អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ អាជ្ញាធរអាមេរិក គួរតែស្តាប់សំឡេងប្រកបដោយវិចារណញ្ញាណដែលថា “សហរដ្ឋអាមេរិកមិនគួរធ្វើការបដិបក្ខគ្នាដោយមិនចេះចប់មិនចេះហើយ ជាមួយប្រទេសចិន”

កាលពីយប់ថ្ងៃទី ២៨ ខែកក្កដា តាមម៉ោងក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកតាមការណាត់ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើការពិព្រោះពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ដោយស្មោះអំពីទំនាក់ទំនងរវាងចិននិងអាមេរិកព្រមទាំងបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវការវិនិច្ឆ័យខុសឆ្គងរបស់អាមេរិកចំពោះទំនាក់ទំនងរវាងចិននិងអាមេរិកព្រមនិងការយល់ច្រឡំចំពោះការអភិវឌ្ឍរបស់ចិន ហើយបានអធិប្បាយជាសំខាន់ពីគោល ជំហរជាគោលការណ៍របស់ចិនក្នុងបញ្ហាតៃវ៉ាន់ ។ លោកប្រធានាធិបតី ចូ បៃដិន បានថ្លែងថា នឹងស្វែងរកការ ធ្វើកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងចិន គ្រប់គ្រងការខ្វែងគំនិតដោយសមរម្យ ក្រៅពីនេះ លោកក៏បានសន្យាថា គោលនយោបាយប្រទេសចិនតែមួយរបស់អាមេរិក មិនបានកែប្រែទេ អាមេរិកមិនគាំទ្រឱ្យតៃវ៉ាន់”ឯករាជ្យ”នោះឡើយ ។


ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងយ៉ាងច្បាស់លាស់ថា “ប្រើក្រសែភ្នែកប្រកួតប្រជែងជាយុទ្ធសាស្ត្រទៅមើលនិងកំណត់ទំនាក់ទំនងរវាងចិននិងអាមេរិក ការចាត់ទុកប្រទេសចិនជាគូប្រជែងដ៏សំខាន់បំផុតនិងជាបញ្ហាប្រឈមដ៏តឹងរ៉ឹងបំផុតក្នុងរយៈពេលយូរ គឺជាការវិនិច្ឆ័យខុសឆ្គងចំពោះទំនាក់ទំនងរវាងចិននិងអាមេរិក ព្រមនិងការយល់ច្រឡំចំពោះការអភិវឌ្ឍរបស់ចិន វានឹងបណ្តាលឱ្យមានការបំភាន់ភ្នែកប្រជាជន នៃប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិ” ។


ព្រមពេលជាមួយគ្នានេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា ចិននិងអាមេរិកគួរតែរក្សាការប្រាស្រ័យទាក់ទងអំពីបញ្ហាសំខាន់ៗ ដូចជា ការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ការរក្សាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ការធានាសុវត្ថិភាពថាមពលនិងស្បៀងអាហារជាសកលជាដើម ក្រៅពីនេះ លោកក៏បានគូសបញ្ជាក់ដែរថា ភាគីទាំងពីរគួរតែជំរុញការបញ្ចុះកម្តៅនៃបញ្ហាជាចំណុចក្តៅអន្តរជាតិនិងក្នុងតំបន់ ក្នុងន័យជួយពិភពលោកឱ្យដើរចេញផុតពីភាពជាប់គាំងនិងហានិភ័យថមថយចុះនៃសេដ្ឋកិច្ច ក៏ដូចជាគាំពារប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការ សហប្រជាជាតិជាស្នូលនិងគាំពាររបៀបរៀបរយអន្តរជាតិដែលតម្កល់ ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ។


មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា ក្នុងកិច្ចជំនួបតាមទូរស័ព្ទលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានអធិប្បាយជាសំខាន់ពីគោល ជំហរជាគោលការណ៍របស់ចិនក្នុងបញ្ហាតៃវ៉ាន់ ។


លោកប្រធានរដ្ឋចិន Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងបញ្ហាតៃវ៉ាន់ រដ្ឋាភិបាលនិងប្រជាជនចិនមានគោលជំហរតែមួយជាប់រហូតមក ពោលគឺ គាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដី នេះជាឆន្ទៈយ៉ាងរឹងមាំរបស់ប្រជាជនចិនចំនួនជាង ១ ពាន់ ៤ រយលាននាក់ ។ ព្រមពេលជាមួយគ្នានេះ លោកក៏បានលើកឡើងដែរថា ក្តីបំណងរបស់ប្រជាជនមិនអាចរំលោភបាននោះទេ បើសិនជាប្រលែងជាមួយភ្លើង ពិតជានឹងត្រូវឆេះរោខ្លួនឯងជាក់ជាមិនខាន លោកបានទាមទារឱ្យភាគីអាមេរិក ត្រូវគោរពគោលការណ៍ប្រទេសចិនតែមួយ និងអនុវត្តតាមសេចកី្តប្រកាសរួមទាំង ៣ ច្បាប់រវាងចិននិងអាមេរិកផងដែរ ។


នាពេលថ្មីៗកន្លងទៅនេះ លោកបណ្ឌិត Henry Alfred Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានថា សហរដ្ឋអាមេរិកមិនគួរ”ធ្វើការបដិបក្ខគ្នាដោយមិនចេះចប់មិនចេះហើយ”ជាមួយប្រទេសចិននោះទេ អាជ្ញាធរអាមេរិកគួរតែស្តាប់សំឡេងប្រកបដោយវិចារណញ្ញាណនេះ ។ ជានិច្ចកាល ប្រទេសចិនតែងតែអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាមេរិក ដោយអនុលោមតាមគោលការណ៍បីចំណុចដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង ពោលគឺ គោរពគ្នាទៅវិញទៅមក រួមរស់នៅជាមួយគ្នាដោយសន្តិភាពនិងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។ ហេតុនេះហើយ ភាគីអាមេរិកក៏ត្រូវអនុវត្តពាក្យសន្យាចំពោះប្រទេសចិនស្តីពី”ការមិនស្វែងរក ៤ ចំណុចនិងគ្មានចេតនាមួយចំណុច”របស់លោកប្រធានាធិបតី ចូ បៃដិន តាមរយៈការអនុវត្តជាក់ស្តែង ជាពិសេសគឺ ភាគីអាមេរិកគួរប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិនិងការធ្វើសកម្មភាពដោយមធ្យ័ត លើបញ្ហាតំបន់តៃវ៉ាន់ ដើម្បីចៀសវាងកុំឱ្យអូសស្ថានការណ៍ឱ្យចូលក្នុងជ្រោះដ៏គ្រោះថ្នាក់ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top