នយោបាយ

ចិន ដាក់តំណាងយ៉ាង ឱឡារិក ជាមួយបេសកជន ការទូត នៃបណ្តា ប្រទេសពាក់ព័ន្ធ នៅអឺរ៉ុប ជុំវិញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធ នឹងកោះតៃវ៉ាន់

ប៉េកាំង ៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក តេង លី ត្រូវបានណែនាំ ឱ្យកោះហៅជាបន្ទាន់ នូវបណ្តាប្រទេស ពាក់ព័ន្ធនៅអឺរ៉ុប និងបេសកជនការទូត សហភាពអឺរ៉ុប ប្រចាំប្រទេសចិន ឱ្យចូលជួបតំណាងដ៏ឱឡារិក ជុំវិញសេចក្តីថ្លែងការណ៍អវិជ្ជមាន ទាក់ទងនឹងកោះតៃវ៉ាន់ ដែលចេញដោយ រដ្ឋមន្ត្រីការបរទេស G7 និងតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ។

គ្មានអ្វីដែល រដ្ឋមន្ត្រីការបរទេស G7 និងអ្នកតំណាងជាន់ខ្ពស់ របស់សហភាព អឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានចេញ សេចក្តីថ្លែងការណ៍ កាលពីថ្ងៃពុធនោះទេ លោក តេង បានលើកឡើងថា ទង្វើនៃការបំភ្លៃការពិត និងការបំភាន់ភ្នែកសខ្មៅ គឺជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន និងការញុះញង់នយោបាយ ដោយឥតលាក់លៀម ហើយវាបានបញ្ជូន សញ្ញាខុសយ៉ាងធ្ងន់ធ្ងរ ចំពោះកងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ។

លោក តេង បានលើកឡើងថា “វិធានការនេះគឺធ្ងន់ធ្ងរណាស់។ ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ និងធ្វើឱ្យតំណាងដ៏ឧឡារិក និងការតវ៉ាយ៉ាងខ្លាំងចំពោះបញ្ហានេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

លោក តេង បានបន្ដថា គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានមូលដ្ឋានមួយ ដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងការឯកភាពគ្នា របស់សហគមន៍អន្តរជាតិ ។ លោក តេង បានបន្ថែមថា វាគឺជាមូលដ្ឋាននយោបាយ សម្រាប់ការផ្លាស់ប្តូររបស់ចិន ជាមួយប្រទេសដទៃទៀត ហើយបន្ទាត់ក្រហម និងបន្ទាត់ខាងក្រោម មិនអាចឆ្លងកាត់បាននោះទេ។

លោកបានចង្អុលបង្ហាញថា គោលការណ៍ចិនតែមួយ មានអត្ថន័យយ៉ាងតឹងរ៉ឹង ពោលគឺមានចិនតែមួយ នៅលើពិភពលោក តៃវ៉ាន់ជាផ្នែកមួយ នៃប្រទេសចិន រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ ហើយ ប្រទេស ដែលបានបង្កើត ទំនាក់ទំនងការទូត ជាមួយចិន នឹងមិនមានទម្រង់ នៃការផ្លាស់ប្តូរជាផ្លូវការ ជាមួយតៃវ៉ាន់ឡើយ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top