ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញថ្វាយបង្គំសាកសួរអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ...
ភ្នំពេញ៖ ឆ្លើយតបនឹងសេចក្តីរាយការណ៍ ពីសេនានុព័ន្ធសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរម្នាក់ ឈ្មោះ ស.ស.វ ភេទប្រុស អាយុ៤១ឆ្នាំ ពាក់ព័ន្ធនឹងការរក្សាទុករូបភាព និងវីដេអូ ពេស្យាចារកុមារី អាយុក្រោម១៥ឆ្នាំ ជាច្រើន ក្នុងកំឡុងឆ្នាំ២០១៦ រហូតដល់ពេលឃាត់ខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមហ្វេសប៊ុក...
ភ្នំពេញ៖ ភ្ញៀវទេសចរ បរទេសចម្រុះជាតិសាសន៍ ជាច្រើនបានសម្រុកធ្វើដំណើរកំសាន្ត ទៅលេងកោះរ៉ុង ដែលជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏ពេញនិយមបំផុតមួយ របស់ខេត្តព្រះសីហនុ ទោះបីពិធីបុណ្យចូលឆ្នាំចិន ត្រូវបានបញ្ចប់ហើយក៏ដោយ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ៕
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនាព្រឹកថ្ងៃ១៧ កុម្ភៈថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ (កោះកុង,ពោធិ៍សាត់,បាត់ដំបង)ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រសម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល ខណៈស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់គ.ម ១២៨+៩០៥ សម្រេចបាន ៣៩,០០%។ បើតាមលោក ផន...
ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាលជាមួយ គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ រួមមានគណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុបដ្ឋាក និងគណៈឱសថការីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈម និងផ្តល់អនុសាសន៍ជាគន្លឹះសំខាន់ៗ ដើម្បីការបម្រើសេវាសុខាភិបាល កាន់តែមានប្រសិទ្ធភាពថែមទៀត។ ពិធីសំណេះសំណាលនេះត្រូវបានរៀបចំ នៅទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធ ZOOM ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ និងមន្រ្តីនៃគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឆ្លៀតពេលវេលាអញ្ជេីញចូលរួមទស្សនា ផលិតផល ក្នុងពិធីបើកពិព័រណ៍កសិកម្មវាលបៃតង និងអាហារ នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរៀបចំឡើង ដោយសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម សហការជាមួយក្រសួង កសិកម្ម...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ដ្រីនាយកដ្ឋានជំនាញ និង មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានីខេត្តទាំង២៥ ឱ្យជ្រើសរើសភូមិ ដែលមានអំណោយផល និងមានសក្ដានុពល លើវិស័យសំខាន់ៗចំនួន៤ រួមមាន វប្បធម៌ ទេសចរណ៍ធម្មជាតិ សេដ្ឋកិច្ច និងកសិកម្មដើម្បីអភិវឌ្ឍន៍ជាភូមិគំរូ ។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី...
ភ្នំពេញ ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះជួយមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានចូលរួមក្នុង ពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាសង្កាត់ ក្នុងតំណែងចំនួន៧ សង្កាត់ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកប្រាក់ សុខុន បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគរាជធានីភ្នំពេញ។...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិ សេតវិមានលោក John Kirby បានប្រាប់សារ ព័ត៌មាន ប៉ូឡូញ Interia កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកមិនជឿថា រុស្ស៊ីបង្កការគំរាមកំហែង ដោយផ្ទាល់ដល់ផ្នែកខាងកើត របស់អង្គការណាតូ នាពេលខាងមុខនោះទេ។ លោក Kirby...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៩៣៨ ហិកតា បន្ថែមទៀត ដែលស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ តាមរយៈបណ្តាញសង្គម របស់សម្តេចធិបតី នៅថ្ងៃទី១៧ កុម្ភៈនេះ បានលើកឡើងថា នៅថ្ងៃទី១៦ កុម្ភៈ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ត្រូវបានគេរំពឹងថា ធ្វើទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ និងបារាំង នៅថ្ងៃសុក្រ ដើម្បីព្យាយាម បង្កើនជំនួយផ្នែកយោធាដ៏សំខាន់ និងចុះហត្ថលេខាលើការប្តេជ្ញាចិត្ត ផ្នែកសន្តិសុខទ្វេភាគី ខណៈដែលសង្រ្គាម ជាមួយរុស្ស៊ី ខិតជិតដល់ឆ្នាំទីបី។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតី អាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខមួយ ដែលទីក្រុងប៊ែឡាំងដើម្បីអាចផ្គត់ផ្គង់ រដ្ឋាភិបាលក្រុងគៀវ នូវជំនួយផ្នែកយោធា និងសេដ្ឋកិច្ច សម្រាប់រយៈពេលដប់ឆ្នាំខាងមុខ។ ចុះហត្ថលេខាកាលពីថ្ងៃសុក្រ កិច្ចព្រមព្រៀងដែលមាន១០ទំព័រ បានប្តេជ្ញាថាប្រទេសអាល្លឺម៉ង់ ក្នុងការផ្តល់នូវការគាំទ្រ...
យូអិន៖ ការសិក្សាដែលគាំទ្រដោយអង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានប៉ាន់ប្រមាណថា កិច្ចខិតខំប្រឹងប្រែង ស្តារនិងកសាងឡើងវិញរបស់អ៊ុយក្រែន បន្ទាប់ពីវិបត្តិ នឹងត្រូវចំណាយអស់ ៤៨៦ ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខដែលជាការកើនឡើងពី ៤១១ពាន់លានដុល្លារ ដែលបានព្យាករណ៍កាលពីឆ្នាំមុន។ ការវាយតម្លៃការខូចខាត និងតម្រូវការដែលបានធ្វើបច្ចុប្បន្នភាព (RDNA3) ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយរដ្ឋាភិបាលអ៊ុយក្រែន ក្រុមធនាគារពិភពលោក គណៈកម្មការអឺរ៉ុប និងអង្គការសហប្រជាជាតិ វាយតម្លៃការខូចខាតដែលបានកើតឡើងចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ចុងខែធ្នូឆ្នាំមុន។...
តុលាការខេត្តព្រះសីហនុ សម្រេចដាក់ពន្ធគារជនជាតិចិន២នាក់ ដែលសម្តែងសកម្មភាពនានាធ្វើឲ្យប៉ះពាល់កិត្តិយសកម្ពុជាhttps://dap-news.com/national/2024/02/16/393871/ លោក កែវ រតនៈ អំពាវនាវឲ្យបន្តការកែទម្រង់ផ្តល់ផ្នែកសេវាកម្ម ដល់អ្នកប្រើប្រាស់អគ្គិសនី ដោយប្រើបច្ចេកវិទ្យាទំនើប និងឥរិយាបថ សមរម្យhttps://dap-news.com/national/2024/02/16/393904/ សម្ដេច ស ខេង ណែនាំអាជ្ញាធរបង្កើន សកម្មភាពត្រួតពិនិត្យជាតិអាល់កុល សំដៅធានាសុវត្ថិភាពចរាចរណ៍https://dap-news.com/national/2024/02/16/393892/ ក្រសួងបរិស្ថាន កំពុងតាមដានយ៉ាងយកចិត្តទុកដាក់យ៉ាងខ្លាំង លើគុណភាពខ្យល់ នៅកម្ពុជាhttps://dap-news.com/national/2024/02/16/393931/ ការិយាល័យថវិកា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយអំពី ការកំណត់លក្ខណៈវិនិច្ឆ័យភូមិគំរូ និងនីតិវិធីចុះស្រង់ទិន្នន័យនៅតាមភូមិនៅតំបន់ជនបទនៃប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចាប់ផ្តើមដំណើរការ ខ្សែរថយន្តក្រុងសាធារណៈ ចូលដល់សកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ ខណៈតម្រាយផ្លូវនេះ ចេញពីចំណតគោលដៅវត្តភ្នំ តាមតម្រាយផ្លូវឆ្ពោះទៅកាន់ចំណត សកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ ដែលមានទីតាំង នៅក្នុងមូលដ្ឋានសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លោក កែវ ចាន់ណារិទ្ធ...
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះមេគណរាជធានី ខេត្ត និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម រួមជាមួយ អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាពុទ្ធបរិស័ទជិតឆ្ងាយក្នុង និងក្រៅប្រទេសបានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើបុណ្យផ្ការស្មីសាមគ្គីជាតិដើម្បីកសាងព្រះពុទ្ធប្បដិមា កម្ពស់...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចូលរួមដាក់តាំងបង្ហាញផលិតផល និងសេវាកម្ម នៅក្នុងកម្មវិធី «ពិព័រណ៍កសិកម្មវាលបៃតង និងអាហារ»ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។...
ខេត្តតាកែវ, នៅព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រួមជាមួយលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានណែនាំដល់សមត្ថកិច្ច បន្ដអនុវត្តសកម្មភាពទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីធានាបាននូវគុណភាព និងសោភ័ណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹង ការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមថា...
ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើការផ្តល់អនុសាសន៍ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តលើកកម្ពស់សុខភាព និងសុខមាលភាពកម្មករនិយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសនានានៅទូទាំងប្រទេស ពីព្រោះវាជាកិច្ចការមួយក្នុងការរក្សាសុខសុវត្ថិភាព និងលើកកម្ពស់សិទ្ធិកម្មករ កម្មការិនីនៅកម្ពុជា។ លោកបណ្ឌិត យង់ ពៅ...
កង់បេរ៉ា៖ ប្រទេសអូស្ត្រាលី កាណាដា និងណូវែលសេឡង់បា នអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំង៣ កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” លើការចង្អុលបង្ហាញថា អ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកទៅលើទីក្រុងរ៉ាហ្វា ដែលជាទីក្រុងប៉ាឡេស្ទីននៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រតិបត្តិការយោធាចូលទៅក្នុងទីក្រុងរ៉ាហ្វា នឹងក្លាយជាមហន្តរាយ ខណៈដែលប្រជាជនប៉ាឡេស្ទីនប្រហែល ១,៥ លាននាក់កំពុងភៀសខ្លួននៅក្នុងតំបន់នោះ។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គ្រួសាររុស្ស៊ីត្រូវតែបង្កើតកូនយ៉ាងហោចណាស់ឱ្យបាន២នាក់សម្រាប់ជាប្រយោជន៍ដល់ការរស់រានមានជីវិតរបស់ជាតិសាសន៍រុស្ស៊ី ហើយកូន ៣នាក់ ឬច្រើនជាងនេះ ប្រសិនបើវាគឺដើម្បីការអភិវឌ្ឍ និងរីកចម្រើន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា រុស្សីបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនត្រូវបានបង្ហាញឱ្យដឹងចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនជិត ២ ឆ្នាំមុន...
កូឡាឡាំពួរ៖ ផ្សារហ៊ុនក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងសិង្ហបុរី បានឲ្យដឹងថាពួកគេបានសហការគ្នា ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនិរន្តរភាពអន្តរទំនាក់ទំនងរវាងអាស៊ាន ឬហៅថា (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍)។ ផ្សារហ៊ុនទាំង៤ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តការថ្មីនេះមានគោលបំណងជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អាស៊ាន តាមរយៈការអនុវត្តវិធានការទូទៅនៃបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅក្នុងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យរៀងៗខ្លួន។ គំនិតផ្តួចផ្តើមនេះត្រូវបានធ្វើជាផ្លូវការនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះរវាងការផ្លាស់ប្តូរដៃគូ។ ក្នុងនោះ Bursa Malaysia នឹងបម្រើជាលេខាធិការដ្ឋាន...
ម៉ូស្គូ៖ សេតវិមានបានឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងអភិវឌ្ឍសមត្ថភាពអាវុធប្រឆាំងផ្កាយរណប ដោយបញ្ជាក់ជាសាធារណៈថា វាជាការគំរាមកំហែងសន្តិសុខជាតិដ៏គ្រោះថ្នាក់ ដែលបានលើកឡើងមួយថ្ងៃមុនដោយមេដឹកនាំសភា ប៉ុន្តែបានបន្ថែមថា វាមិនមែនជាអាវុធ សម្រាប់វាយប្រហារមនុស្សនោះទេ។ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានឲ្យដឹងថា “នេះមិនមែនជាសមត្ថភាពសកម្ម ដែលត្រូវបានដាក់ពង្រាយនោះទេ” ដោយសង្កត់ធ្ងន់ថា ទោះបីជាមានវិធានការណ៍របស់រុស្ស៊ី ប៉ុន្តែមិនមានការគំរាមកំហែងភ្លាមៗ ចំពោះសុវត្ថិភាពរបស់នរណាម្នាក់ឡើយ” ។ លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងមិននិយាយអំពីអាវុធ...
តូក្យូ៖ អ្នកការទូតជាន់ខ្ពស់មួយរូបបានឲ្យដឹងថា សហរដ្ឋអាមេរិក គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការទាក់ទងជាមួយកូរ៉េខាងជើង បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្អូនស្រីរបស់មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន ដែលមិនបដិសេធដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វមីអូ គីស៊ីដា។ លោក Jung Pak មន្ត្រីក្រសួងការបរទេសអាមេរិក ដែលទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បានប្រាប់អ្នកយកព័ត៌មានថា “យើងគាំទ្រការទូត និងការសន្ទនាណាមួយជាមួយកូរ៉េខាងជើង បញ្ហាការចាប់ពង្រត់ គឺជារឿងដ៏សោកសៅបំផុតមួយដែលយើងកំពុងដំណើរការ...
តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបានឲ្យដឹងថ្ងៃសុក្រថា ប្រទេសជប៉ុនកំពុង “យកចិត្តទុកដាក់” ចំពោះការកត់សម្គាល់របស់ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលស្នើឱ្យធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា អាចជារឿងអាចទៅរួច។ នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានបដិសេធមិនបញ្ជាក់លម្អិតអំពីសេចក្តីថ្លែងការណ៍របស់លោកស្រី ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង ដោយលើកឡើងពីផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើការចរចាអំពីការចាប់ពង្រត់ជនជាតិជប៉ុន កាលពីអតីតកាលដោយទីក្រុងព្យុងយ៉ាង។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ...
ម៊ុយនិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងជួបពិភាក្សាជាមួយមន្ត្រីការទូតកំពូលរបស់ចិនលោក វ៉ាង យី នៅទីក្រុង Munich នៅថ្ងៃសុក្រ។ កិច្ចប្រជុំដែលបានគ្រោងទុកនៅខាងក្រៅសន្និសិទសន្តិសុខនៅទីក្រុងអាល្លឺម៉ង់ ដែលត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយនាយកដ្ឋានគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការចូលរួមកម្រិតខ្ពស់បន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនខែ លើបញ្ហាជាច្រើនចាប់ពីប៉េងប៉ោងចារកម្មចិន និងកោះតៃវ៉ាន់រហូតដល់ការរឹតបន្តឹងពាណិជ្ជកម្ម។ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន និងលោក វ៉ាង...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោកស្រី ទួត បញ្ញា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
