នយោបាយ

បទវិភាគ ៖ បន្ទាប់ពីបញ្ចប់សង្គ្រាម នៅអាហ្វហ្កានីស្ថាន តើប្រជាធិបតេយ្យ ដែលអាមេរិក បានឃោសនា បំប៉ោងនោះ គួរឱ្យទុកចិត្តទេ ?

នៅខែសីហាឆ្នាំនេះ បន្ទាប់ពីកងទ័ពបរទេស ដែលដឹកនាំដោយអាមេរិក រងការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក នៅព្រលានយន្តហោះអន្តរជាតិ ក្រុងកាប៊ុល រួចមក កងទ័ពបរទេសទាំងនេះ ក៏បានចាប់ផ្តើមបាញ់កាំភ្លើង ទៅកាន់ជនស៊ីវិល ដោយឥតប្រណី ។
កងទ័ពអាមេរិក បានធ្វើការសម្លាប់រង្គាល នៅអាហ្វហ្កានីស្ថាន តែរហូតដល់បច្ចុប្បន្ននេះ នៅមិនទាន់ទទួលបានការ ជំនុំជម្រះ នៅឡើយទេ ដែលធ្វើឱ្យមនុស្សគ្រប់ គ្នាងឿងឆ្ងល់ថា ៖ តើអ្នកនយោបាយអាមេរិក ហ៊ានឱ្យក្រុមគ្រួសារ របស់ជនរងគ្រោះអាហ្វហ្កានីស្ថាន បញ្ចេញសំឡេងក្នុង “កិច្ចប្រជុំកំពូលស្ដីពីប្រជាធិបតេយ្យ” ឬទេ ?

បញ្ជីឈ្មោះ អញ្ជើញចូល រួមកិច្ចប្រជុំលើកនេះ ដែលអាមេរិកដែលបានប្រកាស បានលាតត្រដាង នូវការ រអៀសចិត្តរបស់អាមេរិក ដោយសារតែ អាហ្វហ្កានីស្ថាន ដែលជាប្រទេស ត្រូវអាមេរិកបង្ខំឱ្យធ្វើ “កំណែទម្រង់ប្រជាធិបតេយ្យ” ហើយចុង បញ្ចប់ត្រូវ គេបោះបង់ចោលនោះ បែរជាគ្មានវត្តមាន ក្នុងបញ្ជីឈ្មោះ របស់លិខិតអញ្ជើញនោះទេ ។ ពិតជាគួរឱ្យអស់សំណើចណាស់! ‌នេះធ្វើឱ្យពិភពលោកបានមើល ឃើញច្បាស់ នឹងភ្នែកថា ៖ “ប្រជាធិបតេយ្យ” ដែលអាមេរិកបង្ខិតបង្ខំ ឱ្យអនុវត្តនៅបរទេសនោះ គ្រាន់តែជាលេសសម្រាប់ ធ្វើការជ្រៀតជ្រែក ដោយកម្លាំង យោធាប៉ុណ្ណោះ ហើយប្រទេស ដែលអាមេរិកអញ្ជើញ ឱ្យចូលរួមកិច្ចប្រជុំ គ្រាន់តែជាតួរង ដែលអាមេរិកបានជ្រើសរើស ឱ្យរួមគ្នាសម្តែងឆាកល្ខោន “ធ្វើពុតជាជំរុញ ប្រជាធិបតេយ្យ តែធាតុពិតធ្វើការបំបែក បំបាក់យ៉ាងពិតប្រាកដ ” ។

បើសិនជាអាមេរិកពិតជាចង់ពិភាក្សា ពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺគួរតែអញ្ជើញក្រុមគ្រួសារ របស់ជនរងគ្រោះអាហ្វហ្កានីស្ថាន ចូលរួមកិច្ចប្រជុំ ឱ្យពិភពលោកទាំង មូលមើល ឃើញច្បាស់ថា អាមេរិក បង្ខំឱ្យអាហ្វហ្កានីស្ថានធ្វើ “កំណែទម្រង់ ប្រជាធិបតេយ្យ” អស់រយៈពេល២០ ឆ្នាំមកនេះ តើបាននាំមកនូវអ្វីខ្លះ ដល់ប្រទេសអាហ្វហ្កានីស្ថាន ! ដូចពាក្យសំដីបញ្ញវន្តសិទ្ធិមនុស្ស របស់អាហ្វហ្កានីស្ថានម្នាក់ ដែលបានស្រែកទៅកាន់អាមេរិកថា ៖ “កិច្ចប្រជុំកំពូលស្ដីពីប្រជាធិបតេយ្យ” របស់អាមេរិក គួរតែអញ្ជើញប្រជាជន អាហ្វហ្កានីស្ថាន ឱ្យចូលរួម។ អាមេរិកគ្មានសិទ្ធិប្រើប្រាស់ឈាមស្រស់ និងអនាគតដ៏ងងឹត របស់យើងមកអបអរសាទរ ប្រជាធិបតេយ្យឡើយ !”

អ្នកណាក៏ មិនអាចដាស់ អ្នកធ្វើពុតជាដេកឱ្យភ្ញាក់បានដែរ តែស្តេចប្ដូរពាក់អាវថ្មីឬអត់ អ្នកណា ក៏អាចមើលឃើញដែរ ។ នៅសប្តាហ៍ក្រោយ អាមេរិកនឹងឡើង ឆាកធ្វើការ សម្តែង ប៉ុន្តែអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ”នេះ គ្មានទំនាក់ទំនង ជាមួយនឹងប្រជាធិបតេយ្យ ទាល់តែសោះ ។ តាមពិតទៅ ទង្វើរបស់អាមេរិក ដែលប្រើតែស្តង់ដាររបស់ខ្លួន ញុះញង់ឱ្យមាន ការបាក់បែកគ្នា និងបដិបក្ខគ្នាដោយបើកចំហ ជាការមួលបង្កាច់ និងបំពានធាតុពិត របស់ប្រជាធិបតេយ្យ យ៉ាងជាក់ស្ដែង ។

អ្វីដែលហៅថា “កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ”មិនអាចឱ្យក្រុងវ៉ាស៊ីនតោនក្លាយជាទីទួល នៃប្រជាធិបតេយ្យ នោះទេ ហើយអ្នកនយោបាយ អាមេរិកក៏មិនហ៊ាន អញ្ជើញក្រុមគ្រួសារ ជនរងគ្រោះអាហ្វហ្កានីស្ថាន ឱ្យចូលរួមក្នុងកិច្ចប្រជុំនោះដែរ ផ្ទុយទៅវិញ ទង្វើនេះនឹងលាតត្រដាង យ៉ាងច្បាស់ នូវមុខមាត់ពិតរបស់អាមេរិក ដែលជាអ្នកញាក់ខ្សែពីក្រោយ និងអ្នកបំផ្លិចបំផ្លាញ ប្រជាធិបតេយ្យដ៏ពិតប្រាកដ ៕

To Top