SEA GAME

សម្ដេចតេជោ ប្រកាសបើកស៊ីហ្គេមនៅកម្ពុជា ចាប់ពីនេះតទៅ ក្រោយរងចាំរយៈពេល ៦៤ឆ្នាំ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសបើកស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ឆ្នាំ២០២៣ចាប់ពីនេះតទៅ ក្រោយកម្ពុជារងចាំអស់រយៈពេល៦៤ឆ្នាំ ខណៈសម្ដេចថា កីឡារស់នៅក្នុងសន្ដិភាព។

សម្ដេចតេជោ ប្រកាសបែបនេះ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀត នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។ SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប៕

To Top