នយោបាយ

លោក សយ សុភាព ដាក់ផ្លែឱ្យក្រុមប្រឆាំងថា តើចង់ផ្ដួលរដ្ឋបុរសសន្តិភាព តាមមធ្យោបាយណា បើមិនទាន់ដឹងអីផង ឈ្លោះគ្នាឯងបាត់ទៅហើយ

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានដាក់ ផ្លែ ទៅកាន់ក្រុមបក្សប្រឆាំង នៅក្រៅប្រទេសថា តើចង់ផ្ដួលរាជរដ្ឋាភិបាលកម្ពុជា តាមមធ្យោបាយណា បើមិនទាន់ដឹងអីផង ឈ្លោះគ្នាឯងបាត់ទៅហើយ។

លោក សយ សុភាព បានលើកឡើងនេះ បន្ទាប់ពីការសែត The Cambodia Daily Khmer បានចុះផ្សាយថា សមាជិកគណបក្សសង្គ្រោះជាតិ ក្រៅប្រទេស នៅប៉ែកអឺរ៉ុប CNRP-O កំពុងបែកបាក់សាមគ្គីយ៉ាងធ្ងន់ធ្ងរ ដោយសារតែ ខ្វែងគំនិតគ្នាចំពោះការមិនគាំទ្រគណបក្សថ្មី គឺគណបក្ស បេះដូងជាតិ ដែលមានការចោទថា គណបក្សថ្មីនេះ កាងពីក្រោយដោយលោក អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង។

នៅលើគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នេះ លោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «តើផ្តួលរដ្ឋបុរសសន្តិភាពយ៉ាងម៉េច បើពួកអ្នកឯងកើតជំងឺឆ្កួតជ្រូក! គ្មានទេបក្សប្រឆាំងស្អីគេនោះ ព្រោះត្រូវបានរំលាយ តាមរយៈតុលាការកំពូល កាលពី២០១៧ រួចបាត់ទៅហើយ»។

លោក បន្តថា ម៉្យាងអ្នកដែលជាប់បំរាម ក៏បានដាក់ពាក្យសុំសិទ្ធិ ធ្វើនយោបាយនិងទទួលបានការ ប្រោសប្រទានលើកលែងទោសរួចហើយដែរ តាមសំណើរ របស់នាយករដ្ឋមន្ត្រី។មានន័យថាពួកគាត់ បានទទួលស្គាល់ អំណាចយុត្តាធិការ របស់ខ្មែរ។

លោក សយ សុភាព បញ្ជាក់ថា «ឥឡូវនេះពួកក្រុមស្អីគេនេះ ក៏កំពុងបែកទៀតតាមរយៈមិនគាំទ្របក្ស ដែលទើបបង្កើតថ្មី ជាខ្សែខាង ឆៃ អ៊ាអៀង នៅក្រៅប្រទេស។ តើពួកព្រាយបិសាចនេះមកផ្តួល រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន តាមមធ្យោបាយណា? បើមិនទាន់ដឹងស្អីផងឈ្លោះគ្នា បាត់ទៅហើយ»។

លោក បានផ្ដាំដល់អ្នកគាំទ្រឬចាញ់ការលួងលោម មេត្តាពិចារណាឡើងវិញ និងម៉្យាងទៀតសូម អានសៀវភៅ «អង្កការជានណារ» របស់លោកយាយទៀង។ ជាមួយគ្នានេះត្រូវតែកម្ទេច នូវផែនការដ៏ឆ្កួតលីលា នៃការប៉ុនប៉ងបង្កើតស្អីគេនោះ ដោយយក តាមលំនាំភូមា៕

To Top