ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ បានជំរុញឱ្យសមាគមគ្រឹះស្ថាន ឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើកម្មវិធីសិក្សា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបសម្តែង ការគួរសមរវាងលោក ហេង សួរ និងសមាគមគ្រឹះសស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន ដែលដឹកនាំដោយលោកបណ្ឌិត...
ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានប្រកាសជាបន្តបន្ទាប់នូវ ទិន្នន័យនៃវិស័យនានាប្រចាំឆ្នាំ ២០២៣ ក្នុងនោះ ផលិតផលក្នុងស្រុកសរុប ( GDP ) ប្រចាំឆ្នាំ ២០២៣ បានកើនឡើង ៥,២% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ។ បច្ចុប្បន្ន ពិភពលោកបាននិងកំពុងស្ថិតក្នុង បម្រែបម្រួលនិម្មានកម្មថ្មីដែលមិនធ្លាប់មាន ឯភាពរង្គោះរង្គើដែលបណ្តាលមកពី កត្តាផ្សេងៗនៅតែបន្តកើតឡើង...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានជួបពិភាក្សា ការងារ ជាមួយនឹង លោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាបឋមភាគីទាំងពីរ បានស្វាគមន៍គ្នាទៅវិញទៅមក និងបានចែករំលែកព័ត៌មាន...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលពុំទាន់បានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក។ តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៤ មករា បានឲ្យដឹងថា បច្ចុប្បន្ននេះ មានបណ្ដាញទំនាក់ទំនងសង្គម និងបុគ្គលមួយចំនួន កំពុងធ្វើការផ្សព្វផ្សាយឱ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺឈាមឈ្មោះ Qdenga ។ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺ...
វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo បានឲ្យដឹងថា សហរដ្ឋអាមេរិក ទំនងជានឹងបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធារបស់ខ្លួន សម្រាប់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី ប្រសិនបើអតីតប្រធានាធិបតី គណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ វិលត្រឡប់មកកាន់ សេតវិមានវិញនោះ។ លោក Pompeo បានឲ្យដឹងនៅក្នុងសុន្ទរកថានៅទីក្រុងតូក្យូថាលោក...
ប៉េកាំង៖ ធនាគារកណ្តាល របស់ប្រទេសចិនបានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយចំនួនសាច់ប្រាក់ ដែលធនាគារត្រូវតែរក្សា ទុកជាទុនបម្រុងចាប់ពីថ្ងៃទី០៥ ខែកុម្ភៈ ជាវិធានការបន្ធូរបន្ថយរូបិយវត្ថុដើម្បីទប់ទល់នឹងការធ្លាក់សនៃសេដ្ឋកិច្ច ចំពេលមានវិបត្តិវិស័យអចលនទ្រព្យ។ លោក Pan Gongsheng ទេសាភិបាលធនាគារ ប្រជាជនចិន បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានថា សមាមាត្រតម្រូវការទុនបម្រុង នឹងត្រូវបានបន្ទាប ០,៥ភាគរយដើម្បីបូមសាច់ ប្រាក់ប្រហែល ១ពាន់ពាន់លានយន់ (១៤០ពាន់លានដុល្លារ)...
បរទេស៖ ទីក្រុងមូស្គូបាននិយាយថា យន្តហោះដឹកជញ្ជូនធុនធ្ងន់ របស់រុស្ស៊ីមួយគ្រឿង ដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែន រាប់សិបនាក់ (POWs) បានធ្លាក់ នៅតំបន់ Belgorod ជាប់ព្រំដែនអ៊ុយក្រែន។ មុននេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយថា អ្នកដំណើរ និងសមាជិកនាវិកទាំងអស់ នៅលើយន្តហោះ បានស្លាប់ទាំងអស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៤...
ពោធិ៍សាត់: នៅព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត តំណាងអោយលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការផ្គត់ផ្គង់បែងចែកទឹក សម្រាប់ប្រជាកសិករធ្វើស្រែប្រាំង ជំហ៊ាន២ របស់ប្រជាកសិករ នៅតាមបណ្តាស្រុក/ក្រុង ទាំង៥គឺក្រុងពោធិ៍សាត់ ស្រុកកណ្តៀង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
នៅជាង១០ថ្ងៃទៀត គឺជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ វេបសាយនៃក្រុមហ៊ុនដឹកជញ្ជូនរហ័សនាំគ្នាបង្ហាញថា “នឹងមិនឈប់សម្រាកក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិន”ទេ ពោលគឺមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញនិងស្ថានីយ៍បម្រើសេវាកម្មនៅបើកអាជីវកម្មធម្មតា លេខទូរស័ព្ទផ្តល់សេវាកម្មដល់ភ្ញៀវនឹងដំណើរការពេញ២៤ម៉ោង ។ល។ សហគ្រាសដឹកជញ្ជូនរហ័សរបស់ចិនមិនឈប់សម្រាកនៅថ្ងៃបុណ្យ គឺបានបញ្ចេញកំដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច។ តាមទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី២២ខែមករាឱ្យដឹងថា នៅឆ្នាំ២០២៣ ទំហំអាជីវកម្មដឹកជញ្ជូនរហ័សសរុបរបស់ចិនសម្រេចបាន១សែន៣ម៉ឺន២ពាន់៧០លាន ដែលបានកើនឡើង១៩,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន បានជាប់ចំណាត់ថ្នាក់ទីមួយលើទូទាំងពិភពលោកក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា ។ ការដឹកជញ្ជូនរហ័សទាំងនេះបូករួមទាំងការដឹកជញ្ជូនរហ័សចិននិងអន្តរជាតិ ដៃគូពាណិជ្ជកម្មក៏ពាសពេញទូទាំងពិភពលោកផងដែរ ។ បើមើលពីការវិវឌ្ឍរីកចម្រើនរបស់ខ្លួនឃើញថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ទំហំដឹកជញ្ជូនរហ័សរបស់ចិនសម្រេចបាននូវការលោតផ្លោះដ៏លេចធ្លោពី១ម៉ឺនលានឡើងដល់១សែនលាន...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះជាប់ៗគ្នាជាលើកទីពីរ នៅក្នុងការប្រណាំងសម្រាប់ការតែងតាំងជាប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក ដែលកាន់តែពង្រឹងការក្តាប់របស់លោកនៅលើគណបក្ស និងបង្កើនការសង្ស័យអំពីផ្លូវឆ្ពោះទៅមុខរបស់គូប្រជែងលោកស្រី Nikki Haley ។ ទោះបីជាប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន រួមទាំងការចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៩១ករណីក្នុង ៤ករណីដាច់ដោយឡែកពីគ្នា ប៉ុន្តែការឈ្នះរបស់អតីតប្រធានាធិបតី បានបង្កើនលទ្ធភាពយ៉ាងខ្លាំងដែលលោកនឹងបិទការតែងតាំង និងឆ្ពោះទៅរកការបោះឆ្នោតឡើងវិញនៅក្នុងខែវិច្ឆិកា ប្រឆាំងនឹងអ្នកស្នងតំណែងរបស់លោក គឺលោក ចូ បៃដិន។...
បរទេស៖ ប្រទេស កូរ៉េខាងជើង នៅថ្ងៃពុធនេះបានបាញ់មីស៊ីលជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រលឿង។ ដំណឹងនេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅលើឧបទ្វីបដោយសារតែការសាកល្បងអាវុធជាបន្តបន្ទាប់ដោយទីក្រុងព្យុងយ៉ាង និងល្បែងសង្គ្រាមរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងសេអ៊ូលនឹងត្រួតពិនិត្យរកមើលសញ្ញាបន្ថែមនៃការបាញ់បង្ហោះមីស៊ីលនេះ ដោយ “សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក” , នេះបើតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយដោយពណ៌នាការសាកល្បងថា ជា “ការបង្កហេតុ” ។ ការបាញ់ថ្មីនេះកើតឡើងតិចជាងពីរសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមប្រើឥន្ធនៈរឹង...
បរទេស៖ ឧបទ្វីប Noto ដែលរងគ្រោះដោយរញ្ជួយដី និងតំបន់ផ្សេងទៀតដែលប្រឈមមុខព្រិលធ្លាក់ខ្លាំងរហូតដល់ថ្ងៃព្រហស្បតិ៍ ដោយទីភ្នាក់ងារអាកាសធាតុបានព្រមានអំពីកម្រិតនៃការប្រមូលផ្តុំខ្ពស់ក្នុងរយៈពេលដ៏ខ្លីនៅក្នុងខេត្ត Fukui និង Shiga ។ យោងតាមសារព័ត៌មាន Japan Times ចេញផ្សាយនៅថ្ងៃទី២៤ ខែម្រា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារឧតុនិយមកំពុងស្នើឱ្យប្រជាជនជៀសវាងការចេញទៅក្រៅដែលមិនចាំបាច់ និងមិនមានការបន្ទាន់ ប្រសិនបើតំបន់របស់ពួកគេកំពុងជួបប្រទះព្រិលធ្លាក់ខ្លាំង។ កាលពីមុន រថយន្តបានជាប់គាំងនៅលើផ្លូវជាច្រើនថ្ងៃបន្ទាប់ពីមានព្រិលធ្លាក់ខ្លាំង។...
បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃអង្គារបានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាល មិនត្រូវសហការជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC ក្នុងការស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀនបណ្តាលឱ្យមានមនុស្សស្លាប់ក្នុងអំឡុងពេលរដ្ឋបាលមុនរបស់ប្រធានាធិបតី Rodrigo Duterte នោះឡើយ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមករា បានឱ្យដឹងថា លោក Marcos បានប្រាប់អ្នកយកព័ត៌មានប៉ុន្មានថ្ងៃបន្ទាប់ពីលោក...
ភ្នំពេញ៖ក្រុមយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យបានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងប្រែក្លាយពួកគេជាបុគ្គលជន្ទល់ក្នុងគ្រួសារ អាចកែប្រែជីវភាពរបស់ពួកគេនាពេលអនាគត តាមរយៈការមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងប្រាក់ចំណូមសមរម្យ។ យុវតី តិច ស្រីលាភ ដែលជាសិក្ខាកាមមកពីសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញបានលើកឡើងថា៖«ខ្ញុំសង្ឃឹមថាបន្ទាប់ពីសិក្សាជំនាញវិជ្ជាជីវៈនេះហើយ ខ្ញុំនឹងមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ។ ខ្ញុំគិតថាតាមរយៈនេះខ្ញុំនឹងក្លាយជាជន្ទល់គ្រួសារមួយរូបដែលអាចរកចំណូលផ្គត់ផ្គង់គ្រួសារបាន និងអាចកែប្រែជីវភាពឱ្យល្អជាមុន»។ យុវតីរូបនេះពន្យល់ថា ដោយសារជីវភាពខ្វះខាតខ្លួនមិនអាចបន្តការសិក្សាថ្នាក់វិទ្យាល័យបានទេ។ ដោយចិត្តស្រលាញ់ការសិក្សាខ្លួនក៏បានដាក់ពាក្យរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលដើម្បីធានាថាខ្លួនបានបន្តការសិក្សា ហើយមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។...
ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីសំណេះសំណាល និង ចែករំលែក បទពិសោធន៍សិក្សា របស់សិស្សប៊ែលធី និទ្ទេស A ចំនួន ១១៩រូប ជូនសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមផ្ទាល់...
ខេត្តបន្ទាយមានជ័យ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ ជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីធនាគារកូរ៉េ Eximbank...
ភ្នំពេញ ៖ រយៈពេល ១២ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធអាករ សម្រាប់ថវិកាជាតិ បានចំនួន ១៤ ៦២៩,១០ប៊ីលានរៀល (ប្រមាណជា ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំ...
ភ្នំពេញ ៖ សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់សារជាថ្មីថាការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម គឺដើម្បីពង្រឹងសមត្ថភាព ការពារជាតិ មិនមែនសម្រាប់បង្កើតសង្រ្គាម ជាមួយប្រទេសណានោះទេ ខណៈរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋាន កងទ័ពបរទេស នៅលើទឹកដីរបស់ខ្លួននោះឡើយ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក នៅថ្ងៃទី២៤...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៣ មករា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ដោយបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នប្រមូលចំណូលដ៏សំខាន់បំផុត សម្រាប់ជាតិ ។ ជាមួយគ្នានោះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...
ប៉េកាំង៖ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដី ដែលបានវាយប្រហារភូមិភ្នំមួយ ក្នុងខេត្តយូណានភាគនិរតីនៃប្រទេសចិន នៅថ្ងៃចន្ទបានកើនឡើងដល់ ៣១នាក់គិតត្រឹមម៉ោង ៥ និង ៤០ នាទីល្ងាច។ នៅថ្ងៃនេះដែរ ក៏មានគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារតំបន់ស្វយ័តស៊ីនជាំង ភាគខាងលិចនៃប្រទេសចិន នៅព្រឹកថ្ងៃអង្គារ ដោយបានបណ្តាលឲ្យមនុស្ស ជាច្រើននាក់រងរបួស និងបំផ្លាញផ្ទះសម្បែងមួយចំនួន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួង នគរបាលវៀតណាម ប្ដេជ្ញាបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ក្នុងការកសាងធនធាន មនុស្សតាមរយៈការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរសិក្ខាកាម នៃប្រទេសទាំងពីរ លើវិស័យសន្តិសុខជាតិ និង សណ្តាប់ធ្នាប់សាធារណៈ ។...
ភ្នំពេញ ៖ នៅក្នុងអនុសាសន៍ណែនាំ៥ចំណុច លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីចំណុះក្រសួងទាំងអស់ត្រូវប្រកាន់ខ្ជាប់ នូវភាពយុត្តិធម៌ មិនប្រកាន់បក្ខពួក មានតម្លាភាព ក្នុងការអនុវត្តតួនាទី ភារកិច្ចក្នុងអង្គភាព។ ការផ្ដាំនិងណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យសូចនាករ ផែនការយុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ...
ភ្នំពេញ៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ សូចនាករ ផែនការយុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់...
ភ្នំពេញ ៖ កងកម្លាំងជំនាញ បានបើកប្រតិបត្តិការ ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន លួចដឹកតាមសមុទ្រ ជាជនជាតិចិន ចំនួន៥នាក់ រួមនឹងវត្ថុតាងជាង១តោន ។ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃបានឲ្យដឹថា សារធាតុញៀន ដែលបង្ក្រាបបាននេះជាប្រភេទ កេតតាមីន និងមេតំហ្វេតាមី ដែលត្រូវបាន បង្ក្រាបកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រនៃខេត្តព្រះសីហនុ ។...
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៃក្រសួងការបរទេសចិន នៅថ្ងៃទី ២៣ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមករា លោក Liu Guozhong តំណាងពិសេស របស់លោក Xi Jinping...
ឆ្នាំ២០២៣ ដែលទើបកន្លងផុតទៅ ពិភពលោកបានចេញផុត យ៉ាងលំបាកពីការរាល ដាលខ្លាំង នៃជំងឺកូវីដ១៩ មានកន្លែងមួយចំនួន ស្ថិតក្នុងភ្លើង នៃសង្គ្រាម សេដ្ឋកិច្ចពិភពលោកស្តាឡើងយឺតយ៉ាវ ក្រៅពីនេះ នៅជួបបញ្ហាជាច្រើនទៀត ដូចជាការប៉ះទង្គិចភូមិសាស្ត្រ បម្រែបម្រួលអាកាសធាតុ វិបត្តិថាមពមនិងស្បៀងអាហារជាដើម និមាបកម្មអន្តរជាតិ និងប្រព័ន្ធគ្រប់គ្រងសកលលោក ត្រូវកែសម្រួលយ៉ាងជ្រាលជ្រៅ ។ កាលពី៧ឆ្នាំមុន លោក Xi...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់សារជាថ្មីថា ការកសាងសមត្ថភាព របស់កងទ័ពជើងទឹក ជើងគោក និងជើងអាកាសរបស់កម្ពុជា ដើម្បីការពារជាតិកម្ពុជាប៉ុណ្ណោះ មិនមែនទៅបង្កើតសង្គ្រាម ជាមួយអ្នកណានោះទេ។ នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៤ មករា នេះ សម្ដេចធិបតីថ្លែងថា...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា កម្ពុជាគ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាទេ ការបំពាក់ និងការធ្វើទំនើបកម្មយុទ្ធោបករណ៍ គ្រាន់តែពង្រឹងសមត្ថភាពការពារជាតិប៉ុណ្ណោះ ។ ក្នុងពិធីរំលឹកខួបលើកទី២៥ ថ្ងៃបង្កើតកងទ័ពជើងគោក នៃកងយោថពលខេមរភូមិន្ទ នាថ្ងៃទី២៤ មករា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «កម្ពុជាគ្មានមហិច្ឆតារំលោភ ឈ្លានពានអ្នកណាទេ...
ភ្នំពេញ៖ ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយដ្ឋាន ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ២៥នាក់ ស្រី ១៣នាក់ (ខ្វះប្រកាសបណ្ដេញចេញ) ពីបទលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ