ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីខ្ពស់ ចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សារធារណៈ នៅតាមការិយាល័យបោះឆ្នោតទាំង ២ ២០៦ ការិយាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
យោងតាម លិខិតថ្លែងអំណរគុណ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ការក្សាបានសន្តិសុខ សុវត្ថិភាពខាងលើនេះហើយ ទើបញាំងឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តិទៅក្នុងបរិយាកាសល្អប្រសើរ គ្មានអំពើរហិង្សា និងគ្មានបញ្ហាអសន្តិសុខណាមួួ ធ្វើឲ្យប៉ះពាល់ដល់ដំណើរបោះឆ្នោតឡើយ៕


