មុនសម័យកាល នៃសង្គ្រាមលោកលើកទី២ គេពុំសូវឃើញមានការប្រើពាក្យ អាស៊ីអាគ្នេយ៍នេះទេ ដោយពេលនោះ នៅឥតទាន់មានការគិតគូរបែងចែក តំបន់នៅទ្បើយទេ។ ដូច្នោះអ្នកនយោបាយ ទាំងទ្បាយបាន
ស្គាល់ច្រើនតែពាក្យហៅតំបន់មួយនេះ ថាឥណ្ឌូចិនតែប៉ុណ្ណោះ ព្រោះអ្នកទាំងទ្បាយដឹងថា ឥណ្ឌូចិន គឺជាតំបន់មួយ ដែលស្ថិតនៅក្រោម ការគ្រប់គ្រង់ទៅដោយ អាណានិគមនិយមរបស់បារាំង ចំពោះឥណ្ឌាភូមា និង ម៉ាទ្បេស៊ីវិញ គឺស្ថិតនៅក្រោមអំណាចត្រួតត្រាគ្រប់គ្រង់ ទៅដោយចក្រពត្តិអង់គ្លេសនោះ ។ចំពោះឥណ្ឌូណេស៊ី វិញនោះគឺជាដែនដី អាណានិគមរបស់ ពួកហូទ្បង់ ដោយទ្បែកចំពោះ ហ្វីលីពីន វិញមើលទៅដូចជា ដែនដី
អាណានិគមមួយដាច់មុខ ក្រោមការត្រួតត្រារបស់អាមេរិក ទៅហើយ។
ដូច្នោះពាក្យថា អាស៊ីអាគ្នេយ៏ ចាប់មានហៅជាលើកដំបូង គឺក្នុងសម័យកាលរបស់សង្គ្រាមលោក ដែលពេលនោះ ពួកសម្ព័ន្ធមិត្តបានបង្កើតទ្បើង នៅបញ្ជាការដ្នាន ដឹកនាំការប្រយុទ្ធនីមួយ ៗ ដាច់ពីគ្នាដោយទ្បែក សម្រាប់
តំបន់នេះ សម្រាប់តំបន់នោះ សម្រាប់ជាការងាយស្រួល ក្នុងការទំនាក់ទំនង ទាក់ទងគ្នាជា code សង្ងាត់យោធាពីសមរភូមិមួយ ទៅកាន់សមរភូមិមួយ កុំអោយភាគីម្ខាងទៀតដឹង និងចាប់បាន។
ដល់ពេលសង្គ្រាម លោកលើកទី២ចប់ ស្រាប់តែមានចលនាសង្គ្រាមឈ្លបកើតទ្បើង របស់ពួកប្រទេសដែលត្រូវគេជិះជាន់ ធ្វើការប្រឆាំងទៅនិងអំណាចរបស់ពួកចក្រពត្តិ និងអាណានិគមនិយម ដែលនៅបន្តឈរជើង មិនព្រមដកចេញទៅវិញ នៅក្នុងតំបន់នេះ ហើយដែលស្របពេលនោះ ក៏មានការចាប់បដិសន្ធិទ្បើងនូវចរន្តបដិវត្តន៏ចិន គឺពេលនោះហើយ ដែលមនុស្សទាំងទ្បាយ ចាប់ឃើញអ្នកនយោបាយ ជាច្រើន ចាប់និយាយច្រើន អំពីពាក្យ អាស៊ីអាគ្នេយ៏នេះឯង។ ដោយទ្បែក ចំពោះពួកអ្នកភូមិសាស្ត្រនយោបាយវិញ បានលើកទ្បើងដោយនិយមន័យ ថា អាស៊ីអាគ្នេយ៏ គឺជាពាក្យនយោបាយមួយ បង្កប់ទៅដោយ អត្ថន័យភូមិសាស្ត្រ ដែលយថាហេតុ ពាក្យ. អាស៊ីអាគ្នេយ៏ មួយនេះ បានលុបបំបាត់ចោលនូវរាល់ស្លាកស្នាមប្រវត្តិសាស្ត្រ ដែលបន្សល់ទុកមក ដោយពួកចក្រពត្តិ និងអាណានិគមនិយម ជាពិសេសគឺជាការលុបបំបាត់ចោលទាំងស្រុង នូវពាក្យអសុរស ឥណ្ឌូចិនឬសហពន្ធ័ឥណ្ឌូចិនស្អីនោះ មកពីមានបដិវត្តន៏ចិន នៅក្នុងតំបន់នោះ ។
នៅក្នុងន័យនយោបាយនេះ ទើបពួកអ្នកភូមិសាស្ត្រ យុទ្ធសាស្ត្រ នយោបាយ បានអះអាងថារបស់ដែលហៅថា ឥណ្ឌូចិនឬសហពន្ធ័ឥណ្ឌូចិន ស្អីគេនោះ. ត្រូវបានរលាយមរណភាព ហើយត្រូវបានជីកកប់ ចាប់តាំងពីមាន ចរន្តបដិវត្តន៏ចិន ចុះមកក្នុងតំបន់អាស៊ី និយាយជារួម និងសម្រាប់តំបន់អាស៊ីអាគ្នេយ៏ និយាយដោយទ្បែកនោះ។
ដើម្បីដើរឱ្យឆ្ងាយពី សុបិន្តបិសាចនៃអតីតកាលដ៏ជូរចត់បំផុតនោះ អ្នកនយោបាយខ្មែរ រួមទាំងកូនខ្មែរគ្រប់រូប គួរឈប់ប្រើពាក្យ «ឥណ្ឌូចិនឬសហពន្ធ័ឥណ្ឌូចិន» ដែលទោះបីពុំមានការចង្អុលបង្ហាញណាមួយក៏ដោយ ព្រោះការ មិនប្រើពាក្យនេះ គឹជាសេចក្តីស្រែកហៅ និងជាការអំពាវនាវ របស់មនសិការ របស់យើងទាំងអស់គ្នា ៕
ដោយលោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ