នយោបាយ

ក្នុងជំនួបជាមួយ ប្រធានសមាគម មិត្តភាព ជប៉ុន-កម្ពុជា លោក កឹម សុខា ថាទំនាក់ទំនងខ្ញុំ ជាមួយបរទេស ដើម្បីជាតិខ្មែរ

ភ្នំពេញ៖ លោក កឹម សុខា នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានទទួលជួប លោក TAKAHASHI Fumiaki អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា (២០០៣-២០០៦) និងបច្ចុប្បន្ន ជាប្រធានសមាគម មិត្តភាព ជប៉ុន-កម្ពុជា។ 

បើតាមហ្វេសប៊ុកលោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា TAKAHASHI Fumiaki បានដឹកនាំគណៈប្រតិភូ វិនិយោគគិនជប៉ុន ធ្វើទស្សនកិច្ចកម្ពុជា ដោយបានជួបជាមួយ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីពាក់ព័ន្ធមួយចំនួន នៃរាជរដ្ឋាភិបាលកម្ពុជា និងបានចូលគាល់ព្រះករុណាមហាក្សត្រ នៃកម្ពុជា។ 

ឆកយកឱកាសនេះ លោក Fumiaki ក៏បានចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ លោក កឹម សុខា នៅគេហដ្ឋានរបស់លោក។ 

ជាមួយគ្នានេះ លោក កឹម សុខាថ្លែងថា «ទំនាក់ទំនងអន្តរជាតិរបស់ខ្ញុំ គឺដើម្បីជាតិខ្ញុំ សម្រាប់ប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋខ្មែរ»៕

To Top
×