រ ហើយមន្ត្រីបានបញ្ជាក់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ ជាមួយនឹងការស៊ើបអង្កេតបឋមដែលបានបង្ហាញឲ្យឃើញថា អគ្គិភ័យបានចាប់ផ្តើមនៅជាន់ទី១នៃអគារ ដែលជាកន្លែងដាក់កង់អគ្គិសនី ។ អគារដែលត្រូវបានអគ្គីភ័យឆាបឆេះនេះមានទីតាំងនៅក្នុងសង្កាត់ Yuhuatai នៃទីក្រុងណានជីង “Nanjing” ដែលជាទីក្រុងមានពលរដ្ឋរស់នៅជាង៨លាន ដែលស្ថិតនៅចម្ងាយប្រហែល២៦០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងសៀងហៃ ។ អាជ្ញាធរបានបញ្ជាក់ថា គិតត្រឹមម៉ោង៦ព្រឹក...
វ៉សរ៖ កាលពីថ្ងៃសុក្រ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ហៅកាត់ថា (EC) បានថ្លែងថា គណៈកម្មការអឺរ៉ុបគ្រោងនឹងបញ្ចេញមូលនិធិរហូតដល់១៣៧ពាន់លានអឺរ៉ូ ស្មើនឹង១៤៨ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ប្រទេសប៉ូឡូញ ។ មូលនិធិនេះស្ថិតក្រោមកញ្ចប់សង្គ្រោះក្រោយជំងឺរាតត្បាតរាតត្បាតរបស់សហភាពអឺរ៉ុបត្រូវបានគណៈកម្មការ EC បង្កកដោយសារការព្រួយបារម្ភអំពីនីតិរដ្ឋ ។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk...
បរទេស៖ ប្រធានាធិបតី Vladimir Zelensky បាននិយាយថា អ៊ុយក្រែនកំពុងរៀបចំផែនការវាយលុកថ្មីប្រឆាំងនឹងរុស្ស៊ី បើទោះបីជាមានការបរាជ័យថ្មីៗជាច្រើន រួមទាំងការបរាជ័យក្នុងការទម្លុះប្រព័ន្ធការការពាររបស់ទីក្រុងមូស្គូកាលពីឆ្នាំមុន និងការបាត់បង់ទីក្រុងយុទ្ធសាស្ត្រ Avdeevka នៅ Donbass ក៏ដោយ។ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃព្រហស្បតិ៍ លោក Zelensky បានទទួលស្គាល់ថា អ្នកគាំទ្រលោកខាងលិចមួយចំនួនបានសម្តែងការមិនអត់ធ្មត់ចំពោះ រដ្ឋាភិបាលទីក្រុងគៀវនិងការយល់ឃើញពីភាពខ្វះខាតនៃការរីកចម្រើន...
ភ្នំពេញ៖ ដេីម្បីអបអរសាទរ ខួបទី២៥ឆ្នាំ នៃថ្ងៃបង្កើតមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប (១៩៩៩-២០២៤) ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របាននាំយកថវិការបស់សប្បុរសជន ចំនួន២០,០០០,០០០៛ប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីគាំទ្រសេវាពិនិត្យព្យាបាល ថែទាំសុខភាពប្រកបដោយក្តីមេត្តាករុណា និងគុណភាពខ្ពស់ សម្រាប់កុមារកម្ពុជា ដឹកនាំដោយ លោកស្រី ទាង...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ និងភាពប្រទាក់ក្រឡា នៅក្នុងវិស័យភស្ដុភារកម្ម ជាអាទិភាពគន្លឹះ ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការទាក់ទាញវិនិយោគិន លើគ្រប់វិស័យ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី រួមទាំងប្រតិភូអមដំណើរ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Minebea ដែលជាក្រុមហ៊ុនដ៏ធំ របស់ប្រទេសជប៉ុន នឹងទិញដីចំនួន៥០ហិកតា ក្នុងខេត្ដពោធិ៍សាត់ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហើយគម្រោងនេះ នឹងបង្កើតឱកាសការងារ រាប់ពាន់កន្លែង ជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ...
ពោធិ៍សាត់ះអំណោយសប្បុរសធម៍របស់លោកស្រីឈឹម សុបញ្ញា ចំនួន ៤០ មុឺនរៀលតាមរយះមជ្ឈមណ្ឌលពត័មានដើមអម្ពិលបានយកទៅប្រគល់ជូនដូនចាស់ឈ្មោះសុន មាស អាយុ ១០៤ ឆ្នាំជនជាតិខ្មែរឥស្លាមរស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២៤។ តាមរយះមជ្ឈមណ្ឌលពត័មានដើមអម្ពិល ដូនចាស់ក៍បានថ្លែងអំណរគុណជាអនេកចំពោះម្ចាស់អំណោយដ៍ថ្លៃថ្លាដែលបានបរិច្ចាកថវិកាជូនលោកយាយ។ជាមួយគ្នានោះដែរលោកយាយក៍សូមថ្លែអំណរគុណជូនចំពោះលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ដែលលោកបានចាត់ក្រុមការងារអោយយកអំណោយជាអង្ករ...
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនយកមកសួរនាំ ក្រោយពីធ្វើសកម្មភាពលើកគ្នាប្រដាប់ដោយដាវចូលទៅកាប់ប្រជាពលរដ្ឋចំនួន៤ផ្ទះ របួសជាច្រើននាក់ នៅចំណុចដីស ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាដល់លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានជំរុញ ឱ្យសហរដ្ឋអាមេរិកបញ្ឈប់ ការជ្រៀតជ្រែក ទាំងអស់នៅក្នុងកិច្ចការរបស់តៃវ៉ាន់ បន្ទាប់ពីសមាជិកសភាអាមេរិកមួយក្រុម បានធ្វើដំណើរទៅបំពេញទស្សនកិច្ច និងធ្វើជំនួបជាមួយមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ។ នៅពេលដែលត្រូវបានសួរអំពីដំណើរទស្សនៈកិច្ច របស់តំណាងអាមេរិកចំនួនប្រាំនាក់ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning...
ហាណូយ៖ យោងតាមសារព័ត៌មាន Vietnam News បានរាយការណ៍នៅថ្ងៃសុក្រនេះ ដោយដកស្រង់សម្តី របស់ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មទីភ្នាក់ងារព័ត៌មាន វៀតណាម ដែលបានរាយការណ៍នៅថ្ងៃសុក្រនេះថា ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាម ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់៦,៥ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ បន្ទាប់ពីបានបង្កើតកំណត់ត្រា ជិត៥,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ។កាសែតដដែលនេះបានផ្សព្វផ្សាយថា ទស្សនវិស័យនៃការនាំចេញដ៏ច្រើន លើសលប់ត្រូវបានជំរុញដោយតម្រូវការដ៏ធំនៃទីផ្សារប្រទេសចិន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសឱ្យដឹងថា មានជនអនាមឹកបានបង្កើតគណនី តេលេក្រាមក្លែងក្លាយ របស់សម្ដេច ហើយបានបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ។ ក្នុងន័យនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានប្រាប់និងអំពាវនាវ ឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ហើយកុំចាញ់ការបោកប្រាស់ ឬចេតនាអាក្រក់...
ភ្នំពេញ៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកដល់ក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture ឱ្យពន្លឿនការសាងសង់ ផ្លូវជាតិលេខ៤៨ ឱ្យសម្រេចបានតាមផែនការ ដែលបានគ្រោងទុក។ ផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨គីឡូម៉ែត្រ ដែលដេញថ្លៃសាងសង់បាន ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG &...
ដល់ថ្ងៃទី២៤ខែកុម្ភៈ ការប៉ះទង្គិចរវាងរុស្ស៊ី និង អ៊ុយក្រែន បានអូសបន្លាយរយៈពេលពីរឆ្នាំ គត់ទៅហើយ ។ បច្ចុប្បន្ននេះ កងទ័ពនៃប្រទេសទាំងពីរ កំពុងធ្លាក់ចូលក្នុងការ ប្រយុទ្ធជាប់គ្នា សហរដ្ឋអាមេរិក និងអឺរ៉ុប ត្រៀមលក្ខណៈ សម្រាប់អនុវត្ត ការដាក់ទណ្ឌកម្មថ្មី ទៅលើរុស្ស៊ី ដូច្នេះ ការឈប់បាញ់គ្នា និង បញ្ចប់សង្រ្គាម នៅតែពិបាកឈានដល់ដដែល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការ នៃប្លុកដឹកនាំដោយ សហរដ្ឋអាមេរិក លោក Jens Stoltenberg បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយ រដ្ឋអាមេរិកថា អ៊ុយក្រែន នឹងមានសេរីភាព ក្នុងការប្រើប្រាស់ យន្តហោះចម្បាំង F-16 ដែលខ្លួននឹងទទួលបានពីណាតូ ប្រឆាំងនឹងគោលដៅយោធា នៅក្នុងប្រទេសរុស្ស៊ី ឬលើសពីព្រំដែន...
ហៃណាន ៖ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ប្រទេសចិន បានបញ្ជូនផ្កាយរណប ពិសោធន៍បច្ចេកវិទ្យា ទូរគមនាគមន៍ ដោយទទួលបានជោគជ័យ ទាំងស្រុង ទៅកាន់ទីអវកាស ដែលបានបាញ់ចេញ ពីកន្លែងបង្ហោះយានអវកាស Wenchang នៅខេត្ត ហៃណាន (Hainan) ស្ថិតនៅភាគខាងត្បូងដែនកោះ កាលពីថ្ងៃសុក្រ ។ គួរបញ្ជាក់ថា ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាក ជាបណ្តោះអាសន្នសម្រាប់ រយៈពេល០៦(ប្រាំមួយ)ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។ នេះបើយោងតាមរយៈ សេចក្ដីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿង ក្នុងនិងបំណែកសាច់បង្កកអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ។ អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម...
បរទេស ៖ ប្រធានាធិបតី Joe Biden បាននិយាយថា សហរដ្ឋអាមេរិក នឹងត្រៀមដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការ ស្លាប់របស់សកម្មជនប្រឆាំង ដែលជាប់គុក និងជាអ្នកធ្វើយុទ្ធនាការប្រឆាំង អំពើពុករលួយ លោក Alexey Navalny។ យោងតាមមន្ត្រីពន្ធនាគាររុស្សី បុរសវ័យ ៤៧ ឆ្នាំរូបនេះ ស្រាប់តែធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី...
គៀវ៖ នៅថ្ងៃសៅរ៍ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសអ៊ុយក្រែន បានប្រារព្ធខួប២ឆ្នាំ ចាប់តាំងពីការឈ្លានពាន របស់ប្រទេសរុស្ស៊ី ដែលឈានចូលឆ្នាំថ្មី នៃសង្រ្គាមដែលថមថយកម្លាំង ដោយសារការខ្វះខាតជំនួយ របស់លោកខាងលិច ខណៈដែលរុស្ស៊ី ត្រូវបានពង្រឹងកងកម្លាំង ដោយការកើនឡើងថ្មីៗនេះ ។នៅគ្រាដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពី “ប្រតិបត្តិការយោធាពិសេស” នៅព្រឹកព្រលឹមថ្ងៃទី២៤...
បរទេស ៖ យោងតាមការដកស្រង់ ព័ត៌មានដោយ RT បានឲ្យដឹងថា យ៉ាងហោចណាស់ មានជនភៀសខ្លួនជនជាតិអ៊ុយក្រែន ដល់ទៅ១៥០០០នាក់ បានស្វែងរកការគាំទ្រ ផ្នែកគ្មានផ្ទះសម្បែងឬ Homeless បន្ទាប់ពីទំនាក់ទំនងជាមួយអ្នកឧបត្ថម្ភ អង់គ្លេស របស់ពួកគេអស់ សុពលភាព។ គិតត្រឹមខែមករា ប្រជាជនអ៊ុយក្រែន ប្រហែល ១៤១០០០នាក់បានធ្វើដំណើរមកចក្រភពអង់គ្លេស ក្រោមគម្រោង ផ្ទះសម្រាប់...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT គណៈកម្មាធិការ ខុទ្ទកាល័យសន្តិសុខ នៃរដ្ឋាភិបាល ទីក្រុងញូវ ដែលីបានឈាទៅដល់ការ អនុម័តឲ្យមានការទិញ មីស៊ីលល្បឿនលឿន ជាងសំឡេង២០០ គ្រាប់ប្រភេទ BrahMos កាលពីថ្ងៃពុធ ។ សព្វាវុធថ្មីដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ីនឹងត្រូវទិញក្នុងតម្លៃប្រហែល ១៩០ពាន់លានរូពីឬត្រូវជា ២,៣ពាន់លានដុល្លារ ។...
រភ្នំពេញ ៖ នារសៀលថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល រថយន្តគិលានសង្គ្រោះចំនួន ១គ្រឿង វែនតាចំនួន៤២០០គឿង ដែលជាជំនួយឥតសំណង របស់លោកSusumu Tai កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។...
មីនស៍៖ ក្រុមក្នុងតំបន់នៃកងទ័ពបេឡារុស្ស និងរុស្ស៊ី នឹងធ្វើសមយុទ្ធយោធានៅលើទឹកដី បេឡារុស្សនៅឆ្នាំ២០២៥ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិ បេឡារុស្សលោក Viktor Khrenin។ លោក Khrenin បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា ប្រធានាធិបតីរុស្ស៊ី និងបេឡារុស្សដំបូងបានស្នើឱ្យ ធ្វើសមយុទ្ធយោធាជាយុទ្ធសាស្ត្ររួមគ្នា រៀងរាល់ពីរឆ្នាំម្តងកាលពីឆ្នាំ២០០៩។ លោកបានលើកឡើងថា “សមយុទ្ធបន្ទាប់នឹងធ្វើឡើងនៅឆ្នាំ២០២៥ នៅលើទឹកដីនៃសាធារណរដ្ឋបេឡារុស្ស” លោកបានបន្ថែមថា សមយុទ្ធនេះនឹងផ្តោតលើការ ធានាសន្តិសុខយោធានៃរដ្ឋសហភាព។...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រហែលជា៣៥ភាគរយ នៃក្រុមហ៊ុនជប៉ុន ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ី បន្តធ្វើអាជីវកម្ម ដូចធម្មតា ទោះបីជាមានការប្តេជ្ញាចិត្ត របស់ទីក្រុងតូក្យូ ក្នុងការអនុវត្តតាមទណ្ឌកម្ម របស់លោក ខាងលិចក៏ដោយ ។ ការស្ទង់មតិរបស់អង្គការពាណិជ្ជកម្ម ខាងក្រៅរបស់ប្រទេសជប៉ុន (JETRO) បានបង្ហាញកាលពីថ្ងៃពុធបានបង្ហាញថា ក្រុមហ៊ុនចំនួន១៥៦...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងបើកភ្លើងខៀវ សម្រាប់យន្តហោះ Tu-160M ធ្វើទំនើបកម្ម ដើម្បីចូលបម្រើសេវាកម្ម បន្ទាប់ពីលោកបានបើកហោះហើរ កាលពីថ្ងៃព្រហស្បតិ៍ នៅលើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ មានសមត្ថភាពនុយក្លេអ៊ែរ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...
ហ្គាហ្សាៈ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលដែលគ្រប់គ្រង ដោយក្រុមហាម៉ាសនៅទីក្រុងហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤០នាក់បានស្លាប់ និង ១០០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើភាគកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពសន្តិសុខប៉ាឡេស្ទីន បានប្រាប់កាសែតស៊ិនហួឲ្យដឹងថា យន្តហោះអ៊ីស្រាអែល បានបើកការវាយឆ្មក់ជាច្រើន ទៅលើផ្ទះលំនៅដ្ឋានមួយចំនួននៅក្នុងទីក្រុង Deir el-Balah ដែលនាំឱ្យមានការបំផ្លិចបំផ្លាញទាំងស្រុង។ ក្រសួងសុខាភិបាល...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ