នយោបាយ

បទវិភាគ​ ៖ សេចកី្តប្រាថ្នាដ៏វែងឆ្ងាយ របស់បក្សកុម្មុយនិស្តចិន មិនមែនធ្វើអនុត្តរភាព លើពិភពលោកនោះទេ តែគឺរួមចំណែកដល់ពិភពលោក

សេចកី្តប្រកាស នៃកិច្ចប្រជុំពេញអង្គ លើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន អាណតិ្តទី ១៩ ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកាបានប្រើពាក្យ “ការប្រកាន់ខ្ជាប់ លើវិស័យ ទាំង១០ ”សម្រាប់ឆ្លើយតប នឹងបញ្ហា ដែលឥស្សរជនបរទេស បានសិក្សាស្រាវជ្រាវ និងចាប់អារម្មណ៍ ជាប់រហូតមក ។ តើលេខសម្ងាត់ ទទួលបានជោគជ័យ របស់បក្សកុម្មុយនិស្តចិនគឺអ្វី? ក្នុងចំណោមលេខ សម្ងាត់ទាំងនេះ “ការប្រកាន់ខ្ជាប់ការ ផ្តោតសំខាន់ ទៅលើមនុស្សជាតិទាំងមូល” មិនគ្រាន់តែជាបទពិសោធន៍ ដ៏សំខាន់មួយ របស់បក្ស កុម្មុយនិស្តចិនប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញ ឱ្យឃើញនូវទស្សនៈពិភពលោក របស់បក្សកុម្មុយនិស្តចិន ផងដែរ ។

ចាប់តាំងពីបាន បង្កើត ឡើងមក បក្សកុម្មុយនិស្តចិន ក៏មានសេចក្តីប្រាថ្នាដ៏វែងឆ្ងាយផងដែរ សេចកី្តប្រាថ្នាបែបនេះ មិនមែនធ្វើអនុត្តរភាព លើពិភពលោក នោះទេ តែគឺរួមចំណែកដល់ពិភពលោក ។ ចាប់ពីបានលើកឡើង នូវគោលការណ៍៥ ប្រការ នៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ដែលប្រកាន់ខ្ជាប់ការ ដាក់បញ្ចូលការដើរ តាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ក្នុងរដ្ឋធម្មនុញ្ញ និងលក្ខនិ្តកៈបក្ស រហូតដល់លើកឡើង នូវការបង្កើតសហគមន៍ រួមវាសនាតែមួយ របស់មនុស្សជាតិ ។ ល ។ ក្នុងរយៈពេល១រយឆ្នាំកន្លងមក ដំណើរតស៊ូព្យាយាម របស់បក្សកុម្មុយនិស្តចិន បានបញ្ជាក់ថា “បក្សកុម្មុយនិស្តចិន ជាបក្សស្វែង រកសុខសុភមង្គល ជូនដល់ប្រជាជន ជាបក្សធ្វើការតស៊ូព្យាយាម សម្រាប់បុព្វហេតុវឌ្ឍនភាពរបស់មនុស្សជាតិ” ។​ ចាប់តាំងពីប្រទេសចិនថ្មីបានបង្កើត ឡើងមក ប្រទេសចិនមិន ដែលផ្តួចផ្តើម ឱ្យបំផុសរាល់ សង្គ្រាមនិងការ ប៉ះទង្គិចទាំងអស់នោះទេ ហើយក៏មិនដែលឈ្លានពានទឹកដី របស់ប្រទេសដទៃ សូម្បីតែមួយតឹកក៏គ្មានដែរ ។ បច្ចុប្បន្ននេះ ប្រទេសចិនបានចាត់បញ្ជូន បុគ្គលិករក្សាសន្តិភាពចំនួនជាង៥ម៉ឺននាក់ ទៅចូលរួមសកម្មភាព រក្សាសន្តិភាព របស់អង្គការ សហប្រជាជាតិ ចំនួនជិត៣០ គឺជារដ្ឋសមាជិក នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានចាត់បញ្ជូនកងរក្សា សន្តិភាពច្រើនបំផុតផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

លើវិស័យជំរុញការ អភិវឌ្ឍរួម បក្សកម្មុយនិស្តចិនក៏បានបង្ហាញ ឱ្យឃើញនូវទំនួលខុសត្រូវ របស់បក្សកាន់អំណាចធំបំផុត លើពិភពលោកផងដែរ ។ បក្សកុម្មុយនិស្តចិន បានដឹកនាំប្រជាជនចិន សម្រេចបាននូវការ កសាងសង្គម ដែលប្រជាជន មានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងបាន លុបបំបាត់ ជាប្រវត្តិសាស្ត្រនូវភាពក្រីក្រ ដាច់ខាត អត្រារួមចំណែករបស់ចិន ក្នុងការកាត់បន្ថយភាពក្រីក្រ ជាសកលបានលើសពី ៧០ភាគរយ ហើយអត្រា រួមចំណែករបស់សេដ្ឋកិច្ចចិន ចំពោះកំណើន សេដ្ឋកិច្ចសកល បានកាន់លំដាប់ថ្នាក់ទីមួយ លើពិភពលោក ក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ។
ប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់ជំនួយ តាមសមត្ថភាព របស់ខ្លួនដល់សហគមន៍អន្តរជាតិ ។ បច្ចុប្បន្ននេះ ប្រទេសចិនជាប្រទេស ដែលបានផ្តល់វ៉ាក់សាំង ជំងឺកូវីដ១៩ច្រើនបំផុត ដល់បរទេសនៅលើពិភពលោក ។

នៅអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ក្នុងវចនានុក្រមរបស់បក្សកុម្មុយនិស្តចិន សុទ្ធតែគ្មានពាក្យ “អនុត្តរភាព” នោះទេ ។ បក្សកុម្មុយ និស្តចិន មិនត្រឹមតែរំពឹងថា ប្រជាជនចិន អាចមានជីវភាពរស់នៅកាន់តែ ល្អប៉ុណ្ណោះទេ ថែមទាំងរំពឹងថា ប្រជាជននៅលើពិភពលោក សុទ្ធតែមានជីវភាព ល្អប្រសើរផងដែរ ។ ឆ្លងកាត់ដំណើរអភិវឌ្ឍន៍ ១រយឆ្នាំ និងរំពឹងទុកពីអនាគត រាល់កិច្ចការ ដែលអាចផ្តល់ផលប្រយោជន៍ ដល់មនុស្សជាតិ ទាំងមូល បក្សកុម្មុយនិស្តចិនសុទ្ធតែនឹងចាត់ទុកជាកាតព្វកិច្ច របស់ខ្លួន ដែលមិនអាចគេចវេះបាន ហើយនឹង ធ្វើឱ្យបានកាន់តែល្អប្រសើរ ៕!

To Top