អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ ប្រទេសចិន និងបណ្តាប្រទេសអាស៊ី កណ្តាលមុខជានឹងបង្កើត “ពេលវេលាមាស៣០ឆ្នាំ” បន្ទាប់មួយទៀតជាក់ជាមិនខាន


ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែឧសភា កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកដំបូងនឹងធ្វើឡើងនៅទីក្រុងXi’anខេត្តShanxiប្រទេសចិន។នេះជា កិច្ចប្រជុំកំពូលលើកដំបូងដែល ត្រូវរៀបចំឡើងនៅកន្លែងផ្ទាល់ គិតតាំងពីប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥ បានបង្កើតទំនាក់ទំនងការទូត រយៈពេល៣១ឆ្នាំមក ។

ក្នុងបរិបទដែលពិភពលោកកំពុង ប្រឈមមុខនឹងការប្រែប្រួលដែលមិន ធ្លាប់មានក្នុងរយៈ ពេលមួយសតវត្ស ប្រមុខរដ្ឋនៃប្រទេសទាំង៦ បានប្រជុំនៅចំណុចចាប់ ផ្តើមនៃផ្លូវសូត្របុរាណ គឺមានសារសំខាន់មិនធម្មតាទេ។
“អ្នកជិតខាងល្អ មិត្តភក្តិល្អ ដៃគូល្អនិងបងប្អូនល្អ” នេះគឺជាការឆ្លុះបញ្ជាំងពិតប្រាកដនៃទំនាក់ទំនងរវាងប្រទេសចិននិងប្រទេស អាស៊ីកណ្តាលទាំង៥។ គិតតាំងពីការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលនៅឆ្នាំ១៩៩២មក ទំនាក់ទំនងរវាងភាគីទាំងពីរបានឆ្លងកាត់ ការសាកល្បងនៃស្ថានការណ៍ប្រែប្រួលអន្តរជាតិឥតឈប់ឈរ ហើយសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះដែលប្រែពីភាពសុខដុមរមនាជាមួយប្រទេសជិតខាង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រនិង ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យបានចូលទៅក្នុងផ្លូវល្បឿនលឿន។


ក្នុងរយៈពេល១០ឆ្នាំកន្លងមក លោក XiJinping ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចនៅ ប្រទេសអាស៊ីកណ្តាលចំនួន៧ដង ដោយបន្សល់ទុកនូវស្នាមជើង នៅទីក្រុងសំខាន់ៗនៃផ្លូវសូត្របុរាណ ដូចជាទីក្រុងBukharaនិងទីក្រុងSamarkandជាដើម។ ប្រមុខរដ្ឋនៃបណ្តាប្រទេសអាស៊ីកណ្តាលទាំង៥ ក៏បានបំពេញទស្សនកិច្ចនៅទីក្រុងជាច្រើននៃប្រទេសចិនដូចជាទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងទីក្រុងឈីងតាវជាដើមផងដែរ។ លោកRahmonប្រធានាធិបតីតាហ្ស៊ីគីស្ថានធ្លាប់បានថ្លែងថា បងប្អូនល្អគួរចាប់ដៃគ្នាឆ្ពោះទៅមុខ!
បច្ចុប្បន្ននេះ ប្រទេសចិននិងបណ្តាប្រទេស អាស៊ីកណ្តាលសុទ្ធតែស្ថិតក្នុង ដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់។ប្រទេសចិនបានធ្វើកិច្ចខិត ខំប្រឹងប្រែងក្នុងការជំរុញការធ្វើទំនើប កម្មតាមបែបផែនចិនហើយបណ្តាប្រទេសអាស៊ីកណ្តាលក៏ផ្តោតទៅលើកា រជំរុញការពន្លឿនការអនុវត្តយុទ្ធសាស្រ្តផងដែរ ដោយទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។ទន្ទឹមនឹងនេះ បណ្តាប្រទេសនានាសុទ្ធតែប្រឈមមុខ នឹងផលប៉ះពាល់នៃស្ថានការណ៍ប្រែប្រួលមិនដែលធ្លាប់ មានក្នុងរយៈពេលមួយសតវត្សរ៍ ពួកគេកាន់តែមានក្តីបំណងយ៉ាង ខ្លាំងក្លាក្នុងការរួមគ្នាពុះពារការសាកល្បង។ ក្នុងបរិបទនេះ ការធ្វើឡើងនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកដំបូងគឺចំពេលវេលា ដែលនឹងជំរុញការ កសាងទំនុកគ្នាទៅវិញទៅមកខាងយុទ្ធសាស្រ្តរវាង ភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅឥតឈប់ឈរ ដ៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងភាគីទាំងពីរឱ្យកាន់ តែមានភាពទូលំទូលាយជាបន្តបន្ទាប់ ។


បណ្តាប្រទេសអាស៊ីកណ្តាល ស្ថិតនៅទីតាំងនៅឆ្ងាយពីសមុទ្រ ការអភិវឌ្ឍគឺជារឿងសំខាន់ ទីមួយ។ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលមានលក្ខណៈ បំពេញបន្ថែមខាង សេដ្ឋកិច្ចយ៉ាងខ្លាំង ជាពិសេសនៅពេលបំពេញទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថាន ក្នុងឆ្នាំ២០១៣ លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងនូវ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ”ជាលើកដំបូង ដែលបានបង្កើតឱកាស អភិវឌ្ឍន៍ដ៏ធំធេងសម្រាប់គ្នាទៅវិញទៅមក។ នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ីកណ្តាលបានឈានដល់៧ម៉ឺន២រយលានដុល្លារអាមេរិក ដែលបានកើនឡើងជាង១រយដង បើប្រៀបធៀបនឹងរយៈពេលទើបបង្កើតទំនាក់ទំនងការទូត។


មិត្តភក្តិអាស៊ីកណ្តាលតែងតែនិយាយថា ទោះបីជាអាស៊ីកណ្តាលនៅឆ្ងាយពីសមុទ្រក៏ដោយ ប៉ុន្តែ”យើងនៅជិតប្រទេសចិន ហើយទីផ្សារដ៏ធំអស្ចារ្យរបស់ប្រទេសចិន គឺជាសមុទ្ររបស់យើង”។ ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលកំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុង វិស័យថាមពលថ្មី សេដ្ឋកិច្ចឌីជីថលនិងបច្ចេកវិទ្យា ខ្ពស់ជាដើម។ អាស៊ីកណ្តាលមិនត្រឹមតែជាតំបន់ដែលបាន លើកឡើងគំនិតផ្តួចផ្តើមស្តីពី”ខ្សែក្រវាត់និងផ្លូវជាលើកដំបូង”ប៉ុណ្ណោះទេ ថែមទាំងក៏ជាតំបន់គំរូទៀតផង។
ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល តែងតែគោរពគ្នាទៅវិញ ទៅមក រាប់អានគ្នាជាមួយ ប្រទេសជិតខាង រួមសុខទុក្ខជាមួយគ្នា ផ្ដល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ដោយបានបង្កើតគំរូល្អនៃ ទំនាក់ទំនងអន្តរជាតិបែបថ្មី។ សព្វថ្ងៃនេះ ប្រមុខរដ្ឋនៃប្រទេសទាំង៦បានជួបជុំគ្នានៅទីក្រុងXi’an ដើម្បីរួមគ្នាស្វែងរកការអភិវឌ្ឍនាពេលអនាគត និងរួមគ្នាកសាងសហគមន៍រួមវាសនារវាងចិន-អាស៊ីកណ្តាលឱ្យកាន់តែជិតស្និទ្ធ មុខជានឹងបង្កើត” ពេលវេលាមាស៣០ឆ្នាំ” បន្ទាប់មួយទៀតដែលគួរឱ្យទន្ទឹងរង់ចាំជាមិនខាន៕

To Top