SEA GAME

កម្ពុជាស្ថិតនៅលេខរៀងទី៤ ខណៈវៀតណាមរក្សា តំណែងលេខរៀងទី១ ដណ្តើមមេដាយ ច្រើនជាងគេ

ភ្នំពេញ ៖ រហូតមកដល់ម៉ោងប្រមាណជា១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជា ស្ថិតនៅជាប្រទេសកាន់លេខរៀងទី ៤ដដែល ក្នុងការដណ្តើមមេដាយមាស៦៥គ្រឿង ក្នុងចំណោមមេដាយសរុបទាំងអស់១៣០គ្រឿង ។

សម្រាប់វៀតណាមវិញ នៅតែជាប្រទេសនាំមុខគេ រហូតគឺជាប់លេខរៀងទី១ដដែល ក្នុងការ ដណ្តើមបានមេដាយមាស ចំនួន១០៧ ក្នុងចំណោមមេដាយសរុប២៩៤គ្រឿង ។

ចំណែក ប្រទេសថៃវិញ ស្ថិតនៅលេខរៀងទី២ ដណ្តើមបានមេដាយមាស៩១គ្រឿង ក្នុង ចំណោមមេដាយសរុប២៤៦ គ្រឿង ។ ដោយឡែក ឥណ្ឌូនេស៊ី បានមេដាយមាស៦៨គ្រឿង ក្នុងចំណោមមេដាយសរុប២១០គ្រឿង ៕

To Top