SEA GAME

អ្នកទស្សនា កុំប៉ះវត្ថុទាំងឡាយណា នៅពហុកីឡដ្ឋានរតកតេជោ ខណៈល្ងាចនេះ កម្ពុជាបើកស៊ីហ្គេមជាផ្លូវការ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់អ្នកទស្សនាទាំងអស់ កុំប៉ះពាល់វត្ថុទាំងឡាយណាបានដំឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick) ខណៈល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានឹងបើកសម្ពោធព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាផ្លូវការហើយ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រសួងអប់រំ បានបញ្ជាក់ថា «សម្រាប់អ្នកចូលរួមនៅពហុកីឡដ្ឋានជាតិ មរតកតេជោ សូមមេត្តាកុំប៉ះពាល់វត្ថុទាំងឡាយ ដែលត្រូវបានដំឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick) (ដូចក្នុងរូបភាពនេះ) សម្រាប់បង្ហាញផ្ទាំងទស្សនីយភាពផ្សេងៗ សម្រាប់កម្មវិធីបើក និងកម្មវិធីបិទ!»។

សូមបញ្ជាក់ថា ល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃបណ្តាប្រទេសមួយចំនួនទៀត។ ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប ៕

To Top