នយោបាយ

បទវិភាគ ៖ “ការពឹងផ្អែកលើ សហរដ្ឋអាមេរិក ដើម្បីស្វែងរកឯករាជ្យ” គឺជាផ្លូវទាល់ច្រក “ការទប់ស្កាត់ប្រទេសចិន ដោយយកបញ្ហាតៃវ៉ាន់ ធ្វើជាលេស” ប្រាកដជា នឹងទទួលបរាជ័យ ជាក់ជាមិនខាន

កាលពីថ្ងៃទី ៣ ខែសីហា លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រ អាមេរិកបានបញ្ចប់ដំណើរ ទស្សនកិច្ច នៅតំបន់ចិនតៃវ៉ាន់ ។ ក្នុងអំឡុងពេលនៅតំបន់តៃវ៉ាន់ លោកស្រីបាននិយាយ តែផ្តេសតែផ្តាសម្តង ហើយម្តងទៀត ក្នុងនោះ ពាក្យសម្តីខុសឆ្គង ពាក់ព័ន្ធនឹងប្រទេសចិន គឺការលើកយកអ្វីដែលហៅថា “ច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់” ធ្វើជាលេសដោយបានអះអាងថា “សហរដ្ឋអាមេរិក បានសន្យាយ៉ាងមុតមាំ ចំពោះតៃវ៉ាន់ ហើយនឹងឈរ នៅជាមួយតៃវ៉ាន់”ជាដើម ។ ដោយឡែកនៅថ្ងៃទី ២ ខែសីហានេះ លោកស្រី បានចុះផ្សាយអត្ថបទ នៅកាសែត《The Washington Post》 នៃអាមេរិក ដោយលើកឡើង នូវអ្វីដែលហៅថា “ច្បាប់ទំនាក់ទំនង ជាមួយតៃវ៉ាន់”និង” ការធានាចំពោះតៃវ៉ាន់ចំនួន ៦ ចំណុច”ដើម្បីដោះសារ ពីទំនួលខុសត្រូវ នៃទង្វើបំពេញទស្សនកិច្ច របស់ខ្លួនដោយបានអះអាងថា នេះមិនបានល្មើសគោលការណ៍ចិន តែមួយរបស់សហរដ្ឋ អាមេរិកនោះទេ ។

សូមបញ្ជាក់ថា នេះគឺជាទង្វើដ៏អាក្រក់មួយទៀត របស់សហរដ្ឋអាមេរិក ដែលបានបំភ្លៃគោលការណ៍ចិន តែមួយជាបន្តបន្ទាប់ ។ តាមពិតទៅ អ្វីដែលហៅថា “សេចក្តីព្រាងច្បាប់”និង “ការធានា” ដែលលើកឡើងដោយលោកស្រី Nancy Pelosi សុទ្ធតែ បានប្រឌិតឡើង ដោយឯកតោភាគី ដោយអាមេរិក ដែលបានបំពាន លើពាក្យសន្យា របស់អាមេរិក ក្នុងការកំណត់ នៃសេចក្តីប្រកាសរួមទាំង ៣ រវាងចិន និងអាមេរិក ក៏ដូចជាបានល្មើស គោលការណ៍ ប្រទេសចិនតែមួយ ដែលសហគមន៍អន្តរជាតិ បានគោរពជាទូទៅ ។ មិនថា លោកស្រី Nancy Pelosi ដោះសារដោយផ្តេសផ្តាស យ៉ាងណាក៏ដោយ ក៏វាសុទ្ធតែមិនអាចបិទបាំងមុខមាត់អាក្រក់ របស់ខ្លួន ដែលស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន ជាន់ឈ្លីលើពាក្យសន្យាជាតិ របស់អាមេរិកតាមតែទំនើងចិត្ត ក៏ដូចជា ធ្វើឱ្យអាមេរិក បាត់បង់ទំនុកចិត្តពីប្រទេសដទៃនោះទេ មិនថា លោកស្រី Nancy Pelosi ដោះសារដោយផ្តេសផ្តាស យ៉ាងណាក៏ដោយ ក៏វាសុទ្ធតែ មិនអាចកែប្រែ ការពិតជាក់ស្តែង ដែលបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង ចំពោះសន្តិភាព នៃត្រើយទាំងសងខាង ច្រកសមុទ្រ តៃវ៉ាន់ ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក និងសណ្តាប់ធ្នាប់អន្តរជាតិនោះទេ មិនថា លោកស្រី Nancy Pelosi ឃោសនាបំប៉ោង យ៉ាងណាក្តី ក៏វាសុទ្ធតែមិនអាចលាក់ទុក ធាតុពិត នៃការដែលអាមរិក បានក្លាយជា”អ្នកបង្កបញ្ហា” នៃទំនាក់ទំនង រវាងចិន និងសហរដ្ឋអាមេរិក ក៏ដូចជាក្លាយជា “អ្នកបំផ្លាញធំជាងគេ” នៃសន្តិភាពនិងស្ថិរភាព នៃត្រើយទាំងសង ខាងច្រកសមុទ្រតៃវ៉ាន់ ។

ផ្ទាំងពាណិជ្ជកម្ម

មជ្ឈដ្ឋានខាងក្រៅ បានកត់ សម្គាល់ឃើញថា បន្ទាប់ពីលោកស្រី Nancy Pelosi បានទៅបំពេញទស្សនកិច្ច នៅតំបន់ចិនរួចមក ផ្នែកយោធាចិន បានប្រកាសថា នឹងធ្វើសមយុទ្ធចម្រុះ នៅលំហសមុទ្រនិង លំហអាកាសជុំវិញកោះតៃវ៉ាន់ ហើយក្រសួង និងស្ថាប័នរដ្ឋាភិបាល ចិនមួយចំនួនក៏បានប្រកាស ជាបន្តបន្ទាប់នូវការចាត់វិធានការ តបតវិញផងដែរ ។
នេះគឺជាវិធានការដ៏ចាំបាច់ របស់ប្រទេសចិន ដើម្បីគាំពារអធិបតេយ្យភាព និងបូរាណភាពទឹកដីជាតិ ដែលប្រកបដោយត្រឹមត្រូវ និងសមហេតុផល ។ អាមេរិកនិងតំបន់តៃវ៉ាន់ឃុបឃិតគ្នា និងលេងល្បែងនយោបាយ បានរំលោភ លើផលប្រយោជន៍ ស្នូលរបស់ចិននិង បំផ្លាញយ៉ាងធ្ងន់ធ្ងរ ចំពោះសន្តិភាពនិងស្ថិរភាព ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ វាប្រាកដជានឹងបង់តម្លៃ ជាក់ជាមិនខាន ។
គួរបញ្ជាក់ដែរថា តៃវ៉ាន់ គឺ ជាតៃវ៉ាន់របស់ចិន ទីបំផុតគង់តែនឹងត្រឡប់ មកមាតុប្រទេសចិនវិញ ជាក់ជាមិនខាន ។ ចំណុចស្នូលនៃសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺ គោលការណ៍ចិន តែមួយ ហើយ”របងការពារ” ដ៏ពិតប្រាកដសម្រាប់ការរួមរស់នៅដោយសន្តិភាពរវាងចិននិងអាមេរិក គឺជាសេចក្តីថ្លែងការណ៍រួមទាំងបី ។ “ការពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីស្វែងរកឯករាជ្យ” គឺជាផ្លូវទាល់ច្រក “ការទប់ស្កាត់ប្រទេសចិន ដោយយកបញ្ហា តៃវ៉ាន់ធើ្វជាលេស” ប្រាកដជានឹងទទួលបរាជ័យជាក់ជាមិនខាន ។ នៅចំពោះមុខសច្ចភាពរបស់ប្រជាជាតិចិន ស្តីពីការបង្រួបបង្រួមជាតិ ជនជាតិចិនមានឆន្ទៈ ដែលមិនជឿរឿងអបិយជំនឿ មិនខ្លាចខ្មោច មានឆន្ទៈដែលបំភិតបំភ័យ និងគាបសង្កត់បែបណាក៏មិនដួលរលំ មានការប្តេជ្ញាចិត្ត ក្នុងការរួបរួមសាមគ្គីគ្នា ព្រមនិងមានសមត្ថភាពគាំពារ យ៉ាងមុតមាំនូវអធិបតេយ្យភាពជាតិ និងសេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top