កូឡាឡាំពួរ៖ សាច់ញាតិរបស់អ្នកដំណើរនៅលើយន្តហោះម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពី ១០ឆ្នាំមុន បានជំរុញឱ្យមានការស្វែងរកថ្មីមួយនៅថ្ងៃអាទិត្យនេះ ខណៈដែលពួកគេនិយាយអំពីការស៊ូទ្រាំទុក្ខព្រួយ និងការតស៊ូស្វែងរកត្រូវបានបិទ ។ គួររំលឹកថា ជើងហោះហើរ MH370 ដែលជាយន្តហោះ Boeing 777 ផ្ទុកមនុស្សចំនួន២៣៩នាក់ បានបាត់ចេញពីអេក្រង់រ៉ាដា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ខណៈកំពុងធ្វើដំណើរពីទីក្រុងកូឡាឡាំពួរ Kuala ទៅកាន់ទីក្រុងប៉េកាំង...
គៀវ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៨នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែលយន្តហោះគ្មានមនុស្សបើក១គ្រឿង បានហោះបំបុកអគារផ្ទះល្វែងចំនួន១កន្លែង នៅក្នុងទីក្រុងកំពង់ផែ Odesa ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដែហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍ ។ យោងតាមការិយាល័យអគ្គរដ្ឋអាជ្ញាបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកដែលបាញ់ដោយកងកម្លាំងរុស្ស៊ី បានវាយប្រហារប្លុកផ្ទះល្វែង៩ជាន់នៅក្នុងតំបន់លំនៅដ្ឋាននៅក្រុងកំពង់ផែ Odesa ដោយបានបំផ្លាញផ្ទះល្វែងចំនួន១៨ខ្នង ។ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ប្រតិបត្តិការរុករកនៅកន្លែងនៃការវាយប្រហារនៅតែដំណើរការដដែល ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ការការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែននៅលើតំបន់...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា បានរីកចម្រើនដូចពេលបច្ចុប្បន្ន គឺមិនមែនពឹងផ្អែកលើល្បែងផ្សងសំណាងឡើយ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសុំការយោគយល់ពីអ្នកវិនិយោគ កុំពង្រីកទីតាំងល្បែងផ្សងសំណាង។ សម្ដេចធិបតី...
អាដែន៖ រដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសយ៉ែមែន បានប្រកាសកាលពីថ្ងៃសៅរ៍ថា កប៉ាល់ដឹកទំនិញឈ្មោះថា Rubymar បានលិចនៅឆ្នេរសមុទ្រនៃប្រទេសយ៉ែមែន កាលពីយប់ថ្ងៃសុក្រ ស្របពេលអាកាសធាតុមានព្យុះកើតឡើងផងដែរ ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba បានឲ្យដឹងថា រដ្ឋាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា កប៉ាល់ Rubymar ជាកប៉ាល់ដឹកទំនិញដែលត្រូវបានគេបោះបង់ចោលអស់រយៈពេលជាង១២ថ្ងៃ ក្រោយពីត្រូវបានវាយប្រហារដោយក្រុម ហួធី (Houthi) ហើយបានលិចនៅឆ្នេរសមុទ្រនៃប្រទេសយ៉ែមែន ។ កប៉ាល់ដែលមានទង់ជាតិ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (SICMS) សម្រាប់ម្ចាស់ ឬនាយករោងចក្រសហគ្រាសអាចចូលទៅបំពេញនីតិវិធីនៅលើប្រព័ន្ធអនឡាញបានតាមរយៈវេបសាយផ្លូវការរបស់ក្រសួងផ្ទាល់ ឬអាចសួរព័ត៌មានបន្ថែមក្នុងក្រុម “សម្រាប់និយោជក” តាមរយៈតេឡេក្រាម https://t.me/EmployerChat ។ គួរកត់សំគាល់ថា ក្រៅតែពីការបង្ហាញនីតិវិធីនៃការបំពេញទម្រង់បែបបទនៃរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះក្រសួងការងានិងបណ្តុះបណ្តាលវិជ្ជាជីវៈរក៏បានដាក់បញ្ចូលផងដែរនៅក្នុងវេបសាយផ្លូវការរបស់ខ្លួនអំពីការបង្ហាញអំពីលិខិតបទដ្ឋាន សៀវភៅណែនាំ សំណួរ ចម្លើយ វីដេអូនៃរបៀបប្រើប្រាស់ ជំនួយបន្ថែម និងរបៀបចូលជាមន្រ្តីត្រួតពិនិត្យនៃនីតិវិធីនេះជាដើម។ គួរបញ្ជាក់ថា ការអនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្មតាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងការងារ...
កំពង់ចាម៖ លោកសួសឡាប្រធានសាលាដំបូងខេត្តកំពង់ចាមបានបញ្ជាក់ថាស្ថាប័នអយ្យការកំពុងធ្វើការស៊ើបអង្កេតលើសំណុំរឿងចាក់ថ្មរំលោភយកទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ។ លោកប្រធានសាលាដំបូងខេត្ត បានបញ្ជាក់ឱ្យដឹងដូច្នេះ នៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៤ ក្រោយពេលដែលលោក ចូលរួមជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពកាយថ្មចេញពីទន្លេ របស់ក្រុមការងារម្ចាស់ដី នៅចំណុចទីតាំងដូចខាងលើនោះ ។...
ភ្នំពេញ៖គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋបារាំងដោយសុខសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់អាកាសយានដ្ឋាន Charle de Gaules (CDG) នៃសាធារណរដ្ឋបារាំង ដោយសុខសុវត្ថិភាព នៅវេលាម៉ោង ៦:៥០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉ារីស) នាថ្ងៃអាទិត្យ ទី៣ ខែមីនា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ទោះបីអត់ដាំកញ្ឆា ក៏ប្រទេសកម្ពុជា មិនក្រដែរ ព្រោះកម្ពុជានឹងត្រូវពង្រីកការដាំដុះផលិតផលកសិកម្មវិញ ដូចជា៖ ស្វាយ ចេក ជាដើម សម្រាប់នាំចេញទៅក្រៅប្រទេស។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ បានចេញសារគាំទ្រចំណាត់ការ ដើម្បីរក្សាសុខសន្តិភាព និងធ្វើឱ្យពិភពលោក បានដឹងយ៉ាងច្បាស់ថា «ខ្មែរនៅទីណាក៏ដោយ ក៏នាំគ្នាយល់ពីតម្លៃសន្ដិភាព»។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤...
ភ្នំពេញ៖ លោក វង្សី វិស្សុត ប្រធានគណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យថ្វាយព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួម ព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន គម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសព្រះរាជមហាកុសលថ្វាយ ចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល់ជាមួយសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ ។ សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ហ្គាហ្សា៖ ក្រសួងសុខាភិបាល គ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣០,៣២០នាក់ហើយ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៩២នាក់ និងរងរបួសចំនួន ១៥៦នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣០,៣២០ នាក់ និងរបួសដល់ ៧១,៥៣៣នាក់ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសស្លូវ៉ាគីលោក Juraj Blanar បានឲ្យដឹងថា ប្រទេសរបស់លោកប្រឆាំងនឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ហើយនឹងមិនបញ្ជូនអាវុធ ឬកងទ័ពណាមួយទៅអ៊ុយក្រែនដើម្បីពង្រីកជម្លោះនោះទេ។ លោកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrov នៅខាងក្រៅវេទិកាការទូត Antalya ដែលធ្វើឡើងនៅទីក្រុងភាគខាងត្បូងតួកគីថា “ទណ្ឌកម្មធ្វើឱ្យប៉ះពាល់ដល់សហភាពអឺរ៉ុបច្រើនជាងសេដ្ឋកិច្ចរុស្ស៊ី” ។ លោកបានកត់សម្គាល់ថា “យើងនឹងមិនគាំទ្រទណ្ឌកម្មផ្សេងទៀតដែលនឹងធ្វើឲ្យប៉ះពាល់ដល់ស្លូវ៉ាគីជាងរុស្ស៊ីនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Blanar បានលើកឡើងថា...
ភ្នំពេញ៖ ក្រុមការងារមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ បានបន្តសកម្មភាព យុទ្ធនាការបាញ់ថ្នាំមូសជាប្រចាំ ដោយគិតត្រឹមថ្ងែទី២ ខែមីនា ឆ្នាំ២០២៤ បានអនុវត្តនៅតាមខណ្ឌចំនួន១០ ដោយក្នុងចំណោម១០ខណ្ឌនេះ ខណ្ឌដែលបានបាញ់ថ្នាំរួចរាល់ មានចំនួន៥ខណ្ឌ ។ សូមរំលឹកថា អនុវត្តតាមការចង្អុលបង្ហាញ ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា...
ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ IDP Educationបានបង្ហាញបំណងពង្រីកការវិនិយោគ តាមរយៈការបើកសាខាថ្មីបន្ថែមទៀត នៅតាមបណ្ដាខេត្ត ក្រុង នៅកម្ពុជា ។ ក្នុងជំនួបនេះ...
បរទេស៖ ហ្សកដានី និងសហរដ្ឋអាមេរិកបានរួមគ្នាអនុវត្តការការហោះហើរយន្តហោះផ្តល់ជំនួយដល់តំបន់ហ្គាហ្សា ដែលជាលើកទីមួយហើយដែលសហរដ្ឋអាមេរិក បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ពហុជាតិ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Petra បានរាយការណ៍ថា យន្តហោះពីរគ្រឿងមកពីកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី បានទម្លាក់ជំនួយនៅតំបន់ភាគខាងជើងហ្គាហ្សាស្ទ្រីប ខណៈដែលយន្តហោះបីគ្រឿងដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសអាមេរិក បានទម្លាក់ជំនួយនៅភាគខាងត្បូង។ កងទ័ពអាកាសអាមេរិកបានឲ្យដឹងថា យន្តហោះទាំងបីរបស់ខ្លួនបានផ្ទុកអាហារចំនួន ៦៦កញ្ចប់ដែលមានអាហារប្រហែល ៣៨,០០០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសហ្ស៊កដានី បានផ្គត់ផ្គង់យន្តហោះទម្លាក់ដោយផ្ទាល់ទៅកាន់តំបន់ហ្គាហ្សា និងបានបញ្ជូនយន្តហោះជំនួយទៅកាន់ស៊ីណៃខាងជើងនៃប្រទេសអេហ្ស៊ីប ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។...
នីកូស៊ីសៈ ស៊ីប បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក និងប្រទេស ដែលមិនបញ្ចេញឈ្មោះផ្សេងទៀត កំពុងស្វែងរកលទ្ធភាពនៃការបង្កើតច្រករបៀងសមុទ្រពីស៊ីប ទៅកាន់តំបន់ហ្គាហ្សា សម្រាប់ការផ្ទេរជំនួយអន្តរជាតិដល់ប្រជាជន ដែលរងគ្រោះដោយសង្គ្រាម។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Konstantinos Letymbiotis បានឲ្យដឹងថា “វាត្រូវបានគេដឹងថាសាធារណៈរដ្ឋស៊ីប មានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា តាមរយៈស៊ីប” ។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីប ឲ្យដឹងថាអត្ថប្រយោជន៍នៃផែនការបែបនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយបន្ថែមថា “ការពិតនៅលើដីត្រូវបានវាយតម្លៃឥតឈប់ឈរ”...
តូក្យូ៖ សភាតំណាងរាស្រ្តជប៉ុនកាលពីថ្ងៃសៅរ៍បានអនុម័តសេចក្តីព្រាងថវិកាចំនួន ១១២,៥៧ពាន់ពាន់លានយ៉េន (៧៥០ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដែលចាប់ផ្តើមក្នុងខែមេសា ដើម្បីបង្កើនសមត្ថភាពការពារជាតិ ជួយគ្រួសារទប់ទល់នឹងអតិផរណា និងជួយដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៅក្នុងតំបន់ ដែលរងគ្រោះដោយការរញ្ជួយដីនៅថ្ងៃបុណ្យចូលឆ្នាំថ្មីកន្លងទៅ។ ថវិកាដែលដាក់ចេញដោយជំរុំកាន់អំណាចរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា គឺជាថវិកាដ៏ធំបំផុតទីពីររបស់ប្រទេសដែលមិនធ្លាប់មាន ដែលតូចជាងត្រឹមតែ ១១៤,៣៨ពាន់ពាន់លានយ៉េនដែលបានស្នើសុំនៅក្នុងសារពើពន្ធឆ្នាំ២០២៣ ។ សភាជាន់ទាប ដែលគ្រប់គ្រងដោយសម្ព័ន្ធកាន់អំណាចនៃគណបក្សប្រជាធិបតេយ្យសេរីរបស់ គីស៊ីដា និងគណបក្ស Komeito...
ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤៖ មហោស្រពវប្បធម៌អន្តរជាតិ កម្ពុជា ២០២៤ ក្រោមមូលបទ “វប្បធម៌ពិភពលោករបស់យើងទាំងអស់គ្នា” ត្រូវបានប្រារព្ធធ្វើឡើង និងបញ្ចប់ទៅដោយជោគជ័យនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ហើយបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏អស្ចារ្យយូរអង្វែងក្នុងបះដូងអ្នកចូលរួមទស្សនាទាំងអស់ សរុប ជាង ៧០០០ នាក់ ដែលបានអញ្ជើញចូលរួមអបអរភាពចម្រុះ និងការរួបរួមគ្នានៃវប្បធម៌ពិភពលោក។ ព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះបានប្រព្រឹត្តទៅនៅ ដឹ...
ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា...
ភ្នំពេញ៖ ក្រសួងរ៉ែនិងថាមពល បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើ អាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ ហើយចូលរួមទប់ស្កាត់ដោយ ធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែ អនាធិបតេយ្យ មកក្រសួងតាមរយៈប្រព័ន្ធទូរស័ព្ទលេខ០៩៥ ៧២៧ ៧២៧។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉មាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ដ្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថា រយៈពេល០៣ ថ្ងៃចាប់ពីថ្ងៃទី២៨...
ភ្នំពេញ៖ ករណីលោកឧកញ៉ា ទន់ ឆៃអ៊ាងចាក់ថ្មចូលទន្លេ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល ទូទាំងប្រទេសនោះ នៅមិនទាន់បានស្ងប់ស្ងាត់នោះទេ ទោះបីមានការបកស្រាយ និងប្ដេជ្ញាកាយចេញឡើងវិញ យ៉ាងណាក្ដី។ ជាក់ស្ដែងបើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត បានដាក់ពាក្យបណ្តឹងដល់ស្ថាប័នអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម ហើយស្ថាប័នអយ្យការ កំពុងចាត់ការបន្តទៅតាមនីតិវិធីច្បាប់។ យោងតាមសេចក្តីប្រកាសព័ត៌មាន...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានជំរុញឱ្យប្រជាជនថៃធ្វើជាម្ចាស់ផ្ទះដ៏ល្អចំពោះភ្ញៀវទេសចរបរទេស ដោយបង្ហាញចិត្តសប្បុរស និងសុច្ឆន្ទៈ ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍របស់ប្រទេស។ យោងតាមសារព័ត៌មានរបស់ថៃ The Nation ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយនៅថ្ងៃសៅរ៍ថា លោកនាយករដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភរបស់លោកអំពីជម្លោះនាពេលថ្មីៗនេះរវាងប្រជាជនថៃ និងជនបរទេស ។...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបន្តអំពាវនាវ ដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចូលរួមសហការប្រើប្រាស់ទឹក ដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាជនបទ ដែលនៅឆ្ងាយពីប្រភពទឹក ខណៈសីតុណ្ហភាពនៅទូទាំងប្រទេស នឹងឡើងខ្ពស់ជាង មធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។ តាមរយៈសេចក្តីជូនដំណឹង ស្ដីពីការព្យាករអាកាសធាតុលើកទី២ ក្រសួងធនធានទឹក បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន វិភាគនិងព្យាករណ៍...
បរទេស៖ កាសែត New York Times បានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានចាប់ខ្លួនអតីតសមាជិកសភាលោក Sergey Pashinsky និងចោទប្រកាន់គាត់ពីបទឆបោករដ្ឋ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការចោទប្រកាន់នេះមិនពាក់ព័ន្ធនឹងជំនួញអាវុធរបស់លោក Pashinsky...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវពង្រឹងកិច្ចសហការ ជំរុញការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ តាមរយៈសេចក្ដីណែនាំស្ដីពី ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ចេញផ្សាយនាថ្ងៃទី១ មីនា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា...
បរទេស៖ កាសែត Le Monde របស់បារាំងបានរាយការណ៍ កាលពីថ្ងៃសុក្រដោយដកស្រង់ប្រភពរបស់ខ្លួនថា រដ្ឋាភិបាលបារាំង កំពុងពិចារណាបញ្ជូនកងកម្លាំងយោធា តូចមួយដោយផ្ទាល់ទៅកាន់អ៊ុយក្រែន ដើម្បីធ្វើជាគ្រូបង្ហាត់សម្រាប់កងកម្លាំង ប្រដាប់អាវុធរបស់ទីក្រុងគៀវ និងជា “ការរារាំង” ដល់ទីក្រុងម៉ូស្គូ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា កាសែតនេះមិនបានបង្ហាញពីចំនួន...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិង កំពុងយកចិត្តទុកដាក់ ជាអាទិភាព ចំពោះកម្មការិនី នៅតាមរោងចក្រ-សហគ្រាស តាមរយៈគោល នយោបាយ និងសកម្មភាពនានាជាច្រើនដើម្បីធានាថាស្ត្រីក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល...
បរទេស៖ សារព័ត៌មាន Novinite បានរាយការណ៍ កាលពីថ្ងៃសុក្រថា ប្រទេសប៊ុលហ្គារី ដែលជាសមាជិក ក្នុងប្លុកអឺរ៉ុបបានបញ្ឈប់ការ នាំចូលប្រេងពីប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី១ ខែមីនា ដោយលុបចោលការលើកលែងរបស់ខ្លួន ពីការហាមឃាត់ របស់សហភាពអឺរ៉ុបមុនកាលកំណត់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបញ្ឈប់របស់ប្រទេស នៅតំបន់បាល់កង់ក្នុងការបោះបង់ ចោលទាំងស្រុងនូវការចែកចាយប្រេង...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
