នយោបាយ

បទវិភាគ ៖ តើអ្នកនយោបាយជប៉ុន ឃុបឃិតគ្នា ជាមួយអង្គការណាតូ ប្រៀបដូចជានាំចចក ឱ្យចូលផ្ទះបានបង្កប់ នូវគោលបំណង ដ៏អាក្រក់យ៉ាងណា ?

នាពេលថ្មីៗកន្លងទៅនេះ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានជួបពិភាក្សាជាមួយលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ ដែលកំពុងបំពេញ ទស្សនកិច្ចនៅជប៉ុន ។ ក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរ បានឃោសនា បំប៉ោងយ៉ាង គឃ្លើននូវអ្វីដែលហៅថា “ការគំរាមកំហែង ខាងយោធា ពីប្រទេសចិន” ។ លោក Fumio Kishida បានអះអាងថា ជប៉ុននឹងគិតពិចារណា ពីការចូលរួមជាប្រចាំ ក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សាអាត្លង់ទិក ខាងជើង ដែលជាស្ថាប័នសម្រេចគោល នយោបាយ របស់អង្គការណាតូ ហើយបានលើក ឡើងយ៉ាងច្បាស់លាស់ថា នឹងចូលរួមកិច្ចសហប្រតិបត្តិការ ខាងការពារ សន្តិសុខ របស់អង្គការណាតូ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
ប្រការនេះបានបញ្ជាក់ ពីការ វិនិច្ឆ័យរបស់មជ្ឈដ្ឋានខាងក្រៅ ជាប់រហូតមក ពោលគឺ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន កម្លាំងមួយចំនួនរបស់ជប៉ុន កំពុងពន្លឿនឃុបឃិតគ្នា ជាមួយកម្លាំងខាងក្រៅ ក៏ដូចជាបាននិងកំពុងនាំមកនូវហានិភ័យ នៃការប៉ះទង្គិចនិងបដិបក្ខគ្នា ដល់តំបន់អាស៊ីប៉ាស៊ីហ្វិក ។

ក្រោមការគាំទ្រនិងញុះញង់ របស់សហរដ្ឋអាមេរិក អង្គការណាតូ បាននិង កំពុងបង្ករឿង នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាបន្តបន្ទាប់ដែលប៉ុនប៉ងបង្កបង្កើត អ្វីដែលហៅថា “អង្គការណាតូនៅអាស៊ីប៉ាស៊ីហ្វិក “។ បន្ទាប់ពីវិបត្តិអ៊ុយក្រែន បានផ្ទុះឡើងកាលពីដើមឆ្នាំ ២០២២ ប្រទេសជប៉ុន បានធ្វើតាមអាមេរិក ដោយផ្តល់សម្ភារៈយោធាដល់អ៊ុយក្រែន និងអនុវត្តការដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ីដែលទទួលបាន” ការកោតសរសើរ” ពីអង្គការណាតូ ។ កាលពីខែមិថុនា ឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីជប៉ុន បានចូលរួមកិច្ចប្រជុំកំពូល របស់អង្គការណាតូជាលើកដំបូង តាមការអញ្ជើញ ដែលបានក្លាយជាហេតុការណ៍ ជានិមិត្តសញ្ញាមួយក្នុងការលើកកម្ពស់ កិច្ចសហប្រតិបតិ្តការរវាងភាគី ទាំងពីរឱ្យឡើងដល់កម្រិតថ្មី ។

សូមបញ្ជាក់ថា កាលពីខែមករាឆ្នាំនេ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានព្រលយសម្តីក្នុងអំឡុងពេលថ្លែង សុន្ទរកថា នៅសហរដ្ឋអាមេរិកថា “ប្រទេសចិន គឺជាបញ្ហាប្រឈមស្នូលដែលជប៉ុន និងសហរដ្ឋអាមេរិកបាន និងកំពុងប្រឈមមុខ” ។ អ្នកវិភាគមួយចំនួន បានលើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនៃប្រទេស G7 ឆ្នាំនេះ ប្រទេសជប៉ុនកំពុងរកគ្រប់មធ្យោបាយដើម្បីសម្តែងឆាកល្ខោននយោបាយប្រឆាំងប្រទេសចិន ។ ប្រការនេះមិនត្រឹមតែអាចបំភាន់ ភ្នែករបស់ប្រជាជនជប៉ុននិងញាក់ខ្សែបញ្ជា មតិសាធារណៈក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក៏បានសម្របទៅតាមចេតនា នយោបាយនៃកម្លាំងប្រឆាំងប្រទេសចិន របស់សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចផងដែរ ។

បើមើលពីគោលនយោបាយ ការពារសន្តិសុខអាចឃើញថា នៅចុងឆ្នាំ ២០២២ រដ្ឋាភិបាលជប៉ុនបានអនុម័តលើ” ឯកសារបីច្បាប់ស្តីពីការ ការពារសន្តិសុខ”របស់ជប៉ុន ពោលគឺ «យុទ្ធសាស្ត្រធានាសន្តិសុខជាតិ» «យុទ្ធសាស្ត្រការពារជាតិ»និង«ផែនការសម្របសម្រួលកម្លាំងការពារជាតិ» ។ “ឯកសារបីច្បាប់ ស្តីពីការការពារសន្តិសុខ”បានកំណត់យ៉ាងច្បាស់លាស់ថា ជប៉ុននឹងពង្រីក” សមត្ថភាព វាយតបតវិញ” ដែលអាចបំផុសការ វាយប្រហារដោយផ្ទាល់ទៅលើមូលដ្ឋាន មីស៊ីលរបស់សត្រូវព្រមនិងដំឡើង ថវិកាការពារជាតិ និងអនុវត្ត វិធានការ ជាច្រើន ដើម្បីពង្រឹងសមត្ថភាពការពារជាតិ ។ ប្រព័ន្ធសារព័ត៌មានជប៉ុន ភាគច្រើនបានលើកឡើងថា កម្រិតសម្រប សម្រួលយុទ្ធសាស្ត្រការពារជាតិ របស់រដ្ឋាភិបាលលោក Fumio Kishida គឺ មានភាពខ្លាំងក្លា ដែលមិនធ្លាប់មានពីមុនមកទេ វាជាលើកទីមួយហើយ បន្ទាប់ ពីបញ្ចប់សង្គ្រាម លោកលើកទីពីរ ដែលជាសញ្ញាកត់សម្គាល់ថា គោលនយោបាយ ការពារជាតិ របស់ជប៉ុនមានការកែប្រែដ៏សំខាន់ ។ បន្ទាប់ពីឯកសារនេះត្រូវបែកធ្លាយ ក៏បានលេចចេញសំឡេង ប្រឆាំងក្នុងប្រទេសជប៉ុនភ្លាម ។ អ្នកវិភាគបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គោលការណ៍”ការពារជាតិ បែបការពារ”របស់ជប៉ុនប្រហែលនឹងកើតមានការ ផ្លាស់ប្តូរយ៉ាងខ្លាំង ហេតុនេះហើយ ស្ថានការណ៍សន្តិសុខនិង ស្ថិរភាពក្នុងតំបន់អាស៊ីខាងកើត ក៏នឹងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ ។

បើនិយាយចំពោះកម្លាំងពួកស្តាំ និយមរបស់ជប៉ុនដែលមិនត្រូវបានជម្រះ ចោលពីឬសគល់បន្ទាប់ពីបញ្ចប់ សង្គ្រាមលោកលើកទីពីរ ពួកគេកំពុងព្យាយាមបង្ករឿង ហើយប៉ុនប៉ង ឆ្លៀតប្រើឱកាសនេះ ដើម្បីរស់ក្នុងសុបិន្ត”គំនិតចក្រពត្តិនិយម” ជាថ្មីឡើងវិញ” ។ ប្រសិនបើអ្នកនយោបាយជប៉ុន ចចេស នាំចចកឱ្យចូលផ្ទះ ក៏ដូចជាបង្កភាពចលាចលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នោះ លទ្ធផលរបស់ពួកគេមានតែមួយ ពោលគឺ៖ជប៉ុន មុខជានឹងត្រូវអូសចូលក្នុងអន្លង់ កាន់តែជ្រៅជាក់ជាមិនខាន ៕

To Top