– ទិវាឯករាជ្យជាតិកម្ពុជា “៩ វិច្ឆិកា” ជាប្រវត្តិសាស្ត្រដែលប្រជាជាតិយើងបានទទួលជ័យជំនះលើបរទេសត្រួតត្រា និងជាឱកាសដែលប្រជាពលរដ្ឋខ្មែរយើងរីករាយទទួលសិទ្ធិសេរីភាពដ៏ទូលំទូលាយឡើងវិញ ហើយមិនអាចមិនរំលឹក និងការពារឡើយ។
– ៩ វិច្ឆិកា ២០១៩ អំណាចក្រុងភ្នំពេញពិតជាបានទទួលជ័យជំនះលើផែនការរដ្ឋប្រហាររបស់ក្រុមលោក សម រង្ស៊ី និងក្រុមបរទេសរួមគំនិតដាក់សម្ពាធ ហើយបានធានា និងបង្កភាពអបអរសាទរចំពោះទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរដ៏ទូលំទូលាយក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែនៅឆ្នាំ២០១៩នេះយ៉ាងជោគជ័យ។
– ការបន្ធូរបន្ថយសេរីភាពដល់លោក កឹម សុខា ជាជនជាប់ចោទ និងបន្តការរកយុត្តិធម៌តាមនីតិវិធីតុលាការដល់ជនជាប់ចោទ និងជនជាប់ទោស(ពិសេសទោសនយោបាយ)នឹងត្រូវបានដោះស្រាយ ដើម្បីលក្ខខណ្ឌប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមានភាពល្អប្រសើរជាបន្តបន្ទាប់សម្រាប់ការបោះឆ្នោតឆ្នាំ២០២២ និង២០២៣ ដែលប្រជាពលរដ្ឋទន្ទឹងរង់ចាំ។
– ច្រកសុំសិទ្ធិធ្វើនយោបាយ និងបង្កើតគណបក្សនយោបាយ ដើម្បីការប្រកួតប្រជែងដណ្តើមការគាំទ្រពីប្រជាពលរដ្ឋ គឺជាមធ្យោបាយសន្តិវិធី និងមានប្រសិទ្ធិភាពបំផុត ដើម្បីអោយមានការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ៕