នយោបាយ

លោក Xi ៖ សតវត្សទី២១នេះ គឺជាពេលវេលា របស់ប្រទេស ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក

បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រជាជាតិក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកពេលនេះ គឺមិនមែនជាអ្នក រស់នៅនៅក្នុងទីធ្លា របស់អ្នកណាម្នាក់ទៀតឡើយ ហើយក៏បានអំពាវនាវ ឲ្យមានការចូលរួមកិច្ចសហប្រតិបត្តិការគ្នា ដើម្បីការអភិវឌ្ឍនិង សន្តិសុខផងដែរ ។

សេចក្តីថ្លែងការណ៍ តាមរយៈសំណេរមួយ របស់លោក Xi នេះត្រូវបានធ្វើឡើង បន្តិចនៅក្រោយពេល ដែលលោកបានធ្វើដំណើរ មកដល់ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំ វេទិកាសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC។

លោកបន្តបែបនេះថា តំបន់អាស៊ីប៉ាស៊ីហ្វិក មិនគួរក្លាយទៅជាតំបន់ ដែលស្ថិតនៅក្រោមការប្រយុទ្ធប្រឆាំងគ្នា និងរងឥទ្ធិពលរបស់មហាអំណាចឡើយ ។ ការប៉ុនប៉ងទាំងឡាយ ដែលនឹងនាំឲ្យ មានកើតជាសង្គ្រាមត្រជាក់ គឺមិនត្រូវអាចឲ្យកើតឡើង ជាដាច់ខាតមកលើអំណាច និងពេលវេលារបស់យើង។

លោកប្រធានាធិបតីបន្ថែមថា សតវត្សទី២១ គឺជាពេលវេលា សម្រាប់តំបន់ អាស៊ីប៉ាស៊ីហ្វិក ។ ពួកយើងគឺជាសមាជិកទាំងអស់ បានដើរលើផ្លូវនេះអស់រយៈពេលជាយូរ មកហើយក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាមួយគ្នាហើយយើង នឹងបន្តធ្វើកិច្ចការងារនេះបន្ថែមទៀត នៅក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខ ៕

ប្រែសម្រួល៖ស៊ុនលី

To Top