នយោបាយ

តុលាការតម្រូវឲ្យលោក កឹម សុខា ចូលបំភ្លឺជាកំហិត នៅថ្ងៃ១៥ មករា

ភ្នំពេញ៖ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក កឹម សុខា ឲ្យចូលរួមសវនាការនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ជាកំហិតតាមកាលបរិច្ឆេទ។

យោងតាមដីការរបស់លោក វង្ស ប៊ុនវិសុទ្ធ នៅថ្ងៃ៩ ធ្នូ បានឲ្យដឹងថា “បង្គាប់ឈ្មោះ កឹម សុខា ភេទប្រុស អាយុ ៦៦ឆ្នាំ សញ្ជាតិខ្មែរ (ឋានៈជាជនជាប់ចោទ) ឲ្យចូលមកនៅសាលាដំបូងរាជធានីភ្នំពេញ (សាលសវនាការទី១) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីព្រឹក ជាកំហិត ដើម្បីចូលរួមសវនាការ អំពីអង្គហេតុដែលបានចោទប្រកាន់មកលើខ្លួន” ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះ មានលោក ភូយ សៅ ជាប្រធានក្រុមប្រឹក្សា, លោក សង លាង ជាចៅក្រមប្រឹក្សា, លោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សាក្រឡាបញ្ជីសវនាការ និងលោក ជ័យ វាសនា ជាក្រឡាបញ្ជីសវនាការ ៕

To Top
×