នយោបាយ

បទវិភាគ ៖ មិត្តភាពរវាងចិន និងអាហ្វ្រិក អាចពុះពារឧបសគ្គ និង ជួយគ្នាទៅវិញទៅមក

ចន្លោះសហប្រតិបត្តិការ នៅពេលអនាគតមុខ ជានឹងមានភាព កាន់តែទូលំទូលាយ ជាមិនខាន ដោយសារនៅតំបន់ ជនបទ នៃប្រទេសហ្ស៊ីមបាវេ ខ្វះប្រភពទឹកស្អាត ក្នុងរយៈពេលយូរ ដូច្នេះ អ្នកភូមិ ជាច្រើនធា្លប់ឆ្លងជំងឺអាសន្នរោគជាដើម ។ ពីឆ្នាំ២០១២ ដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចិន បានជួយហ្ស៊ីម បាវេកសាងអណ្តូង ទឹកចំនួន១០០០ កន្លែង ដែលបានផ្តល់ អំណោយផល ដល់ប្រជាជនជាង ៤សែននាក់ ក្នុងតំបន់នេះ ហើយអ្នកភូមិទាំងអស់ ក៏មិនដែលឆ្លងជំងឺ ដោយសារប្រភពទឹកមិនស្អាតទៀតដែរ ។

កាលពីថ្ងៃទី២៦ខែវិចិ្ឆកា រដ្ឋាភិបាលចិន បានប្រកាសសៀវភៅ សក្រោមចំណងជើងថា 《កិច្ចសហប្រតិបត្តិការ រវាងចិន និងអាហ្វ្រិក ក្នុងយុគសម័យថ្មី》 ដែលបានរំលឹក ដោយគ្រប់ជ្រុង ជ្រោយនូវសមិទ្ធផល ជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ រវាងចិន និងអាហ្វ្រិក ។

សូមយកការប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ១៩ជាឧទាហរណ៍ ខណៈប្រទេសចិន ធ្វើការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ យ៉ាងលំបាកលំបិន ទោះបីប្រទេស អាហ្វ្រិកមួយចំនួន មិនសូវធូធារក៏ដោយ ប៉ុន្តែនៅតែសកម្មបរិច្ចាគ ប្រាក់ និង សម្ភារៈដល់ប្រទេស ចិន ។ រីឯបន្ទាប់ពីអាហ្វ្រិក កើតមានការរីករាលដាល នៃជំងឺកូវីដ១៩ ប្រទេសចិន ក៏បានផ្តល់ជំនួយ ដោយទាន់ពេលវេលាដែរ គិតរហូតដល់បច្ចុប្បន្ននេះចិន បានផ្តល់វ៉ាក់សាំង សរុបជិត២រយលានដូស ដល់អាហ្វ្រិក ព្រមទាំងបានផ្តល់ជំនួយលើវិស័យការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដោយគ្រប់ជ្រុងជ្រោយ ដល់អាហ្វ្រិក ដោយឡែកចិន បានប្រកាសថា លុបចោលបំណុលឥណទានឥត ការប្រាក់របស់ប្រទេស អាហ្វ្រិក ចំនួន១៥ប្រទេស ដល់ចុងឆ្នាំ២០២០ ។

ផ្ទាំងពាណិជ្ជកម្ម

អនុលោមតាមគំនិតផ្តួចផ្តើម ស្តីពី “ខ្សែក្រវាត់និងផ្លូវ” ប្រទេសចិនបានជួយប្រទេស អាហ្វ្រិក លើកកម្ពស់កម្រិតថ្នាក់ របស់ហេដ្ឋារចនាសម្ព័ន្ធ ឥតឈប់ឈរ ដើម្បីលើកស្ទួយសមត្ថភាព អភិវឌ្ឍន៍ដោយម្ចាស់ ការក្នុងតំបន់ ។
ដូចជានៅប្រទេសអាហ្វ្រិក សាងសង់ និងកែលម្អផ្លូវដែកប្រវែង លើសពី១ម៉ឺនគីឡូម៉ែត្រ សាងសង់ផ្លូវថ្នល់ប្រវែង ជិត១សែនគីឡូម៉ែត្រ ស្ពានជិត១ពាន់ខ្នង កំពង់ផែជិត១០០ កន្លែង បណ្តាញ ទូរគមនាគមន៍ សំខាន់ប្រវែង១ សែន៥ម៉ឺនគីឡូម៉ែត្រ និង សេវាបណ្តាញអ៊ីនធឺណែត ដែលអាចគ្របដណ្តប់ អ្នកប្រើប្រាស់ជិត៧រយលាននាក់ ។ល។ ចាប់តាំងពីបានបង្កើត វេទិកា កិច្ចសហប្រតិបត្តិការ រវាងចិន និង អាហ្វ្រិកមក ជំនួយជាក់ស្តែង ដែលចិនបានផ្តល់ដល់ អាហ្វ្រិក បានបង្ហាញពីខ្លឹមសាររបស់ “មិត្តភក្តិចាស់ មិត្តភក្តិដ៏ពិត ប្រាកដនិងមិត្តភក្តិល្អ” ។

ព្រមពេលជាមួយគ្នានេះ ក្នុងវិស័យរីកចម្រើនថ្មី ដូចជាសេដ្ឋកិច្ចឌីជីថល អាកាសចរណ៍ និងអវកាស និងថាមពលស្អាតជាដើម ប្រទេសចិន មិនត្រឹមតែបានជួយអាហ្វ្រិក បណ្តុះបណ្តាល ធនធានមនុស្សខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បានប្រើប្រាស់ ទិន្នន័យចាប់ពីទីឆ្ងាយរបស់ខ្លួនធ្វើកិច្ច សហប្រតិបត្តិការជាមួយ ប្រទេស អាហ្វ្រិក លើវិស័យបង្ការ និង កាត់បន្ថយគ្រោះមហន្តរាយ ការកំណត់ទីតាំង និងណែនាំផ្លូវ ដោយផ្កាយរណប និងកសិកម្មចំគោល ដៅជាដើម ។

ប៉ុន្មានថ្ងៃខាងមុខនេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជុំថ្មី នៃវេទិកាកិច្ចសហប្រតិបត្តិការ រវាងចិននិងអាហ្វ្រិក នឹងបើកធ្វើនៅប្រទេស សេណេហ្គាល់ ។ តាមដំណឹងជាសាធារណៈ បានឱ្យដឹងថា ប្រទេសចិននឹងប្រកាសវិធានការ សំខាន់ថ្មី អំពីកិច្ចសហប្រតិបត្តិការ ជាមួយអាហ្វ្រិក ក្នុងរយៈពេលបីឆ្នាំខាងមុខ ប្រការនេះមុខជានឹងនាំមក នូវអារម្មណ៍ទទួលបានកាន់តែច្រើនឡើងៗ ដល់ប្រជាជន របស់ភាគីទាំងពីរជាមិនខាន ។ មិនថាស្ថានការណ៍អន្តរជាតិ ប្រែប្រួលយ៉ាងណាក៏ដោយ ក៏គ្មានកម្លាំងណាមួយ អាចធ្វើឱ្យរង្គោះរង្គើ នូវកិច្ចសហប្រតិបត្តិការ រវាងចិននិងអាហ្វ្រិកនោះទេ ៕

To Top
×