នយោបាយ

អ្នកវិភាគនៅកម្ពុជា ៖ Pham Binh Minh ផ្លាស់ចេញពីរដ្ឋមន្រ្តីការបរទេសវៀតណាម គឺលំអៀងទៅ អាមេរិកប្រឆាំងចិន (Video)

ភ្នំពេញ ៖ លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម ត្រូវបានផ្លាស់ចេញហើយ ដោយដាក់លោក Bui Thanh Son អនុរដ្ឋមន្រ្តីជំនួស ធ្វើជារដ្ឋមន្រ្តីការបរទេសវិញ ។
នេះបើយោងតាម សារព័ត៌មានជាតិ របស់វៀតណាមផ្សាយ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ ក្រោយការផ្លាស់ចេញនេះ អ្នកវិភាគនៅស្រុកខ្មែរ បានវិភាគរឿងរ៉ាវជាច្រើន របស់លោក Pham Binh Minh ពីអតីតកាលរហូតដល់បច្ចុប្បន្ន រួមទាំងឪពុករបស់លោក ផងដែរ ។ ក្នុងនោះគឺថា Pham Binh Minh ជាមនុស្សមានភាពលំអៀង ទៅសហរដ្ឋអាមេរិក ហើយប្រឆាំងចិន។

អ្នកវិភាគនៅកម្ពុជា បានលើកឡើងថា លោក Pham Binh Minh ត្រូវបានគេដឹងថា ជាកូនប្រុសបង្កើតរបស់លោក Nguyen Co Thach ជារដ្ឋមន្រ្តីការបរទេសវៀតណាម ក្នុងបណ្តាឆ្នាំ១៩៩០ ។ អ្នកទាំងពីរសុទ្ធតែ ត្រូវបានមតិសាធារណអន្តរជាតិ ដឹងថា ជាក្រុមមនុស្សមាននិន្នាការនយោបាយប្រឆាំងចិន និងស្និទ្ធអាមេរិក។ ដោយទ្បែកលោក Pham Binh Minh ត្រូវបានដាក់ដោយ អាមេរិកកសាង បណ្តុះបណ្តាល និងដាក់ឈ្មោះសម្ងាត់ ឲ្យថា ជាក្រុម Fulbright ជំនាន់ទី៧ទៀតផង ។

ពិសេសជាងនេះ គ្មានអ្នកនយោបាយ ណាដែលមិនដឹងថា លោក Pham Binh Minh នេះបានដើរបញ្ចុះបញ្ចូល (lobby) កកូរកកាយ និងសកម្មជាងគេបំផុត ជាមួយដៃគូ ហ្វីលីពីន ក្រោមកិច្ចសហការ របស់អាមេរិក ក្នុងការលើកឡើងនូវ បញ្ហាសមុទ្រចិនខាងត្បូង នាសមយ័ប្រជុំលើកទី៤៥ នាឆ្នាំ២០១២ នៅភ្នំពេញ ក្នុងគោលបំណង បំបាក់មុខសាកល្បង ភាពភក្តី របស់កម្ពុជា ចំពោះវៀតណាម ដោយពុំបានគិតដល់ផលប្រយោជន៍ និងកិត្យានុភាពរបស់កម្ពុជាឡើយ ។

អ្នកសង្កេតការណ៍ បានឃើញ សម័យប្រជុំអាស៊ានប្តូរវេន ក្រោយមកនៅក្នុងប្រទេសមួយនេះ បន្ទាប់មកនៅក្នុងប្រទេសអាស៊ានមួយនោះ តែពុំបានឃើ វៀតណាមដើរ lobby ឬលើកបញ្ហាសមុទ្រចិនខាងត្បូង ឲ្យបានម៉ោះមុតខ្លាំងខ្លា ដូចដែរពួកគេ បានធ្វើមកលើកម្ពុជា ដូចកន្លងមកឡើយ ហើយជាអកុសល បញ្ហាសមុទ្រចិនខាងត្បូង នៅពុំទាន់មានដំណោះស្រាយ រហូតមកដល់ថ្ងៃនេះ ។

កម្ពុជាធ្លាប់មានការឈឺចាប់ ក្នុងបណ្តាឆ្នាំ១៩៩០ ដោយគេបានបង្ខំ ឲ្យទទួលយកដំណោះស្រាយក្រហម​ដែលជារូបមន្តនយោបាយ មួយដ៏អយុត្តិធម៌បំផុត សំរាប់ប្រជាជនកម្ពុជា ដែលបានរងនូវសង្គ្រាមអស់រយៈកាល ជាង៤០ឆ្នាំមកហើយ បែរជាវិលទៅរួមរស់ ជាមួយឃាតករសម្លាប់ខ្លួនវិញនោះ ។ កម្ពុជាមិនចង់ឃើញ ហើយក៏មិនចង់ទទួលយកទោះបីដំណោះស្រាយ នយោបាយណាមួយដើរផ្ទុយ ទៅនឹងផលប្រយោជន៍ របស់ខ្មែរនោះ ។

សព្វថ្ងៃ ប្រជាជនកម្ពុជា រួមរស់យ៉ាងសប្បាយ ក្រោមពន្លឺសន្តិភាព នៃនយោបាយឈ្នះឈ្នះ ដោយមិនត្រូវការបរទេសណាមួយ មកចង្អុលបង្ហាញខ្មែរឡើយ ៕

To Top