SEA GAME

អបអរសាទរ! កីឡាករគុនខ្មែរ ឡៅ ចិត្រា ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះកីឡាករ វៀតណាម

ភ្នំពេញ៖ កីឡាករគុនខ្មែរ ឡៅ ចិត្រា នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានដណ្ដើមយកមេដាយមាស ក្នុងវិញ្ញាសារគុណខ្មែរ ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម ក្រោយយកឈ្នះកីឡាករវៀតណាម Chau Dat នៅវគ្គផ្ដាច់ព្រ័ត្រ។

សូមរំលឹកថា ស៊ីហ្គេមឆ្នាំ២០២៣ លើវិញ្ញាសាគុនខ្មែរ កីឡាករកម្ពុជា ដណ្ដើមបានមេដាយមាស ចំនួន៥ហើយ គិតត្រឹមរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងនោះរួមមាន៖

១- កីឡាករ ម៉ាប់ ធារ៉ា ទទួលបានមេដាយមាសលើវិញ្ញាសាទំងន់៤៥ គីឡូក្រាម ក្រោយយកឈ្នះកីឡាករវៀតណាម Vo Nhuan Phong នៅវគ្គផ្តាច់ព្រ័ត្រ។

២- កីឡាករ ឡុង ពិសិដ្ឋ ឈ្នះមេដាយមាស លើវិញ្ញាសាទំងន់ ៤៨ គីឡូក្រាម ក្រោយយកឈ្នះកីឡាករវៀតណាម Duong Duc Bao នៅវគ្គផ្តាច់ព្រ័ត្រ។

៣/ កីឡាករខាំ ខ្លានាង បានឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាករវៀតណាម Le Cong Nghi នៅវគ្គផ្តាច់ព្រ័ត្រ។

៤/ កីឡាករ ហ៊ីម គឹមរៀង ដែលឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ក្រោយយកឈ្នះកីឡាករឡាវ Soukna Keothatalat សន្លប់នៅទឹកទី២ នៅវគ្គផ្តាច់ព្រ័ត្រ។

៥/ កីឡាករ ឡៅ ចិត្រា ដែលឈ្នះមេដាយមាស លើវិញ្ញាសាគុនខ្មែរបុរស ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម ក្រោយយកឈ្នះកីឡាករវៀតណាម Chau Dat នៅវគ្គផ្តាច់ព្រ័ត្រ។

To Top