“តាមការគណនាជាបឋម ផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល៣ត្រីមាសដើមឆ្នាំនេះមានចំនួនជាង ១០៧ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង ៤,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ បើមើលពីត្រីមាសនីមួយៗ ត្រីមាសទី១កើនឡើង៥,០ភាគរយ ត្រីមាសទី២កើនឡើង៤,៣ភាគរយ និងត្រីមាសទី៣ កើនឡើង៤,៥ភាគរយ ។” ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិនបានចេញផ្សាយរបាយការណ៍សេដ្ឋកិច្ចចិនក្នុងត្រីមាសទី៣ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានលើកឡើងថា ក្នុងបរិការណ៍ខាងក្រៅដ៏ស្មុគស្មាញនិងប្រែប្រួល សេដ្ឋកិច្ចចិនបានទប់ទល់នឹងកម្លាំងសម្ពាធ និងរក្សាការដំណើរការប្រកបដោយស្ថិរភាព ដែលបានបញ្ចេញជំនឿចិត្តនិងភាពប្រាកដប្រជាទៅកាន់ពិភពលោកដែលមានភាពរង្គោះរង្គើ ។
ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំ ទី១៥” ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំក្នុងចន្លោះពី៤,៥ភាគរយដល់៥ភាគរយ ទិន្នន័យប្រតិបត្តិការនៃត្រីមាសនីមួយៗនិងខែនីមួយៗសុទ្ធតែមានសារសំខាន់ណាស់ ដូច្នេះ វាទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាននានា ។ ក្នុងបរិបទដែលអង្គភាពសេដ្ឋកិច្ចជាច្រើនធ្លាក់ក្នុងរង្វង់កំណើនទាបអស់រយៈពេលយូរ តាមរយៈទិន្នន័យស្ថិតិផ្លូវការ យើងអាចមើលឃើញយ៉ាងច្បាស់នូវទិសដៅដ៏មុតមាំនិងសកម្មភាពជាក់ស្តែងរបស់ចិនក្នុងការជំរុញការបង្កើតរូបមន្តអភិវឌ្ឍន៍ដែលមានគុណភាពកាន់តែខ្ពស់ កាន់តែមានប្រសិទ្ធភាព កាន់តែយុត្តិធម៌ កាន់តែមាននិរន្តរភាពនិងកាន់តែមានសុវត្ថិភាព ។
ផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងរយៈពេល៣ត្រីមាសដើមឆ្នាំនេះបានកើនឡើង៤,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសមស្របនឹងគោលដៅតាមការរំពឹងទុកសម្រាប់កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ។ បើមើលពីក្របខ័ណ្ឌទូទាំងពិភពលោក ល្បឿនកំណើននេះគឺឈានមុខគេក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗ ។
កំណើនប្រកបដោយស្ថិរភាពនៃសេដ្ឋកិច្ចចិនបានធានាយ៉ាងខ្លាំងដល់ភាពធន់និងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ចិនជាមជ្ឈមណ្ឌលផលិតកម្មសកលនិងជាអ្នកផ្គត់ផ្គង់ទំនិញកណ្តាលដ៏សំខាន់ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់បានរួមបញ្ចូលយ៉ាងស៊ីជម្រៅជាមួយសេដ្ឋកិច្ចពិភពលោក ។ ការដំណើរការប្រកបដោយស្ថិរភាពនៃផ្នែកផលិតកម្មនិងកំណើនជាបន្តបន្ទាប់នៃឧស្សាហកម្មបានធានាស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលសំខាន់ៗ គ្រឿងបន្លាស់និងវត្ថុធាតុដើមដល់ទីផ្សារសកល ។
ព្រមពេលជាមួយគ្នានេះ ខាងវិស័យគោលនយោបាយបានបន្តជំរុញការបើកទូលាយកម្រិតខ្ពស់ ការធ្វើឱ្យបរិយាកាសអាជីវកម្មមានភាពកាន់តែល្អប្រសើរនិងការជំរុញភាពងាយស្រួលនៃពាណិជ្ជកម្ម ដែលបានពង្រឹងបន្ថែមទៀតនូវតួនាទីរបស់ចិនដែលជាមជ្ឈមណ្ឌលខ្សែសង្វាក់ផ្គត់ផ្គង់សកល ។
បច្ចុប្បន្ននេះ សក្តានុពលនៃទីផ្សារក្នុងស្រុកចិននៅតែត្រូវបញ្ចេញថែមទៀត ហើយនិន្នាការជាទូទៅដ៏ល្អប្រសើរនៃសេដ្ឋកិច្ចក៏ត្រូវពង្រឹងផងដែរ ។ ប៉ុន្តែកត្តាវិជ្ជមានក៏គួរតែយកចិត្តទុកដាក់៖ ក្នុងរយៈពេល៣ត្រីមាសដើមឆ្នាំនេះ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាពលរដ្ឋគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើង៤,៤ភាគរយ ហើយប្រាក់ចំណូលដែ
លអាចប្រើប្រាស់បានរបស់ប្រជាជននៅតាមជនបទគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើង៥,៦ភាគរយ ។ ទំហំលក់រាយទំនិញប្រើប្រាស់និងសេវាកម្មក្នុងសង្គមបានកើនឡើង២,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ការផ្គត់ផ្គង់ដែលមានគុណភាពល្អ ការដកបទពិសោធពីការប្រើប្រាស់ និងសេវាកម្មប្រកបដោយភាពងាយស្រួលរបស់ចិន ព្រមទាំងតម្រូវការក្នុងស្រុកដ៏នឹងនរកំពុងផ្តល់ការគាំទ្រដ៏រឹងមាំដល់តម្រូវការនិងការផ្គត់ផ្គង់សកល ។
បើចង់យល់ដឹងពីសេដ្ឋកិច្ចចិន គឺមិនត្រឹមតែត្រូវយល់ដឹងពីកម្លាំងសម្ពាធរយៈពេលខ្លីប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវឃើញឱ្យច្បាស់ពីមូលដ្ឋានគ្រឹះនិងសក្តានុពលនៃការអភិវឌ្ឍរយៈពេលវែងផងដែរ។ របាយការណ៍សេដ្ឋកិច្ចចិនក្នុងត្រីមាសទី៣នេះ មិនត្រឹមតែជាការបង្ហាញនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ជំនឿចិត្តនិងភាពប្រាកដប្រជាដ៏មានតម្លៃដល់សេដ្ឋកិច្ចសកលផងដែរ ។ តាមរយៈរបាយការណ៍នេះ ពិភពលោកបានមើលឃើញថា៖ពង្រឹងមូលដ្ឋានផ្គត់ផ្គង់តាមរយៈនវានុវត្តន៍ បង្កើនភាពធន់កំណើនតាមរយៈការបង្កើនតម្រូវការក្នុងស្រុក ពង្រីកលំហកិច្ចសហប្រតិបត្តិការតាមរយៈការបើកទូលាយ

