នយោបាយ

លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញ ថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ប្រមុខរដ្ឋ នៃអង្គការសហប្រតិបត្តិការ សៀងហៃលើកទី២២

ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញ ថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ប្រមុខរដ្ឋ នៃអង្គការសហប្រតិបត្តិការ សៀងហៃលើកទី២២ ដែលប្រារព្ធធ្វើនៅទីក្រុង Samarkand ប្រទេសអ៊ូបេគីស្ថាន ។ លោកបានអញ្ជើញឡើងថ្លែង សុន្ទរកថា គន្លឹះក្រោមចំណងជើងថា« ក្តាប់ជាប់ចរន្ត នៃយុគសម័យ បង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាបង្កើត អនាគតដ៏ល្អបវរ » ដែលបានសង្កត់ធ្ងន់ថា ប្រកាន់ខ្ជាប់«ស្មារតីសៀងហៃ» បង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឲ្យបង្កើត សហគមន៍រួមវាសនា នៃអង្គការសហប្រតិបត្តិការ សៀងហៃ ដែលកាន់តែមានភាពស្និទ្ធស្នាល ។

លោក Xi Jinping បានលើកឡើងថា មហាដីគោកអឺរ៉ាស៊ី ជាគ្រួរសារួម របស់យើង ការថែរក្សាសន្តិភាព និងវឌ្ឍនភាព របស់អឺរ៉ាស៊ី គឺជាការរំពឹងទុករួម នៃប្រទេសក្នុងតំបន់និងពិភពលោកផងដែរ ដូច្នេះ អង្គការសហប្រតិបត្តិការ សៀងហៃមានភារកិច្ចដ៏ សំខាន់ក្នុងកិច្ចការនេះ។ យើងគួរអនុវត្តសេចក្តី ថ្លែងការណ៍ចំនួន ២ ស្តីពីការគាំពារសន្តិសុខ ថាមពលអន្តរជាតិ និង សន្តិសុខស្បៀងអាហារ ដែលទើបត្រូវបាន អនុម័តក្នុងកិច្ចប្រជុំលើកនេះ ដើម្បីលើកកំពស់កម្រិត ការពារសន្តិសុខ ខាងថាមពលនិងស្បៀងអាហារ ។ ប្រទេសចិន នឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដូចជាស្បៀងអាហារជា ដើមដែលមានតម្លៃ ១៥០០ លានយាន់ប្រាក់ចិន ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានសេចក្តីត្រូវការ ។ ការដែលប្រជាជន បណ្តា ប្រទេសក្នុងតំបន់សុទ្ធ តែមានជីវភាពរស់នៅដ៏ល្អបវរ គឺជាគោលដៅរួមរបស់យើង ។ ភាគីចិន បានលើកឡើង គំនិតផ្តួចផ្តើមអភិវឌ្ឍជាសកល គឺ សង្ឃឹមថា អាចសម្រេចការអភិវឌ្ឍ ជាសកលកាន់តែខ្លាំងក្លា មានភាពបៃតងនិងល្អប្រសើរ ។ ភាគីចិនមានឆន្ទៈជួយបណ្តាប្រទេស បំពេញសម្រេចការអភិវឌ្ឍជានិរន្តភាព។ កន្លងមកនេះមានប្រទេសចំនួន កាន់តែច្រើនឡើងៗបានសុំចូលក្នុង “មហាគ្រួសារ នៃអង្គការសហប្រតិបត្តិការសៀងហៃ” ដែលបានបង្ហាញឱ្យឃើញថា អនាគតនៃអង្គការនេះ ទទួលបានការគាំទ្រជាទូលំទូលាយពីអន្តរជាតិ។

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនបានខិតខំសម្រួលទាំងការ ប្រយុទ្ធប្រឆាំងនិង ការបង្ការជំងឺកូវីដ១៩ ជាមួយនឹងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកិច្ច និន្នាការជាទូទៅរបស់សេដ្ឋកិច្ចចិន ដែលបន្តអភិវឌ្ឍឆ្ពោះទៅកាន់ល្អក្នុងរយៈពេលយូរនឹងមិនកែប្រែទេ ដែលនឹងផ្តល់កម្លាំង ចលករដ៏ខ្លាំងក្លា ដល់ការស្តារសេដ្ឋកិច្ច ពិភពលោកឡើងវិញ ហើយក៏នឹងបន្តផ្តល់ ឱកាសទីផ្សារកាន់ តែធំទូលាយដល់ គ្រប់ប្រទេសផងដែរ ។

លោក Xi Jinping បានបន្ថែមទៀតថា រយៈពេលមួយខែទៀត យើងខ្ញុំនឹងបើកធ្វើសមាជទូទាំង ប្រទេសលើកទី ២០ នៃបក្សកុម្មុយនីស្តចិន។ យើងនឹងតស៊ូសម្រេច ឱ្យបាននូវការស្តាប្រជាជាតិចិន មានភាពរុងរឿង ឡើងវិញ តាមរយៈទំនើបកម្មបែបចិន បន្តជំរុញយ៉ាង សកម្មនូវការបង្កើតសហគមន៍រួម វាសនានៃមនុស្សជាតិ ដើម្បីឱ្យការអភិវឌ្ឍថ្មី របស់ប្រទេសចិននាំ នូវកាលានុវត្តភាពថ្មីជូនដល់ពិភពលោក រួមចំណែកក្នុងការគាំពារសន្តិភាព វឌ្ឍនភាពសកល ក៏ដូចជាការឈានទៅមុខ នៃអរិយធម៌មនុស្សជាតិ៕

To Top