អត្ថបទស្រាវជ្រាវ (scholar)

អ្នកជំនាញចិន រកឃើញកំហុសក្នុងទិន្នន័យដែលគាំទ្រដោយអាមេរិក ស្តីពីទំនប់វារីអគ្គិសនីប៉ះពាល់ដល់អាងទន្លេមេគង្គ

ភ្នំពេញ ៖ អ្នកជំនាញខាងជលសាស្ត្រនៅសកលវិទ្យាល័យ Tsinghua របស់ប្រទេសចិន កាលពីពេលថ្មីៗនេះ បានរកឃើញថា របាយការណ៍កម្រិតអាងស្តុកទឹកដែលចេញផ្សាយដោយកម្មវិធី “Mekong Dam Monitor (MDM)” ផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក គឺពោរពេញទៅដោយកំហុសឆ្គងធ្ងន់ធ្ងរ ដែលងាយនឹងប្រើប្រាស់ខុសក្នុងការអះអាងថា ទំនប់វារីអគ្គសនីរបស់ប្រទេសចិន “ការគ្រប់គ្រងទឹក” និង “ការប៉ះពាល់បណ្តាប្រទេសនានា” នៅខាងក្រោមខ្សែទឹកដែលត្រូវបាន Global Times រាយការណ៍កាលពីថ្ងៃពុធសប្តាហ៍មុន។

ក្រុមស្រាវជ្រាវចិន បានរកឃើញថា ទិន្នន័យដែលទទួលបានដោយការវាស់វែងពីចម្ងាយផ្កាយរណបរបស់ MDM បញ្ច្រាសនឹងការកើនឡើង និងការធ្លាក់ចុះនៃកម្រិតទឹកជាក់ស្តែង នៃអាងស្តុកទឹកXiaowan ក្នុងរយៈពេលត្រួតពិនិត្យយ៉ាងហោចណាស់៣ដងក្នុងឆ្នាំ២០២០ ដែលមានកំហុសរហូតដល់១៤.៨៤ម៉ែត្រ ដែលស្មើនឹងប្រហែល២.៤ពាន់លានម៉ែត្រគូបទឹក។

ជាការឆ្លើយតបទៅនឹងកំហុសនោះ MDM បានទទួលស្គាល់កំហុសមួយចំនួននៅលើទំព័រ Facebook រ បស់ខ្លួន កាលពីថ្ងៃពុធរួមទាំងកំហុស “វាយអក្សរ(typo)” នៅក្នុងទិន្នន័យរបស់ពួកគេ ហើយបានធ្វើការកែសម្រួលបន្ទាប់ពីត្រួតពិនិត្យម្តងហើយម្តងទៀត ជាមួយនឹងរូបភាពផ្កាយរណប ដែលមានគុណភាពខ្ពស់ពី Planet Labs ដែលជាក្រុមហ៊ុនចាប់រូបភាពពីផ្កាយរណប។ ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែបន្ទាប់ពីការពិនិត្យឡើងវិញ ក៏ដោយអ្នកជំនាញមកពីទីក្រុង Tsinghua បានចង្អុលបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ទិន្នន័យរបស់ MDM នៅតែមានកំហុសរហូតដល់៨ម៉ែត្រពីការវាស់កម្រិតទឹកជាក់ស្តែង ។ ឧទាហរណ៍ នៅចំណុចនៃថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។ អ្នកជំនាញជនជាតិចិនបាននិយាយថា “កំហុសប្រាំបីម៉ែត្រគឺប្រហែល១.២ ពាន់លានម៉ែត្រគូបនៃទឹក។ ផលប៉ះពាល់សម្រាប់ប្រទេសនៅតាមខ្សែរទឹកខាងក្រោម មួយចំនួនគឺជាក់ស្តែងនិងគួរឲ្យព្រួយបារម្ភ” អ្នកជំនាញចិនបាននិយាយថា កំហុសទាំងនោះ អាចត្រូវបានបកស្រាយខុសដោយថា “ទំនប់ចិនបានស្ទាក់ទឹក” និងមានការបំភ័ន្តជាអវិជ្ជមានដែលថា “ទំនប់ទឹកនៅខ្សែទឹកខាង លើនាំឲ្យមានគ្រោះរាំងស្ងួតនៅខ្សែទឹកខាងក្រោម។

MDM ដែលគ្រប់គ្រងដោយស្ថាប័ន Stimson Center’s អាស៊ីអាគ្នេយ៍ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានបង្កើតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ហើយចាប់តាំងពីពេលនោះ មកបានវាយប្រហារជាបន្តបន្ទាប់លើទំនប់ទឹករបស់ចិន។ កម្មវិធីនេះ បានតាមដានព័ត៌មានជលសាស្ត្រ និងអាកាសធាតុ ព្រមទាំងរូបថតពីលើអាកាស និងការវិភាគពីផ្កាយរណបនៃទំនប់ទាំង១៣ដែលបានបញ្ចប់ ។ ក្នុងនោះមាន១១ នៅក្នុងប្រទេសចិន និងអាងស្តុកទឹកនៅតាមដងទន្លេមេគង្គ បន្ថែមពីលើទំនប់វារីអគ្គិសនីចំនួន១៥ នៅលើមូលដ្ឋានដែលបានធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍។

អ្នកសង្កេតការណ៍បាននិយាយថា កំហុសមួយផ្នែកគឺបណ្តាលមកពីឧបករណ៍ (backward tools) និង បញ្ហានយោបាយ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេដែលគម្លាត (deviation) សូម្បីតែភាពផ្ទុយគ្នានៅក្នុងលទ្ធផល MDM ត្រូវបានលាតត្រដាង។ នៅក្នុងហ្វេសប៊ុក MDM បាននិយាយថា “មានការរឹតបន្តឹងលំហូរនៃ១៤៤គីឡូម៉ែត្រគូបនៅឯទំនប់ Jinghong” ក្នុងអំឡុងសប្តាហ៍នៃថ្ងៃទី៣១ ខែមករាដល់ថ្ងៃទី ៦ ខែកុម្ភៈ។ ប៉ុន្តែ១៤៤ គីឡូម៉ែត្រគូប គឺធំជាងទំហំផ្ទុករបស់ទំនប់Jinghong។ លើសពីនេះទៀត វាមានទំហំធំជាង១,០០០ ដងច្រើនជាងទឹកសរុបប្រចាំសប្តាហ៍ ដែលបញ្ចេញដោយទំនប់ទាំង៤៥ នៅក្នុងអាង។

ផ្ទាំងពាណិជ្ជកម្ម

នៅឆ្នាំ ២០១៩-២០២០ MDM បានចាប់ផ្តើមការប្រុងប្រយ័ត្នខ្ពស់សម្រាប់ “ការគំរាមកំហែងទំនប់ទឹករបស់ប្រទេសចិន” ដោយបាននិយាយថា គ្រោះរាំងស្ងួតនៅក្នុងតំបន់មេគង្គក្រោមគឺ បណ្តាលមកពីទំនប់ទឹករបស់ចិន ប៉ុន្តែលទ្ធផលផ្ទាល់របស់វាមាន ភាពផ្ទុយគ្នាគួរឲ្យអាម៉ាស់។ ការស្តីបន្ទោសអាងស្តុកទឹករបស់ ប្រទេសចិនចំពោះការរក្សាទុកបរិមាណទឹកច្រើនក្នុងរដូវវស្សា (ខែមិថុនា ដល់ខែធ្នូ ឆ្នាំ ២០១៩) MDM បានរាប់បញ្ជូលគ្រោះរាំងស្ងួតនៅផ្នែកខាងក្រោមនៃប្រទេសចិន។ ប៉ុន្តែវា បានអះអាងបន្ថែមទៀតថា ទឹកភ្លៀងនៅរដូវវស្សានៅទន្លេ Lancang មានទំហំធំជាងឆ្នាំមុន ខណៈដែលបង្ហាញពី អាងស្តុកទឹកសំខាន់ពីររបស់ចិនគឺ Nuozhadu និង Xiaowan ដែលមានទឹកតិច ជាងមុននៅក្នុងរដូវវស្សា។

អ្នកជំនាញបាននិយាយទៀតថា យោងតាមតក្កវិជ្ជារបស់ MDM ទឹកភ្លៀងកាន់តែច្រើន ប៉ុន្តែមានការផ្ទុកតិចនៅក្នុងអាងស្តុកទឹករបស់ប្រទេសចិន គួរតែនាំឲ្យមានការកាត់បន្ថយគ្រោះ រាំងស្ងួតនៅអាងទឹកខាងក្រោម ប៉ុន្តែមិនមែនជាការធ្វើឲ្យស្ថាន ភាពកាន់តែធ្ងន់ធ្ងរនោះទេ។ នេះបង្ហាញថា ការសន្និដ្ឋានរបស់ MDM មានភាពផ្ទុយគ្នា និងមិនអាចទទួលយកបាន។

លោក Zhai Kun អ្នកជំនាញតំបន់មេគង្គជាមួយសាលាសិក្សាអន្តរជាតិនៃសកលវិទ្យាល័យ Peking បាននិយាយថា វាជារឿង ធម្មតាទេ សម្រាប់ប្រទេសនៅខ្សែទឹកខាងលើ និងប្រទេសនៅខ្សែទឹកខាងក្រោមទឹកដែលមានផលប្រយោជន៍ ខុសៗគ្នា សូម្បីតែទំនាស់ផលប្រយោជន៍ក្នុងការអភិវឌ្ឍ និងការប្រើប្រាស់ធនធានទឹកឆ្លងព្រំដែន។ ទោះជាយ៉ាងណាក៏ដោយ មិនមានជម្លោះទឹកធ្ងន់ធ្ងរក្នុងចំណោម ប្រទេសនៅតាមដងទន្លេ Lancang-Mekongទេ ផ្ទុយទៅនឹងរបាយការណ៍របស់ប្រទេសលោកខាងលិចមួយចំនួន។

អ្នកជំនាញក៏បានចង្អុលបង្ហាញថា MDM ត្រូវបានគាំទ្រដោយភាពជាដៃគូរមេគង្គ-អាមេរិក(Mekong-U.S. Partnership) ។ លោក GeHongliang អនុប្រធានមហាវិទ្យាល័យសិក្សាអាស៊ាន នៃសាកលវិទ្យាល័យ Guangxi បាននិយាយថា សហរដ្ឋអាមេរិក បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹង ការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ ផលប្រយោជន៍ជាតិរបស់ខ្លួន តាមរយៈយន្តការពហុភាគីដូចជា Quad, ភាពជាដៃគូ មេគង្គ-អាមេរិក និង APEC ។ អ្នកជំនាញថា ក្នុងខែកញ្ញា ឆ្នាំ២០២១ កន្លង មក គណៈកម្មការទន្លេមេគង្គដែលជាស្ថាប័ន អន្តររដ្ឋាភិបាលដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម បានប្រកាសពីការសិក្សារយៈពេល៣ឆ្នាំស្តីពីអាងទន្លេទាំងមូល រួមជាមួយនឹងប្រទេសមីយ៉ាន់ម៉ា និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលដឹកនាំដោយ ប្រទេសចិន ៕

To Top