នយោបាយ

ធនាគារអភិវឌ្ឍន៍ជនបទ៖ ថវិការាជរដ្ឋាភិបាល ៥០លានដុល្លារ គឺប្រើប្រាស់ត្រឹមត្រូវ

ភ្នំពេញ៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានថ្លែងថា ថវិការាជរដ្ឋាភិបាលផ្ដល់ជូន ធនាគារអភិវឌ្ឍន៍ជនបទ ៥០លានដុល្លារ សម្រាប់ទិញពីប្រជាកសិករ គឺប្រើប្រាស់ត្រឹមត្រូវ មិនដូចការចោទប្រកាន់ ពីមនុស្សមួយចំនួនថា ថវិកាទាំងនេះ ប្រើប្រាស់មិនត្រឹមត្រូវ។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចេញថវិកាបន្ថែមចំនួន ៥០លានដុល្លារ ដើម្បីប្រែក្លាយ ធនាគារអភិវឌ្ឍន៍ជនបទ ទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រមូលទិញស្រូវពីកសិករ យកមកស្តុកទុក ដើម្បីកិនកែច្នៃ សម្រាបនាំចេញ។ 

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វិធានការរក្សាតម្លៃឲ្យបានសមរម្យ ក្នុងរដូវប្រមូលផលស្រូវ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក កៅ ថាចមានប្រសាសន៍ថា “មកដល់ម៉ោងនេះ គឺយើងធ្វើកិច្ចការដើម្បីបម្រើប្រជាកសិករទាំងអស់។ មិនដែលធ្វើអីខុសពីគោលការណ៍របស់រាជរដ្ឋាភិបាលទេ។ គោលការណ៍ដែលដាក់ចេញនេះ គឺទាល់តែមានស្រូវនៅក្នុងស្តុក បានអាចខ្ជីលុយបាន”។

លោកបន្ដថា ថវិការាជរដ្ឋាភិបាលផ្ដល់ឲ្យ ៥០លានដុល្លារមក ធនាគារអភិវឌ្ឍជន សម្រាប់ប្រើប្រាស់ក្នុងទិញស្រូវ ពីប្រជាកសិក គឺប្រើប្រាស់គ្រប់គ្រាន់ផងដែរ៕

ដោយ អេង ប៊ូឆេង

To Top