នយោបាយ

សង្គ្រាមកូវីដ! មហាអំណាចចិន (BRI) កំពុងបោះពួយយ៉ាងលឿននាំមុខ ប្លុកឥណ្ឌូប៉ាស៊ីហ្វិក

ភ្នំពេញ៖ អ្នកតាមដានភូមិសាស្រ្តនយោបាយអន្តរជាតិ បានលើកឡើងថា ក្នុងបរិបទនៃសង្រ្គាមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នេះមហាអំណាចចិនបាននាំមុខ ស្ទើរគ្រប់វិស័យលើក្រុមប្រទេសប្លុកឥណ្ឌូប៉ាស៊ីហ្វិក ដែលមានសហរដ្ឋអាមេរិក ឥណ្ឌា អូស្រ្តាលី និងជប៉ុន ខណៈគោលដៅផ្លូវសមុទ្ទខ្សែក្រវ៉ាត់ផ្លូវសូត្រ និងប្រព័ន្ធ 5G របស់ចិនកំពុងបោះពួយទៅមុខយ៉ាងលឿន ចំណែកសហរដ្ឋអាមេរិក និងឥណ្ឌាកំពុងទប់ទល់ជាមួយកូវីដឡើងញ័រខ្លួន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បានធ្វើការវិភាគនិងពន្យល់ដូចតទៅ៖

១-ចិន៖ គោលដៅផ្លូវសមុទ្ទខ្សែក្រវ៉ាត់ផ្លូវសូត្រ(OneBelt-OneRoad)-
ចិនកំពុងបោះទីតាំងសមុទ្ទចិនខាងត្បូង, ទាមទារកាន់កាប់កោះដាវយូ (សមុទ្ទចិនខាងកើត), គម្រាមប្រើកម្លាំងទ័ពទៅលើតៃវ៉ាន់ (បើសិនប្រកាសឯករាជ្យ), និងជីកព្រែកក្រា (ខាងត្បូងថៃ), និងឆក់ឧិកាសគ្រប់គ្រងដែនសមុទ្ទភូមា-សេរីលង្កា ក្នុងគោលដៅមួយច្បាស់លាស់ ទៅបំពេញមហិច្ឆតាផ្លូវសមុទ្ទខ្សែក្រវ៉ាត់ផ្លូវសូត្រ (OneBelt-OneRoad)។

២-សរអ៖ គោលដៅទប់ចិន(ផ្លូវសមុទ្ទខ្សែក្រវ៉ាត់ផ្លូវសូត្រ) –
ដើម្បីទប់ចិន សរអ បានបង្កើតQAAD មាន៤ប្រទេស៖ សរអ ឥណ្ឌា អូស្ត្រាលី និង ជប៉ុន។

៣-សង្គ្រាមកូវីដ-១៩ គឺជាសង្គ្រាមធ្វើឲ្យមានការប្រែប្រួលសេដ្ឋកិច្ច (កើន-នឹង-ថយ)។ កូវីដកាន់តែយូរសេដ្ឋកិច្ចកាន់តែប្រែប្រួល។ ១ឆ្នាំកន្លងមក QAAD មានសេដ្ឋកិច្ចថយ(-)។ QAAD មិនបានជួយវ៉ាក់សាំងកូវីដ ដល់ប្រទេសណាសោះ។ បើ សរអនិងឥណ្ឌា វិញ ទប់កូវីដ ឡើងញ័រខ្លួន។ សរអ មានបំណុល១០០% និង ជប៉ុន មានបំណុល២០០% ។ តើ QAAD សំកាំងខ្លួននៅសមុទ្ទចិនខាងត្បូង បានដើរពេលណា ជាមួយនឹងយុទ្ធសាស្ត្រ 5G របស់ចិន។
ចំណែកចិនទប់កូវីដជាប់ ថែមទាំងជួយវ៉ាក់សាំង ដល់ប្រទេសជាច្រើនក្នុងសាកលលោក ជាមួយកំណើនសេដ្ឋកិច្ច ដ៏អស្ចារ្យប្រមាណ 6% ។

៤-តើ QAAD អាចទប់ជាមួយនឹងមហិច្ឆតា ផ្លូវសមុទ្ទខ្សែក្រវ៉ាត់ផ្លូវសូត្រ(OneBelt-OneRoad)បានឬទេ? បច្ចុប្បន្នមហាអំណាចចិន កំពុងនាំមុខឥចឹង។

៥-តើ សេដ្ឋកិច្ចសាំងកាពួរនឹងប្រែប្រួលដូចម្តេច នៅពេលមហិច្ឆតាផ្លូវសមុទ្ទខ្សែក្រវ៉ាត់ផ្លូវសូត្រ (OneBelt-OneRoad) របស់ចិន ទទួលបានជោគជ័យ ៕

To Top