ភ្នំពេញ ៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តកម្មវិធីវិនិយោគចំនួន ៧៦៣ លានដុល្លារ ដែលក្នុងនោះរួមមានជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដើម្បីគាំទ្រកម្ពុជា ពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ពង្រឹងសន្តិសុខទឹក និង លើកកម្ពស់ភាពធន់ និងភាពសមស្រប សម្រាប់រស់នៅនៃទីក្រុងរបស់ប្រទេស ។...
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកជាផ្លូវការ ពានរង្វាន់វីរៈប៊ុនថាំ «មាតិកាទេសចរណ៍ឆ្នើម» ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍នៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិបន្ថែមទៀត ។ កម្មវិធីដ៏ មានសារៈសំខាន់នេះ ផ្តួចផ្តើមឡើងដោយ...
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកា ការងារ ចំនួន ៥៧៧លើក ដោយនាំយកឱកាសការងារដ៏ច្រើនសម្បូរបែប និងការសម្ភាសការងារ នៅហ្នឹងកន្លែងផ្ទាល់តែម្តង ជូនដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូន អតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារធ្វើគ្រប់ៗគ្នា។ នេះបើតាមការបញ្ជាក់របស់ លោក...
បរទេស៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងការបាក់ដី នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៤៤២ នាក់ នេះបើយោងតាមតួលេខ ដែលចេញផ្សាយ ដោយទីភ្នាក់ងារគ្រោះមហន្តរាយជាតិ ខណៈដែលប្រជាជន អស់សង្ឃឹមក្នុងការស្វែង រកអាហារ និងទឹក។ យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB)...
បរទេស៖ តម្លៃប្រេងបានកើន ឡើងដល់ទៅ 1.5% នៅថ្ងៃចន្ទ បន្ទាប់ពីសមាជិក អង្គការ OPEC+ បានបញ្ជាក់ជាថ្មីអំពីផែនការ ផ្អាកការកើនឡើងផលិតកម្ម នៅក្នុងត្រីមាសទីមួយ នៃឆ្នាំក្រោយ ហើយការរំពឹងទុក នៃសកម្មភាព របស់សហរដ្ឋអាមេរិក ប្រឆាំងនឹង ប្រទេសផលិតប្រេងគឺ Venezuela គឺមិនបានដោះស្រាយទីផ្សារនោះទេ។ យោងតាមសារព័ត៌មាន MSN ចេញផ្សាយនៅថ្ងៃទី១...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញ ជនស៊ីវិល២នាក់បានស្លាប់ និង២នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន បានវាយប្រហារតំបន់ព្រំដែន Belgorod របស់ប្រទេសរុស្ស៊ី។ ការិយាល័យកណ្តាលប្រតិបត្តិការ ប្រចាំតំបន់បាននិយាយថា នៅក្នុងភូមិ Beryozovka ក្នុងស្រុក Borisovsky យន្តហោះគ្មានមនុស្សបើក...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុនសាងសង់ ស្ពានឆ្លងកាត់ ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ត្រូវគិតគូរ ពីសុវត្ថិភាពជាចម្បង និងពន្លឿនការសាងសង់ ដើម្បីអាចបញ្ចប់មុន ផែនការគ្រោងទុក និងប្រកបដោយគុណភាព។ ការណែនាំរបស់ លោក ប៉េង ពោធិ៍នា...
ហ្គាហ្សា៖ តំបន់ហ្គាហ្សា កំពុងប្រឈមមុខ នឹងវិបត្តិមនុស្សធម៌ កាន់តែធ្ងន់ធ្ងរឡើង ដោយមន្ទីរពេទ្យ និងសេវាកម្មសំខាន់ៗ កំពុងជួបការលំបាក ទោះបីជាមានបទឈប់បាញ់ រវាងអ៊ីស្រាអែល និងហាម៉ាស់ ដែលចូលជាធរមាន នៅថ្ងៃទី ១០ ខែតុលាក៏ដោយ។ រយៈពេល ៥០ថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ប្រជាជនភាគច្រើននៃប្រជាជន ២ លាននាក់នៅក្នុងតំបន់ហ្គាហ្សា នៅតែស្ថិតនៅក្នុងតង់ និង...
តូក្យូ៖ ការផ្ទុះមួយបានកើតឡើង នៅរោងចក្រមួយក្នុងទីក្រុង Muroran ក្នុងតំបន់ Hokkaido ភាគខាងជើងបំផុត នៃប្រទេសជប៉ុន នៅព្រឹកថ្ងៃចន្ទ ដែលបង្កឱ្យមានអគ្គីភ័យដ៏ធំមួយ និងកំទេចកំទីបេតុងខ្ទាតខ្ចាត់ខ្ចាយពាសពេញទីតាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យក្នុងស្រុក ប្រជាជននៅជិតរោងចក្រដែកថែបភាគខាងជើងនៃប្រទេសជប៉ុន Nippon ក្នុងទីក្រុង Muroran បានទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់នៅម៉ោងប្រហែល ១២ និង៥៥នាទី...
ភ្នំពេញ ៖ ដើម្បីជាកិត្តិយសអបអរសាទរ ដល់ទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ឆ្នាំ២០២៥ អង្គការ AHF កម្ពុជា បានរៀបចំព្រឹត្តិការណ៍នៅទីតាំងសួនច្បាវត្តបទុមវតី នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបញ្ជាក់ច្បាស់ថា «ការបញ្ចប់មេរោគអេដស៍ /ជំងឺអេដស៍ មិនទាន់បានចប់នៅឡើយទេ» ជាការជាក់ស្តែងដោយការឆ្លងថ្មីចំនួន ១លាន៣សែនករណីកើតឡើង ទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍នេះ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នេះបានបង្ហោះសារ អបអរសាទរ ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតប នឹងជំងឺអេដស៍»។ ការប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ គឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយ ដើម្បីបង្ហាញពីផលប៉ះពាល់...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមនុស្ស យ៉ាងហោច៤នាក់ បានបាត់បង់ជីវិតនិង ១០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបាញ់ប្រហារ មួយកាលពីយប់ថ្ងៃសៅរ៍ ក្នុងអំឡុងពេលជួបជុំគ្រួសារ មួយនៅក្នុងទីក្រុង Stockton ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។ ការបាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ។លោក Heather Brentដែលជា អ្នកនាំពាក្យការិយាល័យតម្រួតនៃទីក្រុង San Joaquin...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បានសម្រេចចិត្តផ្អាក ការធ្វើដំណើរ បន្ទាប់របស់លោក ទៅកាន់ប្រទេសហុងគ្រី ដើម្បីឆ្លើយតបទៅនឹងដំណើរ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហុងគ្រី លោក Viktor Orban ទៅកាន់ទីក្រុងមូស្គូ នាពេលថ្មីៗនេះ ។ការសម្រេចចិត្តនេះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានអះអាងថា ប្រទេសលោកខាងលិច កំពុងបាត់បង់ការប្រណាំង សព្វាវុធ ហើយឥឡូវនេះបានអំពាវនាវ ឱ្យមានការដាក់ទណ្ឌកម្ម លើឧបករណ៍យោធារុស្ស៊ី ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីដាក់ទណ្ឌកម្មទីក្រុងមូស្គូ ចំពោះតួនាទីរបស់ខ្លួន នៅក្នុងជម្លោះអ៊ុយក្រែន។ ថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយកម្មវិធីទូរទស្សន៍ Military...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមន៍បណ្តាញកសិករតេជោ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់និងយ៉ាងស្និទ្ធស្នាលជាមួយបងប្អូនប្រជាកសិករជាង ៥០០ នាក់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសសំណេះសំណាលនោះ បណ្ឌិត កៅ ថាច មានប្រសាសន៍ថា« ថ្លៃដេីមផលិតក្នុង១ឯកតា ជាកត្តាកំណត់នៃការចំណេញ-ខាត ដូច្នោះ កសិករត្រូវយល់ដឹងអោយច្បាស់អំពីថ្លៃដេីមផលិត ហើយគោលបំណងចម្បង និងសារៈសំខាន់បំផុតនៃការបង្កើតសមាគមន៍បណ្តាញកសិករតេជោ” ដែលដើរតួនាទីជាសសរស្តម្ភដ៏រឹងមាំក្នុងការលើកកម្ពស់ជីវភាព និងកិត្យានុភាពរបស់កសិករកម្ពុជា»។ លើសពីនេះ ចំពោះ តួនាទីស្នូលរបស់ “សមាគមន៍បណ្តាញកសិករតេជោ” បណ្ឌិត កៅ ថាច បានលើកឡើងថា សមាគមន៍នេះមានតួនាទីសំខាន់ ២យ៉ាងគឺទី១ ធ្វើជាស្ពានចម្លងដ៏រឹងមាំ៖ ក-សមាគមន៍នឹងធ្វើជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់កសិករ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ (ឥណទាន)។ ធនាគារ ARDB បានត្រៀមរួចជាស្រេចនូវកញ្ចប់ឥណទានពិសេសៗ ដែលមាន អត្រាការប្រាក់ទាប និងលក្ខខណ្ឌអនុគ្រោះ បំផុតដើម្បីបង្កើនទុនបង្វិល និងលើកកម្ពស់សមត្ថភាពវិនិយោគរបស់បងប្អូនកសិករដោយផ្ទាល់។ ខ-ការភ្ជាប់ទៅបច្ចេកវិទ្យា និងអ្នកជំនាញ៖ ជួយកសិករឱ្យទទួលបាននូវ បច្ចេកវិទ្យាកសិកម្មទំនើបៗ ព័ត៌មានជាក់លាក់ និងការណែនាំពីអ្នកជំនាញ ដើម្បីបង្កើនទិន្នផល គុណភាព និងឈានទៅរកការកែច្នៃដែលផ្តល់នូវ ប្រាក់ចំណេញសមស្រប និងប្រសើរជាងមុន។ គ-ការភ្ជាប់ទៅទីផ្សារតម្លៃកសិផល ផ្តល់ព័ត៌មានទីផ្សារច្បាស់លាស់ និងជួយសម្របសម្រួលការលក់កសិផល ធានាឱ្យកសិករលក់បានក្នុង តម្លៃល្អប្រសើរ និងសមរម្យ ជៀសវាងការគាបសង្កត់តម្លៃ។ ដើរតួជាតំណាងដ៏ស្មោះត្រង់ ក្នុងការលើកយកនូវបញ្ហា កង្វល់ និងសំណូមពរនានា ជាពិសេសបញ្ហាទីផ្សារ ទៅដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយទាន់ពេលវេលា។ ឃ-តភ្ជាប់សម្លេងរបស់កសិករដេីម្បីអោយបានលឺខ្លាំង ជាងសម្លេងកសិករម្នាក់ៗ។ ទី២-ជាមួយគ្នានេះសមាគមនឹងធ្វេីជាខែល ឬ ជាឆ័ត្រការពារ ពោលគឺសមាគមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ការពារផលប្រយោជន៍ស្របច្បាប់ របស់កសិករ ក្នុងករណីមានការរំលោភបំពាន ឬកាកេងចំណេញ ឬបង្ខិតបង្ខំលើកសិករពីសំណាក់ឈ្មួញកណ្តាល ឬភាគីពាក់ព័ន្ធមួយចំនួន។ ការលើកទឹកចិត្ត និងសារសំខាន់របស់កសិករជាចុងបញ្ចប់នៃកម្មវិធី លោកបណ្ឌិតប្រធានបានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនកសិករទាំងអស់នៅស្រុកទឹកផុស សូមចូលរួមជាមួយ “សមាគមន៍បណ្តាញកសិករតេជោ” ដើម្បីទទួលបាននូវ ការគាំពារ ការការពារ និងព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីទីផ្សារ ឥណទាន និងបច្ចេកទេស។ សម្រាប់បណ្ឌិត កៅ ថាច ប្រសាសន៍ទៀតថា«កសិករជាឆ្នាំងបាយរបស់ប្រទេសជាតិ និងរបស់ពិភពលោក ដែលមិនអាចខ្វះបានដែលឆ្លុះបញ្ចាំងពីតម្លៃដ៏មហិមារបស់កសិករ ដែលជាសសរស្ដម្ភនៃសន្តិសុខស្បៀងជាតិ និងសកលលោក ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យកសិកម្ម»។ សមាគមបណ្តាញកសិករតេជោ ចង់ផ្លាស់ប្តូរទម្លាប់កសិករពីការធ្វើកសិកម្មតាមបែបប្រពៃណី ឱ្យក្លាយជា កសិកម្មតាមបែបទំនើបដើម្បីក្លាយជាកសិករសហគ្រិន។ សមាគមបណ្តាញកសិករតេជោ មានគោលបំណង ចូលរួមការអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការលើក កម្ពស់ការបង្កើនផលិតភាព ការធ្វើពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ដោយផ្តល់នូវសេវាបច្ចេកទេសការផ្សព្វផ្សាយនិងការស្វែងរកទីផ្សារផលិតផល កសិកម្ម។ បន្ថែមពីនេះមានសកម្មភាព ក្នុងការប្រមូលផ្តុំកសិករតាមតំបន់ ដើម្បីទទួលបាននូវសេវាបច្ចេកទេសផ្នែក កសិកម្ម និងការយល់ដឹងផ្នែកហិរញ្ញវត្ថុផងដែរ ៕
នារសៀល ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស បានប្រារព្ធពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតនៅក្នុង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ...
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តី ថ្លែងការណ៍ ឆ្លើយ តបទៅនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់យោធាថៃ។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានសម្តែង ការសោកស្តាយចំពោះជនជាតិចិន ដែលបានរងរបួសក្នុងឧប្បត្តិហេតុផ្ទុះមីន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ និងសូមជូនពរឱ្យជាសះស្បើយឆាប់រហ័ស៕
បរទេស: គ្រាប់កាំភ្លើងធំរបស់មីយ៉ាន់ម៉ាចំនួនប្រាំគ្រាប់បានធ្លាក់ចំព្រំដែនថៃនៅ Mae Sot បណ្តាលឲ្យរបួសមនុស្ស ៤នាក់ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ប្រជាជនតាមបណ្តោយព្រំដែន Mae Sot ក្នុងខេត្តតាក មានការភ័យខ្លាចយ៉ាងខ្លាំងនៅព្រឹកនេះ ទី៣០ ខែវិច្ឆិកា ខណៈដែលគ្រាប់កាំភ្លើងធំធុនធ្ងន់ចំនួនប្រាំគ្រាប់ពីការប្រយុទ្ធគ្នានៅក្នុងទឹកដីមីយ៉ាន់ម៉ាបានហោះឆ្លងកាត់ព្រំដែន ហើយធ្លាក់មកលើដីថៃ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសារ អបអរសាទរ ខួបលើកទី៩ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ជាខួប៩ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានលើកឡើងថា ករណីផ្ទុះមីនជនជាតិចិនម្នាក់ ធ្វើឱ្យនឹកឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលទាហ៊ានថៃបានដឹកជនភៀសខ្លួនកម្ពុជា យកចាក់ចោលនៅតំបន់ភ្នំខ្មោច ។ តាមរយៈសំណែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ហេង រតនា បានសរសេរយ៉ាងដូច្នេះថា៖ បញ្ហាផ្ទុះគ្រាប់មីនប្រឆាំងមនុស្សរបួសដាច់ជេីងម្ខាងនិងរងរបួសដៃព្រមទាំងផ្ទៃមុខ...
ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ព្រមទាំងគណៈស្នងការ បានរៀបចំធ្វើពិធីក្រុងពាលី បើកការដ្ឋានសាងសង់ជាផ្លូវការ នូវអគារការិយាល័យថ្មីមួយខ្នង ដែលមានទំហំ១៨ម៉ែត្រ គុណនឹង៥ម៉ែត្រ សម្រាប់បម្រើការងាររបស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្ត។ អគារថ្មីនេះ ត្រូវបានសាងសង់ឡើងទាំងស្រុងដោយប្រើប្រាស់...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងាររគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ សរុបចំនួន ៧៩៥រូប ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ឆ្លៀតក្នុងឱកាសនេះ...
ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីជាមួយ លោកស្រី Bernice Seow លេខាទី១ នៃស្ថានទូតសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីបិទ ទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ (Self-Awareness Festival 2025)...
ភ្នំពេញ ៖ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ភ្នំខ្នងផ្សារ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលេីកឡេីងថា «ការអភិវឌ្ឍន៍តំបន់ភ្នំខ្នងផ្សារ គឺជាការអភិវឌ្ឍន៍បែប «អេកូទេសចរណ៍ធម្មជាតិ» គឺជាទម្រង់ទេសចរណ៍ ផ្អែកលើធម្មជាតិ ដែលមានគោលបំណងសំខាន់ ក្នុងការការពារ និងអភិរក្សបរិស្ថានធម្មជាតិ និងវប្បធម៌ក្នុងតំបន់ ជួយលើកកម្ពស់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត New York Times បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីវេណេស៊ុយអេឡាលោក Nicolas Maduro កាលពីចុងសប្តាហ៍មុនចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ដែលពួកគេពិភាក្សាអំពីកិច្ចប្រជុំដែលអាចធ្វើទៅបាន។ លោក Trump សាជាថ្មីម្តងទៀតបានចោទប្រកាន់លោក Maduro ថាបានដឹកនាំក្រុម Cartel de...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Donald Trump បានអះអាងថា សហរដ្ឋអាមេរិកគឺកំពុងកាន់ សន្លឹកបៀទាំងអស់ហើយ អរគុណចំពោះអង្គភាពពន្ធគយរបស់គាត់ ប្រសិនបើប្រទេសនេះ នឹងក្លាយជាប្រទេសក្រីក្រ នោះវាគឺជាដែលគួរឱ្យអស់សំណើចខ្លាំងណាស់។ កាលពីខែមេសា លោក Trump បានដាក់ចេញនូវពន្ធនាំចូលដែលប៉ះពាល់ដល់ប្រទេសរាប់សិបនៅទូទាំងពិភពលោក ដោយលើកឡើងពីអតុល្យភាពពាណិជ្ជកម្មមិនយុត្តិធម៌ជាមួយដៃគូទាំងឡាយ។ ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រើប្រាស់ច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) ឆ្នាំ១៩៧៧ជាមូលដ្ឋានច្បាប់សម្រាប់វិធានការនេះ។ ច្បាប់អនុញ្ញាតឲ្យប្រធានាធិបតីគ្រប់គ្រង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារអវកាសអ៊ឺរ៉ុបដែលហៅកាត់ថាESAនឹងចាប់ផ្តើមធ្វើការលើគម្រោងការពារជាតិជាលើកដំបូង នៅក្នុងចលនាមួយដែលវាត្រូវបានពិពណ៌នាថាជា ប្រវត្តិសាស្ត្រ ។ វាគឺជាការសម្រេចចិត្តដោយរដ្ឋសមាជិកទាំង២៣ដោយនិយាយថា ទីភ្នាក់ងារនេះមានឧបករណ៍សម្រាប់អភិវឌ្ឍប្រព័ន្ធអវកាស សម្រាប់សន្តិសុខ និងការពារជាតិផ្ទាល់ខ្លួន។ សហភាពអឺរ៉ុប និងអង្គការណាតូកំពុងចំណាយប្រាក់រាប់សិបពាន់លានចេញពីការប្រមូលពន្ធដា និងខ្ចីប្រាក់ដើម្បីគាំទ្រដល់ក្រុមហ៊ុនការពារជាតិ និងអាវុធ ដោយអះអាងថារុស្ស៊ីបង្កការគំរាមកំហែងដែលជិតមកដល់ទៅហើយ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinទោះបីជាយ៉ាងណាក្តី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំសហភាពអឺរ៉ុបកំពុងបំប៉ោងគ្រោះថ្នាក់ដែលត្រូវបានចោទប្រកាន់...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃសៅរ៍ថា ដែនអាកាស ពីលើ និងជុំវិញនៃប្រទេស វ៉េណេស៊ុយអេឡានឹងត្រូវបានបិទទាំងស្រុង។ លោក Trump បានគំរាមកំហែងម្តងហើយម្តងទៀតនូវសកម្មភាពយោធាប្រឆាំងនឹងប្រទេសនេះដោយលើកឡើងពីការជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់ដែលជាការចោទប្រកាន់ដែលថ្នាក់ដឹកនាំរបស់វេណេហ្ស៊ុយអេឡាបានបដិសេធជាបន្តបន្ទាប់ក្តី។ លោក Trump បានធ្វើសេចក្តីប្រកាសនៅក្នុងការបង្ហោះដ៏ធ្ងន់មួយនៅលើ Truth Social ដោយមិនបានបញ្ជាក់លម្អិតថាតើលំហអាកាស ជុំវិញ លាតសន្ធឹងហួសពីព្រំដែនរបស់ប្រទេសអាមេរិកខាងត្បូងនោះទេ។ប្រធានាធិបតីអាមេរិកបានសរសេរថា...
បរទេស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានជំរុញឱ្យកងកម្លាំងទ័ពអាកាសរបស់ប្រទេសនេះ រក្សាក្នុងការ “ត្រៀមខ្លួនជាស្រេច និងតាំងចិត្ត” ក្នុងការការពារប្រទេស បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានគំរាមកំហែងប្រតិបត្តិការលើដីនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ទីរបញ្ចកោណបានដាក់ពង្រាយនាវាចម្បាំងទៅកាន់តំបន់ការ៉ាប៊ីន ហើយបានធ្វើការវាយប្រហារលើទូកតូចៗរបស់វេណេហ្ស៊ុយអេឡា...
ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតី នៃសន្និសីទកាសែតជាប្រចាំ ។អ្នកកាសែតបានសួរថា៖ ពាក្យសម្តីដ៏ខុងឆ្គងរបស់លោកស្រី Sanae Takaichi ត្រូវបានសហគមន៍អន្តរជាតិ និងឥស្សរជនជប៉ុនប្រឆាំងតវ៉ានិងរិះគន់។ ក៏ប៉ុន្តែ អាជ្ញាធរតៃវ៉ាន់បានបង្ហាញ អាកប្បកិរិយាគាំទ្រដល់លោកស្រី Takaichi ។ សូមសួរអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណា? លោកស្រី...
Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួន ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា
Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ
Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឈប់ការដាក់ពាក្យសុំប័ណ្ណបៃតង និងសញ្ជាតិអាមេរិកសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩ ដែលបានចុះបញ្ជីក្នុងការហាមឃាត់ការធ្វើដំណើរកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។ ថ្មីៗនេះ សេវាពលរដ្ឋ...
ភ្នំពេញ ៖ បន្ទាប់បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារហើយ យោធាថៃបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ នៅម៉ោង៨យប់នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានកត់ត្រានូវការបង្កហេតុរបស់យោធាថៃដោយ...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)បានលេចវត្តមានជាថ្មី ហើយនៅលើផ្ទៃទន្លេ...
បរទេស៖ ដំណើរការខុសប្រក្រតីនៃខ្សែថាមពលក្រោមសមុទ្របានបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងយូរ ដែលបានធ្វើឱ្យជីវិតប្រចាំថ្ងៃនៅលើកោះ Phu Quoc របស់វៀតណាម បង្ខំឱ្យសណ្ឋាគារដំណើរការម៉ាស៊ីនភ្លើងមិនឈប់ ដែលធ្វើឱ្យការចំណាយកើនឡើង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើនាវាដឹកប្រេងពីរគ្រឿង និងកំពង់ផែមួយនៅសមុទ្រខ្មៅ ដោយថ្កោលទោសអ្នកដែលបានគ្រោងទុក និងអនុវត្តការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួង លោកស្រី Zakharova បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យម្ចាស់រថយន្ដមួយគ្រឿង ចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បន្ទាប់ជ្រុះសម្ភារពីលើរថយន្ដរបស់ខ្លួន បង្កឲ្យមានការភ័យខ្លាចដល់អ្នកដំណើរដទៃទៀត។ តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី៣ ខែធ្នូ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា ការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរបស់កម្ពុជា នឹងទទួលបានសមិទ្ធផល កាន់តែច្រើន នៅក្នុង«ឆ្នាំទេសចរណ៍ចិន-កម្ពុជា»។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន...
បរទេស ៖ លោកនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល និងលោក ឯកនីទី នីទីថានប្រាផាស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៅថ្ងៃព្រហស្បតិ៍ បានការពាររូបថត ដែលកំពុងបែកធ្លាយ តាមអ៊ិនធ័រណិត ជាមួយអ្នកជំនួញអាហ្វ្រិកខាងត្បូងម្នាក់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោកបានទូរស័ព្ទជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ ប៉ុន្តែបានបដិសេធមិនបង្ហាញព័ត៌មានលម្អិតនៃការហៅទូរស័ព្ទនោះទេ នេះបើយោងតាមកាសែត The New...
ភ្នំពេញ ៖ លោកបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍ដឹកនាំប្រកបដោយភាពឈ្លាសវៃ ម៉ឺងម៉ាត់ ប្រតិភាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
