SEA GAME

សម្ដេចតេជោ នឹងជួបលេីកទឹកចិត្តក្រុមអត្តពលិក និងប្រតិភូកីឡាកម្ពុជា នៅថ្ងៃទី១ ឧសភា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយ ក្រុមអត្តពលិក និងប្រតិភូកីឡាកម្ពុជា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីលើកទឹកចិត្ត និងជូនពរ ឲ្យដណ្តើមមេដាយបានច្រើន ក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រាជរដ្ឋាភិបាល នឹងរៀបចំពិធីជួបសំណេះសំណាលជាមួយ ក្រុមអត្តពលិក និងប្រតិភូកីឡាកម្ពុជា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីលើកទឹកចិត្ត និងជូនពរដល់ក្រុមអត្តពលិក និងប្រតិភូកីឡាកម្ពុជា ឲ្យទទួលបានជោគជ័យដណ្តើមមេដាយឲ្យបានច្រើនជាអតិបរមា ក្នុងការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣០នេះ»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ មេសា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ ៧ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ៕

To Top