នយោបាយ

ភូមិសាស្ត្រនយោបាយ៖ ដំណើរទស្សនកិច្ច រដ្ឋមន្រ្តីការបរទេស នៃមហាអំណាច ចិន-អាមេរិក នៅក្នុងតំបន់អាស៊ី

ពិចារណា៖ លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន បានចាប់ផ្តើមទស្សកិច្ច នៅកម្ពុជា ១១- ១២ តុលា ២០២០ ។ ដោយចាប់យកការធ្វើទស្សនកិច្ច កម្ពុជាមុនបណ្តាប្រទេស ដែលលោកគ្រោងទៅ។ លោករដ្ឋមន្ត្រីកាបរទេសចិនរូបនេះ បានចាត់ទុកកម្ពុជា ជាមិត្តដែកថែប ហើយប្តេជ្ញា ការពារ អធិបតេយ្យ សម្រាប់កម្ពុជា។

ចំណែកលោក Mike Pompeo រដ្ឋមន្រ្តីកាបរទេសអាមេរិក បានយកប្រទេសវៀតណាម ជាទីកន្លែងបញ្ចប់ដំណើរទស្សនកិច្ច នៅក្នុងចំណោមប្រទេសចំនួន៥ នៅក្នុងតំបន់អាស៊ី ហើយបានចេញសេចក្តីថ្លែងការណ៏ វាយប្រហារចិន និងការពារ វៀតណាម។

ក្រោយបញ្ចប់ទស្សនកិច្ច ប្រមុខការទូត BRI និង Indo- Pacific បានបណ្តាលអោយប្រទេសនានា នៅក្នុងតំបន់បានចាប់ផ្តើមឡើងកំដៅ នយោបាយផ្ទៃក្នុងប្រទេស ហើយឡើងកាន់តែខ្លាំងនៅបណ្តាឆ្នាំបន្តបន្ទាប់។

«យក្សឈ្លោះគ្នា មនុស្សលោក អង្គុយកើតទុក្ខ» សតវត្សទី២១ ចិននិងអាមេរិក ប្រជែងគ្នាធ្វើមហាអំណាច ដើម្បីត្រួតពិភពលោក។នេះមិនជារឿងចៃដនទេ តែជាភូមិសាស្រ្តនយោបាយ ដែលមហាអំណាច ជាអ្នករៀបចំ ៕

ដោយ សយ សុភាព

To Top