នយោបាយ

បទវិភាគ ៖ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ពោរពេញទៅដោយ ចន្លោះអភិវឌ្ឍន៍ ដ៏ទូលំទូលាយ មានអំណោយផល ដល់ពិភពលោក ទាំងមូល

នៅថ្ងៃទី ២១ ខែសីហា រថភ្លើងចិន-អឺរ៉ុប (ពីក្រុងXi’an ទៅក្រុង Hamburg )បានបើកបរចេញ ពីស្ថានីយ៍អន្តរជាតិ Xi’an ។ នេះជារថភ្លើងចិន-អឺរ៉ុបគ្រឿងទី ១ ម៉ឺនក្នុងឆ្នាំនេះដែលបានសម្រេចការបើកបររថភ្លើងចិន-អឺរ៉ុបចំនួន ១ ម៉ឺនលើកមុនកាលកំណត់ ១០ ថ្ងៃបើប្រៀបធៀបនឹងឆ្នាំ ២០២១ ។

នាថ្ងៃដដែលនោះ រថភ្លើងល្បឿនលឿនមួយក្រុម និងរថភ្លើងធ្វើតេស្តចម្រុះមួយ ក្រុមដែលប្រទេសចិន នាំចេញទៅឥណ្ឌូណេស៊ី សម្រាប់ប្រើប្រាស់ក្នុងផ្លូវ ដែកល្បឿនលឿន ហ្សាការតា-បានឌុង ត្រូវបាន ដឹកចេញពីកំពង់ផែ Qingdao ប្រទេសចិន ទៅកាន់ឥណ្ឌូណេស៊ី ដែលជាសញ្ញាកត់សម្គាល់ថា រថភ្លើងល្បៀនលឿន ដែលចិននាំចេញជាលើកដំបូង បានចាប់ផ្តើមដឹកជញ្ជូនជាផ្លូវការ ។

រឿងទាំងពីរនេះមានពាក្យគន្លឹះដូចគ្នា គឺ ផ្លូវដែក ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនមានគម្រោង សហប្រតិបតិ្តការផ្នែកផ្លូវដែក ជាច្រើនវាបានក្លាយជា “កូនសោមាស” សម្រាប់ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ ។

សូមបញ្ជាក់ថា តាមទិន្នន័យពាក់ព័ន្ធបានបង្ហាញថា បច្ចុប្បន្ននេះ រថភ្លើងចិន-អឺរ៉ុបបានក្រាល និងគ្រោងផែនការគន្លងខ្សែ ដំណើការចំនួន ៨២ ដែលឆ្ពោះ ទៅកាន់ទីក្រុង ចំនួន ២០០ នៃប្រទេសអឺរ៉ុប ចំនួន ២៤ ប្រភេទទំនិញដឹកជញ្ជូន បានគ្របដណ្តប់ ៥៣ ជំពូក ត្រូវជាជាង ៥ ម៉ឺនប្រភេទ ដែលបូករួមតទាំង រថយន្តទាំងមូល បរិក្ខារគ្រឿងយន្តនិងផលិតផល អេឡិចត្រូនិកជាដើម តម្លៃទំនិញសរុបមានជិត ៣ សែនលានដុល្លារអាមេរិក ។

ក្រៅពីនេះ អ្វីដែលនឹងទទួលបានផលប្រយោជន៍ដូចគ្នាពីប្រការនេះគឺ ប្រជាជននៅតំបន់តាមបណ្តោយផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងផងដែរ ។ ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង មានប្រវែងសរុប ១៤២ គីឡូម៉ែត្រ ល្បឿនលឿនបំផុត ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បានប្រើបច្ចេកវិទ្យានិង ស្តង់ដារចិនទាំងស្រុង បន្ទាប់ពីសាងសង់រួច វានឹងក្លាយជាផ្លូវដែកល្បឿនលឿន ខ្សែទីមួយនៃឥណ្ឌូណេស៊ី និងអាស៊ីអាគ្នេយ៍ ។ លើសពីនេះទៅទៀត បន្ទាប់ពីផ្លូវដែកល្បឿនលឿនហ្សាកាតា -បាងឌុងត្រូវបានសាងសង់រួច និងដាក់ឱ្យប្រើប្រាស់ ពេលវេលាធ្វើដំណើរពីក្រុងហ្សាកាតាទៅក្រុង Bandung នឹងត្រូវកាត់បន្ថយពីជាងបីម៉ោង នាពេលបច្ចុប្បន្នមក នៅត្រឹមប្រហែល ៤០ នាទី នេះនឹងផ្តល់ភាពងាយស្រួល យ៉ាងខ្លាំងដល់ការធ្វើដំណើរ របស់ប្រជាជនក្នុងតំបន់ ក៏ដូចជាជំរុញដល់ការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា ផ្លូវដែកល្បឿនលឿន ហ្សាការតា-បានឌុងជានិមិត្តសញ្ញា នៃកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”និងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងចិននិងឥណ្ឌូណេស៊ី ហើយក៏ជាគម្រោងសាងសង់ នៅក្រៅប្រទេសនៃផ្លូវដែកល្បឿនលឿនចិន ដែលសាងសង់ជាប្រព័ន្ធនិង មានលក្ខណៈពេញលេញផងដែរ ។

នាពេលបច្ចុប្បន្ននេះ ក្នុងបរិបទដែលពិភពលោកបាននិងកំពុងស្ថិតក្នុងភាព បម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាល នៃជំងឺកូវីដ ១៩ ដែលមិនធ្លាប់ មានក្នុងរយៈពេល ១ រយឆ្នាំ ថែមទាំងការប៉ះទង្គិចខាងភូមិសាស្ត្រ នយោបាយ ដូចជាវិបត្តិអ៊ុយក្រែន ជាដើម ការអភិវឌ្ឍសកល បាននិងកំពុងប្រឈមនឹងការសាកល្បងជាច្រើន ។ ពីរថភ្លើងចិន-អឺរ៉ុបដល់ផ្លូវដែកល្បឿនលឿន ហ្សាកាតា-បាងឌុង សមិទ្ធផលគួរឱ្យកត់សម្គាល់នៃ “ខ្សែក្រវាត់និងផ្លូវ”ទាំងនេះ ជាសក្សីនៃកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់ប្រទេសចិន ដើម្បីជួយពិភពលោក ឱ្យដោះស្រាយ”ឱនភាពអភិវឌ្ឍន៍” និងជំរុញការអភិវឌ្ឍរួម ។

បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសចំនួន ១៤៩ និងអង្គការអន្តរជាតិចំនួន ៣២ ហើយបានបង្កើតគម្រោងសហប្រតិបត្តិការ ចំនួនជាង ៣០០០ ដែលមានទំហំវិនិយោគជិត ១ ទ្រីលានដុល្លារអាមេរិក ។ ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទំនិញរវាងចិន និងបណ្តាប្រទេសតាមបណ្តោយ” ខ្សែក្រវាត់និងផ្លូវ”បានឡើងដល់ ១១,៦ ទ្រីលានយាន់ប្រាក់ចិន ការបណ្តាក់ទុនដោយផ្ទាល់របស់ចិន នៅប្រទេសតាមបណ្តោយ”ខ្សែក្រវាត់និងផ្លូវ” បានឡើងដល់ ១ សែន ៣ ម៉ឺន ៨ ពាន់ ៤ រយ ៥ លានយាន់ប្រាក់ចិន ។

អាចប៉ាន់ប្រមាណថា នៅពេលអនាគត រថភ្លើងចិន-អឺរ៉ុប កាន់តែច្រើននឹងបង្កើនល្បឿន ក្នុងការសម្រេចបាននូវភាពឈ្នះ-ឈ្នះ ហើយគម្រោងនានាអំពីជីវភាព រស់នៅរបស់ប្រជាជន ក៏នឹងរៀបរាប់ពីរឿងរ៉ាវ នៃការអភិវឌ្ឍរួមកាន់ តែច្រើនផងដែរ ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top