ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានជំនឿយ៉ាងមុតមាំថា “នៅក្នុងថ្ងៃបោះឆ្នោត២៣ កក្កដា ខាងមុខនេះនឹងមានចំនួនពលរដ្ឋច្រើនកុះករទៅបោះឆ្នោតមិនខានឡើយ”។ នេះបើតាមការផ្សាយក្នុង Twitter ផ្លូវការសម្តេចតេជោ ហ៊ុន សែន @hunsencambodia នៅថ្ងៃ ១៩ កក្កដាដែលយកមកផ្សាយបន្តក្នុងហ្វេសប៊ុកសម្តេចគ្រប់គ្រងដោយលោក ដួង តារា ។
ក្រៅពីការបង្ហាញជំនឿមុតមាំហើយ សម្តេចតេជោ ក៏បានអំពាវនាវលើកទឹកចិត្តដល់ពលរដ្ឋខ្មែរទៅបោះឆ្នោតគ្រប់គ្នាៗ ដើម្បីជ្រើសរើសតំណាងគណបក្សដែលខ្លួនពេញចិត្តដែលជាកាតព្វកិច្ច និងសិទ្ធិរបស់ពលរដ្ឋម្នាក់ៗ ។ សម្តេចបានហៅថា “នេះជាដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា”៕