កីឡា

កីឡាករ-កីឡាការិនីកម្ពុជា ស្ថិតក្នុងចំណោមប្រជាជន ៨០ភាគរយ ទទួលវ៉ាក់សាំងជំងឺ កូវីដ១៩

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក និងគណៈកម្មការរៀបចំការប្រកួតកីឡា SAE GAMES 2023 បានមានប្រសាសន៍ថា រូបលោក និងតាងនាមឲ្យកីឡាករ-កីឡាការិនីកម្ពុជា សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តែងតែគិតគូរ ដល់អត្តពលិក ជាពិសេសសម្តេច បានផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនចំនួន៨០ភាគរយ នៅទូទាំងប្រទេស ក្នុងនោះកីឡាករ-កីឡាការិនីផងដែរ។

ថ្លែងប្រាប់មជម្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក វ៉ាត់ ចំរើន បានបន្តថា សម្តេចបានផ្តល់វ៉ាក់សាំងមេរោគ COVID-19 សម្រាប់កីឡាករ-កីឡាការិនីដែលជាក្រុមប្រឈមទៅនឹងមេរោគនេះ និងវិជ្ជាវីជ្ជៈផ្នែកការងារកីឡា និងការហ្វឹកហាត់ ពីព្រោះអត្តពលិកម្ពុជា ត្រូវការហ្វឹកហាត់ជាប់លាប់ និងការប្រមូលផ្តុំគ្នាដូច្នេះពួកគេត្រូ វជៀសឲ្យផុតពីហានិភ័យនៃការឆ្លងមេរោគ ត្រូវការពារមុនទើបល្អប្រសើរ។

លោក អគ្គលេខាធិការ បន្ថែមថា “ពួកគេមិនត្រឹមតែហ្វឹកហាត់ប្រមូលផ្តុំគ្នា ក្នុងប្រទេសទេ ប្រសិនបើក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិទំាំងអស់ ទទួលបានវ៉ាក់សាំងមុន កាន់តែល្អប្រសើរ ធ្វើឲ្យពួកគេលែងគិតពីបញ្ហាឆ្លងទៀត លែងមានឧបសគ្គខកខាន ក្នុងការហ្វឹកហាត់ ដើម្បីរក្សាគុណផលត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ប្រជាពលរដ្ឋ តាមរយៈការផ្សាយផ្ទាល់ពិសេសមួយ នាព្រឹកថ្ងៃអង្គារ៍ ទី១៥ខែធ្នូ ឆ្នាំ២០២០ បានគូសបញ្ជាក់ថា សម្តេចនឹងខិតខំប្រឹងរកលទ្ធផលឱ្យថ្នាំវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាលរដ្ឋ ចំនួន៨០ភាគរយ ដែលស្មើនឹង១៣លាន់នាក់ នៃចំនួនប្រជាពលរដ្ឋសរុបទាំងមូល ១៦លាននាក់។

លោក ចំរើន បានបន្ថែមទៀតថា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិទំាំងអស់ ត្រៀមខ្លួន ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ការប្រកួត ជាពិសេសអាចចេញទៅចូលរួមប្រកួត និងហ្វឹកហាត់នៅក្រៅប្រទេស ល្អប្រសើរថែទៀត។ ហើយនៅឆ្នាំក្រោយនេះកីឡាករ-កីឡាការិនីកម្ពុជា មួយចំនួន ត្រូវចេញចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ២០២១ ប្រព្រឹត្តិទៅនាខែសីហា និង SEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាម ខែវិច្ឆិកា៕
ដោយ៖ លី ភីលីព

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top