នយោបាយ

បទវិភាគ ៖ តាមការពិត ភាគីអាមេរិក ដែលនិយាយ “សន្តិភាព”ពេញៗ មាត់នោះគឺជា “សត្រូវនៃសន្តិភាព” ដ៏ពិតប្រាកដ

ពេលថ្មីៗកន្លងទៅនេះ លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក បានថ្លែងក្នុងអំឡុងពេលធ្វើទស្សនកិច្ច នៅតំបន់តៃវ៉ាន់ ប្រទេសចិនថា ដំណើរទស្សនកិច្ច របស់លោកស្រីលើកនេះ គឺដើម្បី “ជំរុញសន្តិភាពក្នុងតំបន់នេះ” ។ ហើយសហការជាមួយករណីនេះ រដ្ឋមន្ត្រីការបរទេស នៃប្រទេស G៧ ក៏បានចេញផ្សាយអ្វី ដែលហៅថាសេចក្តីថ្លែងការណ៍ ដែលមួលបង្កាច់ថា ប្រតិកម្មដ៏ត្រឹមត្រូវរបស់ចិន ប្រហែលនឹងបណ្តាល ឱ្យស្ថានការណ៍ក្នុងតំបន់ មានភាពតានតឹង ក៏ដូចជាអះអាងថា “ត្រូវដោះស្រាយវិវាទរវាងត្រើយ ទាំងសងខាង តាមរយៈវិធីសន្តិភាព” ។

អ្នកបង្កវិបត្តិក្លែងខ្លួនជា “អ្នកអភិរក្សសន្តិភាព” ហើយប្រែសទៅជាខ្មៅ ដើម្បីមួលបង្កាច់អ្នកគាំពារ សិទ្ធិរបស់ខ្លួន ដ៏ត្រឹមត្រូវ កលល្បិចនេះជា “ប៉ាតង់”របស់ប្រទេសលោកខាងលិច ។ ប៉ុន្តែពួកគេបានវិនិច្ឆ័យខុស ចំពោះស្ថានការណ៍ និងវាយតម្លៃទាប នូវប្រជាមតិ ។

ក្នុងប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅនេះ ប្រទេសជាង១០០នៅលើទូទាំងពិភពលោក បានសម្តែង អាកប្បកិរិយា យ៉ាងច្បាស់លាស់ថា នឹងប្រកាន់ខ្ជាប់គោលការណ៍ ប្រទេសចិនមួយនិងគាំទ្រចិន គាំពារអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ខ្លួន ។ អគ្គលេខាធិការអង្គការ សហប្រជាជាតិបង្ហាញថា ប្រកាន់ខ្ជាប់គោលការណ៍ប្រទេសចិន មួយនិងគោរព តាមសេចក្តី សម្រេចចិត្ត លេខ ២៧៥៨ ស្តីពីប្រទេសចិនមួយ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីឆ្នាំ១៩៧១ ។ លោក Sourabh Gupta អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវចិន និងអាមេរិករបស់សហរដ្ឋអាមេរិក បានលើកឡើងថា សេចក្តីថ្លែងការណ៍របស់ប្រទេស G៧ គឺ ជាការបង្ករឿងហេតុម្យ៉ាង ពួកគេត្រូវពិចារណា ពីកំហុសរបស់ខ្លួន ឱ្យបានជ្រាលជ្រៅយ៉ាងពិតប្រាកដ ។

សហគមន៍អន្តរជាតិគាំទ្រ ប្រទេសចិនយ៉ាងខ្លាំង គឺដោយសារបានឃើញច្បាស់ ពីការពិតដែលបណ្តាល ឱ្យស្ថានការណ៍ច្រកសមុទ្រ តៃវ៉ាន់ឡើងកម្ដៅ ។ រីឯភាគីចិនវិញបានធ្វើកិច្ចខិតខំប្រឹងប្រែងតាមផ្លូវទូតឱ្យអស់ពីសមត្ថភាពដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។ មុនពេលលោកស្រី Pelosi ទៅធ្វើទស្សនកិច្ច ភាគីចិន បានអធិប្បាយម្តងហើយម្តងទៀត អំពីភាពធ្ងន់ធ្ងរនិងគ្រោះថ្នាក់ នៃទង្វើរបស់លោកស្រី Pelosi ទាមទារឱ្យភាគីអាមេរិក គោរពតាមគោលការណ៍ប្រទេសចិនមួយ និងការកំណត់ នៃសេចក្តីប្រកាសរួមទាំងបីរវាងចិន និងអាមេរិក ក៏ដូចជាព្រមាន យ៉ាងមុតមាំថា ភាគីអាមេរិកត្រូវទទួលខុសត្រូវ លើលទ្ធផលទាំងអស់ ដែលបណ្តាលមកពីទង្វើនេះ ។

អាចឃើញថា តើអ្នកណាជាអ្នកបង្កវិបត្តិ ដោយចេតនា? ហើយអ្នកណាជាអ្នកខិតខំប្រឹង ប្រែងរក្សាសន្តិភាព? ហេតុផលគឺច្បាស់លាស់ណាស់ ហើយអ្នកណាខុស អ្នកណាត្រូវ ក៏ច្បាស់ណាស់ដែរ ។

ពេលថ្មីៗកន្លងទៅនេះ កងទ័ពចិន បានធ្វើសកម្មភាពយោធា ចម្រុះមួយចំនួនជុំវិញកោះតៃវ៉ាន់ ស្ថាប័នជាច្រើន របស់ចិន ក៏បានប្រកាសពីវិធានការ ឆ្លើយតបផងដែរ ក្នុង គោលបំណងបំភិតបំភ័យការ ឃុបឃិតបង្ករឿងហេតុ របស់សហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ដើម្បីគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាគាំពារសន្តិភាព និង ស្ថិរភាពក្នុងតំបន់ ។ ប្រការនេះទទួល បានការយល់ដឹង និងការគាំទ្រជាទូទៅពីសំណាក់ សហគមន៍អន្តរជាតិ ។

ភាគីអាមេរិកដែលនិយាយ “សន្តិភាព”ពេញៗ មាត់នោះតាមការពិតគឺជា “សត្រូវនៃសន្តិភាព”ដ៏ពិតប្រាកដ ។ ការប្តេជ្ញាចិត្តគាំរពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រជាជនចិន គឺមុតមាំដូចថ្ម ការប្តេជ្ញាចិត្តគាំពារសន្តិភាព ក្នុងតំបន់និងពិភពលោក ក៏ម៉ឺងម៉ាត់មិនងាករេដែរ ។ ភាគីអាមេរិកពិតជា នឹងបង់ថ្លៃដោយសារបំផ្លាញ ផលប្រយោជន៍ស្នូលរបស់ចិន និងបំផ្លាញសន្តិភាព ក្នុងតំបន់ជាក់ជាមិនខាន ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top