ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានយាងចុះជួបសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកា យុវជន យុវនារី និងប្រជារាស្រ្តអ្នកគាំទ្រជាង ៥០០ នាក់ នៅឃុំស្វាយទាបស្រុកចំការលើ ខេត្តកំពង់ចាម។
នាឱកាសនោះដែរ ព្រះអង្គក៏បានប្រកាសយ៉ាងឱឡារិកទទួលស្វាគមន៍បងប្អូន ដែលជាអតីតអ្នកគាំទ្រ គណបក្សភ្លើងទៀន ខ្មែររួបរួមជាតិ និងគណបក្សផ្សេងៗទៀតមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ក្រោមព្រះកិច្ចដឹកនាំរបស់ព្រះអង្គផ្ទាល់៕




