អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ​៖​ របាយការណ៍​សេដ្ឋកិច្ច​ចិន​ក្នុង​ត្រី​មាស​ទី​៣បង្ហាញ​ថា សេដ្ឋ​កិច្ច​ចិន​បាន​និង​កំពុង​ឆ្ពោះ​ទៅ​រក​ការ​វិវត្ត​ថ្មី​និង​ភាព​ល្អ​ប្រសើរ​ប្រកប​ដោយ​ស្ថិរភាព​

     នៅ​ថ្ងៃទី១៩ ខែតុលា របាយការណ៍សេដ្ឋកិច្ចចិន​ក្នុង​​ត្រីមាសទី៣​ត្រូវ​បាន​ចេញ​ផ្សាយ​៖​ យោងតាមការគណនាជា​បឋម ក្នុង​រយៈពេល​៣​ត្រីមាស​ដើម​ឆ្នាំនេះ ផលិតផល​ក្នុង​ស្រុក​សរុប​(GDP)របស់ប្រទេសចិន​បាន​ឈាន​ដល់ជាង​១០៧​ទ្រី​លានយន់​ប្រាក់​ចិន​ បើ​គិត​តាម​តម្លៃ​ថេរ​បាន​​កើនឡើង៤,៦% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្រុម​ហ៊ុន​វិទ្យុ​ផ្សាយសំឡេងអង់គ្លេសBBC ​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​Reutersនិងប្រព័ន្ធផ្សព្វ​ផ្សាយ​ផ្សេង​ទៀ​ត​បានវាយ​តម្លៃ​ព្រម​ៗ​គ្នា​ថា “កំណើនលឿនជាងមុននៅក្នុងត្រីមាសទី៣” “កំណើន​ក្នុង​ត្រី​មាសទី៣លើសពីការរំពឹងទុក”។ល។      តាមការពិនិត្យមើលរបាយការណ៍នេះឱ្យ​កាន់តែច្បាស់​បានបង្ហាញពី​ចំណុចលេច​ធ្លោ​ចំនួន​បួន​នៃ​សេដ្ឋកិច្ចចិន៖ ដំណើរ​ការប្រកបដោយស្ថិរភាព កម្លាំង​ចលករ​ឆ្ពោះ​ទៅ​រក​ការវិត្ត​ថ្មី​ រចនាសម្ព័ន្ធ​កាន់​តែ​ប្រសើរ​ឡើង គុណភាព​និងប្រសិទ្ធភាពកាន់​តែ​ល្អ​។ និយាយ​ជា​រួម​ អ​ត្រា​កំណើន៤,៦%ក្នុង​រយៈពេលបីត្រីមាសដំបូងគឺ​សម​ស្រប​នឹង​គោលដៅតា​ម​ការ​រំពឹង​ទុក​សម្រាប់​សេដ្ឋកិច្ច​ពេញ​មួយ​ឆ្នាំ និងបាន​ជាប់ចំណាត់ថ្នាក់​នាំ​មុខ​ក្នុងចំណោម​អង្គភាព​សេដ្ឋ​កិច្ច​សំខាន់​ៗ​នៅទូ​ទាំង​ពិភពលោក។ ក្នុង​រយៈពេល​៣​ត្រី​មាស​ដំបូង កំណើន​សេដ្ឋកិច្ច​បាន​ឈាន​ដល់៥,៧​ទ្រី​លាន​យន់ប្រាក់​ចិន​ ដែលជាការកើនឡើងច្រើនបំផុតក្នុងរយៈពេល​ដូច​គ្នា​ក្នុងរយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក។      ជាពិសេស ក្នុងរយៈពេលបីត្រីមាសដំបូង តម្លៃបន្ថែម​របស់សហ​គ្រាសឧស្សាហកម្ម​ធុន​មធ្យម​និងធំបាន​កើន​ឡើង​៥.៣% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ទំ​ហំ​លក់រាយសរុបនៃទំនិញប្រើប្រាស់និងសេវាកម្មបានកើនឡើង២.៦​% បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន និងតម្លៃ​ទំនិញប្រើប្រាស់​របស់​ប្រជាជនបានកើនឡើង០.៩​% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន… និន្នាការនៃ​សូចនាករ​សេដ្ឋ​កិច្ច​ភាគ​ច្រើន​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ ​ដែល​បង្ហាញ​ពី​ភាព​ធន់ ​និង​ភាពរស់រវើកនៃ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់ប្រទេសចិន ប្រការ​ទាំង​នេះបាន​បង្ហាញថា ប្រទេសចិននៅតែ​ជាប្រភព​កម្លាំងចល​ករដ៏​សំខាន់​នៃកំណើនសេដ្ឋកិច្ចពិភពលោក។      នៅពេលសង្កេតមើល​សេដ្ឋកិច្ចរបស់ប្រទេសមួយ ត្រូវ​ផ្តោត​សំខាន់​ទាំង​បរិមាណ​ស​រុប​និង​រចនាសម្ព័ន្ធ ។ ក្នុងរយៈពេលបីត្រីមាសដំបូងឆ្នាំនេះ កម្លាំង​ចលករ​នៃ​សេ​ដ្ឋ​កិច្ច​របស់​ប្រ​ទេសចិនបានផ្លាស់ប្តូរទៅរក​ការវិត្ត​ថ្មី​ ហើយរចនាសម្ព័ន្ធ​ក៏មានភាពប្រសើរឡើង​ផង​ដែរ​។ តាម​ការ​គណនា​ជា​បឋមបានបង្ហាញថា អត្រា​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​​របស់​កម្លាំង​ចលករ​ថ្មី​ដែលមាន​ផលិតកម្ម​បច្ចេកវិទ្យា​ខ្ពស់ សេដ្ឋកិច្ចឌីជីថលនិងសេវាកម្មទំនើប​ជា​តំ​ណា​ង​បន្ត​រក្សា​លើស​ពី​៤០​% ហើយ​កំណើននៃ​ផលិតកម្ម​បច្ចេកវិទ្យាខ្ពស់និង​ការផលិត​ផលិត​ផល​ឌីជីថលបានបង្កើនល្បឿន​។ របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​​អង្គការកម្ម​សិទ្ធិ​ប​ញ្ញា​ពិភពលោក​បង្ហាញ​ថា បច្ចុប្បន្ន​ សន្ទស្សន៍នវានុវត្តន៍របស់​ប្រទេសចិន​ជាប់​ចំណា​ត់​ថ្នាក់​ទី​១០​នៅទូទាំងពិភពលោក​ ដោយមានក្រុម​នវានុវត្តន៍ចំនួន២៥​បាន​ឈាន​ចូល​កម្រិត​កំ​ពូ​ល​ទាំង១០០លើ​ពិភពលោក ចំនួន​នេះ​បាន​ជាប់ចំណាត់ថ្នាក់លេខមួយ​នៅទូទាំងពិភព​លោ​ក​ក្នុ​ង​រយៈពេល​៤​ឆ្នាំ​ជាប់ៗគ្នា។      ទន្ទឹមនឹងនេះ និន្នាការ​អភិវឌ្ឍន៍​របស់​សេដ្ឋកិច្ចចិន​​ដែលមាន​គុណភាព​និង​ប្រសិទ្ធភាព​ដ៏​ល្អ​ប្រសើរ​ត្រូវ​បាន​ពង្រឹង​ថែម​មួយ​កម្រិតទៀត​​ ជាពិសេសគឺ​ពាណិជ្ជកម្មអន្តរជាតិ​បាន​បង្ហា​ញ​ពីភាពធន់យ៉ាងខ្លាំងក្លា។ បច្ចុប្បន្ននេះ ប្រទេសចិនបាន​ក្លាយ​ជាដៃគូពា​ណិ​ជ្ជកម្ម​ដ៏​សំខាន់​របស់​ប្រទេស​និងតំបន់ចំនួន១៦៩ ក្នុង​រយៈពេល​៣​ត្រី​មាស​ដំបូង​ឆ្នាំ​នេះ ទំហំ​នាំ​ចេញ​នាំ​ចូល​ទំនិញសរុបបានកើនឡើង១៨.៨​% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។ អ្វី​ដែល​គួរ​ឱ្យ​លើកឡើង​នោះ​គឺ​…

     នៅ​ថ្ងៃទី១៩ ខែតុលា របាយការណ៍សេដ្ឋកិច្ចចិន​ក្នុង​​ត្រីមាសទី៣​ត្រូវ​បាន​ចេញ​ផ្សាយ​៖​ យោងតាមការគណនាជា​បឋម ក្នុង​រយៈពេល​៣​ត្រីមាស​ដើម​ឆ្នាំនេះ ផលិតផល​ក្នុង​ស្រុក​សរុប​(GDP)របស់ប្រទេសចិន​បាន​ឈាន​ដល់ជាង​១០៧​ទ្រី​លានយន់​ប្រាក់​ចិន​ បើ​គិត​តាម​តម្លៃ​ថេរ​បាន​​កើនឡើង៤,៦% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្រុម​ហ៊ុន​វិទ្យុ​ផ្សាយសំឡេងអង់គ្លេសBBC ​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​Reutersនិងប្រព័ន្ធផ្សព្វ​ផ្សាយ​ផ្សេង​ទៀ​ត​បានវាយ​តម្លៃ​ព្រម​ៗ​គ្នា​ថា "កំណើនលឿនជាងមុននៅក្នុងត្រីមាសទី៣" "កំណើន​ក្នុង​ត្រី​មាសទី៣លើសពីការរំពឹងទុក"។ល។

     តាមការពិនិត្យមើលរបាយការណ៍នេះឱ្យ​កាន់តែច្បាស់​បានបង្ហាញពី​ចំណុចលេច​ធ្លោ​ចំនួន​បួន​នៃ​សេដ្ឋកិច្ចចិន៖ ដំណើរ​ការប្រកបដោយស្ថិរភាព កម្លាំង​ចលករ​ឆ្ពោះ​ទៅ​រក​ការវិត្ត​ថ្មី​ រចនាសម្ព័ន្ធ​កាន់​តែ​ប្រសើរ​ឡើង គុណភាព​និងប្រសិទ្ធភាពកាន់​តែ​ល្អ​។ និយាយ​ជា​រួម​ អ​ត្រា​កំណើន៤,៦%ក្នុង​រយៈពេលបីត្រីមាសដំបូងគឺ​សម​ស្រប​នឹង​គោលដៅតា​ម​ការ​រំពឹង​ទុក​សម្រាប់​សេដ្ឋកិច្ច​ពេញ​មួយ​ឆ្នាំ និងបាន​ជាប់ចំណាត់ថ្នាក់​នាំ​មុខ​ក្នុងចំណោម​អង្គភាព​សេដ្ឋ​កិច្ច​សំខាន់​ៗ​នៅទូ​ទាំង​ពិភពលោក។ ក្នុង​រយៈពេល​៣​ត្រី​មាស​ដំបូង កំណើន​សេដ្ឋកិច្ច​បាន​ឈាន​ដល់៥,៧​ទ្រី​លាន​យន់ប្រាក់​ចិន​ ដែលជាការកើនឡើងច្រើនបំផុតក្នុងរយៈពេល​ដូច​គ្នា​ក្នុងរយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក។

     ជាពិសេស ក្នុងរយៈពេលបីត្រីមាសដំបូង តម្លៃបន្ថែម​របស់សហ​គ្រាសឧស្សាហកម្ម​ធុន​មធ្យម​និងធំបាន​កើន​ឡើង​៥.៣% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ទំ​ហំ​លក់រាយសរុបនៃទំនិញប្រើប្រាស់និងសេវាកម្មបានកើនឡើង២.៦​% បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន និងតម្លៃ​ទំនិញប្រើប្រាស់​របស់​ប្រជាជនបានកើនឡើង០.៩​% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន… និន្នាការនៃ​សូចនាករ​សេដ្ឋ​កិច្ច​ភាគ​ច្រើន​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ ​ដែល​បង្ហាញ​ពី​ភាព​ធន់ ​និង​ភាពរស់រវើកនៃ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់ប្រទេសចិន ប្រការ​ទាំង​នេះបាន​បង្ហាញថា ប្រទេសចិននៅតែ​ជាប្រភព​កម្លាំងចល​ករដ៏​សំខាន់​នៃកំណើនសេដ្ឋកិច្ចពិភពលោក។

     នៅពេលសង្កេតមើល​សេដ្ឋកិច្ចរបស់ប្រទេសមួយ ត្រូវ​ផ្តោត​សំខាន់​ទាំង​បរិមាណ​ស​រុប​និង​រចនាសម្ព័ន្ធ ។ ក្នុងរយៈពេលបីត្រីមាសដំបូងឆ្នាំនេះ កម្លាំង​ចលករ​នៃ​សេ​ដ្ឋ​កិច្ច​របស់​ប្រ​ទេសចិនបានផ្លាស់ប្តូរទៅរក​ការវិត្ត​ថ្មី​ ហើយរចនាសម្ព័ន្ធ​ក៏មានភាពប្រសើរឡើង​ផង​ដែរ​។ តាម​ការ​គណនា​ជា​បឋមបានបង្ហាញថា អត្រា​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​​របស់​កម្លាំង​ចលករ​ថ្មី​ដែលមាន​ផលិតកម្ម​បច្ចេកវិទ្យា​ខ្ពស់ សេដ្ឋកិច្ចឌីជីថលនិងសេវាកម្មទំនើប​ជា​តំ​ណា​ង​បន្ត​រក្សា​លើស​ពី​៤០​% ហើយ​កំណើននៃ​ផលិតកម្ម​បច្ចេកវិទ្យាខ្ពស់និង​ការផលិត​ផលិត​ផល​ឌីជីថលបានបង្កើនល្បឿន​។ របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​​អង្គការកម្ម​សិទ្ធិ​ប​ញ្ញា​ពិភពលោក​បង្ហាញ​ថា បច្ចុប្បន្ន​ សន្ទស្សន៍នវានុវត្តន៍របស់​ប្រទេសចិន​ជាប់​ចំណា​ត់​ថ្នាក់​ទី​១០​នៅទូទាំងពិភពលោក​ ដោយមានក្រុម​នវានុវត្តន៍ចំនួន២៥​បាន​ឈាន​ចូល​កម្រិត​កំ​ពូ​ល​ទាំង១០០លើ​ពិភពលោក ចំនួន​នេះ​បាន​ជាប់ចំណាត់ថ្នាក់លេខមួយ​នៅទូទាំងពិភព​លោ​ក​ក្នុ​ង​រយៈពេល​៤​ឆ្នាំ​ជាប់ៗគ្នា។

     ទន្ទឹមនឹងនេះ និន្នាការ​អភិវឌ្ឍន៍​របស់​សេដ្ឋកិច្ចចិន​​ដែលមាន​គុណភាព​និង​ប្រសិទ្ធភាព​ដ៏​ល្អ​ប្រសើរ​ត្រូវ​បាន​ពង្រឹង​ថែម​មួយ​កម្រិតទៀត​​ ជាពិសេសគឺ​ពាណិជ្ជកម្មអន្តរជាតិ​បាន​បង្ហា​ញ​ពីភាពធន់យ៉ាងខ្លាំងក្លា។ បច្ចុប្បន្ននេះ ប្រទេសចិនបាន​ក្លាយ​ជាដៃគូពា​ណិ​ជ្ជកម្ម​ដ៏​សំខាន់​របស់​ប្រទេស​និងតំបន់ចំនួន១៦៩ ក្នុង​រយៈពេល​៣​ត្រី​មាស​ដំបូង​ឆ្នាំ​នេះ ទំហំ​នាំ​ចេញ​នាំ​ចូល​ទំនិញសរុបបានកើនឡើង១៨.៨​% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។ អ្វី​ដែល​គួរ​ឱ្យ​លើកឡើង​នោះ​គឺ​ ក្នុងរយៈពេលបីត្រីមាសនីមួយៗ ល្បឿន​កំណើននៃ​ការ​នាំ​ចូល​សុទ្ធ​តែ​លើសពី២០​% ដែលបង្ហាញម្តង​ទៀតថា ប្រទេសចិនមិន​ត្រឹម​តែ​ជា​"អ្នក​លក់​ដ៏​អ​ស្ចា​រ្យ"ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ក៏​ជា​"អ្នកទិញដ៏អស្ចារ្យ"ផងដែរ។

     បច្ចុប្បន្ននេះ បរិយាកាសអន្តរជាតិមានភាពស្មុគស្មាញនិងប្រែ​ប្រួល​ខ្លាំង ​មូល​ដ្ឋាន​គ្រឹះ​នៃ​ការបន្ត​ស្ថិរភាព​និងភាពល្អប្រសើរនៃសេដ្ឋកិច្ចចិន​នៅតែត្រូវ​ពង្រឹងឱ្យកាន់តែរឹងមាំបន្ថែម​ទៀ​ត​។ ទោះជាយ៉ាងណាក៏​ដោយ​ យើង​ក៏​ត្រូវ​មើល​ឃើញ​ថា កត្តាវិជ្ជមាន​ដែល​ជំរុញ​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​គុណ​ភាព​ខ្ពស់​របស់ប្រទេសចិនកំពុងកើនឡើងឥត​ឈប់ឈរ​ ដែល​ផ្តល់​នូវការគាំទ្រយ៉ាងរឹងមាំ​ដល់​ការ​សម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចពេញ​មួយ​ឆ្នាំ​។ ប្រទេសចិន​កំពុង​ត​ភ្ជាប់​ជា​មួយ​ពិភពលោក​តាមរយៈវិធានការ​បើកទូលាយ និង​កិច្ច​សហ​ប្រតិបត្តិការកាន់តែច្រើន ដើម្បី​ចែក​រំលែកកាលានុវត្តភាព​នៃ​ការ​អភិវឌ្ឍប្រកប​ដោយ​គុណ​ភាពខ្ពស់ជាមួយពិភពលោក៕

To Top