នយោបាយ

បទវិភាគ ៖ បើចង់អភិវឌ្ឍ ទំនាក់ទំនងដ៏វិជ្ជមាន ជាមួយប្រទេសចិន នោះអាមេរិក មិនត្រូវនិយាយផ្សេង ធ្វើផ្សឹងជាដាច់ខាត

ចាប់ពីរដ្ឋាភិបាល អាមេរិកអាណត្តិនេះឡើង កាន់មុខតំណែងមក ភាគីអាមេរិក បានអះអាងជាច្រើនលើកថា នឹងបង្កបង្កើត “របងការពារ” សម្រាប់ឱ្យទំនាក់ទំនង រវាងចិននិងអាមេរិក ប៉ុន្តែ “របងការពារ”ជាស្អី អាមេរិកមិន បាននិយាយឱ្យបានច្បាស់ទេ ហើយក៏គ្មានសិទ្ធិសន្និដាន ដោយឯកតោភាគីនោះដែរ ។ ថ្ងៃទី៩ ខែកក្កដា កិច្ចជំនួបរបស់រដ្ឋមន្ត្រី ការបរទេសចិន និងអាមេរិក ធ្វើឱ្យពិភពលោក មើលបានច្បាស់ថា ដើមឡើយ “របងការពារ”របស់ទំនាក់ទំនងរវាងចិន និងអាមេរិក មានវត្តមាន ជាយូរមកហើយ អាមេរិក គួរតែទទួលភារកិច្ចជាក់ស្តែង ដើម្បីពង្រឹង “របងការពារ”នេះ ហើយសម្ដីនិងទង្វើ ត្រូវឱ្យស្របគ្នា។

ហេតុអ្វីបានជាអាមេរិក បានលើកឡើងជាច្រើនលើកថា នឹងបង្កបង្កើត “របងការពារ” ? ប្រការនេះអាចបង្ហាញថា អាមេរិកបានគិតពិចារណា ដល់សារសំខាន់និងភាពបន្ទាន់ នៃការគ្រប់គ្រងការខ្វែងគំនិត រវាងចិន និងអាមេរិក ហើយចង់រក្សាស្ថិរភាព នៃខ្សែក្រហមរបស់ទំនាក់ទំនង រវាងចិន និងអាមេរិក ម្យ៉ាងទៀត អាមេរិកមិនប្រកាន់ ឥរិយាបថត្រឹមត្រូវ ចំពោះមូលហេតុពីឬគល់ ដែលបណ្តាលឱ្យទំនាក់ទំនង រវាងចិន និងអាមេរិក ធ្លាក់ក្នុងភាពជាប់គាំង និងមិនបានគិតពិចារណា ពីកំហុសរបស់ខ្លួន តែបែរជាប៉ុនប៉ងទម្លាក់កំហុស ទៅឱ្យប្រទេសចិន និងលេងឧបាយកលបំភាន់ភ្នែក ដើម្បីទម្លាក់កំហុសរបស់ខ្លួន ។

៥០ឆ្នាំកន្លងមក ជានិច្ចកាល ប្រទេសចិនតែងតែធ្វើការខិតខំប្រឹង ប្រែងដើម្បីគាំពារ “របងការពារ”នេះ តែអាមេរិកបែរជាជៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ចិន ឥតឈប់ឈរ និង អនុវត្តគោលនយោបាយ “ទប់ស្កាត់ចិន ដោយយកបញ្ហា តៃវ៉ាន់ ធ្វើជាលេស” ឃុបឃិតគ្នាបង្កើត ជាក្រុមសម័្ពន្ធតូច ដើម្បីទប់ស្កាត់ ប្រទេសចិន បណ្តាលឱ្យ “របងការពារ” នៃ ទំនាក់ទំនងរវាងចិន និងអាមេរិកមានភាព បន្ធូរបន្ថយនិង ត្រូវបំផ្លិចបំផ្លាញ រហូតដល់លេចចេញ និន្នាការមានគ្រោះថ្នាក់ ពីមួយថ្ងៃទៅមួយថ្ងៃទៀតផង ។

នាពេលថ្មីៗកន្លងទៅនេះ ពេលថ្លែងសុន្ទរកថា លោក Blinken បានអះអាងថា នឹង “បង្កបង្កើត បរិវេណយុទ្ធសាស្ត្រ នៅជុំវិញប្រទេសចិន” ឃោសនាបំប៉ោងថា អង្គការណាតូនឹងលូកដៃ ចូលតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់បានបង្ករឿង ឥតឈប់ឈរក្នុងបញ្ហា តៃវ៉ាន់និងស៊ីនជាំងជាដើម ក្រុងវ៉ាស៊ីនតោន បាន និងកំពុងដាក់សម្ពាធទៅលើប្រទេសចិន ថែមមួយកម្រិតទៀត ។ នៅពីក្រោយនេះ មានកត្តាជ្រាលជ្រៅ ពោលគឺ អាមេរិក បានល្មើស នឹងគោលបំណងដើម នៅពេលទើបបង្កើតទំនាក់ទំនង រវាងចិននិងអាមេរិក ហើយក៏មានមូលហេតុដែលថា ដើម្បីបណ្តើម បានសន្លឹកឆ្នោត អ្នកនយោបាយអាមេរិក ទាំងឡាយបាននិងកំពុងស្វែងនូវ “ភាពត្រឹមត្រូវខាងនយោបាយ” ពោលគឺនឹង បង្ហាញសាច់ដុំ ចំពោះប្រទេសចិន ។

ក្នុងបរិបទបែបនេះ ភាគីអាមេរិកអះអាងថា នឹងពង្រឹង “របងការពារ” នោះភារកិច្ចជាបន្ទាន់ គឺត្រូវបំពេញពាក្យ សន្យាចំពោះប្រទេសចិន ។ ក្នុងកិច្ចជំនួបលើកនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើម ដ៏លម្អិតស្តីពីតើអាមេរិក គួរតែធ្វើយ៉ាងណា សម្រាប់អនុវត្តពាក្យសន្យាអំពី “ការមិនស្វែងរក ៤ចំណុចនិងគ្មានចេតនា មួយចំណុច” ហើយបានវែកញែកថា រឿងអីជារឿង ដែលអាមេរិកគួរតែធ្វើ និងរឿងអីជារឿង ដែលអាមេរិកមិនត្រូវធ្វើ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិន ក៏បានលើកឡើងបញ្ជី៤ច្បាប់ជូនចំពោះអាមេរិក គឺ៖ បញ្ជីគោលនយោបាយនិងពាក្យសំដី ចំពោះប្រទេសចិន ដែលអាមេរិក គួរតែកែតម្រូវ បញ្ជីសំណុំរឿងដ៏សំខាន់ដែលប្រទេសចិនយកចិត្តទុកដាក់ បញ្ជីសេចក្ដីព្រាងច្បាប់ ពាក់ព័ន្ធនឹងចិន ដែលប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ និងបញ្ជីកិច្ចសហប្រតិបតិ្តការ ៨វិស័យរវាងចិននិងអាមេរិក ។

បើចង់អភិវឌ្ឍទំនាក់ទំនងដ៏វិជ្ជមាន ជាមួយប្រទេសចិន នោះអាមេរិកមិនត្រូវនិយាយផ្សេង ធ្វើផ្សឹងជាដាច់ខាត ។ ប្រវតិ្តសាស្ត្របានបញ្ជាក់រួចហើយ មានតែប្រកាន់ខ្ជាប់ក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ទើបអាចបង្កបង្កើត “របងការពារ”សម្រាប់ទំនាក់ទំនងរវាងចិន និងអាមេរិកដ៏ពិតប្រាកដ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top