នយោបាយ

គណបក្សភ្លើងទៀន ប្រឈមនឹងការរំលាយចោល

ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៍ បានបកស្រាយក្នុងទិដ្ឋភាពច្បាប់ចំនួន២ចំនុច ចំពោះ​ការពាក់ព័ន្ធរវាងទណ្ឌិត សម រង្ស៊ី និងគណបក្សភ្លើងទៀន ក្នុងការធ្វើសកម្មភាព ញុះញង់ប្រជាពលរដ្ឋ ឱ្យគូសបំផ្លាញសន្លឹកឆ្នោត។

តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រង់ចំណុចទី២ លោកជិន ម៉ាលីន បានអះអាងថា « យោងតាមចម្លើយសារភាព របស់មេដឹកនាំ សកម្មជនគណបក្ស ភ្លើងទៀន ដែលសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានបញ្ជាក់ថា ការញុះញង់ ឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោតនោះ គឺធ្វើតាមការបង្គាប់បញ្ជារបស់ ទណ្ឌិត សម រង្ស៊ី និងបក្សពួកនៅក្រៅប្រទេស។ នេះបញ្ជាក់ឱ្យឃើញថា គណបក្សភ្លើងទៀន អាចមានជាប់ទាក់ទង និងធ្វើតាមការបង្គាប់បញ្ជារបស់ទណ្ឌិត សម រង្ស៊ី ដែលនេះ ជាអំពើល្មើសទៅនឹងច្បាប់ ស្តីពីគណបក្សនយោបាយ មាត្រា ៦ ថ្មី (ពីរ) ហើយដែលអាចនាំឱ្យគណបក្សភ្លើងទៀននេះ ប្រឈមមុខនឹងទោសទណ្ឌតាមបញ្ញត្តិច្បាប់ ស្តីពីគណបក្សនយោបាយ មាត្រា៤៤ ថ្មី (ពីរ) រួមទាំងទោសព្រហ្មទណ្ឌផ្សេងទៀតផងដែរ»។

សូមរំលឹកថា មាត្រា ៤៤.ថ្មី បានចែងថា៖ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត គណបក្សនយោបាយដែលបានប្រព្រឹត្ត ល្មើសនឹងមាត្រា ៦ ថ្មី និងមាត្រា ៧ នៃច្បាប់នេះ តុលាការអាចសម្រេចដូចខាងក្រោម ៖
-ផ្អាកសកម្មភាពគណបក្សនយោបាយនោះ ក្នុងរយៈពេលមិនលើសពី ៥ ឆ្នាំ ។

  • រំលាយគណបក្សនយោបាយនោះ ៕
To Top