ភ្នំពេញ៖ គិតត្រឹមម៉ោង ១១៖៤៤នាទីព្រឹក ថ្ងៃទី១៣ ខែឧសភានេះ កម្ពុជាបន្តឈរនៅលេខរៀងទី៣ មានមេដាយមាស ៥៨គ្រឿង ប្រាក់ ៤៧គ្រឿង និងសំរិទ្ធ ៦៣គ្រឿង ខណៈវៀតណាមនៅបន្តឈរលើកំពូលតារាង ទទួលបានមេដាយមាស ៧១គ្រឿង ប្រាក់ ៦៨គ្រឿង និងសំរិទ្ធ ៨០គ្រឿង ចំណែកថៃ មានមេដាយមាស ៦០គ្រឿង ប្រាក់ ៤៣គ្រឿង និងសំរិទ្ធ ៦៩គ្រឿង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ៕

