នយោបាយ

អ្នកវិភាគ៖ ប្រសិនបើអាមេរិក មិនបានចូលរួមជួយ WHO នៅក្នុងពេលនេះ គឺអាមេរិក គឺដើរខុសខ្លួនឯង

ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសរួចហើយថា អាមេរិក កាត់ផ្តាច់ជំនួយរបស់ខ្លួនទៅកាន់អង្គការសុខភាពពិភពលោក (WHO) របស់អង្គការសហប្រជាជាតិ ប្រមាណ៤០០លានដុល្លារក្នុង១ឆ្នាំ ដោយសារលោក ចាត់ទុកថា អង្គការនេះ មិនបានបំពញតួនាទីរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ក្រោយអាមេរិក បានទទួលរងនូវការវាយប្រហារ ពីសំណាក់ជំងឺកូវីដ១៩។


អ្នកវិភាគនានា នៅប្រទេសកម្ពុជា បានចាត់ទុកថា ការសម្រេចចិត្តដោយអតនោម័តរបស់លោកត្រាំនេះ គឺទង្វើស័្វយកំហុស ដោយខ្លួនឯង នៅក្នុងស្ថានភាពដែលពិភពលោក បាននិងកំពុងត្រូវការកិច្ចសហការគ្នា ពីគ្រប់មជ្ឈដ្ឋាននានានៅជុំវិញពិភពលោក។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា តែនៅក្នុងន័យនេះមានន័យថា WHO គឺជាអង្គការមួយរបស់សហប្រជាជាតិ ដែលគាត់ធ្វើការងារលើវិស័យ សុខាភិបាល វិស័យសុខភាព អីចឹងវាមានជំនួយពីរដើម្បីផ្តល់ឱ្យWHO គឺ bilateral ODA Multilateral ODA ។ “អីចឹងបើអាមេរិកមិនបានផ្តល់ជា ម៉ាល់ធីឡេតធឺរ៉ល ប្រាកដជានៅមាន បាវឡេតធឺរ៉ល របស់អាមេរិកមិនអាចផ្តល់ឱ្យ ទ្វេរភាគីរបស់អាមេរិកមិនអាចផ្តល់អោយ គឺនៅមានពហុភាគីមួយទៀតដែលអាចផ្តល់អោយ គឺនៅសហគមន៍អឺរ៉ុប ហើយជាពិសេសគឺជាឱកាសរបស់ប្រទេសចិន”។


លោកបណ្ឌិត បានបន្ថែមថា “ប្រសិនបើអាមេរិកមិនបានចូលរួមជួយWHO នៅក្នុងពេលនេះ គឺអាមេរិក គឺដើរខុសខ្លួនឯង គឺធ្វើឱ្យមានការធ្លាក់ចុះនៃឥទ្ឋិពលរបស់អាមេរិក ហើយជាឱកាសសម្រាប់ចិននៅក្នុងការចាប់យកឥទ្ឋិពលរបស់ពិភពលោកមកវិញ”។

ចំពោះការគាំទ្រលើវិស័យសុខាភិបាលនេះ លោកបណ្ឌិត បន្ថែមថា “ខ្ញុំជឿថានៅមិនមានបញ្ហាទេ ៤០០លានដុល្លារក្នុងមួយឆ្នាំ ដែលអាមេរិកជួយនេះគឺ នឹងអាចបង្វែរទៅទិសដៅណាមួយផ្សេង ដើម្បីគាំទ្រដដែល ព្រោះជាគោលដៅរបស់ពិភពលោក ជាគោលដៅរបស់សហប្រជាជាតិ មិនមែនគោលដៅរបស់ប្រទេសតែមួយៗនោះទេ។
ក្នុងឆ្នាំ២០១៩ កន្លងទៅ សហរដ្ឋអាមេរិក បានផ្តល់ប្រាក់ ៤០០ លាន ដុល្លារ អាមេរិក ដល់ អង្គការសុខភាពពិភពលោក ស្មើនឹង ១៥ % នៃ ថវិកាសរុបរបស់ អង្គការសុខភាពពិភពលោក ជា ចំណែក ច្រើន បំផុត ក្នុងចំណោម បណ្តាប្រទេសទាំងអស់ ក្នុងពិភពលោក ។ ទឹកប្រាក់ចំនួន ៤០០ លាន ដុល្លារ អាមេរិកនេះ គឺ គ្រាន់តែជាចំនួន ០,០១ % នៃថវិកា សរុបរបស់រដ្ឋាភិបាលអាមេរិក និង ៣% នៃ ថវិកាសរុប របស់ CDC ប៉ុណ្ណោះ ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មិនអាចទំនាក់ទំនងសុំការអត្ថាធិប្បាយបន្ថែម បាននោះទេ នៅថ្ងៃអង្គារនេះ។

ទោះជាយ៉ាងណា ក៏ដោយការបាត់បង់ ចំណែកមូលនិធិនេះ នឹងមានផល ប៉ះពាល់ ដ៏ ធំ មួយ ទៅលើ បណ្តាប្រទេសក្រីក្រ ដែល មានប្រាក់ចំណូលទាប ដែលពឹងផ្អែកលើអង្គការសុខភាព ពិភពលោក សម្រាប់ ការគាំទ្រផ្នែក ហិរញ្ញប្បទានបច្ចេកទេស និង សម្ភារៈ រួមទាំងប្រទេសកម្ពុជា ផងដែរ ។ ខណៈ ដែល ថវិកា ប្រចាំឆ្នាំ របស់ អង្គការសុខភាព ពិភពលោក មានត្រឹមតែ ២,៤ ពាន់ លាន ដុល្លារ អាមេរិក ប៉ុណ្ណោះ។

មានការបារម្ភយ៉ាងខ្លាំង អំពីការប៉ុនប៉ង ផលិត វ៉ាក់សាំង ផ្តាច់មុខ ប្រើតែខ្លួនឯងរបស់អាមេរិក ។ ថ្ងៃទី ៤ ខែឧសភា សហភាពអឺរ៉ុប បានផ្ដួចផ្ដើមសន្និសីទ ស្តីពីការរៃអង្គាស មូលនិធិ អន្តរជាតិ សម្រាប់កូ វី ដ-១៩ ហៅកាត់ថា “ការឆ្លើយតប ជាសកលនៃវីរុស កូរ៉ូណា ” ដែលមាន៤២ ប្រទេស ចូលរួម ហើយនៅទីបំផុត បានរៃអង្គាស ប្រាក់បានចំនួន ៧,៤ ពាន់ លានអឺរ៉ូ សម្រាប់ការអភិវឌ្ឍន៍ ការផលិត និងការចែកចាយ វ៉ាក់សាំង វីរុស កូវីដ-១៩ ។ វាគួរអោយភ្ញាក់ផ្អើលណាស់ ថា រដ្ឋាភិបាល លោក ត្រាំ មិនបានចូលរួមកិច្ចប្រជុំនេះទេ ។ នៅ ថ្ងៃទី ១៨ ឧសភា សមាជិកនៃសន្និបាតសុខភាព ពិភពលោក បានអនុម័តលើសេចក្តីសម្រេច ក្នុងការដោះស្រាយ នឹងវីរុសកូវីដ -១៩ ។ សេចក្តីសម្រេចនេះ បានបង្ហាញ អោយឃើញថា នៅពេល ដែលវ៉ាក់សាំង ត្រូវបានបង្កើតឡើង យ៉ាងជោគជ័យ វាត្រូវចែកចាយ ជូនដល់បណ្តា ប្រទេសនានា នៅជុំវិញពិភពលោកជា “សេវាសុខុមាលភាព សាធារណៈ សុខភាព សកល ” និង “ មានលក្ខណៈតម្លាភាព យុត្តិធម៌ និងទាន់ពេលវេលា៕

ដោយ៖ សយ សុភា

To Top
×